Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ខណ:បានហូបត្រីកំពត។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង​១០ ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ជនរងគ្រោះ មានឈ្មោះ ទៀន ញ៉ាម ភេទ ប្រុស អាយុ ៥៤.ឆ្នាំ មានទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ 

ករណីនេះ មូលហេតុ ជនរងគ្រោះបានពុលអាហា (ពុលត្រីកំពត)។​  សមត្ថកិច្ចបានពិនិត្យប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង​ ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិកតា ។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ យ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប,សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីឃាតកម្មគិតទុកជាមុន សម្លាប់មនុស្សដោយប្រើអាវុធ(កាំបិតផ្គាក់)។

ករណីឃាតកម្មនេះកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣,០០នាទីយប់ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះឃន ចំរើនហៅងិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី១៧ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)។

ជនរងគ្រោះឈ្មោះសោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង។

ប្រភពបានរាយការណ៍ថា ខណ:ពេលជនរងគ្រោះ កំពុងអង្គុយលេងក្រោមផ្ទះ មិត្តភ័ក្រ្ត ត្រូវជនសង្ស័យ លបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧និង៥០នាទីព្រឹក នៅចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្នែកព្រហ្មទណ្ឌ សហការជាមួយ អន្តរាគមន៏បានបើកប្រតិបត្តិការ ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម​៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសេីរថែមទៀត ដោយមន្ទីរពេទ្យខេត្តកំពង់ចាម​ នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។

រដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។

លោក ឈាង រ៉ា ក៏​បាន​ស្នេីឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល​ផងដែរ​។

លោក ឈាង រ៉ា ក៏មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

រដ្ឋមន្ត្រីសុខាភិបាលថ្លែងបែបនេះ នៅល្ងាច​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ក្នុងឱកាសអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាល​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំ ទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាល នៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

Banteay Meanchey Province: Brigadier General Born Bin, Commander of the Banteay Meanchey Provincial Gendarmerie, has issued orders to all nine gendarmes to continue to contribute to the protection of security and order to the people and to crack down onall crimes. Crime that occurs in its locality, strengthen the implementation of laws and regulations, respect human rights, and rescue people in various incidents in a timely manner.

The Brigadier General, Commander of the Provincial Gendarmerie, also stressed that all officers, deputies and soldiers of the Royal Gendarmerie must abide by the law, the rules, the hierarchy, the general rules and regulations of the Royal Cambodian Armed Forces, and be united. Good internal unity, good cooperation.

He issued the order on the occasion of
announcing the appointment of Lieutenant Colonel Sok Leng, Deputy Commander of the Serei Sophorn Municipal Gendarmerie, and conferring the rank of Brigadier General, Commander of the Serey Sophorn Municipal Gendarmerie, replacing Lieutenant Colonel Yan Sovann. New duties as the Director of the Department of Health of the Provincial Gendarmerie Command
at the Serey Sophorn Municipality Local Command on February 14, 2024.

Brigadier General Sok Leng is committed to respecting the Constitution of the Kingdom of Cambodia, respecting and implementing the Royal Cambodian Armed Forces’ Code of Ethics and Discipline, and striving to fulfill his professional duties as the Royal Gendarmerie in accordance with the level of confidence. On handing over, committed to strengthen cooperation with all institutions, special units, authorities at all levels, strengthen and strengthen the bonds of solidarity even better, especially internal unity, which is the most important key to contribute to building a stronger unit.

Brigadier General Bon Bin also sent a message of greetings from General Sao Sokha, Deputy Commander of the Royal Cambodian Armed Forces, Commander of the National Gendarmerie to officers, deputies and soldiers of the Provincial Gendarmerie. Banteay Meanchey with nostalgia as well.

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

នៅទីបំផុតតុលាការ ចេញដីកាឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការចេញសែកស្អុយ (គ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ)។

ក្នុងដីកាបញ្ជាឱ្យចាប់ខ្លួននេះ បានប្រកាសឱ្យមន្ត្រីនគរបាលយុត្តិធម៌ តាមស្វែងរកចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ភ្នំពេញ៖ក្រុមហ៊ុនឡូតូ 8888 បានចេញសេចក្តីជូនដំណឹង «ស្តីពីការបើកដំណើរការអាជីវកម្មឡើងវិញ» សំខាន់រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅទាន់អាចបើកដំណើរបាន។

នេះបើតាមសេចក្សីប្រកាស ដែលសៀមរាប ប៉ុស្តិ៍ ទើប ទទួលបាននៅថ្ងៃ 14 កុម្ភៈ ឆ្នាំ 2024 នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កាណាដា បានបើកសម្ពោធការិយាល័យកុងស៊ុល របស់ខ្លួន ​ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤។​

លោក ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​សៀមរាប នៅរសៀល​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម​ជាមួយលោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា និងប្រតិភូអមដំណេីរ​ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​សាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធផងដែរ។

លោក ប្រាក់​ សោភ័ណ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ Ping Kitnikone ដែលបានចូលជួបសម្តែងការគួសម និងសូមអបអរសាទរ​ ព្រមទាំងសូមស្វាគមន៍ ចំពោះការសម្ពោធដាក់ឱ្យដំណេីរការនៃការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ​នាពេលនេះ​ ដែលកត្តានេះបានបង្កេីននូវសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មួយកម្រិតទៀត។

អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កាណាដា ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍លេីគម្រោងនានា នៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការ​មួយ​ នៃការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតចំណងមេត្រីភាព រវាងកម្ពុជា​ និងកាណាដា ក៏ដូចជាខេត្តសៀមរាប បន្ថែមទៀតផងដែរ៕

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លោក ប្រាក់ សំអឿន បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យខាងតែបាន ចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងការបង្ការ ទប់ស្កាត់បទល្មើសការជួញដូរមនុស្ស គ្រឿងញៀន និងបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនា និង ពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់បេក្ខជនសមាជិកព្រឹទ្ធសភា និង ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខផងដែរ។

លោកប្រាក់ សំអឿន ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើន​ លើគ្រប់វិស័យ និង រក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរ នាពេលកន្លងមក។

លោកក៏បានផ្ដាំផ្ញើចំពោះ លោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួម ក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត។ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បង ដែលយើងត្រូវយកចិត្តទុកដាក់ ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏នៅតែប្រកាន់យកកិច្ចការថែរក្សាសន្តិភាព ស្ថេរភាព បូរណភាពទឹកដី ការការពាររបបរាជានិយម និងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាកិច្ចការអទិភាពផងដែរ។ ហេតុនេះ ត្រូវនាំគ្នាសហការយកចិត្តទុកដាក់តាមដាន និងក្តាប់ឲ្យនូវសភាពការសន្តិសុខ តាមបណ្តាមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពរបស់ក្រុមអគតិមួយចំនួនដែលប៉ុនប៉ង បង្កភាពអសន្តិសុខ បង្កភាពវឹកវរ ចលាចល ក្នុងសង្គមតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេសពាក់ព័ន្ធ នឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាទុច្ទរិតនៅតាមបណ្តាញសង្គមនានា។

លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នោះក្នុងឳកាស តំណាងដ៏ខ្ពង់ខ្ពស់ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាស អភិបាលរងខេត្តសៀមរាបចំនួន ៣រូប ឲ្យចូលកាន់មុខតំណែងជាផ្លូវការ នៅរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅសាលប្រជុំសាលាខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងការអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មីទាំង៣ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ហើយត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង សំណូមពរ ជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ច មកជាអភិបាលរងខេត្តសៀមរាប/ លោក ង៉ូវ សេងកាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ និង លោក សំកុល សុចិត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោកស្រី យូ សុភា ដែលបានទៅទទួលភាកិច្ចថ្មី នៅក្រសួងមហាផ្ទៃ​ដោយដល់អាណត្តិ និង លោក ឃឹម ហ្វីណង់ ផ្ទេរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ភ្នំពេញ៖មនុស្សចំនួន៧នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបាន ករណីកាប់ប្លន់ជនជាតិបរទេស។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទី មានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុច ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដូចខាងក្រោម៖

១.  ឈ្មោះ ពេញ  សុភណ្ឌ  ភេទប្រុស  អាយុ ១៦ឆ្នាំ

២.  ឈ្មោះ  ណុប  ដាវីត  ភេទប្រុស  អាយុ ១៥ឆ្នាំ

៣.  ឈ្មោះ  ផល  សម្ភស់  ភេទប្រុស  អាយុ ១៥ឆ្នាំ

៤.  ឈ្មោះ  សុខ  ធា សុភា  ភេទប្រុស  អាយុ ១៥ឆ្នាំ

៥.  ឈ្មោះ  ហាក់  ម៉េងឈី  ភេទប្រុស  អាយុ ១៦ឆ្នាំ

៦.  ឈ្មោះ  សម្បត្តិ  សន្យា  ភេទប្រុស  អាយុ ១៥ឆ្នាំ

៧.  ឈ្មោះ  អាន  ដេវីត  ភេទប្រុស  អាយុ ១៦ឆ្នាំ

ត្រង់ចំណុច ផ្លូវបេតុង  ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីការសាកសួរជនសង្ស័យ ទាំង ៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង ៧នាក់  មានជនសង្ស័យម្នាក់  គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ  កាលពីថ្ងៃទី១០  ខែកុម្ភ:  ឆ្នាំ២០២៤  រួមទាំងបក្ខពួកផ្សេងទៀត។

បច្ចុប្បន្ននាយយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដើម្បីចាត់ការតាមនីតិវិធីបន្ត។ សូមជម្រាបថាការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

 

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៤

ខេត្តកំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថ ស្រុកសំរោងទង បានរឹបអូសរថយន្តផ្ទុកឈើឈ្លីចម៉ៃតាប់ចំនួន២៧ដុំ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។

ការរឹបអូសនេះវេលាម៉ោង០៤,១៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២៤ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង ខណ:បានចេញល្បាត ក្នុងភូមិសាស្ត្រស្រុក ក្រោយមកបានជួបប្រទឃើញរថយន្តដឹកឈើមួយគ្រឿងតែម្ដង។

រថយន្តដឹកឈើម៉ាកហ៊ីយ៉ាន់ដាយ(កែឆ្នៃ)ពណ៏ខៀវពាក់ស្លាកលេខ ភ្នំពេញ2,B 7297 ឈប់នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ39-40 ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ ។ កម្លាំងមានការសង្ស័យសុំត្រួតពិនិត្យ ក៏បានប្រទះឃើញមានដឹកឈើប្រភេទឈ្លីចម៉ៃតាប់ចំនួន២៧ដុំ។

អាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាភ្លាមៗកម្លាំងបានរាយការណ៍ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត  ដោយបានការអនុញ្ញាតិកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ វាវែង ជាក់ស្តែងឈើទាំង២៧ដុំ មានចំនួនស្មើ៧,៨១៨ ម៉ែត្រគីប ។

បច្ចុប្បន្ន រថយន្ត និងវត្ថុតាងត្រូវបានប្រគល់ជូនជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ចាត់ការបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំពេញទំហឹងបណ្ដាលស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 19:30នាទី ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024 លេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងមនុស្សដេីរឆ្លងថ្នល់ ទិសដៅពីត្បូងទៅជេីង និងរថយន្តមិនស្គាល់ភិនភាគ ទិសដៅពីកេីតទៅលិច។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ពន្លឺ ពន្លឹង ភេទប្រុសអាយុ 37ឆ្នាំ។ ចំណែកអ្នកបេីកបររថយន្ត បេីកគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page97 Page98 Page99 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×