ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទ មួយក្រោមចំណងជើងថា “គុណតម្លៃនៃការផ្ដោតយកចិត្តទុកដាក់”។
លោកសឿន តុលា បានសរសេរថា៖ “ភាពជោគជ័យ និងភាពមានបាន នៅមិនឆ្ងាយពីលោកអ្នកទេ ប្រសិនបើអ្នកផ្ដោតយកចិត្តទុកដាក់ ធ្វើរឿងតែមួយឲ្យបានសម្រេច”
-ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយសូមទទួលខុសត្រូវ ដោយខ្លួនឯងចំពោះការសម្រេចចិត្តនោះ ពីព្រោះអ្នកនឹងទទួលយកហានិភ័យ ធំជាងកម្លាំងរបស់អ្នក ប្រសិនបើអ្នក មិនធ្វើការផ្ដោត ធ្វើរឿងនោះឱ្យចប់ចុងចប់ដើមទេនោះ ។
សំណួរដែលត្រូវសួរថា : តើអ្នកណា ធ្វើឱ្យបាត់បង់ពេលវេលារបស់អ្នក ប្រសិនបើអ្នក មានចិត្តរីករាយនោះ?
អ្នកនឹងអាចបង្កើតឱកាសថ្មីសម្រាប់អនាគត បន្ថែមទៀតបាន នៅពេលដែល អ្នកបានយល់ដឹង មូលដ្ឋានគ្រឹះគ្រប់គ្រាន់ ចេញពីតម្លៃនៃការផ្ដោត យកចិត្តទុកដាក់ ដែលអ្នកបានបំពេញហើយនោះ។
មានមនុស្សជាច្រើនក្នុងលោកនេះ បានប្រឈមមុខ ជាមួយ ការបាត់បង់ ទ្រព្យសម្បត្តិ និងដើមទុន នៅពេលដែលអាជីវកម្មរបស់ខ្លួនបរាជ័យ នោះមានន័យថា នៅពេលដែលពួកគេ បាន
បាត់បង់់ការផ្ដោតយកចិត្តទុកដាក់ ទៅលើអាជីវកម្មនោះ។ សូមចង់ចាំថា” ប្រសិនបើអ្នកផ្ដោត និងបម្រើដល់អាជីវកម្មរបស់អ្នក អាជីវកម្មរបស់អ្នកនិងបម្រើអ្នកវិញ”
ការស្វែងរកចំណេះដឹងបន្ថែម គឺជាការងាររបស់ម្ចាស់អាជីវកម្ម នៅក្នុងលោកយើងនេះ គ្មានអ្នកជោគជ័យណា ដែលក្លាហាន បិទភ្នែក បិទត្រចៀក នឹងអាងចំណេះដឹង របស់ខ្លួន ដោយមិនបានស្វែងរក ចំណេះដឹងបន្ថែមទៀតនោះទេ។
ភាពក្លាហានពិតប្រាកដ
គឺមិនមែនជាការ លោតផ្លោះនោះទេ ” គឺធ្វើកិច្ចការដដែល ប៉ុន្តែឲ្យប្រសើរជាងមុនជារៀងរាល់ថ្ងៃ ពីព្រោះ ពេលណាដែលយើងធ្វើ យើងមានកំហុស ពេលដែលយើងមានកំហុស នោះគឺ កុំហុស គឺជាមេរៀន ដើម្បីកែលម្អ ដើម្បី ឆ្ពោះទៅភាពប្រសើរឡើង” ដើម្បីឲ្យបានគុណភាពការងារ ប្រសើរឡើង ។
សូមចងចាំថា: សម្រាប់អ្នករៀន ពួកគេឈឺចាប់បំផុត នៅពេលដែលបណ្ដោយឲ្យមានកំហុសកើតឡើងដដែល ៗ។
ជាទូទៅអ្នកដែលបរាជ័យ កើតចេញពីការងារដែលគ្មានគុណភាព ពីព្រោះពួកគេគ្មានបានរៀនអ្វីពីកំហុសឡើយ ។
សូមចងចាំថា: ដើម្បីអោយមានភាពប្រសើរឡើង គឺត្រូវចំណាយពេលវេលា រៀនពីបទពិសោធ និងបន្តធ្វើ
#បញ្ហាដ៏ធំនោះ គឺសំនួរមួយ ដែលត្រូវសួរថា:
តើអ្នកធ្វើ និងរៀន ដើម្បីឲ្យមានជំនាញជាសហគ្រិន ឬ ជំនាញអ្វីមួយ ដើម្បី ក្លាយជាបុគ្គលិក?
ពីព្រោះ ទាំងសហគ្រិន ទាំងបុគ្គលិក ពួកគេមានកិច្ចការធ្វើផ្សេងៗគ្នា ប៉ុន្តែ គ្រប់កិច្ចការទាំងអស់ តម្រូវឲ្យមានការផ្ដោត យកចិត្តទុកដាក់ ទើបពួកគេ យល់អំពីតម្លៃខ្លួនពិតប្រាកដ។
និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY see(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្ម)



ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការទទួលជួបនេះនៅព្រឹកមិញនេះ នៅទីស្តីការក្រសួងព័ត៌មាន។
ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយចំនួន២គោលដៅ នៅស្រុកអង្គរធំនិងក្រុងសៀមរាប។
ដោយឡែកគោលដៅទី២ លោក ម៉ន សំអាត ប្រធានព័ត៌មានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង និង កញ្ញា គង់ គីមលាង ប្រធានផ្នែកហេរញ្ញិក បាន សហការជាមួយ លោក ឌឿន សារឿន ប្រធានរដ្ឋបាល សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូន លោក អនុភូមិ នៅបុស្តិ៍ប្រជាការពារភូមិ សាលាកន្សែងដែលប្រចាំការ។


ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា៕SRP