Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកមិញនេះអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អង្គការដំណឹងល្អទាំង៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានកុមារកំព្រាចំនួន២៩នាក់ នៅក្នុងអង្គការនេះ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ១០ អាវយឺត៣៥ ក្រមា៣៥ អង្ករ១២០គីឡូក្រាម មី១២កេស ត្រីខ៥យួរ និងថវិកាមួយចំនួន។

នាឱកាសថ្ងៃត្រង់នេះ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានចូលរួមពិសាបាយថ្ងៃត្រង់ជាមួយប្អូនៗ ដែលលោកជំទាវបានរៀបចំសម្រាប់ប្អូនៗនូវ បាយសាច់ជ្រូក ពងទា ម្នាក់១ប្រអប់ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

ខេត្តសៀមរាបះលោកសេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយ លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនៅព្រឹកមិញនេះ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកូនភ្លោះ០៣នាក់ ប្រុសទាំង៣ ដែលទើបនឹងសំរាលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាមម៉ោង៤ល្ងាច នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

លោកសេង ទៀង មានប្រសាសន៍ថា អំណោយដែលផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឺកូនទាំងនោះ ជាចៅរបស់សម្តេចពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នា ហើយមកដល់ពេលនេះ ការមកចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់កូនភ្លោះទាំង៣នាក់នេះ គឺជាលើកទី៣៦១ហើយ។
សូមជំរាបថាកូនភ្លោះទាំង៣នាក់ខាងលើមានឪពុក ឈ្មោះ លាង ប៊ុនធាវ អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ មុន សុផន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អំណោយរបស់សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនដល់កូនភ្លោះទាំងបីខាងលើមានដូចជា៖ អង្ករ២០០គីឡូក្រាម ទឹកដោះគោ០១កេស ស្ករស០៥គីឡូក្រោម ក្រម៉ា០២ សារ៉ុង០២ និងថវិកា៥លានរៀលផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុនចាន់ដា និងអភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ នៅរសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យរួមគ្នារវាងខេត្តទាំងពីរ ក្នុងការធ្វើដំណើរបំលាស់ទីរបស់បងប្អូន ប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៦ស្ថិតក្នុង ឃុំសំបូរ  ស្រុកបាធាយ  ត្រង់ចំណុច ព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកណ្តាល។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាមបានអោយដឹងថាថ្នាក់ដឹកនាំខេត្តទាំងពីរបានកំណត់ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវរួមគ្នាពិនិត្យមើលលិខិតស្នាមនិងគោលបំណងច្បាស់លាស់ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន។ជាមួយគ្នានោះលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងគ្រប់គោលដៅទាំងអស់ត្រូវយកចិតទុកដាក់ក្នុង ការអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ព្រមទាំង អនុវត្តវិធានការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានដាក់នាពេលនេះគឺក្នុងគោលបំណងសុខសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នាចាកឆ្ងាយពី វីរុសកូរ៉ូណា(កូវីដ-១៩) ដែលកំពុងរាតត្បាតនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះសរសេរសំណេរនៅលើទំព័រFacebook ផ្លូវការរបស់សម្ដេចថា៖ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិគឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត។

ទន្ទឹមនឹងនេះ​ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។

ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។

អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

ខេត្តសៀមរាប៖ភ្នាក់ងារ”ដឺបេ”យោធាម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ នាំខ្លួនទៅសាកសួរ ករណីជំរិតទារប្រាក់៣០០ដុល្លារ ពីអ្នកដឹកឈើកែឆ្នៃ។ការនាំខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។

លោកវរសេនីយ៍ត្រី ឈា សាវុធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១១ខែមេសាម្សិលមិញថា ពិតជាមានការនាំខ្លួន មន្ត្រីយោធា”ដឺបេ” ជើងគោក យកទៅសាកសួរមែន។ ការនាំខ្លួនជនខាងលើ គឺធ្វើឡើងតាមបណ្តឹងពលរដ្ឋម្នាក់ឈ្មោះ ខុំ វ៉ា រស់នៅភូមិអូរអាកុក ឃុំតាសៀម ស្រុកស្វាយលើ ជាអ្នកដឹកគ្រឿងសង្ហារឹម (ទ្វារបង្អួច)។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បញ្ជាក់ថាជនសង្ស័យដែលបាននាំខ្លួននេះឈ្មោះប៉ាវ ទិត្យណារ៉ុង ភេទប្រុសជាមន្ត្រីយោធា”ដឺបេ”ជើងគោក ឈរជើងជាមួយអង្គការបរិស្ថានក្នុងមូលដ្ឋានស្រុកស្វាយលើ។ ជនខាងលើបានបើកឡានដេញស្ទាក់ឡានដឹកសិប្បកម្ម នៅជិតប្រាសាទបឹងមាលា រួចហើយសម្លុតទារប្រាក់ចំនួន៣០០ដុល្លារ។ ពេលនោះជនរងគ្រោះនិយាយថា គាត់គ្មានលុយទេនៅសល់តែ៥០ម៉ឺនរៀលទេ។ តែឈ្មោះណា រ៉ុង មិនព្រមហើយក៏បានដកយកអត្តសញ្ញាណប័ណ្ណពីជនរងគ្រោះទុកសិន ដោយនិយាយថា ពេលយកទ្វារទៅលក់បានលុយ យកមកឲ្យគាត់គ្រប់ចំនួន ទើបគាត់ឲ្យអត្តសញ្ញាណប័ណ្ណនោះវិញ។ សកម្មភាពរបស់ជនខាងលើ ទើបជនរងគ្រោះមកប្តឹងនៅសាលាស្រុកស្វាយលើ ឲ្យជួយអន្តរាគមន៍។

លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ភ្លាមៗនោះលោកអភិបាលស្រុកក៏បានបញ្ជារទៅកម្លាំងចម្រុះ ចុះតាមឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅទីបញ្ជារការអាវុធហត្ថស្រុកស្វាយលើ។

បើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើថា ដោយមានការសុំចរចារសម្រួលនិងសងប្រាក់៥០ម៉ឺនរៀលទៅជនរងគ្រោះ សមត្ថកិច្ចបានអប់រំ ជនខាងលើនិងធ្វើកិច្ចសន្យាបញ្ឍប់សកម្ម បើកឡានដេញស្ទាក់ជំរិតទារលុយតទៅទៀតនិងដោះលែងជនខាងលើវិញ។

ជំវិញករណីនេះអភិបាលស្រុកស្វាយលើលោកអ៊ាង ពិសិទ្ធ បានថ្លែងថា ពេលនេះលោកកំពុងសុំគោលការណ៍ទៅថ្នាក់ខេត្ត ដើម្បីចាត់វិធានការចំពោះការលើកស្នាក់ការអង្គការ និងការប្រដេញស្ទាក់ក្នុងមូលដ្ឋានស្រុក។ ព្រោះថា ការដាក់ស្នាក់ការដើម្បីប្រដេញស្ទាក់ គឺបង្កបញ្ហាដល់ពលរដ្ឋអោយភ័យខ្លាច ផ្ទុយពីគោលការភូមិឃុំមានសុវត្ថិភាព។ ចឹងទេករណីដូចខាងលើនេះ នឹងមិនអោយមាននៅក្នុងមូលដ្ឋានស្រុកទៀតឡើយ។

ចំណែកលោក ប៉ាវ ទិត្យណារ៉ុង បុគ្គលដែលកម្លាំងប៉េអឹមស្រុកស្វាយលើនាំខ្លួនយកទៅធ្វើកិច្ចសន្យា ករណីជំរិតទារប្រាក់ បានប្រាប់តាមទូរសព្ទ័ថា ពិតជាមានករណីចឹងមែន។ តែមិនមែនរូបលោកតែម្នាក់ទេ គឺមានលោកប្រធានស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជាឈ្មោះ សំ សុខ ម្នាក់ផង។ លោកបន្តថា រឿងនេះតាមពិតពួកគេចង់ធើស៊ីរូបលោក។ ព្រោះអ្នកដឹកឈើដែលបានប្តឹងនោះ ពឹងលោកអោយយកលុយទាំងនោះចែកជូនសមត្ថកិច្ចផ្សេងផង។

លោកណារ៉ុងថា លោកមិនទាន់ទទួលបានលុយទាំងអស់នោះទេ ដោយម្ចាស់ឈើមិនមានលុយឲ្យ។ ប៉ុន្តែម្ចាស់ឈើ បានទុកឲ្យអត្តសញ្ញាណប័ណ្ណនិងប័ណ្ណបើកបរមករូបលោកដើម្បីទុកចិត្តគ្នា។លុះព្រឹកឡើងហៅរូបលោកទៅយកលុយគឺបានតែ៥០ម៉ឺនរៀលប៉ុណ្ណោះក៏ត្រូវសមត្ថកិច្ចឃាត់រូបលោកតែម្តង។

លោកប៉ាវ ទិត្យណារ៉ុង បញ្ជាក់ថា តាមពិតរូបលោកពុំមែនជាមន្ត្រីយោធា”ដឺបេ”នោះទេគឺគ្រាន់តែជាភ្នាក់ងារប៉ុណ្ណោះ។ លោកក៏គ្មានស្នាក់ការអីដែរ រាល់ថ្ងៃរូបលោកចេញចូលនិងស្នាក់នៅជាមួយស្នាក់ការអង្គការ ការពារបរិស្ថាននិងសិទ្ធិពលរដ្ឋ ដែលមានទីតាំងក្នុងស្រុកស្វាយលើនេះឯង។ លោកទទួល ស្គាល់ថាពិតជាបានទទួលលុយ៥០ម៉ឺនរៀលពីអ្នកដឹងឈើនោះមែន។ តែយ៉ាងណារឿងនោះចប់ហើយ ព្រោះអោយលុយ៥០ម៉ឺនរៀលទៅគេវិញហើយ។

សូមបញ្ជាក់ថា ក្នុងមូលដ្ឋានស្រុកស្វាយលើ នាពេលបច្ចុប្បន្ន ពោពេញដោយការពួនប្រដេញស្ទាក់។ក្នុងនោះក៏មានស្នាក់ការ អង្គការបរិស្ថាន ស្នាក់ការសមត្ថកិច្ចមួយចំនួនជាដើម។ ដែលស្នាក់ការខាងលើនេះ គឺជាដើមចម នៃប្រភព ការដាក់ឡានចាំប្រដេញទារប្រាក់។ក្រៅពីនោះក៏មានក្រុមប្រដេញស្ទាក់ ពីអង្គភាពផ្សេងៗទៅកកកុញ ចាំប្រដេញដូចគ្នាផងដែរ ដោយសាទី នោះ ជាតំបន់ដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់។តែទោះយ៉ាងណា គេរំពឹងថា អាចនឹងមិនមានស្នាក់ការ ឬ ក្រុមជជុះ ចាំប្រដេញស្ទាក់ទៀតនោះឡើយ ក្រោយអភិបាលស្រុក សុំគោលការថ្នាក់ខេត្តចាត់វិធានការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,502 Page1,503 Page1,504 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!