ខេត្តសៀមរាប៖មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ខ្លួនយកមកអនុវត្តច្បាប់។
ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៏បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់ កំរាល០១ ចាន០១ គម្រប០១ សំរាប់លែងអាប៉ោង។
លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៏ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។
លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ៕SRP
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

