Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនលោក ភឺន ផល្លា រហូតឈានដល់ កើតមានអំពើហិង្សា បណ្តាលមនុស្សមួយចំនួនរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ករណី លោកដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានស្នើសុំមកខ្ញុំអោយចុះទៅជួយដោះស្រាយវិវាទដ៏រោលរាលនេះ។

លោកដួង តារា បន្តថា ដោយមើ់លឃើញបងប្អូនពលរដ្ឋយើងមានទុក្ខលំបាក និងដើម្បីបញ្ចៀសរាល់អំពើហិង្សា ដែលអាចកើតមានឡើងទៀតនោះ នៅថ្ងៃទី ២៦ ធ្នូ ២០២០ ខ្ញុំបានដឹកនាំក្រុមការងារបច្ចេកទេស ចុះទៅទីតាំងកើតហេតុ និងជួបដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ចំនួន ១៤២គ្រួសារ ដែលបានផ្តិតមេដៃស្នើសុំជំនួយអន្តរាគមន៍ លើករណីវិវាទខាងលើ។ ខ្ញុំក៏បានចុះទៅលើកទី ២ នៅថ្ងៃទី ២៧ មករា ២០២១ និងលើកទី ៣ នៅថ្ងៃទី ២៩ មករា ២០២១ ដើម្បីសម្របសម្រួល ជាមួយក្រុមហ៊ុនលោក ភឺន ផល្លា ដែលមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ នៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចតេជោ។

ផ្អែកតាមការពិនិត្យ ឯកសារ ពាក់ព័ន្ធយ៉ាងល្អិតល្អន់ បានបង្ហាញថា លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដី ដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១០៨ ប័ណ្ណដីពីឈ្មោះ ជិន យានមីង និងប្រពន្ធឈ្មោះ ចូវ ស៊ីម៉ី ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិ អូរឧកញ៉ាហេង ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋ កំពុងរស់នៅលើដីនេះប្រមាណ ១៥% លើផ្ទៃដីសរុប។

ខ្ញុំបានចរចារ ជាមួយក្រុមហ៊ុន ឲ្យមានការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងទីតាំងរបស់ក្រុមហ៊ុនទាំងអស់ ប្រមាណ២០០គ្រួសារ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះ របស់សម្តេចតេជោ ដើម្បីកុំអោយវិវាទនេះ ក្លាយទៅជាជម្ងឺរាំរ៉ៃ។ ក្រុមហ៊ុនក៏បានឯកភាព តាមការសម្របសម្រួលរបស់ខ្ញុំ ដោយសម្រេចថា បើប្រជាពលរដ្ឋ ណា ដែលបានកាន់កាប់អាស្រ័យផល លើដី ក្រុមហ៊ុនដែលមានទំហំក្រោម១ហិកតា ក្រុមហ៊ុនសម្រេចផ្តល់ជូនទីតាំងរស់នៅអាស្រ័យផលនោះ ទៅតាមទំហំកាន់កាប់ជាក់ស្តែង។

ជាលទ្ធផល យើងបានចុះកំណត់ទីតាំងជាក់លាក់រួចស្រេច ចំពោះគឺមាន ប្រជាពលរដ្ឋ ២៧គ្រួសារ ដែលក្នុងនោះមាន ២៤គ្រួសារ បានយល់ព្រមបញ្ចប់វិវាទ ជាមួយក្រុមហ៊ុនភឺនផល្លា ហើយបានចុះកិច្ចសន្យា សះជានៅថ្ងៃទី ២៩ មករា និងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ដោយឡែកប្រជាពលរដ្ឋ ផ្សេងទៀត នៅមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្ត ដោយសារមានសកម្មភាព មួយចំនួនរារាំង មិនឲ្យប្រជាពលរដ្ឋ ទាំងនោះ មកចូលរួមដោះស្រាយ បញ្ចប់បញ្ហាវិវាទនេះ ដូចជាមានការគំរាមកំហែង ប្រើអំពើហិង្សា និងសកម្មភាពផ្សព្វផ្សាយព័ត៌មាន ដែលបង្កើតមន្ទិលសង្ស័យដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទឈរ លើគោលការណ៍ ឈ្នះឈ្នះសម្តេច ចំពោះប្រជាពលរដ្ឋ ណា ដែលបបួលគ្នាមកចូលរួមដោះស្រាយ បញ្ចប់វិវាទនេះ។

ហេតុនេះហើយ ទើបមានតែពលរដ្ឋ២៧គ្រួសារបានដោះស្រាយបញ្ចប់វិវាទ ដោយឡែកគ្រួសារផ្សេងទៀត(១១៥គ្រួសារ) កំពុងពិចារណានឹងចូលរួមនៅពេលក្រោយ។

ជាលទ្ធផល កិច្ចសន្យាសះជានិងបញ្ចប់វិវាទដែលបានធ្វើឡើង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនលោកភឺនផល្លា គឺជាការដែលបានពន្លត់ជម្លោះដ៏រាំរ៉ៃ ហើយប្រជាពលរដ្ឋ បានបន្តកាន់កាប់ ទីតាំងដីដែលខ្លួន កំពុងរស់នៅនិងអាស្រ័យផល ដោយគ្មានការរករឿងប្តឹងផ្តល់ពីក្រុមហ៊ុនទៀតឡើយ។ ពួកគេនឹងអាចទទួលបានសិទ្ធិចុះបញ្ជីកាន់កាប់ដីធ្លី ពីអាជ្ញាធរជំនាញ ឃុំ ស្រុក ខេត្ត នៅពេលដែលដីរបស់ភាគីទាំងពីរមានការទទួលស្គាល់ថា បានកាន់កាប់ត្រឹមត្រូវតាមច្បាប់ពីមុនមកមែន។

ខ្ញុំយល់ថាជម្លោះដីធ្លីខាងលើ រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន គឺមានសភាពហិង្សា ស្រួចស្រាវស្លាប់រស់ ដែលបានកើតឡើង នាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះមានតែដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចទេ ទើបអាចដោះស្រាយបញ្ចប់វិវាទនានាដោយសន្តិភាពបាន។

ដំណោះស្រាយនេះ គឺនឹងបញ្ចប់វិវាទ ទាំងស្រុងដែលអាជ្ញាធរ ក៏ងាយស្រួល នឹងរៀបចំចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទៀតផង នៅពេលដែលពិនិត្យឃើញថា ពួកគេមានប្រវត្តិ បានកាន់កាប់ រស់នៅអាស្រ័យផលត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែននោះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ក្រុមហ៊ុនកូកាកូឡាប្ដេជ្ញាថា ខ្លួននឹងចូលរួម ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអភិវឌ្ឍ ការងារបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ដែលជាផ្នែកមួយ ជួយអភិវឌ្ឍសង្គមជាតិ។

ការប្ដេជ្ញា របស់ក្រុមហ៊ុនកូកាកូឡា នេះ ក្នុងពេល ប្រគល់អណ្ដូងទឹក ដើរដោយថាមពល ពន្លឺព្រះអាទិត្យ មួយគ្រឿង ដល់ អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រព ថ្នាលបណ្ដុះកូនឈើ នៅឃុំលាងដៃ ស្រុកអង្គរធំ នៅថ្ងៃទី ១៩ ខែកុម្ភៈ នាព្រឹកមិញនេះ។

នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈ ប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា លោក រស់ សោភា បានថ្លែងប្រាប់បណ្ដាញព័ត៌មានថាក្រុមហ៊ុនពិតជាមានសេចក្ដី រីករាយណាស់
ដែលបានធ្វើការជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងបំណងអភិវឌ្ឍ ការងារបរិស្ថាន ក្នុងតំបន់នេះ ឱ្យកាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក រស់ សោភា បានថ្លែងបន្តថា អណ្ដូងទឹកដើរដោយ ថាមពល ពន្លឺព្រះអាទិត្យ នេះ គឺជាបច្ចេកវិទ្យាចុងក្រោយ ដែលអាចបូមទឹក ដោយស្វ័យប្រវត្តិ ងាយស្រួល សម្រាប់ស្រោចស្រពកូនឈើ។

លោកជឿជាក់ថា អណ្ដូងទឹកនេះ នឹងរួមចំណែកធ្វើឱ្យតំបន់អង្គរ មានភាពបៃតង ហើយស្របតាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល ក្នុងការទាក់ទាញភ្ញៀវទេសចរ ចូលមកកម្សាន្ត ក្នុងតំបន់បេតិកភណ្ឌ បូកនិងភាពបៃតង។

បើតាម លោក រស់ សោភា ក៏បង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់ ទៅថ្ងៃខាងមុខ ជាមួយ អាជ្ញាធរជាតិអប្សរា ដូចជាគម្រោងបែងចែកសំរាម ការគ្រប់គ្រងសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីយកទៅកែច្នៃឡើងវិញ និងគម្រោងពង្រឹងគុណភាព ម្ហូបអាហារ ឱ្យបានស្ដង់ដា ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ក្នុងន័យឱ្យភ្ញៀវទេសចរ មានទំនុកចិត្ត លើម្ហូបអាហារទាំងនោះ។

ក្នុងពិធីប្រគល់ អណ្ដូងទឹក ដើរដោយថាមពល ពន្លឺព្រះអាទិត្យ នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានមានប្រសាសន៍ថា ក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះ ការងារបរិស្ថាន គឺជាកិច្ចការស្នូលមួយ ដ៏សំខាន់របស់ អាជ្ញាធរជាតិអប្សរា។ ដូច្នេះការស្ដារឡើងវិញ នូវគម្របព្រៃឈើគឺជាកិច្ចការមួយដ៏ចាំបាច់បំផុត។

លោកឡុង កុសល ថា អណ្ដូងទឹក ដែលផ្តល់ជូនដោយ ក្រុមហ៊ុនកូកាកូឡា នៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការ រួមគ្នា ធ្វើយ៉ាងណាចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាន មួយផ្នែកផងដែរ។ ព្រោះកន្លងមកតំបន់នេះ មិនមានអគ្គិសនីចូលដល់ ហើយត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកសម្រាប់ស្រោចកូនឈើ។

សូមជម្រាបថាតំណាងក្រុមហ៊ុនកូកាកូឡា និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ក៏បានដាំកូនឈើទុកជាអនុស្សាវរីយ៍ នៅបរិវេណថ្នាលបណ្ដុះកូនឈើផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ព្រឹកមិញនេះ បានចុះពិនិត្យស្ថានភាព ទឹកស្រោចស្រព និងការបង្កបង្កើន ផលស្រែប្រាំង របស់ប្រជាកសិករ​ នៅតំបន់​បឹងជ្រោយ ស្ថិត​ក្នុង​ឃុំសូទិព្វនស្រុកជើងព្រៃ។

សូមជម្រាបថាដោយអនុវត្ត តាមសេចក្តីណែនាំរបស់ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី១៨ ខែកុម្ភ:​ ម្សិលមិញ លោក​ ផេន​ សុផល​ អភិបាលស្រុកបាធាយ​ បានដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរឃុំ​ ចុះពិនិត្យ ការកាយ ដាក់លូរំដោះទឹក នៅតំបន់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ​ ដេីម្បីសម្រួល ការរំដោះទឹក រវាងប្រជាពលរដ្ឋ ស្រុកបាធាយ និងស្រុកជេីងព្រៃ​ សម្រាប់ធ្វើស្រែប្រាំងរបស់ ប្រជាពលរដ្ឋ ទាំងបីឃុំខាងលើ ប្រមាណជាង ១០០០ហិកតា។

ជាមួយគ្នា​នេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ក៏បាន សហការជាមួយអាជ្ញាធរ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធ ចំនួន៧ ធ្វើការបើកផ្លូវទឹក ព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ថា ការចុះដោះស្រាយនេះ ជាលទ្ធផល ក្រុមការងារសម្រេចបាន ទប់ព្រែក ដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m នៅចំណុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m នៅ​ចំណុច​ក្រពើប្រជុល ព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។​ ព្រមទាំង​ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារ តម្រូវអោយបើកមុខលូ១ m មួយជួរ​បន្ថែម​ទៀត នៅ​ចំណុច​អន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ។​ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក ឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាក្រុងសៀមរាប និងក្រុមគ្រួសារ នៅថ្ងៃសុក្រ ០៨កើត ខែផល្គុន ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ ២០២១ នេះ បានធ្វើបុណ្យគម្រប់ខួប១១ឆ្នាំ ជូនអ្នកម្តាយ ដែលបានចែកឋានទៅ ព្រមទាំងធ្វេីពិធីបួងសួងសុំសេចក្តីសុខ សេចក្ដីសប្បាយ ជូនដល់ក្រុមចលនាយុវជន១៥៧ ទូទាំងប្រទេស ជាពិសេសជូនចំពោះ លោកប្រធាន មុឹង ពន្លក អោយរួចផុតពីជំងឺកូវីដ-១៩នេះ។

ពិធីនេះ លោក ឈាវ មុន្និន បានចំណាយថវិកាផ្ទាល់ខ្លួននិងគ្រឿងទេយ្យទាន មួយចំនួន ប្រគេនដល់ព្រះសង្ឃ ចំនួន៦១ អង្គ និង លោកយាយជី ចំនួន១១នាក់ សរុបជាទឹកប្រាក់ប្រមាណ ៥២៥០ដុល្លារ។

ឆ្លៀតក្នុងឱកាសនេះ លោក ឈាវ មុន្និន បានបួងសួង ជូនផលបុណ្យកុសល ដល់បងប្អូនទាំងអស់គ្នា ជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូចចំនួន៨០នាក់ ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ។

ពិធីធ្វើនៅថ្ងៃទី ១៩ កុម្ភៈ ព្រឹកមិញនេះនៅមណ្ឌលសុខភាពបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមជម្រាបថាពលរដ្ឋដែលមកទទួល
អំណោយមនុស្សធម៌ នេះ មកពីបណ្ដាឃុំក្នុងស្រុកប្រាសាទបាគង ដោយម្នាក់ៗទទួលបាន៖អង្ករ ៣០គីឡូក្រាម ត្រីខ១យូរ , ឃីត១កញ្ចប់ , ទឹកដោះគោខាប់ ២កំប៉ុង ស្ករស ១គីឡូក្រាម , មី១កេស ,សាប៊ូក្រអូប ២ដុំ ,អាវបំបៅដោះកូន ១ , សម្ភារទារក ១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,065 Page1,066 Page1,067 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!