Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន
អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

អ.ប.ព. បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព.

ដើម្បីពង្រឹងការយល់ដឹងជាមូលដ្ឋានអំពីការត្រួតពិនិត្យ និងវាយតម្លៃឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តីអ.ប.ព. ចំនួន ១២០នាក់ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៦ នៅ អ.ប.ព. ក្រោមអធិបតីភាព ឯកឧត្តម មុំ ភាព ឧបការី និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ នៃ អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធាន អ.ប.ព. និងឧទ្ទេសនាមដោយ ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​​កិច្ចការ​ព្រំដែន។

ឯកឧត្ដម មុំ ភាព ​បានសម្តែងនូវការអរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន ​ដែលបានសហការ​ជា​មួយ អ.ប.ព​. ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធានមនុស្ស​​ជូនមន្ត្រីរាជការនៃ​ អ.ប.ព. ដោយ ចាត់តាំង ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី ដែលជាមន្ត្រីជំនាញមាន​​បទ​ពិសោ​ធន៍​លើ​ការងារ​នេះ​​ដោយ​ផ្ទាល់។ ឯកឧត្ដម មានប្រសាសន៍ថា វគ្គនេះ ពិតជា​ទុន​​មួយ​ដ៏មាន​សារៈ​​សំខាន់បំផុត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីអ.ប.ព. និងរួមចំណែក​ធ្វើឱ្យ​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​​ នៃ​ អ.ប.ព. កាន់តែមាន​ប្រសិទ្ធ​ភាព​​ខ្ពស់​ថែម​​​មួយ​កម្រិត​​ទៀត ។

ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី ធ្វើបទបង្ហាញជូនអង្គសិក្ខាកាម ដោយផ្តោតលើចំណុចសំខាន់ៗ ដូចជា ១) មូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យនិងវាយតម្លៃ ២) ក្របខ័ណ្ឌ និងឧបករណ៍តាមដាននិងវាយតម្លៃ ៣) ការតាមដាន និងវាយតម្លៃក្នុងស្ថាប័នសាធារណៈ ៤) ការវិភាគទិន្នន័យក្នុងការតាមដាននិងវាយតម្លៃ និង ៥) ការសរសេររបាយការណ៍ការតាមដាន និងវាយតម្លៃ។

ឯកឧត្ដម មុំ ភាព បានបញ្ជាក់ថា វគ្គនេះ គឺជា​វគ្គបណ្តុះបណ្តាលលើកទី៣ ក្នុងឆ្នាំ២០២៦ ដែល អ.ប.ព. បានរៀបចំឡើងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ​ អ.ប.ព. ដែលជាការងារអាទិភាព​មួយ ​គាំទ្រ​ដល់ការអនុវត្តសកម្មភាព​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុងផែនការយុទ្ធសាស្ត្រ ​ គឺ “ការត្រួតពិនិត្យ និងវាយតម្លៃ” ហើយការងារនេះគឺជាមូលដ្ឋានគ្រឹះជួយ​ជំរុញដល់ការពង្រឹង​គណនេយ្យភាព​ ដើម្បី​ធានាថា​ធនធាន​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ​និងការទទួល​ខុសត្រូវខ្ពស់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានលោកឌិន ប៊ុនធឿន អនុប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមអ៊ាង សុផល្លែត សូមធ្វើការព្រមានចំពោះ លោក ឌិន ប៊ុនធឿន ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅលើចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។

ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមធ្វើការព្រមាន លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់នូវរាល់អំពើ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ ដែលកើតឡើងពីការប្រព្រឹត្តដោយការធ្វេសប្រហែស ការខ្ចីខ្ជា និងការបំពានច្បាប់ក្នុងកាតព្វកិច្ចបំពេញការងារ។

ក្រសួងបរិស្ថានសង្ឃឹមថា លោក ឌិន ប៊ុនធឿន ធ្វើការកែតម្រូវនូវកំហុងឆ្គងក្នុងវិជ្ជាជីវៈលើការ អនុវត្តតួនាទីភារកិច្ច។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ និងមានការប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ក្រសួងនឹងមានវិធានការស្របតាមនីតិវិធីច្បាប់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 5.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

អាជ្ញាធរខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវធានាឱ្យបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ

ខេត្តសៀមរាប៖ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើសំណើសុំដំឡើងប៉ាណូអចល័ត របាកាត់ទទឹងផ្លូវអចល័ត និងទូរទស្សន៍ LED ក្នុងភូមិសាស្ត្រខេត្តសៀមរាប របស់ក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី (MPD Co., Ltd) ដោយលោក យុន លីនណេ អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើការរៀបចំប្លង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យឱ្យបានត្រឹមត្រូវ ស្របតាមអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងតម្លៃនៃព្រះរាជាណាចក្រអច្ឆរិយ។

នៅក្នុងកិច្ចប្រជុំ លោក យុន លីនណេ បានណែនាំដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ការសហការនេះ គឺក្នុងគោលបំណងសម្របសម្រួលការងារបច្ចេកទេសឱ្យបានរលូន ធានាថាការដំឡើងផ្ទាំងផ្សព្វផ្សាយនានាត្រូវអនុវត្តតាមប្លង់បច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។ រាល់ការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ មិនត្រឹមតែត្រូវធានាឱ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែរូបភាពនៃការផ្សព្វផ្សាយទាំងនោះ ត្រូវតែមានភាពសមសួន មិនឱ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិខ្មែរឡើយ។

លោកអភិបាលរងខេត្ត ក៏បានរំលឹកដល់ក្រុមហ៊ុនឱ្យគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវអនុវត្តការបង់សេវារដ្ឋបាលជូនរដ្ឋបាលខេត្ត តាមរយៈយន្តការច្រកចេញចូលតែមួយ។ ការអនុវត្តនេះ គឺយោងតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រ.ក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។

លោក យូ រ៉េន ប្រធានក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី បានឱ្យដឹងថា ក្រុមហ៊ុនបានដាក់សំណើសុំច្បាប់អនុញ្ញាតបន្តលើទីតាំងផ្សព្វផ្សាយមួយចំនួន រួមមាន៖ ប៉ាណូអចល័តចំនួន ៣៩ទីតាំង, របាកាត់ទទឹងផ្លូវអចល័តចំនួន ៤ទីតាំង និងទូរទស្សន៍ LED ចំនួន ២ទីតាំង។ សម្រាប់ទីតាំងដែលបានស្នើសុំខាងលើនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រក្រុង និងស្រុកប៉ែកខាងកើតស្ទឹងសៀមរាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ស្របតាមការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 15.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ

អ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ បានស្លាប់ក្នុងបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ នៅស្រុកស្វាយអន្ទរក្រោយទទួលការព្យាបាលរយៈពេល៤ថ្ងៃ។

បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ មានទីតាំងលើផ្លូវលំ ក្នុងភូមិបឹងវែង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។​

រីឯអ្នកជំងឺឈ្មោះ យ៉ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំនៅភូមិព្រៃភ្លាំង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានដាច់ខ្យល់ស្លាប់ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនពេលស្លាប់ អ្នកជំងឺឈ្មោះ យ៉ ឆែម គ្រាន់តែមានអាការៈចុកឆ្អល់និងឈឺក្រពះប៉ុណ្ណោះដោយសង្ស័យថា ជំងឺបេះដូង ហើយក៏បានទៅពិគ្រោះជំងឺនៅ បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ ត្រង់ចំណុចខាងលើ។

ជាមួយគ្នានោះ លោក គង់ សុវណ្ណ ម្ចាស់បន្ទប់ពិគ្រោះក៏បានធ្វើការពិនិត្យនិងវិនិច្ឆ័យរោគ ដោយចាក់ថ្នាំផងនិងផ្សំថ្នាំឱ្យអ្នកជំងឺលេបផងក្នុងរយៈពេល៥ថ្ងៃ។
បើតាមគ្រួសាររងគ្រោះការព្យាបាលនោះ អ្នកជំងឺពុំបានសំរាកក្នុងគ្លីនិកនោះទេ ដោយខាងគ្រូពេទ្យតម្រូវឱ្យមកសំរាកនៅផ្ទះខ្លួនឯង។ ប៉ុន្តែត្រូវទៅចាក់ថ្នាំនៅបន្ទប់ពិគ្រោះ គង់ សុវណ្ណ ជាប្រចាំដើម្បីតាមដានអាការៈជំងឺ។ និយាយជារួម ចាប់ពីថ្ងៃព្យាបាលដំបូងរហូតដល់ថ្ងៃទី៤ គឺអ្នកជំងឺឈ្មោះ យ៉ ឆែម បានទៅចាក់ថ្នាំក្នុង១ថ្ងៃម្ដងយ៉ាងទៀងទាត់ តាមការណាត់របស់គ្រូពេទ្យ។

ប្រភពដដែលបន្តថា ខណៈការព្យាបាលឈានដល់ថ្ងៃទី៥ ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ភរិយារបស់អ្នកជំងឺ ក៏បានជូនប្ដីទៅចាក់ថ្នាំដូចសព្វមួយដង។ ប៉ុន្តែបែរជាម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ មិននៅ ហើយអ្នកជំងឺនិងភរិយាក៏បានវិលត្រឡប់មកផ្ទះវិញ ជាហេតុនាំឱ្យការចាក់ថ្នាំត្រូវខកខាន លុះដល់រសៀលអ្នកជំងឺឈ្មោះ យ៉ ឆែម បានធ្វើទុក្ខនិងប្រាប់ប្រពន្ធថា ជំងឺខ្ញុំរើឡើងវិញហើយ រហូតដល់ល្ងាចថ្ងៃទី១៧ ខែ.ឆ្នាំដដែល អ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើង ដោយខ្យល់ចាប់និងចុកណែនដើមទ្រូង ឃើញដូច្នេះក្រុមគ្រួសារ បានឌុបឈ្មោះ យ៉ ឆែម តាមម៉ូតូទៅកាន់បន្ទប់ពិគ្រោះ គង់ សុវណ្ណ។ ក្នុងនោះ គ្រូពេទ្យក៏បានពិនិត្យបន្ថែមទៀតនិងធ្វើចលនាដង្ហើម អស់រយៈពេលប្រហែល១ម៉ោង។
ទើបអ្នកជំងឺ យ៉ ឆែម ដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ពិគ្រោះ គង់ សុវណ្ណ តែម្ដងទៅ រួចក៏ដឹកសាកសពមកធ្វើបុណ្យនៅផ្ទះ។ បន្ទាប់ពីស្លាប់បែបនេះម្ចាស់”បន្ទប់ពិគ្រោះ គង់ សុវណ្ណ”ក៏បានប្រគល់ប្រាក់ចំនួន ៧.០០០.០០០រៀល ទៅឱ្យក្រុមគ្រួសារសព.ដោយផ្អែកថា ជាថ្លៃចូលបុណ្យ ពុំមែនជាលុយសំណងឬថ្លៃភ្លាត់ស្នៀតព្យាបាលមនុស្សស្លាប់អ្វីទេ។

ជុំវិញការស្លាប់អ្នកជំងឺនេះដែរ សារព័ត៌មានមិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយថា តើជនរងគ្រោះឈ្មោះ យ៉ ឆែម ស្លាប់ដោយសារកំហុសបច្ចេកទេសគ្រូពេទ្យ ឬក៏ស្លាប់ដោយសារ ជំងឺវិវត្តលឿននោះទេ.?។

ជាក់ស្តែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីលោក គង់ សុវណ្ណម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល លុះខលទូរស័ព្ទ១ប្រព័ន្ធទៀតស្រាប់តែ ភរិយារបស់លោក គង់ សុវណ្ណ លើកជំនួសនិងបានបដិសេធមិនបកស្រាយ។

រីឯលោក ហេង ទ្រី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្វាយអន្ទរ បានថ្លែងប្រាប់ សារព័ត៌មានថា បន្ទប់ពិគ្រោះ គង់ សុវណ្ណ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោក ហេង ទ្រី បន្តថា ការស្លាប់អ្នកជំងឺខាងលើ គឺដោយសារគាំងបេះដូង។

ចំណែកក្រុមគ្រួសារសព ក្រោយទទួលបានប្រាក់ចូលបុណ្យចំនួន៧លានរៀល គឺបាននិយាយស្រដៀងគ្នាដែលថាឈ្មោះ យ៉ ឆែម ស្លាប់ដោយសារជំងឺគាំងបេះដូង៕SRP(ដកស្រង់អត្ថបទនិងរូបភាពពីរដើមរាំង)

Like 196
Comment 0
Share ចែកចាយ
Views 20.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានអះអាងថា៖ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកេីនឡេីងតម្លៃប្រេងឥន្ទន:ជាសកល​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការខាងលេី​ តាមរយ:ក្រសួងជំនាញដូចជា​៖​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ,​ ក្រសួងពាណិជ្ជកម្ម​ និង ក្រសួងរ៉ែ​ និងថាមពល​ តាមរយ:សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០​ មីនា​ ២០២៦​ ដោយបានសម្រេច៖
១/​ បញ្ចុះអាករបន្ថែមលេីប្រេងសាំង​ និងប្រេងម៉ាស៊ូតមក​ ០​ (សូន្យ)​ ដុល្លារ
២/​ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត​ ពី​ ៤%​ មក​ ០%​ និង
៣/​ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង​ និងម៉ាស៊ូត​ ពី​ ១០%​ មក​ ៤%​ ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស​ ចំនួន​ ៦%៕SRP

Like 197
Comment 0
Share ចែកចាយ
Views 6.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

សម្ដេចតេជោហ៊ុន សែន ប្រតិកម្មនឹងអ្នកបង្កើត ផេក facebook ដាក់ឈ្មោះសម្ដេច ដោយសម្ដេចចាត់ទុកថាជាជនក្បត់ជាតិ

ភ្នំពេញ៖សម្ដេចតេជោហ៊ុនមសែន បានសំដែងនូវការប្រតិកម្មចំពោះអ្នកបង្កើតផេក facebook ដែលយកឈ្មោះសម្ដេចនិងរូបសម្ដេចទៅបង្កើតនាំឲ្យមានការយល់ច្រឡំ។ ករណីនេះសម្ដេចតេជោបានចាត់ទុកជននោះជាជនក្បត់ជាតិ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរសំណេរដើមយ៉ាងដូច្នេះថា៖ តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី?បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។

កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេសប៊ុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំនិងតែងបង្ហោះព័ត៌មានមិនពិត។

សម្ដេចតេជោបានបន្តថា ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិ
ទាំងនេះ។ ខ្ញុំមានហ្វេសប៊ុកតែមួយដែលមានអ្នក
តាមដានជាង១៥លាននាក់ដែលខ្ញុំសូម
បង្ហោះភ្ជាប់ជាមួយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 4.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន

ខេត្តសៀមរាប៖ជនដៃដល់ក្នុងអំពើឃាតកម្មត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកស្វាយលើ ចាប់ខ្លួនបានភ្លាមៗនៅចំណុច ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ បន្ទាប់ពីបានធ្វើសកម្មភាពរួចរត់បានជិត២គីឡូម៉ែត្រ។

ជនដៃដល់មានឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោក អំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅ ក្នុថឃុំស្វាយលើ ស្រុកស្វាយលើ។

ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ត្រូវចំនួន៤ កន្លែង លើខ្លួនជនរងគ្រោះ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ជនដៃដល់ប្រើកាំភ្លើងខ្លី ម៉ាកk54 បាញ់ទៅលើជនរងគ្រោះហើយរត់គេចខ្លួនត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញយើងកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មូលហេតុ ឈានដល់ការប្រើអំពើហិង្សា បាញ់ជនរងគ្រោះ គឺដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី។

សូមជម្រាបថា អំពើឃាតកម្មនេះកើតឡើង កើតឡើងនៅវេលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះ ជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមបញ្ជាក់ថាប្រតិបត្តិការនេះអនុវត្តតាម នូវបទបញ្ជារដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា នឹងតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 86K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ

ខេត្តសៀមរាប៖ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រុងសៀមរាប សង្កាត់ជ្រាវ និងគ្រប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងពីគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈផ្លូវខេត្តលេខ ២៦៥F ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ឆ្នាំ២០១៦ ប៉ុន្តែនៅសល់ប្រវែង ២៥០ម៉ែត្រ ដែលមិនទាន់បានសាងសង់ដោយសារឆ្លងកាត់តួរប្រាសាទបឹង។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ផ្លូវក្រវ៉ាតក្រុង គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ជុំវិញក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង សម្រួលការដឹកជញ្ជូន និងជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពកាន់តែល្អប្រសើរ។ ចំពោះគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹងនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ ជាពិសេសក្នុងគោលដៅអភិរក្សតំបន់ប្រាសាទបុរាណ ដោយការអភិវឌ្ឍន៍ និងការអភិរក្សត្រូវតែដើរទន្ទឹមគ្នា។

លោក សែម ច័ន្ទសីហា ប្រធានការិយាល័យវាស់ស្ទង់ និងផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានសិក្សាពិនិត្យជាច្រើនលើកមកហើយ ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក្នុងនោះក្រុមការងារបានសម្រេចយកគម្រោងផ្លូវវាងខាងត្បូងប្រាសាទ ចាប់ពីចំណុចចាប់ពីគីឡូម៉ែត្រ ០៩+៨៥០ ដល់គីឡូម៉ែត្រ ១០+៥៧៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧២៥ម៉ែត្រ ទទឹងសាច់ផ្លូវ១១ម៉ែត្រ ដោយផ្លូវនេះស្ថិតក្នុងផ្លូវខេត្ត ២៦៥F។ គម្រោងនេះនិងចាប់ផ្ដើមអនុវត្តនៅពេល ចុះដោះស្រាយផលប៉ះពាល់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមតំណាងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទបឹង មានសំខាន់ជាច្រើន អាចនាំឱ្យយើងបានយល់ពីរចនាសម្ព័ន្ធសំណង់របស់ប្រាសាទ ដែលកប់ក្នុងដីអស់រយៈពេលជាយូរណាស់មកហើយ។ ទិន្នន័យទាំងនេះនឹងជួយបំពេញព័ត៌មានស្តីពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធប្រាសាទបឹងនេះឡើងវិញ ព្រមទាំងអាចឱ្យយើងមានមូលដ្ឋានក្នុងការជួសជុលលើកតម្លៃប្រាសាទបឹងទៅថ្ងៃអនាគតផង៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 8.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ និងទីកន្លែងស្នាក់នៅផ្សេងៗទៅឱ្យជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធនឹងបទល្មើសស្គែមអនឡាញ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់អ៊ីនធើណិតទំហំធំៗគួរឱ្យសង្ស័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

សូមជម្រាបថា អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខេត្តបាត់ដំបងត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ខណៈរដ្ឋបាលខេត្តបានបង្កើនវិធានការរដ្ឋបាលលើទីតាំងប្រមូលផ្ដុំជនបរទេសដែលជាមុខសញ្ញាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅទប់ស្កាត់ឱ្យនូវមុខសញ្ញាប្រព្រឹត្តដំណើរការឆបោកតាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ

ខេត្តសៀមរាប៖ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រុងសៀមរាប សង្កាត់ជ្រាវ និងគ្រប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងពីគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈផ្លូវខេត្តលេខ ២៦៥F ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ឆ្នាំ២០១៦ ប៉ុន្តែនៅសល់ប្រវែង ២៥០ម៉ែត្រ ដែលមិនទាន់បានសាងសង់ដោយសារឆ្លងកាត់តួរប្រាសាទបឹង។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ផ្លូវក្រវ៉ាតក្រុង គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ជុំវិញក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង សម្រួលការដឹកជញ្ជូន និងជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពកាន់តែល្អប្រសើរ។ ចំពោះគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹងនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ ជាពិសេសក្នុងគោលដៅអភិរក្សតំបន់ប្រាសាទបុរាណ ដោយការអភិវឌ្ឍន៍ និងការអភិរក្សត្រូវតែដើរទន្ទឹមគ្នា។

លោក សែម ច័ន្ទសីហា ប្រធានការិយាល័យវាស់ស្ទង់ និងផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានសិក្សាពិនិត្យជាច្រើនលើកមកហើយ ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក្នុងនោះក្រុមការងារបានសម្រេចយកគម្រោងផ្លូវវាងខាងត្បូងប្រាសាទ ចាប់ពីចំណុចចាប់ពីគីឡូម៉ែត្រ ០៩+៨៥០ ដល់គីឡូម៉ែត្រ ១០+៥៧៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧២៥ម៉ែត្រ ទទឹងសាច់ផ្លូវ១១ម៉ែត្រ ដោយផ្លូវនេះស្ថិតក្នុងផ្លូវខេត្ត ២៦៥F។ គម្រោងនេះនិងចាប់ផ្ដើមអនុវត្តនៅពេល ចុះដោះស្រាយផលប៉ះពាល់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមតំណាងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទបឹង មានសំខាន់ជាច្រើន អាចនាំឱ្យយើងបានយល់ពីរចនាសម្ព័ន្ធសំណង់របស់ប្រាសាទ ដែលកប់ក្នុងដីអស់រយៈពេលជាយូរណាស់មកហើយ។ ទិន្នន័យទាំងនេះនឹងជួយបំពេញព័ត៌មានស្តីពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធប្រាសាទបឹងនេះឡើងវិញ ព្រមទាំងអាចឱ្យយើងមានមូលដ្ឋានក្នុងការជួសជុលលើកតម្លៃប្រាសាទបឹងទៅថ្ងៃអនាគតផង៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អញ្ជើញពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ

នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ បានរៀបចំការពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ ក្រោមវត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសមាគមសកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។

លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខអ៊ំពូមីង បងប្អូនប្រជា ពលរដ្ឋ ក្មួយៗ ចៅៗ រងគ្រោះដោយសារបញ្ហាសុខភាពមាត់ឆែប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវ បន្ទាប់ពីបានទទួលព័ត៌មានពីអង្គការស្នាមញញឹមកម្ពុជា និងមានកិច្ចសហប្រតិបត្តិការរវាងអង្គការស្នាមញញឹមកម្ពុជា ក្រោមការសម្របសម្រួលអ្នកចាត់ការទូទៅរបស់អគ្គកុងស៊ុលចិនប្រចាំតំបន់សៀមរាប និងការគាំទ្រពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូម មាត់ឆែប និងជនពិការមុខមាត់ផ្សេងៗដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្តជូនបងប្អូននៅថ្ងៃនេះផងដែរ។ លោកជំទាវ បន្តថាចាប់តាំងពីឆ្នាំ២០០៦ មកអង្គការស្នាមញញឹមកម្ពុជា បានចុះ បេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាប ចំនួន១៣លើក រួចមកហើយ ក្នុងនោះបានពិនិត្យសរុបចំនួន ៦៦៤នាក់ និងវះកាត់សរុបចំនួន ៥៤៤នាក់ ហើយថ្ងៃនេះ គឺជាបេសកម្មលើកទី១៣។

លោកជំទាវ បានកោកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ មន្ត្រីបុគ្គលិកទាំងអស់ និងសូមថ្លែងអំណរគុណដល់អង្គការស្នាមញញឹមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានលះបង់ពេលវេលាផ្ទាល់ខ្លួន ស្មារតី កម្លាំងកាយចិត្ត ព្រមទាំងថវិកា ការរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ នាពេលនេះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

អ្នកធ្វើដំណើរជាមួយគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត

ក្រោយពីមានការផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមទូទាំងប្រទេស ដោយលើកឡើង លោកសាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស បើករថយន្តបុកមនុស្សហើយបោះសំដីថាសង 2 ម៉ឺនដុល្លារបញ្ចប់រឿង។

ពាក់ព័ន្ធទៅករណីនេះ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៦នេះ អភិបាល ស្រុកកងមាស ខេត្តកំពង់ចាម លោកភោគ សាវុធ ដែលត្រូវជាឪពុកបង្កើត របស់លោក សាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស លោកភោគ សាវុធ បានបញ្ជាក់ថា? អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចណ៍ នៅក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ មិនមែនជាកូនប្រុសរបស់គាត់ទេ? តែជាស្ត្រីម្នាក់ តែធ្វើដំណើរជាមួយកូនប្រុសគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត។

លោកភោគ សាវុធ បានបញ្ជាក់ទៀតថា កូនប្រុសរបស់គាត់មិនបាននិយាយពាក្យ បោះលុយ២ម៉ឺនដុល្លារ ដល់ជនរងគ្រោះនោះឡើយ? លោកភោគ សាវុធ បានថ្លែងថា ” មិនមែនកូនគាត់ជាអ្នកនិយាយទេ? គឺបងប្អូនមហាជនជាអ្នកនិយាយ”។

សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាន ពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសអ្នកបើកបររថយន្ត សង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លាប់សងតែ២ ម៉ឺនបញ្ចប់រឿងចប់ហេីយ”។

បើតាមប្រភព ក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិន ទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មាន ការខឹងសំម្បារយ៉ាងខ្លាំង ស្ទេីតែកេីតហិង្សាទៅហេីយ និងមិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ដោយចៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបាន ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅ ដេីម្បីរងចាំដោះស្រាយតាមនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 18.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page658 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×