Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២៥

ខេត្តសៀមរាប៖លោកសួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និងបានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសជលផល បទល្មើសធនធានធម្មជាតិឲ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។

លោកសួស អង្គារ៍ បន្តថា ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឲ្យខាងតែបាន។

លោកក៏បានផ្តោតយ៉ាងសំខាន់ទៅលើ បញ្ហាការ គ្រប់គ្រងអ្នកចំណាកស្រុក និង ត្រូវជម្រុញការធ្វើវេទិកាសាធារណៈ ធ្វើទៅតាមការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយតូចៗ តែទទួលបានលទ្ធផលខ្ពស់។

លោកក៏បានឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និង ត្រូវត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់និងជម្ងឺរាតត្បាតផ្សេងៗ ឲ្យមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានាឲ្យបានល្អប្រសើរ និងប្រសិទ្ធភាព។

លោកបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និង អនុវត្តឲ្យបាន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និង បង្កើនការ យកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស លើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោកសួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ជំរុញយ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកមិញនេះ។

កិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ឆ្នាំ២០២៥ ធ្វើនៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួមផងដែរ។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះការបង្ក្រាបបទល្មេីសនានាមានការថយចុះ ប៉ុន្តែបទល្មេីសចរាចរណ៍មានការកេីនឡេីង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វេីបទបង្ហាញដោយផ្តោតសំខាន់លេីការឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកេីតឡេីង ដេីម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២៥

ភ្នំពេញ៖បន្ទាប់​ពី​សាកសួររួច​ចៅក្រម​ស៊េីបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន​អតីត​ អ្នកឧកញ៉ា​ ហេង​ សិទ្ធី​ ដាក់​ពន្ធនាគារព្រៃស​ (​ ម១​ )​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២៥

មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣ លានករណី

មន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថាចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
សម្រាប់សប្បុរសជនដែលបានបរិច្ចាគ, សូមអញ្ជើញទាញយកបណ្ណថ្លែងអំណរគុណ តាមរយៈតំណតេលេក្រាមនេះ t.me/ckfthankcertification  ឬ តំណឃូលអែប ខាងក្រោម!
សូមអរគុណ!
https://group.coolapp.chat/…

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២៥

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនជនសង្ស័យចំនួន០២ នាក់ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា (ធ្វេសប្រហែល មិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់)។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានអះអាងថា ករណីនេះ ឈ្មោះ ភក្រ្តា ភេទ ប្រុស អាយុ៤៤ ឆ្នាំ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួលរោងការ ធុងបាស់ ពីឈ្មោះ ធូ សុវណ្ណថង (ម្ចាស់រោង និងម្ចាស់ធុងបាស់) ដោយមានឈ្មោះ រី សារ៉ាយ(ជាអ្នកស៊ីឈ្នួល ចាក់ ធុងបាស់ តភ្លើង សង់រោង)និងកម្មករ ០៣នាក់ទៀត មក តម្លើង និងដាក់ក្នុងកម្មវិធីការកូននៅផ្ទះ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ក្រោយពីតម្លើងរោង និងរៀបចំតប្រព័ន្ធភ្លើងចេញពីផ្ទះម្ចាស់កម្មវិធី ព្រមទាំង ធុងបាស់រួច ឈ្មោះ ធូ សុវណ្ណថង និងកូនចៅ០៣នាក់ទៀតបានត្រឡប់ទៅវិញ លុះដល់ព្រឹកថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៥ ម្ចាស់កម្មវិធីបានប្រាប់ ឈ្មោះ រី សារ៉ាយ អោយចាក់ធុងបាស់ រហូតដល់វេលាម៉ោង១៤:០០នាទី ថ្ងៃខែឆ្នាំដដែល មានគេមកប្រាប់ម្តងរួចទៅហើយ ថាមានខ្សែភ្លើងមានស្នាមដាច់ ហើយឆក់ប្រពន្ធចុងភៅ នៅរោងចុងភៅ ក្រោយមក ឈ្មោះរី សារ៉ាយ បានយកខ្សែភ្លើងមានសភាពចាស់ទៅដូរ តែមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របពេលមានភ្លៀងរលឹមធ្លាក់មិនឈប់ផងនោះ នៅវេលាម៉ោង១៨:៣០ នាទីថ្ងៃខែដដែល ឈ្មោះ រី សារ៉ាយ បានដោតឌុយភ្លើង ដើម្បីបំភ្លឺ និងចាក់បាស់បន្ត ស្រាប់តែមានគេស្រែកប្រាប់ថា មានគេឆក់ខ្សែភ្លើងម្តងទៀតហើយ លឺភ្លាមឈ្មោះ រី សារ៉ាយ ក៏រត់ទៅបិទគុប ភ្លើង ហើយទៅជួយលើកអ្នកដែលត្រូវខ្សែភ្លើងឆក់នោះ ដាក់ឡានបញ្ជូនទៅពេទ្យដើម្បីសង្គ្រោះ តែជន រងគ្រោះបានស្លាប់បាត់បង់ជីវិត ទៅហើយ។

ជនរងគ្រោះ ឈ្មោះ សួន ម្នី ភេទ ប្រុស អាយុ៤៤ ឆ្នាំ មុខរបចុងភៅ មានទីលំនៅ នីភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

យោងតាមការបំភ្លឺរបស់ ក្រុមគ្រួសារជនរងគ្រោះ និងស្តាប់ការបំភ្លឺសាក្សីនៅកន្លែងកើតហេតុ ព្រមទាំងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ជនសង្ស័យចំនួន០២ នាក់ ទី១/ឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ចាក់ធុងបាស់ ស្រុកកំណើតនិងទីលំនៅបច្ចប្បន្ន ភូមិ ខ្នារជោ ឃុំ ចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ( ប្រវត្តិទោសគ្មាន ) ។ ទី២/ឈ្មោះ ធូ សុវណ្ណចង ភេទ ប្រុស អាយុ ៣០ឆ្នាំមុខរបស មានរោងនិងធុងបាស សម្រាប់ជួលដាក់ក្នុងកម្មវិធីផ្សេងៗ ស្រុកកំណើត និងទីលំនៅបច្ចប្បន្ន ភមិ ខ្នាជោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមមតិវិធីច្បាប់ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា(ធ្វេសប្រហែល មិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់)។

បច្ចុប្បន្ន ជនត្រូវចោទទាំង០២នាក់ត្រូវបានចៅក្រម ស៊ើបសួរសម្រេចធ្វើការឃុំខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ដែលហាក់មាននិន្នាការកើនឡើង

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ សម្តេច បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចហ៊ុន ម៉ាណែត កោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក

នៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ សម្តេចធិបតី បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធដែលបានខិតខំបំពេញការងារនេះបានយ៉ាងល្អ។ សម្តេច បញ្ជាក់ថា កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេសទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។ សម្តេច សង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរបន្តការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំអនុវត្តបានល្អនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យដូចភ្លៀងរលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រនេះ សម្តេចធិបតី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទោះយ៉ាងណា សម្តេច បានណែនាំឱ្យបន្តការងារនេះដូចភ្លៀងរលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចធិបតីហ៊ុន ម៉ាណែត៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដោយមានប្រជាពលរដ្ឋជាង ២៤លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

សម្តេចធិបតី បានមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដោយមានប្រជាពលរដ្ឋជាង ២៤លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។ សម្តេច ក៏បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ក្នុងករណីផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ

សម្តេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេច កត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញដែរ។ សម្តេចធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចធិបតីហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេសរមណីយដ្ឋានអង្គរ

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចធិបតី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ សម្តេច បានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ។

ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page36 Page37 Page38 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×