ខេត្តសៀមរាប៖អាជ្ញាធរខេត្ត ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានបន្តចុះពិនិត្យមើលស្ថានភាព និង ទទួលប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកមួយចំនួននៃខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ដោយពួកមានលំនៅដ្ឋានក្នុងខេត្តសៀមរាប ចំនួន៥៤នាក់។
ក្នុងនោះ ៖ តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចំនួន២៥នាក់ ក្នុងនោះស្រីចំនួន១២នាក់ , ច្រកជាំស្រង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន០៤នាក់ ក្នុងនោះស្រីចំនួន២នាក់ , ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន០៨នាក់ ក្នុងនោះស្រីចំនួន៣នាក់ និង តាមច្រកដូង ខេត្តបាត់ដំបង ចំនួន១៧នាក់ ដោយក្រុមការងារបានដឹកជញ្ជូនពួកគាត់ មកខេត្តសៀមរាបវិញ នៅថ្ងៃនេះផងដែរ ។
គួររំលឹកថា កាលពីម៉ោង ១២ អាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប បានទៅដឹកជញ្ជូនប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាប នៅតាមច្រកព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១២៣នាក់ ក្នុងនោះ ចំនួន ៩៣នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប និង ចំនួន ៣០ នាក់ទៀត ត្រូវបានអាជ្ញាធរស្រុកចំនួន២ គឺស្រុកពួក និងស្រុកក្រឡាញ់ បាននាំយកទៅមូលដ្ឋានវិញ និងដាក់ឲ្យនៅដោយឡែករយ:ពេល១៤ថ្ងផងដែរ៕SRP