Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់និងម្នាក់ទៀររងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ពីរករណីផ្សេងគ្នា។

ករណីទី១ នៅរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ លើផ្លូវជាតលេខ៦៤ ភូមិស្រែធ្មង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ហេតុការណ៍នេះរវាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG.4363 បើកបរដោយឈ្មោះ ស សាំ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិពពេល ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ទិសដៅពីត្បូង ទៅជើង បានបុកជាមួយរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D.3357 អ្នកបើកបររត់គេចខ្លួនបាត់។

ករណីទី២ នៅយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ករណីនេះរវាងបរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-2807 ទិសដៅ ពីកេីតទៅលិច និងអ្នកបេីកបរម៉ូតូសណ្តោងរុឺម៉ក ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1N-1283 ទិសដៅ ឆ្លងថ្នល់ពីត្បូង ទៅជេីង។

គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់ចំនួន២នាក់៖
១ ឈ្មោះ ជ្រឿន សុជា ភេទប្រុសអាយុ ២៦ឆ្នាំអ្នកបេីកបរ រុឺម៉កម៉ូតូ របួសស្រាល។ ២ ឈ្មោះ ឈិន សារ៉ុន ភេទស្រីអាយុ៣០ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ៣ ឈ្មោះ គង់ វ៉ុន ភេទស្រីអាយុ ៦៧ឆ្នាំ អ្នករួមដំណេីរ ស្លាប់។ ជនរងគ្រោះ ទាំង៣នាក់ នៅក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបេីកបររថយន្តឈ្មោះ កេន សុភ័ណ្ឌ ភេទប្រុសអាយុ ៣៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប របួសស្រាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន ចាន់ដា បាន​ថ្លែង​លេីក​ទឹកចិត្ត​ដល់​យោធិន​ នៃ​កងរាជអាវុធហត្ថ​ ទេីប​ជ្រេីសរេីស​ថ្មី​ ឱ្យ​ខិតខំ​​ហ្វឹកហាត់​ ដេីម្បី​យកជំនាញ មកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សាធារណៈ​ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន​ ៤០នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជុំរាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ចាម​ បន្តថាកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ឆ្នាំ ត្រូវ​ខិតខំ​ហ្វឹកហាត់​លត់ដំ​ខ្លួន​ ឱ្យ​ក្លាយ​ទៅ​ជា​នាយ​ទាហាន​ មាន​កាយសម្បទា​ រឹងមាំ​ និង​មាន​លក្ខណៈសម្បត្តិ​ គ្រប់គ្រាន់​ ដេីម្បី​ខ្លួន​ឯង​ ដេីម្បី​គ្រួសារ​ ក៏​ដូច​ជា​ការ​ការពារ​ ប្រជាពលរដ្ឋ​ ឱ្យ​រស់នៅ​ប្រកប​ដោយ​ ភាព​សុខដុមរមនា​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ពោលគឺ​ធ្វេី​យ៉ាងណា​កុំ​បោះបង់​ចោល​ការ​ហ្វឹកហាត់​នេះ​ឱ្យសោះ​។

បើតាមលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ​បានផ្តាំផ្ញេី​ដល់​កម្លាំង​យោធិន នៃ​កងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ក្នុងការប្រឡង ដែល​ត្រូវ​ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) សូម​ឱ្យ​ខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស​ ពេលបញ្ចប់វគ្គ។

គួរ​បញ្ជាក់ថា ក្នុង​ពិធី​នោះ​ដែរ​ អភិបាលខេត្តកំពង់ចាម​ បាននាំអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់កម្លាំងយោធិន នៅកងរាជអាវុធហត្ថទាំង ៤០នាក់ ដោយ​ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស ត្រីខកំប៉ុង ២យួរ ក្រម៉ា ១ និងថវិកា ២០ ម៉ឺនរៀល​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២៣

ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍ប្រមាណជាង ២ លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនិងចាយវាយនៅក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃមកនេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅសៀលថ្ងៃ ១៧ មេសានេះ បានបង្ហាញថា ៖ សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់។
ក្នុងនោះ៖
-ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់។
– តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់។
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់។
*ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់។

របាយការណ៍ដដែលបានបន្តថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ក្នុងនោះ ៖
– ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៣

ខេត្តកំពង់ចាម៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ​ថវិកាដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់។

ការឧបត្ថម្ភថវិកានៅ ថ្ងៃនេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​។

បើតាមរបាយការណ៍របស់ លោក ខេង ម៉េងឈុន  អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដលប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរងផលប៉ះពាល់ ករណីធ្ងន់មានពីរឃុំគឺ÷

១.ឃុំបារាយណ៍ ខូចខាតផ្ទះ ១ខ្នង បណ្តាលឱ្យបាក់ដួលរលំផ្ទះដែលជាកម្មសិទ្ធរបស់ឈ្មោះ ទុយ យ៉េត ភេទស្រី អាយុ៦៥ ឆ្នាំ នៅភូមិរោងគោ (ផ្ទះទំហំ ៤×៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំង ស័ង្កសី បាក់រលំដួលដល់ដី) និង ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

២.ឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះ របស់ឈ្មោះ យ៉ាន តូច ភេទស្រី អាយុ ៨០ឆ្នាំ នៅភូមិមៀន បង្ករឱ្យគ្រោះថ្នាក់ដល់មនុស្ស ២នាក់ ១-ឈ្មោះ តឿ ភារម្យ ភេទស្រី ៣៧ឆ្នាំ បណ្តាលឲ្យស្លាប់ ហើយគ្រួសារបានយកមកតម្កល់ និងរៀបចំពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ (ស្រុកកំណើតខាងប្តី) ២.ឈ្មោះ ឈើ ពរ័ភេទ ប្រុស អាយុ ២ឆ្នាំ និងផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង។ ក្នុងនោះក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាលមាន ចំនួន ១០ឃុំ ស្មើនឹង២៦ខ្នងផ្ទះ។

អភិបាលខេត្តកំពង់ចាម​ ក៏បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។

អភិបាលខេត្តក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកា ឧបត្ថម្ភបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៣

ករណីមានការយកលុយពីភ្ញៀវទេសចរណ៍ចូលទៅកម្សាន្ត នៅ រមណីយដ្ឋានទឹកឆា អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថាការយកលុយគឺស្របតាមអនុក្រឹត្យរបស់ររដ្ឋាភិបាល។

ការអះអាងបែបនេះ បន្ទាប់ពីមានគណីហ្វេសប៊ុក បានបង្ហោះថា៖ អត់ទាន់បានចូលដល់កន្លែងអង្គុយលេងផងបានសំបុត្រពីរបាត់ទៅហើយ
-ប៉ារាស់ទី១ (មនុស្ស៤០០០៛ និងឡាន៥០០០៛)
-ប៉ារាស់ទី២(៧០០០៛)
សំណួរ: ចុះបើគង់តែយកលុយពីរដងដដែលចាំបាច់ធ្វើសំបុត្រ២ធ្វើអី មិនព្រមសរុបតម្លៃទាំងមូលតែម្តងទៅ? អរគុណការអភិវឌ្ឍន៍
#ក្បាលទឹកប្រែហើយ។

បន្ទាប់ពីមានការបង្ហោះបែបនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អលើករណីនេះ។

រដ្ឋបាលខេត្ត ក៏សូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឲ្យវិនិយោគ ស្របតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវអោយភ្ញៀវបង់ថ្លៃសេវា តែមួយដងប៉ុណ្ណោះនៅច្រកចូលតំបន់រមណីយដ្ឋាន។

ចំពោះព័ត៌មានខាងលើនេះ រដ្ឋបាលខេត្ត បានចាត់ធ្វើការស្រាវជ្រាវភ្លាមៗ និងបានឃើញថា បញ្ហានេះបណ្តាលមកពីម្ចាស់កញ្ចុះ អាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុងតំបន់រមណីយដ្ឋាន ទឹកឆា បានលួចបន្លំផលិត និងប្រេីប័ណ្ណ ចូលរមណីយ៍ដ្ឋាន យកទៅប្រេីប្រាស់ដេីម្បីតម្រូវអោយភ្ញៀវបង់កំរៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។

រដ្ឋបាលខេត្ត បានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំ អ្នកលក់ដូរទាំងនោះ អោយបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វេីសកម្មភាពខុសឆ្គងបែបនេះតទៅទៀត។

សូមបងប្អូនភ្ញៀវទេសចរចូលកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា ពេលជួបប្រទះបាតុភាព មិនប្រក្រតីណាមួយ សូមទាក់ទងរាយការណ៍មកកងកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងតំបន់នោះស្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

នៅទីបំផុតកម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ ដោយត្រូវបានកត់ត្រាជាផ្លូវការសារថ្មី ចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ។

ពិធីបានធ្វើឡើងនៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់។

កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជា ខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ក្នុងចំនួន ២,០១៥នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា គោលបំណង នៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន“។

លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ សាទរខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយ បន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ​ប្រពៃណីយជាតិខ្មែរ ​ថ្ងៃទី​២នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួមពិធីបង្សុកូល និងពិធីពូនភ្នំខ្សាច់ នៅវត្តជ័យគីរី (វត្តភ្នំ​ហាន់ជ័យ)​ ស្រុក​កំពង់សៀម​។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ​២០២៣​ ដោយ​មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ រួមនឹង​រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

គួរបញ្ជាក់ថា​ ទំនៀមទម្លាប់ប្រារព្ធពិធី ពូនភ្នំខ្សាច់នៅក្នុង ពិធីបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ​ មានអត្ថន័យ៣យ៉ាង ដោយ​អត្ថន័យទី១-នោះសម្ដែងថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្មានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។

ហេតុនេះ នៅពេលដែលអ្នកបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយ ព្រះសម្មាសម្ពុទ្ធ។ ជាលទ្ធផលអ្នកដែលបានពូនភ្នំខ្សាច់នោះ ទទួលបានអានិសង្ឃខ្ពស់បំផុត។ នេះបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាបែបខ្មែរ។

អត្ថន័យទី២-មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ មានន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វ នោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។

អត្ថន័យទី៣-មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។

ជាសរុបមក ដូនតារបស់ខ្មែរ តែងតែធ្វើអ្វីមួយ ច្រើនមានអត្ថន័យច្រើនបែបច្រើនយ៉ាង ហើយអត្ថន័យនេះ សុទ្ធតែចុះសំរុងគ្នា។ ប៉ុន្តែការពិត អត្ថន័យទី១ និងទី២ ត្រូវជាងគេ ហើយបន្ទាប់ពីចប់ពិធីពូនភ្នំខ្សាច់រួច ជាជាងទុកចោលឥតប្រយោជន៍ ព្រះសង្ឃក៏អាចយកដីខ្សាច់នេះ ទៅសាងសង់អ្វីក៏បានដែរឲ្យតែនៅក្នុង បរិវេណវត្ត ឬក្រៅវត្ត តែបំរើផលប្រយោជន៍សាធារណៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៣

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កត្តាដែលនាំ​ឱ្យ​យើង​អាច​ជួបជុំ​គ្នា​សប្បាយ​រីករាយ​ទៅបាន គឺអាស្រ័យទៅលើកត្តា ៣យ៉ាង​ គឺ​ ទី១– កត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួបជុំគ្នាទៅបាន។ ទី២- កត្តាការ​ គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិត ប្រជាពលរដ្ឋ ទើបយើងមានឱកាស ជួបជុំ​គ្នា​សប្បាយ​រីករាយ​នានៅពេលនេះ។ ទី៣-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នា​ ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​។​

អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​យុវវ័យ​ គ្រប់​រូប​ សូម​ឱ្យ​មាន​ការ​យោគយល់​អធ្យាស្រ័យ​ គ្នា​ទៅវិញទៅមក​ ដេីម្បី​បង្ក​ភាព​សប្បាយរីករាយ​ ទាំងអស់​គ្នា​ និង​សូម​បេីកបរ​ដោយ​មាន​ការ​គោរព​ ច្បាប់​ចរាចរ​ ជាពិសេស​មុន​នឹង​ចាកចេញ​ពី​ផ្ទះ​ ត្រូវ​ពន្លត់​ភ្លើង​ចង្ក្រាន​ ភ្លើង​ធុបទាន​ និង​ចាក់សោ​ទ្វារ​ ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម​ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្ត​ នៅសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយ​មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបថាបន្ទាប់ពីពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី អភិបាលខេត្ត និងលោកជំទាវ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមលេងល្បែងប្រជាប្រិយ និងរលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៣

ក្នុងឱកាសបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំឡើងវិញនៃអង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍ នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ០៣ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរ ធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចតេហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន៖

កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។

កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។

កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។

កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។

កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។

ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមកផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាមួយគ្នានេះ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ដែលបាននាំកម្ពុជាត្រឡប់មកប្រក្រតីភាព និងផ្ដល់ឱកាសឱ្យប្រទេសជាតិដំណើរឡើងវិញលើគ្រប់វិស័យ ជាពិសេសគឺការនាំមកនូវស្នាមញញឹម ភាពក្អាកក្អាយរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបរិយាកាសដ៏រីករាយក្នុងការសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនាឱកាសនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ​ប្រពៃណីយជាតិខ្មែរ ​ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦​ គ.ស ២០២៣ ដែលនឹងឈានចូលមកដល់​ក្នុងពេលឆាប់ៗនេះ រដ្ឋបាលខេត្តកំពង់ចាម បាន​ប្រារព្ធ​ពិធីក្រុងពាលី បួងសួងដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី ប្រពីណីជាតិខ្មែរ​។

ពិធីនេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​​​ នៅវត្តនគរបាជ័យ​ ស្រុក​កំពង់សៀម​ នៅព្រឹកថ្ងៃទី​១៣​ ខែមេសា ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ ផងដែរ។

គូសបញ្ជាក់ផងដែរថា ពិធីខាងលើនេះ ក៏បាននិមន្តព្រះសង្ឃចំនួន ៧អង្គ សូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រហ្ម ដើម្បី ​បួងសួងសុំពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ក៏ដូចជា បួងសួងទៅ​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក មាន​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឆ្នាំថោះ​ ចត្វាស័ក ព្រះនាមកិមិរាទេវី ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងមកថែរក្សាព្រះរាជាណាចក្រកម្ពុជា សូម​ជួយប្រោះ​ព្រហ្មពរជ័យ សិរី​សួស្តី​ ជ័យ​មង្គល ​អាយុ​យឺនយូរ និងសូមឲ្យ​រោគារព្យាធិ​ទាំងឡាយ ដែលមាននៅក្នុងឆ្នាំចាស់ វិនាសទៅហោង ហើយ​សុំ​សេចក្តី​សុខ សព្វសាធុការ ​ថ្វាយទៅដល់​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ម៉ែ​ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​និងសម្ដេច​គតិបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យ​កាន់តែរីកចំរើនទ្វេរឡើង ថែមទៀត​។

ពិធី​នេះ​ ក៏​មានការ​អុជ​ធូបថ្វាយផ្កាផ្ញី បួងសួងសុំពរសេចក្ដីសុខ ចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី​ បារមី​លោកតា​ព្រហ្ម​ ក៏ដូចជា បារមីវត្ថុស័កសិទ្ធិក្នុងលោកទាំងឡាយ ដែលថែរក្សាទឹកដី នៃខេត្តកំពង់ចាម សូមបីបាច់ថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ចាម ឱ្យ​ប្រកបតែពរសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំលឹក​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​រួម​សាមគ្គី​ភាព​ភាព​ ឯកភាព​គ្នា​ ឱ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ព្រោះ​កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​ ពិត​ជា​នាំមក​នូវ​ការ​រីកចម្រើន។

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​កិច្ចសន្យា​ និង​និវត្តជន​ នាឱកាស​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦​ ចំនួន​៣៨៩នាក់ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី​៣​ ខែមេសា​ ២០២៣​ ក្រោម​វត្តមាន​ លោក​ ខ្លួន​ ខ្លូត​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ យើង​ត្រូវ​ពង្រឹង​គុណភាព​ សមត្ថភាព​ស្ថាប័ន​រដ្ឋបាល​ខេត្ត​ ក៏ដូចជា​រដ្ឋបាល​ក្រុង-ស្រុក​ ដេីម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ពោលគឺ​ត្រូវ​ធ្វើ​ឱ្យ​លឿន​ ធ្វើ​ឱ្យ​រហ័ស​ កន្លែង​ណា​មិន​ច្បាស់​ គឺ​ត្រូវ​សួរ​ថ្នាក់ដឹកនាំ​យេីង​ ធ្វេី​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

អភិបាលខេត្ត​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែង របស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ។

លោកអ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុនៗ ជាពិសេសគឺ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីត អភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើង​ សម្រាប់ឱកាស​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង មានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាម ទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បី​ឱ្យ​បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២៣

បុរសម្នាក់ដែលបានថតរូបជាមួយឯកឧត្តមហ៊ុន ម៉ាណែត ហើយអួតថាជាដៃស្ដាំ ឯកឧត្តមហ៊ុន ម៉ាណែត ផងនោះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ករណីឆបោក រត់ការចូលក្របខ័ណ្ឌ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះម្នាក់ សុំប្តឹង ឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។

ជនសង្ស័យ ក៏បានឲ្យជនរងគ្រោះ ផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង។

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បន្តថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បន្តទៀតថា
ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។ ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី។

សូមរំលឹកថាកាលពីថ្មីៗនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែកនៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា ” បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំ មកហើយគឺ ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត។ យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ”។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ទៀតថា ” ឯកឧត្តម ថតសែលហ្វីជាមួយមនុស្សរាប់ពាន់នាក់ រាប់រយនាក់ តែអ្នកខ្លះបានរូបថតជាមួយឯកឧត្តមមួយប៉ុស្ត៍ ក៏ដើរធ្វើបាបគេ ប្រព្រឹត្តអំពើខុសឆ្គង ដោយភូតកុហក់ថាជាជំនួយការរបស់ឯកឧត្តម ដើរចាប់ដី ដែលមនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមៗ។ ពីណាដែលយកឈ្មោះឯកឧត្តមទៅប្រើ ទោះជាជំនួយការឯកឧត្តមឬអ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺចាប់ទៅមិនបាច់សួរយោបល់ទេ ហើយបើប្រាប់ឯកឧត្តម គឺឯកឧត្តម ប្តឹងថែមពីលើទៀត។

ដូច្នេះតាមរយៈសារ ដ៏មានតម្លៃ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ គឺជាជំនួយស្មារតី ក្នុងការដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសារធារណៈជនទូទៅ តោងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ កុំឲ្យចាញ់បោកជនទុច្ចរិត ដោយត្រឹមតែឃើញរូបថត ដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page170 Page171 Page172 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×