បុរសជាប្ដីបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាម ខណៈប្រពន្ធបានរងរបួសធ្ងន់ហើយត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សមត្ថកិច្ចបានប្រាប់ថា អំពើឃាតកម្មនេះ នៅយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១៣នាទី នៅចំណុចរោងចាំចម្ការ ភូមិស្រែរំដួល ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបន្តថា ជនដៃដល់ ឈ្មោះ សុខ ណេន ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅរោងចាំចម្ការភូមិ ឃុំ កើតហឹតខាងលើ បានកាប់ទៅលើឈ្មោះ ប្រុញ ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយបានបន្តកាប់ឈ្មោះ ថន ថាញ់ ភេទស្រី អាយុ៤១ (ប្រពន្ធប្រុញ) បណ្ដាលឲ្យរងរបួសធ្ងន់និងត្រូវបានអ្នកជិតខាងបញ្ជូនទៅមន្ទីរពេទ្យបង្អែកចំការលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ មមូលហេតុ ឈ្មោះ សុខ ណេន និងឈ្មោះប្រុញ បានអង្គុយផឹកសុីស្រវឹងហើយឈ្លោះប្រកែកគ្នា។ ក្រោយធ្វើសកម្មភាព ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្វកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួន៕ដោយនាគខៀវ



ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

«លោក កែ សួនសុភាព ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ»
«លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលត្រូវបានផ្ទេភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមកមហាផ្ទៃ»