Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷
លេងតុងទីន៖ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្តលើប្រាក់លេងតុងទីនជិត១លានដុល្លារ
នាយករដ្ឋមន្ត្រី៖ ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយ បទបញ្ជា ផែនការការពារ អង្គរសង្ក្រាន្ត!
អាជ្ញាធរស្រុកស្រីស្នំ បដិសេធព័ត៌មានបូមខ្សាច់ខុសច្បាប់ ថាជារូបភាពចាស់
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តកំពង់ចាម៖:លោក​​អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ និង​លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ នាល្ងាច​ថ្ងៃ​ទី​៩​ ខែមេសា​ឆ្នាំ​២០២០នេះ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​ ​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រី​ពាក់ព័ន្ធ​ និង​កងកម្លំាង​ប្រដាប់​អាវុធ​​​ ដេីម្បី​អនុវត្ត​តាម​បទ​បញ្ជា​ របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការដាក់កំហិត​ លើការធ្វើដំណេីរ​ក្នុងប្រទេស​ ក្នុង​គោលដៅបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩​ ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ បិទ​ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់​ ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​ ដែល​ត្រូវ​អនុវត្ត​​ចាប់​ពី​ម៉ោង​២៤:០០ ថ្ងៃទី៩​ ​ខែមេសា​នេះ​ រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ ។
១.ហាមឃាត់ការធ្វើដំណើរ​ នៅផ្ទៃ​ក្នុង​ប្រទេស​ រួមមានការធ្វើដំណើរឆ្លងកាត់ចេញ​ ចូល​រាជធានី​ភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​។
២. ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖ ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ ​ទាំងតាមផ្លូវគោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក​ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ​ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ ដែលម្ចាស់យានយន្ត​ត្រូវ​បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យ​ នូវ​អត្តសញ្ញាណប័ណ្ណ​ការ​ងារ​របស់​ខ្លួន​ រថយន្ត​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ របស់កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ​ រថយន្តសង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្រ​រដ្ឋ​ និងឯកជន​ រថយន្តពន្លត់​អគ្គីភ័យ​ រថយន្ត​បម្រើ​សេវា​ដឹក​ជញ្ជូន​សំរាម​ ​និង​កាកសំណល់​ ការ​ដឹក​ជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការ​ងារ​ នៅ​តាម​រោងចក្រ​ សហគ្រាស​ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ ចេញ​ដោយ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ​ ឬមណ្ឌលសុខភាព​ ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវា​សុខភាព​ចាំបាច់​ និងបន្ទាន់​ ដោយកំណត់ចំនួន​មនុស្ស​ មិនឲ្យលេីសពី៤ នាក់ សម្រាប់ករណី​និមួយៗ​ ។
៣. បទបញ្ជានេះមានប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ម៉ោង​ ២៤:០០ ថ្ងៃទី៩​ខែមេសា​នេះ​រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ គ្រប់ក្រសួង-ស្ថាប័ន​ និងអាជ្ញាធរ​ ដែលមានសមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​អនុវត្ត​បទ​បញ្ជានេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និងមានប្រសិទ្ធភាពខ្ពស់​៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តសៀមរាប៖ឈើសុក្រមនិងផ្ចឹកចំនួន២០,៩០៥ម៉ែត្រគូប ត្រូវបានមន្ត្រីចម្រុះខេត្តសៀមរាប សម្រេចរឹបអូសក្នុងទីតាំងស្តុកមួយកន្លែងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តតាមច្បាប់រដ្ឋបាលព្រៃឈើ។
ការរឹបអូសនេះ ធ្វើឡើងនៅព្រឹកមិញនេះដោយរដ្ឋបាលព្រៃឈើសៀមរាបនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលដឹកនាំបញ្ជាដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
ទីតាំងស្តុកឈើនេះស្ថិតនៅ ឆ្នាំ២០២០ ក្នុងភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក អ៊ុនចាន់ដាបានអះអាងថាទោះបីជាយ៉ាងណា ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់រាំងស្ទះដល់ ដំណើរការអភិវឌ្ឍន៍ របស់ខេត្តនោះឡើយជាក់ស្ដែងការសាងសង់ស្ពានគៀនជ្រៃត្រូវបានសម្រេច មុនផែនការកំណត់តែជាង៤ខែជាមួយគ្នានោះ គម្រោងសាងសង់ខឿនច្រាំងទន្លេប្រវែង១៨៥ម៉ែត្រក្នុងក្រុងកំពង់ចាម ត្រូវត្រូវបានរៀបចំបុកគ្រឹះស្ថាបនាផងដែរ។

ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី ១១របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២០ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដោយមានការ អញ្ជើញចូលរួមពីលោកលោកស្រី សមាជិកក្រុម ប្រឹក្សាខេត្តអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ថ្លែងក្នុងពិធីនោះដែរលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថានៅទូទាំងខេត្ត កំពង់ចាម មានអ្នកផ្ទុកជំងឺកូវីដ១៩សរុបចំនួន ១៦នាក់សុទ្ធសឹងតែជាភ្ញៀវបរទេសហើយត្រូវ បានព្យាបាលជាសះស្បើយចំនួន៧នាក់ជាបន្តបន្ទាប់ក្នុងនោះភ្ញៀវទេសចរនិងបុគ្គលិកលេីនាវា Viking Cruise Journey បន្ទាប់ពីនៅដាច់ ដោយឡែករយៈពេល១៤ថ្ងៃ២ដងហើយត្រូវបានធ្វើតេស្តដោយគ្មានផ្ទុកជំងឺកូវីដ១៩ទេនោះ ត្រូវ បានអនុញ្ញាតឲ្យចាកចេញ ពីសណ្ឋាគារមេគង្គ ត្រឡប់ទៅស្រុកកំណើតវិញដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ហាក់ដូចជាមានការ ធូស្បេីយក្នុងអារម្មណ៍ ព្រមទាំងចេញដេីរធ្វើការ ហាត់ប្រាណ នៅទីសាធារណៈនិងប្រកបមុខរបរ លក់ដូរឡើងវិញផងដែរ។
លោកអភិបាលខេត្តបានបន្តថាទោះជាយ៉ាងណា យើងមិនត្រូវភ្លេចខ្លួនធ្វេសប្រហែសនោះឡេីយគឺ យេីងត្រូវបន្តការផ្សព្វផ្សាយ សារអប់រំដល់បងប្អូន ប្រជាពលរដ្ឋនិងណែនាំដល់ពលករដែលទើបតែ ត្រឡប់មកពីក្រៅប្រទេសវិញ ឲ្យពួកគាត់អនុវត្ត តាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាលឲ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃដេីម្បីធ្វើការ ពិនិត្យតាមដានសុខភាពព្រមទាំងមានការផ្គត់ផ្គង់ ជាស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋដែលមាន ការខ្វះខាតក្នុងជីវភាព។
ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានជម្រុញ ដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កំពង់ចាមឲ្យធ្វើការសិក្សាក្នុងការផ្គត់ផ្គង់គ្រាប់ពូជ លេីដីទំនេររបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្ត ទុកដាក់លើការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តក្រចេះ៖មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង នៅព្រឹកមិញនេះ បានធ្វើការផ្លាស់ប្ដូរមុខតំណែង ដោយត្រូវមកកាន់ការងារ នៅទីបញ្ជាការដ្ឋានខេត្តក្រចេះ។ ដោយ លោកវរសេនីយ៍ ផាត សុភក្រ្តវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ មកជា មេបញ្ជាការអាវុធហត្ថស្រុកឆ្លូងវិញ។ ចំណែកមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ជំនួសដោយលោក លាង ហ៊ុយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១:០០ ព្រឹក កម្លាំងអាវុធហត្ថ សន្តិសុខសហការជាមួយគយចល័ត បានចុះឃាត់រថយន្តអត់ពន្ធ១គ្រឿង ម៉ាក Lexus Rx350 ឆ្នាំ២០១១ ស្លាកលេខ ប.មានជ័យ ២A-៩៧៩៧នៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចថាក្រោយបង្ក្រាបរួចអូសរថយន្តខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័តខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបនៅមុននេះនាថ្ងៃថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ បានបើកប្រតិបត្តិការចុះបង្ក្រាបកន្លែងស្តុបឈើនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
ជុំវិញការបង្ក្រាបនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឈ្មោះម្ចាស់ឈើនិងចំនួនឈើនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត រួម និង អភិបាល រង ខេត្ត ជា ច្រើន រូប ទៀត នាថ្ងៃ ទី ៨ ខែមេសា ឆ្នាំ ២០២០នេះ បានទទួល ជំនួយ ជា ថវិកា សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ពី រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ព្រះសង្ឃ មន្ត្រី រាជការ និង សប្បុរសជន នានា ដើម្បី យក ទៅ ដោះស្រាយ ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល កម្ពុជា ។

បេី តាម គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម បាន ឲ្យដឹងថា អំណោយ ដែល ត្រូវ ទទួល សម្រាប់ធ្វេីការ ចាត់ចែង ទំនុកបម្រុង ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩)នោះ រួមមាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ផ្តល់ ថវិកា ៥០០០ដុល្លារ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។ សាលាគណខេត្ត និងសាលាអនុគណ ក្រុង-ស្រុក ដឹកនាំដោយព្រះចរិយាឧត្តម ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងជាអនុគណស្រុកស្ទឹងត្រង់ តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បាន ផ្តល់ ថវិកា ៧លាន និង ៩សែនរៀល អង្គ៥៤បេ មី៣០កេស ត្រីខ២៤យួរ ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ១០យួរ ទឹកសុទ្ធ១៧យួរ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្រុមហ៊ុនលក់ម៉ូតូ វ៉ា ពេជ្រ ៤លាន រៀល ។ មន្ទីរផែនការខេត្តកំពង់ចាម ៣លានរៀល ។ ក្រុមហ៊ុន ណៃ បូពៅ ៤លានរៀល ។ សាលា មធ្យមសិក្សា សុខាភិបាល ភូមិភាគ កំពង់ចាម ៦លាន និង ១សែន ៦ម៉ឺនរៀល និង មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្ត កំពង់ចាម ៣លាន និង ៣សែន ៣ម៉ឺនរៀល ។

ឆ្លៀត ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ-១៩ បានថ្លែងអំណរគុណ ចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជា ថវិកា និង សំភារៈ គ្រឿង ឧបភោគ បរិភោគ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។

ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏បាន ថ្លែង ជូន ដំណឹង អំពី សេចក្តី សម្រេច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដែល បាន ប្រកាសផ្អាកការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអនុញ្ញាតឱ្យបន្ដ ធ្វើ ការ ងារជាប្រក្រតីទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន គឺធ្វើការជាម្មតា ហើយរដ្ឋ នឹងផ្តល់ ឬសងថ្ងៃឈប់សម្រាកត្រឡប់មកវិញ នៅពេលណាដែលជំងឺកូវីដ-១៩ ផុត រលត់ នឹងត្រូវសងឱ្យឈប់សម្រាក០៥ថ្ងៃនៃ ថ្ងៃ ធ្វើ ការ ផង ដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ចាម៖ នៅព្រឹកមិញនេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្លៀកបំពាក់ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅមណ្ឌលសុខភាព និងមណ្ឌលកុមារកំព្រា នៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោកស្រី ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បុគ្គលិកមណ្ឌលសុខភាព និងថ្នាក់ដឹកនាំ ម៉ែដោះ ព្រមទាំង ក្មួយៗជាកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រា ទាំងអស់ផងដែរ ។

លោកស្រីបញ្ជាក់ថាដោយសារតែបច្ចុប្បន្ននេះ កម្ពុជា ក៏ដូចជា ពិភពលោក កំពុងប្រឈមទៅនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បាននាំយកសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ ក៏ដូចជាសម្លៀកបំពាក់ក្មេង និងមនុស្សចាស់ ផ្ដល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាតក៏ដូចជា មណ្ឌលសុខភាពបន្តចែកជូនប្រជាពលរដ្ឋ ជាពិសេស ស្រ្តីដែលមករកសេវាសម្រាល នៅតាមមណ្ឌលសុខភាព ផងដែរ។ ជាមួយគ្នានោះដោយទឹកចិត្តអាណិតអាសូរ ចំពោះ លោកគ្រូ ម៉ែដោះ ក៏ដូចជា ក្មួយៗកុមារកំព្រា លោកជំទាវផ្ទាល់ក៏បាននាំនូវសម្ភារៈសិក្សា និងរបស់របរលេង សម្រាប់ក្មួយៗ នៅមណ្ឌលកុមារកំព្រា ផងដែរ ។

លោកស្រី ប៉ាង ដានី ក៏បានផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្រធានមណ្ឌលសុខភាពសូមចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតជនត្រូវចោទឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថ រាល់សកម្មភាពនេះជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ត្រូវបានតំណាងអយ្យការចោទប្រកាន់ ហើយត្រូវបានលោក ស៊ាន ណារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេច ឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តសៀមរាបហើយរសៀល ថ្ងៃទី០៨ខែមេសានេះ។
សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន នៅព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០២០ ដោយកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ខេត្តសៀមរាប ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខសហការជាមួយនគរបាលខេត្តព្រះសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖បុរសចំនួន០៣នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួនករណីគ្រឿងញៀន។ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី០៦ខែមេសាឆនាំ២០២០នៅចំណុចភូមិគោកតាចាន់ សង្កាត់គោកចក ខេត្តសៀមរាប។

ករណីនេះដកហូតវត្ថុតាង:ម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០២កញ្ចប់ស្មេីនិង០១,៩៩ក្រាម,ថ្នាំញៀនប្រភេទW ទូរសព្ទ័០២គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងសហការី នៅព្រឹកនេះបានទទួលអំណោយអង្ករ៤តោនទឹកស៊ីអ៊ីវ១៦០យួរពីលោកឧកញ៉ា ហ៊ួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាមនិងខេត្តមណ្ឌលគីរីដែលបានឧបត្ថម្ភជូនគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនិងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារធ្វើសេចក្តីព្រាងច្បាប់ចំនួន២នៅទីស្ដីការក្រសួងមហាផ្ទៃ។សេចក្ដីព្រាងច្បាប់ទាំងនោះរួមមានសេចក្តី ព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យលើកទី៣និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page649 Page650 Page651 … Page659 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷ នាយករដ្ឋមន្ត្រី៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷ ចុះផ្សាយថ្ងៃទី ១២ មេសា ២០២៦
លេងតុងទីន៖ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្តលើប្រាក់លេងតុងទីនជិត១លានដុល្លារ លេងតុងទីន៖ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្តលើប្រាក់លេងតុងទីនជិត១លានដុល្លារ ចុះផ្សាយថ្ងៃទី ១១ មេសា ២០២៦
នាយករដ្ឋមន្ត្រី៖ ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់ នាយករដ្ឋមន្ត្រី៖ ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់ ចុះផ្សាយថ្ងៃទី ១១ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×