Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ត្រីនិងបុរសពីរនាក់ពាក់ពន្ធនឹងករណី៖ បទទារុណកម្ម និងអំពើឃោឃៅដោយមានស្ថានទម្ងន់ទោស។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្តិ៍ថា» ដោយមានការសម្របស្រួលពី លិកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ១០:០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ សហការណ៍ជាមួយកំលាំងកងពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និងប្រពន្ធឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលត្រូវជាឪពុកម្តាយចិញ្ចឹម សពឈ្មោះ ផល សុភាន់) ដែលជាប់ពាក់ព័ន្ធនឹងករណី៖ បទទារុណកម្ម និង អំពើឃោឃៅដោយមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សពឈ្មោះ ផល សុភាន់ ភេទប្រុស អាយុ ០៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានរបួសនៅលើផ្ទៃមុខមានស្នាមជាំ, ស្លឹកត្រចៀករយះដាច់ និងមានដំបៅរលួយ, បែកក្បាល ដោយមានស្នាមរបួសថ្មី និង ចាស់, នៅលើដងខ្លួនមានស្នាមវាយជាច្រើនកន្លែង, បាក់ធ្មេញអស់ចំនួន ០៣, បាក់ដៃខាងស្តាំ និង បាក់ស្មងជើងខាងស្តាំ។

បើតាមមន្ត្រីអាវុធហត្ថបានថ្លែងថា
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើបានទទួលដំណឹងថា មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹមរបស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមី នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលជាភូមិនៅដាច់ស្រយាលពីទីរួមស្រុក) ហើយកំលាំងមូលដ្ឋានស្រុកស្វាយលើបានចុះទៅដល់កន្លែងកើតហេតុ ហើយស្តាប់ចម្លើយសាក្សីនៅទីនោះទើបសន្និដ្ឋានថា ក្មេងប្រុសខាងលើមិនបានស្លាប់ដោយសារពុលដំឡូងមីឡើយ ហើយក៏បានរាយការណ៍មកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទើបកំលាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះទៅសហការណ៍ជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ចុះធ្វើការស៊ើបអង្កេតករណីខាងលើ ដល់កន្លែងកើតហេតុតែម្តង។ ប៉ុន្តែឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន បានរត់គេចខ្លួនចេញពីលំនៅដ្ឋាន ទៅស្នាក់នៅក្នុងបន្ទាយវរៈសេនាតូចលេខ២៦៤ ប្រចាំទិសស្រុកត្រពាំងប្រសាទ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បាត់ទៅហើយ។ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមេបញ្ជាការរងកងពលតូចលេខ៦ នៃវរៈសេនាតូចលេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន មកឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ និងកំលាំងជំនាញ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីកំលាំងជំនាញធ្វើការស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ពួកគេបានវាយធ្វើបាបទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។ ចំពោះចម្លើយដែលពួកគេនិយាយប្រាប់ឪពុកជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារពុលដំឡូងមី គឺមិនសមហេតុផលឡើយ គឺជនរងគ្រោះស្លាប់ដោយសារការប្រើអំពើហិង្សា ឬ អំពើទារុណកម្ម ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។បច្ចុប្បន្នជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។

ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។

សម្ដេចបានបន្តថា៖ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។

ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។

ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ត្រូវបានគេរាយការណ៍ថាបានកំពុងតែបានដៃក្នុងការ កាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេង បំផុតនៅក្នុងខេត្តព្រះវិហារ។ ចំណែកអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសឲ្យក្រុមហ៊ុនមួយនេះ កាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្ត។ ការដែលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹង មិនឮ ហើយសម្ងំស្ងៀមបែបនេះ គេសង្ស័យថា បានទទួលផលប្រយោជន៍ពីក្រុមហ៊ុន។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រើប្រាស់រថយន្តបាកុង ដឹកជញ្ជូនព្រៃឈើនៅក្នុងព្រៃតំបន់ចំណុចដើមត្នោតមួយដើម,ព្រៃបាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារដែលមានព្រំប្រទល់ជាមួយចំណុចអូរភ្ញៀវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បន្តថានៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មាន បានជួបប្រទះឃើញរថយន្តបាកុង ប្រមាណជិត១០គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើមូលនៅតំបន់ខាងលើ។ ក្នុងនោះ ក៏ឃើញត្រាក់ទ័រចំនួន២គ្រឿង កំពុងតែអូសឈើ និងរថយន្តបាកុង២គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង រួមគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម។

បើតាមសេចក្ដីរាយការណ៍ថាក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន ឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើ ទ្រហឹងពេញព្រៃ ដោយពួកគេទាំងនោះបានប្រើប្រាស់រថយន្តបាកុង សម្រាប់ដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

អ្នកភូមិនិយាយថា ពួកគាត់កាប់ឈើបន្តិចបន្តួច សម្រាប់សង់ជាផ្ទះសម្បែង ត្រូវបានអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់។ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេកាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ ដោយមិនមានការទប់ស្កាត់នោះទេ។

«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ ដោយមិនមានលេខទូរស័ព្ទ។ ប៉ុន្តែមេការក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា«ក្រុមហ៊ុនរបស់ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយមេការរូបនោះថា ឯកសារនៅមេធំៗ លើឯណោះ។

ប្រជាពលរដ្ឋ តូចតាចបានឲ្យដឹងថាពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាប់ រង្គាលព្រៃឈើ និងការបាត់បង់ព្រៃឈើ ទៅថ្ងៃអនាគត ព្រោះពួកគាត់រស់បានអាស្រ័យ ទៅលើធនធានធម្មជាតិព្រៃឈើទាំងអស់នោះ។

ជុំវិញការកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ក្រសួងកសិកម្ម បានចេញ«សេចក្តីប្រកាសព័ត៌មាន មួយកាលពីម្សិលមិញ»ថារដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងពេលថ្មីៗនេះនៅលើ បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចភូមិបាក់កន និងភូមិស្រែ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋបាលព្រៃឈើសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១-យោងតាមលិខិតលេខ ៥៥៥៥កសក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ និងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់ II ,III និងអនុតំបន់ IV នៃសម្បទានដីសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែល ការប្រមូលផល អនុផលព្រៃឈើនេះស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

២-ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ទើបតែចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ក្នុងករណីដែលរដ្ឋបាលព្រៃឈើរកឃើញថា ការប្រមូលផល អនុផលព្រៃឈើរបស់ ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ខាងលើនេះ មិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

បើតាមរដ្ឋមន្ត្រី កសិកម្ម វេង សាខុន បានចុះហត្ថលេខា នៅថ្ងៃទី២៦ខែ​មិថុនា ឆ្នាំ២០២០ បានអនុញាតឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រមូលផល អនុផលព្រៃឈើ នៅតំបន់ខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ​ គ្រោង​រៀបចំ​ពិធី​តភ្ជាប់​ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ភ្នាក់ងារសៀមរាបប៉ុស្តិ៍បានរាយការណ៍ថា
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ
លោក​ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​លោក​ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការអមដំណើរដោយ​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពី​លោក​អភិបាលរងខេត្ត​កំពង់ចាម​ ត្បូងឃ្មុំ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណង ដៃដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតី សម្ដេច ហ៊ុន សែន។ ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយ​កញ្ចប់​ថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ​។ ព្រោះថា​ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្ដល់អំណោយជាអាវរងា ជូនដល់មន្ត្រីអាវុធហត្ថខេត្តសៀមរាប។
សូមបញ្ជាក់ថានៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ នេះលោកឧត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកអាវរងាដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ដល់ជូនដូរមន្ត្រីរត់ហាត់ទូទាំងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាសិស្សសាលាម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន។ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង០០នាទីថ្ងៃទី១២ខែវិច្ឆិកា ២០២០ នៅចំណុចភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះសង យ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថាមូលហេតុជនរងគ្រោះ មួយឆ្នាំមុនមានអាការៈវង្វេងវង្វាន់រាំច្រៀងនិងយំខុសប្រក្រតីហើយឪពុកម្តាយ បានយកកូនទៅព្យាបាលគ្រូខ្មែរ។ គ្រូខ្មែរបញ្ជាក់ថានាងត្រូវព្រាយបិសាចចូលសណ្ឋិត ហើយអោយពួកគាត់រៀបចំសែនព្រេន ទើបក្រោយមកជាសះស្បើយវិញ។ ប៉ុន្តែមិនសូវនិយាយស្តីដូចពីមុនទេ។ដោយឡែកនៅថ្ងៃកើតហេតុវេលា១៤នាទីគាត់ឃើញអាការៈកូនមានសភាព ដូចមុនម្តងទៀត លុះដល់ម៉ោង២០និង០០នាទី កូនបានឡើងទៅលើផ្ទះ មួយសន្ទុះក្រោយមក ម្តាយអោយកូនប្រុសតូចម្នាក់ អោយទៅដេកជាមួយ ស្រាប់តែកូននោះ ស្រែកប្រាប់ម្តាយថាបងយ៉ា បានចងក នៅក្នុងបន្ទប់និងក្រម៉ាពណ៌ខៀវលាយស្វាយទៅនិងធ្នឹមផ្ទះ(ស្លាប់)។ការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញបញ្ជាក់ថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វី ពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ។បើតាមគ្រូពេទ្យបញ្ជាក់ថា សាកសពស្លាប់ដោយសារស្ទះផ្លូវដង្ហើមតាមរយៈការចងក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថានៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្វ បានចុះទៅដល់ទីតាំងតារាងបាល់ទះ«៨៨៨៨» ដោយបានត្រួតពិនិត្យឃើញថាមិនមានករណី លេងល្បែងស៊ីសង ចាក់អាប៉ោង និងប្រជល់មាន់ ដូចសាព័ត៌មាន បានផ្សព្វផ្សាយនោះទេ។

ប៉ូលិសបន្តថាតារាងបាល់ទះ ៨៨៨៨ ខាងលើគឺជាកន្លែងកីឡាហាត់ប្រាណ ដែលជួបជុំទៅដោយអ្នកលេងបាល់ទះ នៅពេលព្រឹកឬពេលល្ងាចតែប៉ុណ្ណោះ។

ទោះយ៉ាងណាសមត្ថកិច្ច បានហៅឈ្មោះ តាន់ លឹមយូ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាម្ចាស់តារាងបាល់ទះ «៨៨៨៨» មកធ្វើកិច្ចសន្យានិង ផ្តិតមេដៃដោយសន្យាថា ទីតាំងតារាងបាល់ទះរបស់គាត់ ដាច់ខាតគឺមិនអោយមានការលេងភ្នាល់ល្បែងស៊ីសង ខុសច្បាប់ឡើយ។

បើតាមសមត្ថកិច្ចបានបន្តថាការចុះពិនិត្យនេះ បន្ទាប់ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការ ឲ្យចុះពិនិត្យទីតាំងតារាងបាល់ទះ៨៨៨៨ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថាមានលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ ចាក់អាប៉ោង និងប្រជល់មាន់ នៅទីនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ហាងដែលមានរៀបជាកញ្ចុសបិទជិតៗ នៅក្រុងសៀមរាប សម្រាប់បុរស ចូលទៅផឹកស៊ីសប្បាយៗ នោះ មិនមានការបិទនោះទេ។ ដោយហេតុថាជាភោជនីយដ្ឋាន មិនមែនជា KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន។

មន្ត្រីជំនាញបានឲ្យដឹងថាហាងនៅម្ដុំស្ពាននាគនោះ មិនមានគោលការណ៍បិទនោះទេ ព្រោះជាភោជនីយដ្ឋាន ក្នុងនោះ មិនអនុញាតឲ្យមានការបើកខារ៉ាអូខេនោះទេ និងឲ្យបម្រើភ្ញៀវតែតាមកញ្ចុសប៉ុណ្ណោះ និងឲ្យបុគ្គលិកពាក់ម៉ាស ជាប្រចាំ។

សម្លេងមន្ត្រីជំនាញ ដែលបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»

https://www.srpostnews.com/wp-content/uploads/2020/11/audio_2020-11-13_11-50-27.ogg

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ក្រុមការងារអធិការកិច្ចទេសចរណ៍ សហការ ជាមួយមន្ត្រីសុខាភិបាលខេត្ត និងនគរបាលក្រុងសៀមរាប បានបន្តចុះត្រួតពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន ៤កន្លែង ស្ថិតនៅភូមិទ្រាំង ស្ពាននាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប រួមមានៈ
1. ភោជនីយដ្ឋាន សម្រស់ម្លប់ម៉ាក់ប្រាំងថ្មី
2. ភោជនីយដ្ឋាន ម្លប់មហាហេង
3. ភោជនីយដ្ឋាន មហាលាភ៩៩៩៩
4. ភោជនីយដ្ឋាន ថាវីម៉ាក់ប្រាងថ្មី

មន្ត្រីជំនាញបានបញ្ជាក់ថាក្រុមការងារបានណែនាំ អាជីវកម្មដែលមានអាជ្ញាប័ណ្ណ ត្រូវគោរពអោបានម៉ឺងម៉ាត់នូវវិធាន៍សុវត្ថិភាពទេសចរណ៍ របស់ក្រសួងសុខាភិបាល និងទេសចរណ៍ ដោយឡែកអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណទេសចរណ៍ ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងត្រូវដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តជាមុនសិន។

ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្ត សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ ទាំងអស់ដែលអនុញ្ញាត អោយធ្វើអាជីវកម្ម រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈវិធានសុវត្ថិភាព សម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាៈ
1. ការរៀបចំបុគ្គលិកចាំវាស់កម្ដៅ

2. ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់
3. បុគ្គលិកត្រូវពាក់ម៉ាសជាប្រចាំក្នុងពេលបំពេញការងារ
ការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម។

សូមជំរាបថាកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ អាជ្ញាធរខេត្ត បានចេញសេចក្ដីប្រកាសមួយ ស្តីពីបន្តការបិទសកម្មភាពអាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្តូតែកបៀរហ្គាឌិន)រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្រោយមានការចេញសេចក្ដីប្រកាសបែបនេះ ពលរដ្ឋសង្កេតឃើញថា ហាងមួយចំនួននៅក្រុងសៀមរាប បានបិទតាមការណែនាំរបស់អាជ្ញាធរ។

ទោះយ៉ាងណាក៏មានព័ត៌មានមួយចំនួនថា អាចនៅមានទីតាំងហាងមួយចំនួនទៀត បានបើកដដែល។ ដូច្នេះពលរដ្ឋរំពឹងថាអាជ្ញាធរនឹងបន្តស្រាវជ្រាវហាងទាំងនោះដើម្បីបិទឲ្យដូចហាងផ្សេងៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ខេត្ត​ស្ទឹង​ត្រែង៖ធនាគារ​​ អេស៊ីលីដា សាខាស្រុកថាឡាបរិវ៉ាត់ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ចបានបន្តថា ករណីអគ្គិភ័យនេះ កើតឡើងក្នុងបន្ទប់ធានាជាអេស៊ីលីដាជាន់ទីមួយ បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន រួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន​ ០២​ គ្រឿង, កុំព្យូទ័រចំនួន០៣​គ្រឿង, ម៉ាស៊ីនព្រីនចំនួន០១​គ្រឿង, កង្ហារចំនួន ០៣​គ្រឿង,តុជ័រចំនួន០៣​គ្រឿង,អំពូលវែងចំនួន០៦​ អំពូល​។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ការអន្តរាគមន៍ ជួយពន្លត់ភ្លើងដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៦បំពង់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ ទើបអាចគ្រប់គ្រងស្ថានការបាន។ មូលហេតុ
ដោយសារឆ្លងចរន្តអគ្គិសនី។សុំបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី ១២ ខែវិឆ្ឆិការឆ្នាំ ២០២០ ស្ថិតភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ករណីសត្វគោជាង ៣០ ក្បាល បានងាប់នៅស្រុកស្រីស្នំ មន្ត្រីជំនាញថាមកពីពលរដ្ឋ ធ្វេសប្រហែស ងាប់ដោយសារខ្វះចំណី។

មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ នេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន មានសត្វគោ-ក្របី សរុប ចំនួន៧០៥ ក្បាល មានជំងឺដោយរោគសញ្ញា ៖ ឈឺក្រចក , ហើមពោះ , ហើមមុខ និង ឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល។

មន្ត្រីបន្តថានៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និង ស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និង ងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។

មន្ត្រីបន្តថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺ៖ ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះ មកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹង ធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះ មិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យបៅដោះមេអត់កើត «ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី»។

បើតាមមន្ត្រីថាជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ ពលរដ្ឋ នៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់។ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីបានបញ្ជាក់ថា ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោ-ក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈ ដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ។ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ អាណត្តិ​ទី​៣នេះ​ នារសៀលថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ បាន​បេីក​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ នៅវត្តខេមវ័នបឹងស្នាយ ស្ថិតនៅ​ក្នុង​ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម​ ក្រោមអធិបតីភាព លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួមពី​មន្ត្រីជាច្រើនរូបផងដែរ។

លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ មានប្រសាសន៍ថា វេទិកានេះ មានគោលបំណងដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ឲ្យ​បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមានឡេីង នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម។
ដែលជា​ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ។
គួរ​បញ្ជាក់​ថា​ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺ និងសំណូមពរបានចំនួន១៣​ ដោះស្រាយបាន៧​ និងសំណូមពរដែលនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដើម្បី​ធ្វើការ​ដោះស្រាយ នៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២០

ភ្នំពេញ៖មនុស្ស០២នាក់ ត្រូវបានប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនករណីគ្រឿងញៀន។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០វេលាម៉ោងថា១០ និង៤០នាទី

នៅចំណុច ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

១-ជនសង្ស័យទី១

ឈ្មោះ ស្បោង ដេវីត ភេទ ប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទី២ឈ្មោះ ចំរើន សីហា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ករណីនេះដកហូតបានវត្ថុតាង:

ថ្នាំក្រាមពណ៌សរថ្លា០១ កញ្ចប់ថង់តូច។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page507 Page508 Page509 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×