ខេត្តសៀមរាប៖ ទីតាំងកាយយកអាចម៍ដី មួយកន្លែងត្រូវបានក្រុមមន្ត្រី ចុះបិទ ក្រោយពិនិត្យឃើញថាគ្មានច្បាប់។ ការចុះបិទនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែមេសាម្សិលមិញស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត។ បើតាមសមត្ថកិច្ចអះអាងថាក្រោយរកឃើញពុំមានច្បាប់ ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន និង ធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុវត្តន៍ច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ។ ជំរុញម្ចាស់អាជីវកម្មឲ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទើបឲ្យដំណើរការឡើងវិញ៕SRP
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២០
