ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន «ហៅ Love Riya»
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២៥
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន «ហៅ Love Riya»
អ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសៀម គំរាមសម្លាប់
អ្នកនាំពាក្យរបស់សម្តេច ហ៊ុន សែន ឯកឧត្តម ជា ធីរិទ្ធិ បានបង្ហោះសារថា ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេកន្លងមក ដោយសារវាជាវប្បធម៌និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម។ នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ។
យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។SRP
ខេត្តកំពង់ចាម៖ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទុបទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកហ្នឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។ ក្នុងនាមមេបញ្ជាការសូមផ្ដេជ្ញាចិត្តការពារមរណភាពទឹកដីទប់ទល់មិនឱ្យទ៏ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។
សូមបញ្ជាក់ថា មានការប្រយុទ្ធគ្នាដល់ក្តៅគគុករវាងសៀមមកលើកម្ពុជា កងកម្លាំងប្រដាប់អាវុធជួរមុខមានទាំងនគរបាលទាហានបានប្រយុទ្ធគ្នារហូតដល់ទៅ៥ថ្ងៃ (២៤ដល់២៨កក្កដាឆ្នាំ២០២៥ )នាពេលកន្លងទៅ។
ជាមួយនោះតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោសែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចលនាសប្បុរសជន ដោយបានយកអំណោយទៅចាយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនៅខេត្តព្រះវិហារ និងឧត្តមានជ័យ ជាមួយនោះក៏បានចែកចំណោយដល់កងកម្លាំងជួរមុខទៀតផង។
ក្រៅពីនេះក៏សង្កេតឃើញមានសប្បុរសជនគ្រប់ទិសទីបានបង្កើតកម្លាំងមហាសាមគ្គីបរិច្ចាកធនធានផ្ទាល់ខ្លួនយកទៅចែកជូនដល់អ្នកភៀសសឹកព្រមទាំងកម្លាំងប្រដាប់អាវុធជួរមុខធ្វើឲ្យពួកគាត់មានកម្លាំងចិត្តពុះពារតស៊ូក្រាញននៀលទប់ទល់មិនឱ្យមានការឈ្លានពានពីសំណាក់ទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជា៕SRP
ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធខេត្តសៀមរាបបានឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់ ដែលបានកែឆ្នៃម៉ូតូខុសបច្ចេកទេស និងដកហូតម៉ូតូរក្សាទុករយ:ពេល៣ខែ។
ការឃាត់នោវេលាម៉ោង២០និង៣៩នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ក្នុងពេលចុះល្បាតក្នុងភូមិសាស្ត្រក្រុងសៀមរាប។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាក្នុងពេលល្បាតបានជួបប្រទះនឹងក្មេងទំនើង ចំនួន០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយស៊ីម៉ាំងឮខ្លាំង បង្កការរំខានតាមផ្លូវសាធារណៈ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សង្គម នៅចំណុចស្ពានរោករាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ភ្លាមៗ កម្លាំងល្បាតកងរាជអាវុធហត្ថក្រុងសៀមរាប ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ០២គ្រឿង រក្សាទុក៣ខែផងដែរ។
សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសស៊ីម៉ាំងឮខ្លាំងនៅតាមផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕SRP
អាជ្ញាធរខេត្តសៀមរាប ប្រកាសហាមពលរដ្ឋដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាប
ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹង ការរៀបចំដាំដើមឈើក៏យើងត្រូវស្នើសុំមករដ្ឋបាលខេត្តដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវណែនាំដល់បងប្អូនជួយសម្អាតអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងពេលបងប្អូនហាត់ប្រាណ។
លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយក្នុងការស្តារស្ទឹងសៀមរាបជំហានទី២នេះបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោក លី សារី បញ្ជាក់ថា ការៀបចំស្ទឹងនេះ គឺជាការលើកកម្ពស់សោភ័ណភាពស្ទឹង និងជាការបញ្ចៀសការជន់លិចទឹកក្នុងក្រុងសៀមរាបបន្តទៀត ម្យ៉ាងទៀតអាចធ្វើឱ្យកាណូតចូលមកដល់ក្នុងខេត្ត ហើយអាចជាផ្លូវក្នុងការដឹកជញ្ជូនបានទៀតផង។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ គឺជាការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើការហាត់ការប្រាណបានទៀតផង។ លោក អភិបាលរងខេត្តបានបញ្ជាក់ថា គម្រោងនេះបន្ទាប់ពីការប្រគល់មករដ្ឋបាលខេត្តគ្រប់គ្រងមែន តែក្រុមហ៊ុននៅតែពិនិត្យ និងជួយមើលថែមួយឆ្នាំទៀតផងដែរ។
លោក លី សារី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលសៀមរាប ក្នុងពិធីក្រសួងសាធារណការនិងដឹកជញ្ជូនប្រគល់ទីតាំងស្តារស្ទឹងសៀមរាបជំហានទី២(KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ(EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។
នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងស្តារស្ទឹងជំហាន២េនះគឺចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដែលមានប្រវែង ៤ ៦០០ម៉ែត្រ ក្រោមនៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគ របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ហើយការស្តារស្ទឹងនេះ គឺយើងរៀបចំឱ្យមានសោភ័ណភាព និងបញ្ចៀសការលិចជន់ទឹកក្នុងក្រុងសៀមរាប។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា កន្លងមកសៀមរាបយើងមានការជន់លិចក្នុងក្រុង ហើយការលិច ទឹកគឺស្ទឹងសៀមរាបដែលហូរកាត់ក្រុងសៀមរាបទៅទន្លេសាបមានការចាល់ ទឹកទន្លេសាបឡើងខ្ពស់ និងទឹកភ្លៀងដែលពុំទាន់មានលូមេ ដោយមានតែលូតូចៗហូរមិនទាន់។ ក្រោយពីសាងសង់ និងជួសជុលរួចរាល់ ថ្ងៃនេះ ក្រសួងនឹងធ្វើការផ្ទេរទៅរដ្ឋបាលខេត្ត និងស្នើដល់រដ្ឋបាលខេត្តទប់ស្កាត់ការតាំងទីលំនៅ និងសំណង់ផ្សេងៗ ដើម្បីធ្វើឱ្យបាត់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើងដែលទើបនឹងស្តាររួច ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងស្តារស្ទឹងជំហាន៣ ដោយបន្តពីជំហាន២ រហូតដល់កន្ធាយគមថែមទៀត៕SRP
ខេត្តកោះកុង៖មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា មនុស្សចំនួនពីរនាក់ខ្មែរម្នាក់ជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្រ្កាបទូកមួយគ្រឿងដឹកទំនិញគេចពន្ធពីប្រទេសថៃ ប្រភេទគ្រឿងសមុទ្រ សង្សយ័ថាជាប់ពាក់ពន្ធ័ បន្តតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងដោយនគរបាលការពារព្រំដែនទឹកលេខ២៦៩ ក្នុងខេត្តកោះកុង នៅព្រឹកមិញនេះ។
មន្ត្រីបានបន្តថា ក្នុងទូកដឹកជញ្ជូនទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកខេត្តកោះកុងនេះ មានដូចជាត្រី បង្គាមឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលមិនបានបង់ពន្ធគយ ហើយត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទំនិញពីទូក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ២០២៥។
អភិបាលរងខេត្តកោះកុង លោក ឈិត រតនៈ ក៏បានឲ្យដឹងនៅ៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះដែរថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានជនសង្សយ័២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ រួមនិងវត្ថុតាង មានទូកកន្ទុយវែង ០១គ្រឿង និងទំនិញគេចពន្ធនៅចំណុចព្រែកកោះយ៉។
ជុំវិញករណីនេះ បើតាមលោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ។
សុំរំលឹកថា ទឹកដីខេត្តកោះកុង ជារឿយៗ គេសង្កេតឃើញសារព័ត៌មានក្នុងស្រុក បានចេញផ្សាយលាតត្រដាង ថាខេត្តដែលមានជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបានគេបង្ហើបថាមានបទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទចេញពីប្រទេសថៃចូលមកកម្ពុជា មិនត្រូវបានសាខាគយខេត្តកោះកុងបង្ក្រាបនោះឡើយ។ ប្រការដែលសាខាគយខេត្តកោះកុងមិនបង្ក្រាបបទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទបែបនេះត្រូវបានគេសង្ស័យថាអាចមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញផងដែរ៕SRP
រដ្ឋាករទឹកស្វយ័តសៀមរាប សូមអភ័យទោសភាពអាក់រអួល ដែលបណ្តាលមកពីលក្ខណៈបច្ចេកទេស
ខេត្តសៀមរាប៖យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តសៀមរាប សូមគោរពជូនដំណឹង ទ្រង់ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបថា ៖ រដ្ឋាករទឹកស្វយ័តសៀមរាប បាននឹងកំពុងកាត់ភ្ជាប់បណ្តាញថ្មី និងបិទវ៉ានបង្ហូរទឹកជាច្រើនកន្លែង ដែលធ្វើឱ្យសម្ពាធទឹកមានការប្រែប្រួល និងបង្កើតបានជាបញ្ហា ដូចជា ៖ គុណភាពទឹកមិនប្រក្រតី ទឹកឡើងពណ៌ក្រហម ទឹកល្អក់ ជាដើម។
ស្ថិតក្នុងស្ថានភាពនេះក្រុមការងារ រ.ស.ស ខិតខំព្យាយាមលាងចុងបំពង់មេនាំទឹក និងដោះនាឡិកាទឹកលាងសម្អាត និងបង្ហូរទឹកចេញ តាមទីតាំងប្រើប្រាស់ផ្ទាល់របស់អតិថិជន ហើយគុណភាពទឹកអាចនឹងវិលមករកស្ថានភាពដូចដើម ឬធម្មតាវិញ ក្នុងពេលល្ងាចនេះ ឬថ្ងៃស្អែក។
រដ្ឋាករទឹកស្វយ័តសៀមរាប សូមអភ័យទោសភាពអាក់រអួល ដែលបណ្តាលមកពីលក្ខណៈបច្ចេកទេស។
សូមទ្រង់ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យចំពោះបញ្ហាដែលបានកើតឡើងខាងលើនេះ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងបញ្ហាទឹក រដ្ឋាករទឹកស្វយ័តសៀមរាប នឹងធ្វើបច្ចុប្បន្នភាព ជូននៅថ្ងៃស្អែក។ សូមគោរព អរគុណ!
ជុំវិញករណីនេះ លោកចាន់ សេងឡា ប្រធានរដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រលប់ថ្ងៃពុធនេះថា បញ្ហាទឹកស្អាតមួយចំនួននៅសៀមរាបដែលប្រែពណ៌ក្រហម ដោយមានបញ្ហាបន្តិចបន្តួចនៅរោងចក្រ ដោយសារទឹកទន្លេសាបមានការប្រែប្រួល ករណីនេះមន្ត្រីជំនាញកំពុងដោះស្រាយហើយ៕SRP
ខេត្តសៀមរាប៖នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃម្សិលមិញ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តបានដឹកនាំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
បន្ទាប់ពីស្តាប់បទបង្ហាញរបស់មន្ទីរបរិស្ថាន ស្តីពីការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនភូមិសាស្រ្តខេត្តសៀមរាប និងការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃភ្នំត្នោត -ភ្នំពក និងត្រូវពិនិត្យឡើងវិញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់កាន់កាប់ដីក្នុងតំបន់ទាំងបួន គឺតំបន់ស្នូល តំបន់ចីរភាព តំបន់អភិរក្ស និងតំបន់សហគមន៍។
លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានត្រូវរៀបចំស្រង់ទិន្នន័យ ឡ ផលិតធ្យូងទាំងអស់ក្នុងខេត្ត៕SRP
សម្ដេច ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ
សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ ក្នុងឆមាសទី១ឆ្នាំ២០២៥
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។
បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។
លោកបន្ថែមថា សម្រាប់ករណីក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានចំនួន ១៤ករណី ឃាត់ខ្លួនមនុស្ស ៤៨នាក់ បញ្ជូនទៅតុលាការ១៨នាក់ អនុវត្តវិធានការរដ្ឋបាល៣០នាក់ និងដកហូតម៉ូតូចំនួន១៨គ្រឿងរក្សាទុករយៈពេល៣ខែដើម្បីជាការព្រមាន ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៥៤ករណី ស្លាប់៤៨នាក់ និងរបួស៥៧នាក់។
ដោយឡែកចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) លោក ស្រី សុភ័ក្រ្ត បានលើកឡើងថា ក្នុងមូលដ្ឋាននៃខេត្តកំពង់ចាម គឺមិនមានករណីនេះកើតឡើងនោះទេ ប៉ុន្តែក្នុងនោះមានករណីក្លែងបន្លំអត្តសញ្ញាណឆបោកតាមប្រព័ន្ធវីង ១ករណី ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងករណីឆបោកក្រោមរូបភាពកម្ចីតាមប្រព័ន្ធអនឡាញមាន១ករណី ដែលករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ឆ្លើយតបទៅនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាមមានភាពល្អប្រសើរ និងបទល្មើសផ្សេងៗមានការថយចុះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ទាំងអស់នេះ គឺដោយសារអនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ដែលលោកតែងតែដឹកនាំប្រជុំជាប្រចាំ និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម ក្នុងចំណោមឃុំ-សង្កាត់ទាំង១០៩ ត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ នៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម៕SRPដោយលោក សេង បូលីន
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃនេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព។
ឯកឧត្តម បន្ថែមថា កន្លងមក អាជ្ញាធរ កងកម្លាំង និងក្រុមការងារបានខិតខំធ្វើបានយ៉ាងល្អប្រសើក្នុងការសម្រួលជួយជញ្ជូនអីវ៉ាន់ពលករដាក់រថយន្តដោយរលូន ហើយការទទួលបងប្អូនពលករកន្លងមក គឺមិនមានជាបញ្ហាណាមួយធ្ងន់ធ្ងរឡើយ ដែលនេះគឺជាជោគជ័យមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។
ឯកឧត្តម បានណែនាំអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ខិតខំជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការដាំដុះបង្កបង្កើនផល និងស្វែងរកការងារធ្វើក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ច ប្រទេសជាតិ និងជីវភាពកាន់តែប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន៕SRP
ឯកឧត្តមហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»
ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី(ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។
ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងគោលដៅរក្សាឱ្យបាននូវភាពស្ងប់ស្ងាត់ និងអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
កម្ពុជា បើកចំហច្រកការទូតគ្រប់កម្រិត ប្រកបដោយដោយភាពបុរេសកម្មក្នុងនោះរួមមាន ការសម្របសម្រួលផ្តល់ព័ត៌មានអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ តាមរយៈការធ្វើបទបង្ហាញដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអន្តរជាតិជាប្រចាំ និងការដឹកនាំគណៈប្រតិភូ អង្គទូត និងអនុព័ន្ធយោធាទៅពិនិត្យ សង្កេតការណ៍ ដោយផ្ទាល់នៅទីតាំងរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ និងស្ថានភាពជនភៀសសឹក។ ថ្មីៗនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានជួបប្រជុំក្រៅផ្លូវការជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ កាលពីថ្ងៃទី១៤ ខែសីហា នេះផង ដែលបានបង្ហាញនូវសុឆន្ទៈរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព នៃតំបន់ព្រំដែនត្រលប់មកវិញ តាមគ្រប់មធ្យោបាយ។
សកម្មភាពខាងលើនេះ បានសរបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសមរភូមិការទូតយ៉ាងណែន ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្ហាញនូវភាពត្រឹមត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ។ អ្វីៗដែលរាជរដ្ឋាភិបាលកំពុងធ្វើ បានបង្ហាញភាពខ្លាំងរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរួបរួមគ្នាជាធ្លុងមួយរបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបន្តជឿជាក់ និងគាំទ្រចំណាត់ការដ៏ម៉ឹងម៉ាត់ ប្រាកដនិយម និងច្បាស់លាស់ប្រកបដោយការគិតគូរល្អិតល្អន់ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវស្ថានភាព ប្រក្រតីភាព និងសុខសន្តិភាពពេញលេញឡើងវិញឱ្យបានឆាប់រហ័ស៕SRP

