Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា។
ជនសង្ស័យ០១.ឈ្មោះជ្រឹង គឹមសៀង ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
០២,ឈ្មោះគង់ សុភី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាង
ម្សៅក្រាមសថ្លាចំនួន១៥កញ្ចប់ ទម្ងន់៤៥១,៥៥ក្រាម
.ថ្នាំwyចំនួន៨គ្រាប់ ទម្ងន់០,៩០ក្រាម
.ថ្នាំក្រវីពណ៌ផ្កាឈូកសញ្ញាក្បាលខ្មោចមួយគ្រាប់ ទម្ងន់០,៤១ក្រាម
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះរឹបអូសឈើ ជាច្រើនដុំនៅឃុំគ្រញូងសែនជ័យ។ ការចុះរឹបអូសនេះធ្វើឡើងនៅថ្ងៃទី ១៨ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិប៉ោដើមចេក ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមសេចក្ដីរាយការណ៍ថាជាលទ្ធផលចាប់បានឈើចំនួន០៦ (កន្លែង)មានប្រភេទឈើដូចជា សុក្រម ឈើទាល គ្រឿងផ្ទះនិង ឈើស្រឡៅ (មិនទាន់ធ្វើការវាស់វែងនៅឡើយ)។

សូមបញ្ជាក់ផងដែរថាវត្ថុតាងបទល្មើសព្រៃឈើទាំងអស់នោះ នឹងប្រគល់ជូនមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើខ្សឹម ដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តកំពង់ចាម៖ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបនៅព្រឹកមិញនេះ។ កន្លែងជល់មាន់ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ការបង្ក្រាបនេះដឹកនាំដោយ លោកវរសេនីយ៍ឯកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម។

នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថាលទ្ធផលបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ ចំនួន០១នាក់ឈ្មោះហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំជាតិខ្មែរមានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយដកហូតបានវត្ថុតាងរួមមានដូចខាងក្រោម:
-ម៉ូតូម៉ាកវេវពណ៌ក្រហមគ្មានស្លាកលេខចំនួន០៤គ្រឿង។
-ជញ្ជីងថ្លឹងមាន់ចំនួន០១។
-មាន់ងាប់ចំនួន០១ក្បាលនិងស្គត់រុំជើងមាន់មួយចំនួនទៀតនៅហ្នឹងកន្លែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងរៀបចំកសាងឯកសារ សំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារឆក់ខ្សែភ្លើង។ សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៩ខែមេសាឆ្នាំ២០២០នៅចំណុចភូមិស្ពានត្នោតឥ០១  ឃុំស្ពានត្នោតស្រុកជីក្រែង។ ជនរងគ្រោះមានឈ្មោះ ទន់ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិឃុំ កើតហេតុខាងលើ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះហេតុការណ៍នេះគឺមូលហេតុដោយសារជនរងគ្រោះ ឡើងផ្សារដែកធ្វើសំយ៉ាបផ្ទះលើកដែកប៉ះខ្សែរភ្លើង បណ្តាលអោយឆក់ ធ្លាក់ពីលើសំយ៉ាបមកដីស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី១៨ខែមេសាម្សិលមិញ បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលេន៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន៣១៧សៀមរាប បានអោយដឹងថា៖បច្ចុប្បន្នក្នុងមណ្ឌលមាន៣០០គ្រួសារក្នុងនោះមាន៖(យោធិនពិការចំនួន២៧៣គ្រួសារ,គ្រូបង្រៀនស្ម័គ្រចិត្ត២៥គ្រួសារ,ពេទ្យឆ្មបស្ម័គ្រចិត្ត០២គ្រួសារ, សមាជិកសរុបរួមមានចំនួន១៣០០នាក់។អំណោយរួមមាន អង្ករ ត្រីខ ម៉ី ស្កសរ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ចែកជូនស្មើរៗគ្នាទាំង៣០០គ្រួសារ ក្នុងនោះមាន១១គ្រួសារដែលក្រីក្រ ត្រូវបានផ្តល់ជូនថវិកាបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តប៉ៃលិន៖បុរស​ម្នាក់​ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៩ និង​ ១៥នាទី​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ខេត្ដប៉ៃលិន ។

​ ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន។ បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W 6776 ទិសដៅពីលិចទៅកើត ។
​ បេីរ​តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ​ មុន​ពេល​កេីត​ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​នៅជិតកន្លែងកើតហេតុខាងលើ ក្រោយ​មក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ភ្លាមៗ​តែម្ដង។
​ ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP វ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ បាន​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ដោយ​ស្វ័យប្រវត្តិ​ ចំនួន​០៦គ្រឿង​ នៅតាមទីសាធារណៈ សំខាន់ៗ នៅក្នុងក្រុងកំពង់ចាម​ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ ទាំង​១៦នាក់​ ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២០នេះ​។

លោកអ៊ុនចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដាក់ចេញនូវ​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ដល់​មន្ត្រី​រាជការ​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​ប្រដាប់​អាវុធ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ កន្លែង​ធ្វើការ​ ក៏ដូចជា​នៅ​ទីសាធារណៈ​ ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​នៅ​ទីប្រជុំជន ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង​វាស់ស្ទង់​កម្ដៅ​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ បេី​ទោះបីជា​ ខេត្តកំពង់ចាម​ មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ ចំនួន​១៦នាក់​ ហើយ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ អស់​ហើយ​ក្កី​ តែ​មិន​ត្រូវ​មាន​ការ​ធ្វេសប្រហែស​នោះ​ទេ​ គឺ​ប្រើ​វិធី​ការពារ​ វា​ប្រសើរ​ជាង​ព្យាបាល​ ដូច​ជា​ការ​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ ដោយ​ស្វ័យប្រវត្ត​នេះ​ ជា​វិធី​ការពារ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២០

ខេត្តសៀមរាប៖អង្គភាពមណ្ឌល៤ការិយាល័យទី២ កងទ័ពជើងគោក បានចេញសេចក្ដី បដិសេធ ថា ឈ្មោះប៉ាវ ទិត្យណារ៉ុង មិនមែន ជាភ្នាក់ងារ “ដឺបេ” នោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសដែលអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ទើបទទួលបាននៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២០

ខេត្តសៀមរាប៖តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រនេះវាងរថយន្តនិងសត្វគោចំណុចចំម្លោះបង្គោលលេខ៣៣៦លេខ៣៣៧លើផ្លូវជាតិលេខ០៦ភូមិប៉ាក់ប៉ាន់ឃុំសសរស្តម្ភស្រុកពួកខេត្តសៀមរាប។ វេលាម៉ោង១០និង៤០នាទីថ្ងៃទី១៨ខែមេសាឆ្នាំ២០២០។
រថយន្តម៉ាកទូយូតារីវ៉ូ ពាក់ស្លាកលេខ២B៩៧៣៤ សេរីឆ្នាំ២០២៩ពណ៌សលាម៉ៃ។
អ្នកបើកបរឈ្មោះ ជូ សុភីភេទប្រុអាយុ៦០ឆ្នាំមុខរបទាហ៊ាន រស់នៅភូមិឈូក សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។មួលហេតុ
-សត្វគោរត់ឆ្លងផ្លូវពីរត្បូងមកជើង
-រថយន្តបើកបរល្បឿនលឿន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះត្រួតពិនិត្យកន្លែងកើតហេតុនឹងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នាព្រឹក ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយលិខិតលេខ០៦៧ ស ខ ល របស់ក្រសួងសុខាភិបាល ស្ដីពីការរៀបចំចាត់វិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយយោងតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្នងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

គួរ បញ្ជាក់ ថា យោង តាម សេចក្តី ណែនាំ ស្តីពីវិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលនឹងវិលត្រឡប់ ចូល បម្រើការងារវិញ បន្ទាប់ពីពិធី បុណ្យ ចូល ឆ្នាំ ខ្មែរ ប្រពៃណី ជាតិ របស់ក្រសួងសុខាភិបាល នោះក្រសួងការងារ និងបណ្តុះបណ្កាល វិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយក និងបងប្អូនកម្មករ និយោជិត នៃរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានឈប់សម្រាក ក្នុងអំឡុងពេល បុណ្យ ចូល ឆ្នាំ និងចូលបម្រើការងារវិញដូចខាងក្រោម៖ ចំពោះ ម្ចាស់ ឬនាយក និងកម្មករ និយោជិតរោងចក្រ នៅ តាម បណ្ដា ខេត្ត ក៏ដូចជាម្ចាស់ ឬនាយក និងកម្មករ និយោជិត នៃ សហគ្រាស គ្រឹះស្ថាន ក្នុង វិស័យ ផ្សេង ទៀត ត្រូវសម្របសម្រួល ការធ្វើ ចត្តាឡីស័ក នៅ តាម ផ្ទះ ចំនួន១៤ថ្ងៃ នេះ៖ – កម្មករ និយោជិត ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាត ពី នយោជក នឹង មិន ទទួល បាន ប្រាក់ឈ្នួល ឡេីយ ក្នុងរយៈពេលធ្វើ ចត្តាឡីស័ក នេះ
កម្មករ និយោជិតដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក នឹង ទទួល បាន ប្រាក់ឈ្នួល ត្រឹម ចំនួន ៧ថ្ងៃ ក្នុងរយៈពេល ធ្វើ ចត្តាឡីស័ក នេះ។  ដោយឡែកកម្មករ និយោជិត ដែលអវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជក ដោយសារមាន ធុរៈ ពិសេស ដូចជា ប្រពន្ធ ឆ្លង ទន្លេ ឬជីដូន ជីតា ម្តាយ ឪពុក ប្ដីប្រពន្ធ កូនទទួលមរណភាព ត្រូវទទួលបាន ប្រាក់ ឈ្នួល ចំនួន ១៤ថ្ងៃពេញដដែល រួមគ្នាតាមដាន សុខភាព បន្ត និងត្រូវពាក់ម៉ាសជាដាច់ខាត ចំពោះ កម្មករ និយោជិត ដែលទើប បញ្ចប់ការធ្វើ ចត្តាឡីស័ក ឬទើបចូលធ្វើការ កម្មករ និយោជិត ណា ម្នាក់ ដែល មិន សហការ អនុវត្តន៍ វិធានការ ចត្តាឡី ស័ក ឬបំពាន វិធានការ ខាង លេី ហេីយ បង្ក ការ ភ័យខ្លាច ដល់ កម្មករ នយោជិក ដទៃ ផ្សេង ទៀត អាច ត្រូវ បង្ខំ ឲ្យ ឈប់ ពី ការងារ ដោយ មិន ទទួល បាន ការ ទូទាត់ អត្ថប្រយោជន៍ អ្វី ទាំង អស់ ពី និយោជក ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា បានឧបត្ថម្ភខិត្តប័ណ្ណផ្សព្វផ្សាយនិងថវិកាមួយចំនួនដល់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ចាម ដើម្បី ជាការចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា បន្តបេសកកម្មផ្សព្វផ្សាយអំពី វិធានការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺកូវីដ១៩។
សូមបញ្ជាក់ថានៅព្រឹកមិញនេះតាមរយៈលោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្តចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺ កូវីដ១៩ និងថវិកាដល់ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយក្នុង១ស្រុកទទួលបានខិត្តប័ណ្ណផ្ទាំងតូចចំនួន៣០០ផ្ទាំង ផ្ទាំងធំចំនួន២ផ្ទាំង និងថវិកាចំនួន ១.០០០.០០០រៀល។

ជាមួយគ្នា នោះ ស.ស.យ.ក ខេត្តកំពង់ចាម ក៏បាន សំដែង ការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងសម្ភារៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដោយ សង្ឃឹមថាប្រទេសកម្ពុជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះក្នុងពេលឆាប់ៗ ខាង មុខ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ ស្លាប់ដោយ គ្រោះថ្នាក់ចរាចណ៍ នៅស្រុកស្វាយលើ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង៤០នាទីថ្ងៃថ្ងៃទី ១៧ខែមេសាឆ្នាំ ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៦៤ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 31-32 ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ ម៉ូន តុង ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ តាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១HY,៤៨៨៥ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ខូចខាតម៉ូតូ ០១គ្រឿង ស្រាល ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ: បើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page624 Page625 Page626 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×