Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នាព្រឹក ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយលិខិតលេខ០៦៧ ស ខ ល របស់ក្រសួងសុខាភិបាល ស្ដីពីការរៀបចំចាត់វិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយយោងតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្នងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

គួរ បញ្ជាក់ ថា យោង តាម សេចក្តី ណែនាំ ស្តីពីវិធានការ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ និយោជិត ដែលនឹងវិលត្រឡប់ ចូល បម្រើការងារវិញ បន្ទាប់ពីពិធី បុណ្យ ចូល ឆ្នាំ ខ្មែរ ប្រពៃណី ជាតិ របស់ក្រសួងសុខាភិបាល នោះក្រសួងការងារ និងបណ្តុះបណ្កាល វិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយក និងបងប្អូនកម្មករ និយោជិត នៃរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានឈប់សម្រាក ក្នុងអំឡុងពេល បុណ្យ ចូល ឆ្នាំ និងចូលបម្រើការងារវិញដូចខាងក្រោម៖ ចំពោះ ម្ចាស់ ឬនាយក និងកម្មករ និយោជិតរោងចក្រ នៅ តាម បណ្ដា ខេត្ត ក៏ដូចជាម្ចាស់ ឬនាយក និងកម្មករ និយោជិត នៃ សហគ្រាស គ្រឹះស្ថាន ក្នុង វិស័យ ផ្សេង ទៀត ត្រូវសម្របសម្រួល ការធ្វើ ចត្តាឡីស័ក នៅ តាម ផ្ទះ ចំនួន១៤ថ្ងៃ នេះ៖ – កម្មករ និយោជិត ដែលឈប់សម្រាកដោយឯកឯងគ្មានការអនុញ្ញាត ពី នយោជក នឹង មិន ទទួល បាន ប្រាក់ឈ្នួល ឡេីយ ក្នុងរយៈពេលធ្វើ ចត្តាឡីស័ក នេះ
កម្មករ និយោជិតដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក នឹង ទទួល បាន ប្រាក់ឈ្នួល ត្រឹម ចំនួន ៧ថ្ងៃ ក្នុងរយៈពេល ធ្វើ ចត្តាឡីស័ក នេះ។  ដោយឡែកកម្មករ និយោជិត ដែលអវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជក ដោយសារមាន ធុរៈ ពិសេស ដូចជា ប្រពន្ធ ឆ្លង ទន្លេ ឬជីដូន ជីតា ម្តាយ ឪពុក ប្ដីប្រពន្ធ កូនទទួលមរណភាព ត្រូវទទួលបាន ប្រាក់ ឈ្នួល ចំនួន ១៤ថ្ងៃពេញដដែល រួមគ្នាតាមដាន សុខភាព បន្ត និងត្រូវពាក់ម៉ាសជាដាច់ខាត ចំពោះ កម្មករ និយោជិត ដែលទើប បញ្ចប់ការធ្វើ ចត្តាឡីស័ក ឬទើបចូលធ្វើការ កម្មករ និយោជិត ណា ម្នាក់ ដែល មិន សហការ អនុវត្តន៍ វិធានការ ចត្តាឡី ស័ក ឬបំពាន វិធានការ ខាង លេី ហេីយ បង្ក ការ ភ័យខ្លាច ដល់ កម្មករ នយោជិក ដទៃ ផ្សេង ទៀត អាច ត្រូវ បង្ខំ ឲ្យ ឈប់ ពី ការងារ ដោយ មិន ទទួល បាន ការ ទូទាត់ អត្ថប្រយោជន៍ អ្វី ទាំង អស់ ពី និយោជក ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា បានឧបត្ថម្ភខិត្តប័ណ្ណផ្សព្វផ្សាយនិងថវិកាមួយចំនួនដល់ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ចាម ដើម្បី ជាការចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា បន្តបេសកកម្មផ្សព្វផ្សាយអំពី វិធានការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺកូវីដ១៩។
សូមបញ្ជាក់ថានៅព្រឹកមិញនេះតាមរយៈលោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្តចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺ កូវីដ១៩ និងថវិកាដល់ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយក្នុង១ស្រុកទទួលបានខិត្តប័ណ្ណផ្ទាំងតូចចំនួន៣០០ផ្ទាំង ផ្ទាំងធំចំនួន២ផ្ទាំង និងថវិកាចំនួន ១.០០០.០០០រៀល។

ជាមួយគ្នា នោះ ស.ស.យ.ក ខេត្តកំពង់ចាម ក៏បាន សំដែង ការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងសម្ភារៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដោយ សង្ឃឹមថាប្រទេសកម្ពុជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះក្នុងពេលឆាប់ៗ ខាង មុខ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ ស្លាប់ដោយ គ្រោះថ្នាក់ចរាចណ៍ នៅស្រុកស្វាយលើ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង៤០នាទីថ្ងៃថ្ងៃទី ១៧ខែមេសាឆ្នាំ ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៦៤ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 31-32 ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយខ្លួនឯង។ ជនរងគ្រោះឈ្មោះ ម៉ូន តុង ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ តាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១HY,៤៨៨៥ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ខូចខាតម៉ូតូ ០១គ្រឿង ស្រាល ។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ: បើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖មនុស្សប្រុសស្រីចំនួន១០នាក់ ដែលក្នុងនោះមានមេល្បែង (មេអាប៉ោង) និងអ្នកញៀនល្បែងផង បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់ខ្លួនយកមកអនុវត្តច្បាប់។
ការចាប់ខ្លួនអ្នកខាងលើធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
អធិការនគរបាលស្រុកប្រសាទបាគង លោកវរសេនីយ៍ទោលឹម សម្បត្តិ បានអោយដឹងថា ក្នុងការបង្ក្រាបល្បែងអាប៉ោងខាងលើ យើងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ស្រី២នាក់។ ក្រៅពីនោះ ក៏បានដកហូត គ្រាប់អាប៉ោង ចំនួន៤គ្រាប់ កំរាល០១ ចាន០១ គម្រប០១ សំរាប់លែងអាប៉ោង។
លោកបន្តថា ការបង្ក្រាបបនល្បែងក្នុងមូលដ្ឋាន គឺជាការឆ្លើយតបទៅ នឹង គោលការភូមិឃុំ មានសុវត្ថិភាព។ចឹងទេបើយើងទប់ស្កាត់ការបើកល្បែងស៊ីសង គឺស្មើនងទប់ស្កាត់អំពើហឹង្សា ក៏ដូចជាសកម្មភាពល្មើសផ្សេងៗផងដែរ។
លោកបញ្ជាក់ថា បន្ទាប់ពីបាននាំ ពួកគាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងជាលើកដំបូងផងនោះ យើងបានធ្វើកិច្ចសន្យានិងអប់រំ ហើយអោយត្រលប់ទៅមូលដ្ឋានរៀងខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅមុននេះបន្តិចថា៖គិតត្រឹមព្រឹកថ្ងៃ១៧មេសា២០២០នេះសប្បុរសជនដែលបាន
ចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ
ជាមួយជម្ងឺកូវីត១៩មានចំនួនទឹកប្រាក់ចំនួន13.597.295ដុល្លារ
ដោយមិនទាន់គិតពីជំនួយជាសម្ភារ:
បរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូ សម្ភារ:
ពេទ្យ។ល។ដែលមានតម្លៃ
រាប់លានដុល្លារថែមទៀត។
ដោយឡែកការរួមវិភាគទានតាម
រយ:ការបរិច្ចាគបៀវត្សទាំងស្រុងឬ
មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់
ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំង
ប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម
ព្រឹកថ្ងៃ១៦មេសា២០២០នេះមានចំនួន14.751នាក់និងនៅសល់មួយ
ចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅ
ក្រសួងមុខងារសារធារណ:។
សម្ដេចតេជោបន្តថា៖
នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការ
ប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ
ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះ
មហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេន
ព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ
មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាន
ចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការថា៖”ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត”
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។
សម្ដេចនាយករដ្ឋមន្ត្រី បន្តថា
ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ ។
សម្ដេចនាយករដ្ឋមន្ត្រីបន្តទៀតថា
សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។
បើតាមសំណេររបស់សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថាក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។

យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។អរគុណសន្តិភាព

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានដួលស្លាប់ដោយសារខ្យល់គរ។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំណុច ភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប​។ ករណី ខ្យល់គរ ដួលស្លាប់នេះ ជនរងគ្រោះ ឈ្មោះ
រុន រិត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថា
ចំពោះមូលហេតុគឺជនរងគ្រោះ ស្រវឹស្រា កើតខ្យល់បណ្ដាលឲ្យដួលស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាឈើគ្រញូងចំនួន០៤ដើម ត្រូវបានគេលួចកាប់ដោយសុវត្ថិភាព។

ហេតុការណ៍បានកើតឡើងនៅវលាម៉ោង១៤និង០០នាទី
ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នៅចំណុច
ព្រៃឧទ្យានអង្គរ ស្ថិតភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីនេះធ្វើឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានលួចកាប់អស់អស់ចំនួន០៤ដេីម។
ទោះយ៉ាងណាជុំវិញហេតុការណ៍នេះ
ក្រុមមន្រ្តីនៅមិនទាន់រកមុខ អ្នកប្រព្រឹត្តបទល្មើសឃើញនៅឡើយទេ។
សូមបញ្ជាក់ថាដើមឈេីគ្រញូងនេះត្រូវបានជនសង្ស័យលួចកាប់ប្រហែល៥ថ្ងៃមកហេីយ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍
នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរអប្សរានៅលើទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងបើកម៉ូតូ។
ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩និង២៥នាទីថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ នៅលេីផ្លូវ
ជាតិលេខ៦ចំណុចឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺរវាងរថយន្តមិនស្គាល់ម៉ាក
បានបេីកម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ឧ.មានជ័យ១C៨០៧៤ ( ទិសដៅស្របគ្នាពី
លិចទៅកេីត)។
ជនរងគ្រោះឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាអុងឃុំល្វែងឫស្សីស្រុកជីក្រែង (អ្នកបេីកបរម៉ូតូ ស្លាប់)។ ចំណែកអ្នកបេីកបររថយន្ត គេចខ្លួនបាត់ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តកំពង់ចាម​៖លោក​វេជ្ជបណ្ឌិត​ គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះបាន​នាំយក​នូវ​ថវិកា​រួម​របស់​មន្ត្រី​សុខាភិបាល​ ចំនួន​៥.១៦០.០០០៛​ សម្រាប់​ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។
លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ទាំងអស់​ ដែល​បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ជា​​ថវិកា​​ សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ យកទៅ​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​មន្ត្រី​សុខាភិបាល​ជាកងទ័ព​ជួរមុខ​យ៉ាង​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។
លោក​វេជ្ជបណ្ឌិត​ គឹម​សួរ​ ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ កន្លងមក​នេះ​មន្ត្រី​សុខាភិបាល​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណី COVID ១៩ នៅក្នុងខេត្តកំពង់ចាម​ បាន​គ្រប់គ្រងសភាពការណ៍​ ដោយចុះស្រង់ស្ថិតិ​ ពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ (ក្នុងករណីសង្ស័យ) ត្រូវទុកដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លង ជាសហគមន៍ដែលជាបញ្ហាព្រួយបារម្ភ។​ បានត្រៀមលក្ខណៈទុកជាមុន ចំពោះ​ករណី​ ពលករចំណូលមកពីប្រទេសជិតខាង ដោយមានអគារសម្រាប់ទុកដាក់ករណីសង្ស័យ ដែល​មាននៅមន្ទីរពេទ្យខេត្ត សណ្ឋាគារមេគង្គ និងសាលាគរុកោសល្យ ភូមិភាគកំពង់ចាុម​ សរុបជាង ៥០០គ្រែ។​ ព្រមទាំង​បាន​បរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់យើង ក្នុងការជួយឩបត្ថម្ភដល់​ គណៈកម្មការជាតិកូវីត១៩ ក៏ដូច គណៈកម្មការខេត្តគ្រប់គ្រងកូវីត១៩ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖មានការលើកឡើងថាឈ្មោះ សៀង បានបើកល្បែងអាប៉ោង
នៅខាងជើងវត្តសុភី ក្នុងទឹកដីស្រុកប្រាសាទបាគង ជាយូរឆ្នាំហើយ មិនទាន់មានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។
បើតាមប្រភពបានឲ្យដឹងថាទីតាំងល្បែងស៊ីសងប្រភេទអាប៉ោងនេះ ស្ថិតនៅខាងជើងវត្តសុភីប្រហែក៣០០ម៉ែត្រខាងស្តាំដៃនៃផ្លូវទៅប្រាសាទបឹងមាលា ឡើងតាមផ្សារអង្គ្រង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរ ក្រុងសៀមរាប ប្រកាសទុកពេល១៥ថ្ងៃ ឲ្យអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវធ្វើការរុះរើ ការរំលោភចញ្ចើមដី សាធារណ: និងការលក់ដូរលើសួន។ នេះបើតាមសេចក្ដីជូនដំណឹង។
រដ្ឋបាលក្រុងសៀមរាប សូមជូនដំណឹងដល់សាធារណជនជ្រាបថា រដ្ឋបាលខេត្តបាននិងកំពុងបន្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងឆ្នាំ២០២០ក្នុងក្រុងសៀមរាបឱ្យកាន់តែប្រសើរឡើង។

ដើម្បីឱ្យដំណើរការអនុវត្តគម្រោងខាងលើមានប្រសិទ្ធភាពនិងមានភាពរលូន សូមអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរុះរើសំណង់តូប សំយាប ខឿន ខ្សាច់ ថ្ម ការ៉ូឡា ឥដ្ឋ បណ្តាញខ្សែភ្លើងដែលធ្លាក់រាយប៉ាយ សួនច្បារ សម្ភារ និងសំណង់ផ្សេងៗទាំងអស់ ព្រមទាំងបញ្ឈប់ការលក់ដូរនៅលើសួនច្បារ និងផ្លូវសាធារណៈខាងលើឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះជាកំហិត។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page623 Page624 Page625 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×