មានការលើកឡើងថាមេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដោយគ្មានការទប់ស្កាត់បង្ក្រាបនោះឡើយករណីនេះធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែ។
សមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានបង្ហើបប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោក កោះ និច្ច បានបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទ ដែលឆ្លងដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះទេ។
ប្រភពដដែលថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ ក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ទំនិញចាបហួយ គ្រឿងទេស គ្រឿងសំណង់ ដូចជា ដូចជា ជី,ស្រាបៀរ, ប្រេងឆា,ទឹកក្រូច ទឹកផ្លែឈើ, ទំនិញសាច់ខូចគុណភាព និងទំនិញផ្សេងៗជាច្រើនមុខទៀត។
ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃ ទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគេដឹងថាជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ លោក កោះ និច្ច ជាមេគយច្រក ដោយសមត្ថកិច្ចបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរីតែម្ដង។
បើតាមប្រភពមន្ត្រីប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះខ្លាចមានបញ្ហាដោយជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យជនសុីវិល ដែលឈរឬដេកចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ដោយហេតុថាជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយ មានអំណាចខ្លាំងជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែន។
ថៅកែធំៗទំនិញទាំងឡាយ ចាំបាច់ត្រូវតែទាក់ទងជាមួយលោកមេស្នាក់ការគយ ជាមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធ សុទ្ធតែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន ទើបគ្មានការបង្ក្រាប ឯអ្នករងគ្រោះ ជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។
នេះបើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចេញផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យនេះ។ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី មិនទាន់ទទួលបានការបំភ្លឺពី មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច នៅឡើតទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

