Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ ខ្លួនចោលប្រពន្ធនិងកូន។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុច​ភូមិរហាល ឃុំតាសៀម​ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្វាយលើឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធត់ ធិញ​ អាយុ២៧ឆ្នាំ​ រស់នៅភូមិឃុំខាងលើ។

តាមការបញ្ជាក់របស់អ្នកស្រី ទីង សំណាង អាយុ២៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនបានទិញស្រា ស មកផឹកតាំងពីព្រឹក ពេលស្រវឹងក៏មករករឿងខ្លួន ជាប្រពន្ធ រួចក៏ឡើងទៅដេកនៅលើផ្ទះ។ បន្ទាប់មកអ្នកស្រី ក៏បាននាំកូនទៅលេងផ្ទះអ្នកជិតខាង លុះពេលត្រឡប់ មកផ្ទះវិញ ក៏ឃើញប្ដី ចងក ស្លាប់បាត់ទៅហើយ។

បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបច្ចេកទេស ក្រោយពិនិត្យសាកសពរួច គឺឃើញថា សព ពិតជាស្លាប់ដោយសារ ការ ចងក ពិតប្រាកដមែន ហើយក៏បានប្រគល់ សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តកំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះភ័ក្រ្ត បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះភ័ក្រ្ត នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ រៀងរាល់យប់ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។

ជាក់ស្តែងក្បួន រថយន្តរបស់ដឹកឈើ របស់ ឈ្មោះ ភ័ក្រ្ត ចំនួន៥គ្រឿង ដឹកសុទ្ធតែឈើប្រណិត មានធ្នង់ និងគ្រញូង កាលពីយប់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ ដោយមធ្យោបាយរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ បានដោយសេរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបាន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័ត លើរបៀបវារៈកិច្ចប្រជុំចំនួន០៨។

នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៍ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញនិងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបាន ឈ្មួញគប់គិតគ្នា ឈូសឆាយទន្ទ្រាន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ។ ករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការគប់គិត គ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី ទើបឈ្មួញហ៊ានបំពាន ដោយមិន​កោតក្លាយញញើតបែបនេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់រយ:ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។

ប្រភពពីពលរដ្ឋដដែល បានបន្តឲ្យដឹងថា ការលើកឡើង របស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការគប់គិតគ្នា រវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់ ទើបការឈូសឆាយ​បានដោយលូន។

ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ ដែរ តែលោក ភាជ ភាវ មិនព្រមស្ដាប់ ដោយនិយាយបញ្ច្រាស មកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍ មរតក របស់ដូនតា របស់ខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។

លោកស្រីបានបន្តទៀតថា អ្នកស្រី ធ្លាប់ហៅ ប្រជាពលរដ្ឋ មកប្រជុំអប់រំ ហាមប្រជាពលរដ្ឋ កុំឲ្យទន្រ្ទាន ដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះ បច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋ ណាហ៊ាន ទន្ទ្រាន លើកលែងតែ លោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។

បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដី ដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផល បានដដែល។

ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង រកការបំភ្លឺពី លោកជុំ ភាព បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ចាត់ទុកថា វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដែល យើង ទទួលបាន នៅ ពេល នេះ គឺ អាច ការពារ អាយុជីវិតយើង ឲ្យ ចៀសផុត ពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ព្រមទាំង ជំរុញ ឲ្យយើង មានភាពក្លាហាន ម៉ឺងម៉ាត់ ក្នុង ការ បំពេញ តួនាទី ភារកិច្ច របស់ ខ្លួន ដេីម្បី សម្រេច បានតាម ការ ណែនាំរបស់រាជរដ្ឋាភិបាល ផងដែរ។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង ជួរមុខ ដែល បាន ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២១ នៅ មន្ទីរ ពេទ្យ ខេត្តកំពង់ចាម ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក អ៊ុន ចាន់ដា បាន សំដែង នូវការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែល បាន ខិតខំ ចលនា បង្កើត ឲ្យមាននូវយុទ្ធនាការ ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ បាន នាំមក វ៉ាក់សាំង ការពារ ដេីម្បី ចាក់ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ពួក យើង នឹង ត្រៀមលក្ខណៈ ជានិច្ច ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹងជំងឺ ដ៏កាចសាហាវនេះ។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ទទួលវ៉ាក់ សាំងទាំងអស់ សូម ឲ្យ ស្តាប់ តាម ការ ណែនាំ របស់ក្រុមគ្រូពេទ្យ ចៀសវាងពេលទទួលវ៉ាក់សាំង ហើយ តែបែរជា បាត់បង់ ប្រសិទ្ធភាព ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩នេះទៅវិញ។

បើតាម វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លេីក ទី ១នេះ ក្នុងខេត្តកំពង់ចាម មានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំង ចំនួន៣.៨៣២នាក់ ក្នុងនោះ មន្ត្រី សុខាភិបាល ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាល កម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ ការពារជំងឺ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបាន ទទួលវ៉ាក់សាំង ការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាង ត្រូវប្រតិបត្តិ និង៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែល រាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមក រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈ ក្រសួងសុខាភិបាលនាពេលនេះមាន ចំនួន៥០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ​នោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានសម្រេចចិត្ត ចងក ធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ អភិវឌ្ឍ (តានី) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

អាជ្ញាធរស្រុកបន្ទាយស្រី បានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ដួង ទិវា អាយុ២៦ ឆ្នាំមានទីលំនៅ ក្នុងភូមិឃំុខាងលើ។ ករណីនេះ ជនរងគ្រោះ បាន ចងក នឹងក្រមា៉លើដើមព្រីង កម្ពស់ ២,២០ម៉ែត្រ ក្នុងព្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រ។

បើតាមធបានបញ្ជាក់ថាមូលហេតុ ស្រវឹងស្រាជាប្រចាំ។ ក្រោយពីសមត្ថកិច្ច ជំនាញ បានចុះធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ន សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។

សម្ដេចតេជោបានបន្តថា៖ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោក ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្ម កែឆ្នៃ និងអ្នករក កំប្លោក ទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។

មួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថា ប្រពន្ធខ្ញុំ នៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី។

សូមជម្រាបថា រូបថត ដែលនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញ នៅលើទំព័រ ផេកហ្វេសប៊ុក នេះ គឺថតនៅពេល សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកទស្សនា នៅក្នុងខេត្តសៀមរាបកាលពីកន្លងទៅថ្មីៗនេះ ដោយទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ អាជ្ញាធរថ្នាក់ដឹកនាំខេត្តសៀមរាប ជាពិសេសលោកជំទាវ ទាង អេង ទៀ សីហា ភរិយា លោកទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖ក្រុមអ្នកជំនាញ ជួសជុលស្រះខាងជើងនៃ ប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវ បុរាណវិទ្យា រួចរាល់ហើយ ព្រមទាំងបានជួសជុល ច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។

ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាត ឱ្យភ្ញៀវទេសចរចូលទៅ ផ្តិតរូបភាពប្រាសាទអង្គរវត្ត ពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុល និងលើកតម្លៃ រចនាសម្ពន្ធ ស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើងឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវ តាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។  បច្ចុប្បន្នមិនទាន់ បើកឱ្យភ្ញៀវចូល ផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធ ស្រះខាងជើង ខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។  ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាស ឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។

លោកថា នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរ ស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹងនិងកំពុងតែកំណាយ មើលស្ថានភាពខូចខាត ជាក់ស្តែងដើម្បី លើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។

រចនាសម្ពន្ធស្រះខាងជើង ខូចខាត ទ្រុឌទ្រោមដោយសារថ្មភក់ មានប្រតិកម្មខ្លាំង នឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះ ប្រហោងបណ្តាលឱ្យទឹកហូរ នាំដីច្រោះចូលទៅក្នុងស្រះ។

ដូច្នេះក្រុមការងារ ត្រូវការសិក្សាស្រាវជ្រាវ ពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។

បើតាម លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់ បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។

ដូច្នេះមុននឹងយើង ធ្វើពីកន្លែងមួយទៅកន្លែងមួយ យើងត្រូវកំណាយ បើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ។

ចំពោះស្រះខាងជើង នៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕SRP

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៨ ខែកុម្ភ: នេះ បានប្រកាសថាខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ។

តាមរយ:ហ្វេសប៊ុក របស់ សម្ដេចហ៊ុន សែន បានបង្ហាញថាបងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះអាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២១

ខេត្តមណ្ឌលគិរី៖សមត្ថកិច្ចចម្រុះ បានឃាត់រថយន្តយីឌុបដឹកឈើ ចំនួន១៣គ្រឿង របស់ ក្រុមហ៊ុន «លឹមរ៉ូយ៉ាល់» ដែលបានដឹកចេញស្រុកកោះញែក។

ការឃាត់រថយន្តដឹកឈើរបស់ ក្រុមហ៊ុន «លឹមរ៉ូយ៉ាល់» នេះធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ នេះ នៅក្រុងសែនមនោរម្យ។

យោងតាមប្រភពបានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន លឹមរ៉ូយ៉ាល់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី មិនមានឈើ សម្រាប់កាប់ និងអារដឹកជញ្ជូន លក់ធ្វើអាជីវកម្ម បន្តទៀតនោះទេ ប៉ុន្តែ
ក្រុមហ៊ុនមួយនេះ មានឈើសម្រាប់ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង បែបនេះ គេនៅពុំទាន់ដឹងថាបានឈើមកពីប្រភណណានោះឡើយ។

សូមរំលឹកថា កន្លងទៅ ក្រុមហ៊ុនមួយនេះ ត្រូវបានគេសង្ស័យថា បានកាប់ឈើ ពីតំបន់ព្រៃការពារ អភិរក្សនានា ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយដឹកចូល ទៅក្នុងក្រុមហ៊ុន ដើម្បី អារច្រៀក និងដឹកលក់ ធ្វើអាជីវកម្មឆ្លងដែន យ៉ាងអនាធិបតេយ្យ។
ភាពមិនប្រក្រតី នេះ កាលពីអំឡុងចុងឆ្នាំ២០១៩ ត្រូវបានគេរកឃើញ រហូតមានប្រធានក្រុមហ៊ុនមួយចំនួនខ្លះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅក្នុងខេត្តមណ្ឌលគិរី ដូចជាឧកញ៉ាសឹង សំអុល ជាដើម។
ជាមួយគ្នានេះកាលពីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គេបានសង្កេតឃើញ រថយន្តយីឌុបមួយគ្រឿង របស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកឈើ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយឆ្លងដែនទៅប្រទេសវៀតណា ត្រង់ចំណុច៨៨ ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ច្រកត្រពាំងស្រែ(ច្រកវ៉ាលឺ)។ ក៏ប៉ុន្តែភាគីរថយន្តដឹកឈើបានអះអាងថា ឈើមានច្បាប់គឺដឹកចេញពីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី ដឹកទៅដាក់នៅរោងចក្រ នៅស្រុកស្នួល ខេត្តក្រចេះ។

ពាក់ព័ន្ធករណីនេះ បណ្ដាញ សៀមរាបប៉ុស្ដិ៍
នៅពុំទាន់ទទួលបាន ការបំភ្លឺពីតំណាងក្រុមហ៊ុន
«លឹមរ៉ូយ៉ាល់» នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page444 Page445 Page446 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×