ខេត្តសៀមរាប៖លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានអញ្ជើញក្នុងកម្មវិធីចែកអាហារកញ្ចប់ស្រាយបួសសម្រាប់ជនក្រីក្រសាសនិកខ្មែរអ៊ីស្លាមខេត្តសៀមរាបចំនួន១៥០គ្រួសារដោយមានការចូលរួមជា លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានចលនាសាសនាអ៊ីស្លាមខេត្តសៀមរាប លោក អឹប តាយ៉េត គណៈអ៊ីមុំាខេត្តសៀមរាប រួមទាំង លោកប្រធាន មន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំនៃសាសនាអ៊ីស្លាម និងបង ប្អូន ដែលជាសាសនិកខ្មែរអ៊ីស្លាមផងដែរ។
ពិធីធ្វើនៅក្នុងបរិវេណទីស្នាក់ការកណ្តាលសាសនាអ៊ីស្លាមខេត្តសៀមរាប ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីនេះផងដែរ លោកស្រី យូ សុភា បានពាំនាំនៅការសួរសុខទុក្ខរបស់ អភិបាលខេត្ត ដល់បងប្អូនខ្មែរឥស្លាមទាំងអស់។ លោកស្រី បានបន្ថែមទៀតថា សូមបងប្អូនទាំង ថែរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ពិសេសការលាងសំអាតដៃនឹងសាប៊ូ ការហូបទឹកស្អាត ការបរិភោគអាហារឆ្អិនល្អ ដើម្បីទប់ស្កាត់ និងការពារពីជំងឺកូវីដ19 ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។គណៈដឹកនាំសាសនាអ៊ីស្លាមខេត្ត បានរៀបចំ អាហារកញ្ចប់ស្រាយបួសជូនសាសនិកអ៊ីស្លាមក្រីក្រចំនួន១៥០គ្រួសារ ស្មើរនឹង ១៥០កញ្ចប់ក្នុងមួយគ្រួសារទទួលបានអំណោយដូចជាអង្ករមីត្រីខស្ករសទឹកក្រូចប្រេងឆា៕SRP
