Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងនឹងបានទៅលេងសួនកសិទេសចរណ៍រង្វង់មូលស្រុកបន្ទាយស្រី
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ »មន្ទីរពេទ្យ ហ្លួងម៉ែ»។

នេះជាព្រះរាជសារព្រះអង្គ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា, សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា!

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត !

ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារ សហរដ្ឋអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សំរាប់ទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ ។

 ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក -សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ខេត្តសៀមរាប៖អ្នកនេសាទខុសច្បាប់ជនជាតិខ្មែរចំនួន៩នាក់ ត្រូវបានសមត្ថកិច្ច បានសម្រេច​បញ្ជូនទៅ តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោក ម៉ក់ ប្រុស ​អភិបាលស្រុក​សូទ្រនិគមបានថ្លែង​អោយដឹង​ថា ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ទាំង​៩​នាក់ ដែល​បាន​ឃាត់ខ្លួន ក្នុងពេល​បង្ក្រាប​បទល្មើស​នេសាទ​នោះ សមត្ថកិច្ចបាន​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​​ថ្ងៃទី​២៩ ខែមីនាម្សិលមិញ ក្រោយ​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើការ​ពិចារណាយ៉ាងល្អិតល្អន់​។

​អភិបាលស្រុក​បន្តថា៖ដោយសារ​ជំងឺ​កូ​វីដ-១៩ រាតត្បាត​យ៉ាងគំហុក ទើប​គណ​:​បញ្ជាការឯកភាព​ខេត្ត ពិចារណា​ជាច្រើន​ម៉ោង​បែបនេះ​។ ប៉ុន្តែ​ដោយ​យល់ឃើញថា បើ​មិន​អនុវត្ត​ច្បាប់ ជន​ប្រព្រឹត្ត មិនអាច​រាងចាល ទើប​សម្រេច​បញ្ជូនទៅ​តុលាការ​តែម្ដង។​

សូមរំលឹកថានៅពី​រសៀលថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ ​សមត្ថកិច្ចចម្រុះបាន​សហការគ្នា បើក​ការបង្ក្រាប​បទល្មើស​នេសាទ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​និគម និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ជា​លទ្ធផល​ឃាត់ខ្លួនអ្នកនេសាទ៨នាក់ ដកហូត​កាណូត​ស្មាច់៨គ្រឿង​. សាច់​ស៊ី​ប៨​គ្រឿង មាន​ក្រឡា២​ទៅ​៣​ហ៊ុន​. ដង​ស៊ី​ប៨គូប្រវែង៦​ម៉ែត្រ​. ម៉ាស៊ីន​ម៉ាក​កា​វា កម្លាំង​១៨​សេស ២១​គ្រឿង​.និង​ត្រី​ចម្រុះ១៥០គីឡូក្រាម​។ លុះ​ព្រលប់​ថ្ងៃ​ដដែលបានឃាត់បាន​ម្នាក់ទៀត​។​

​ជុំវិញ​ការបង្ក្រាប​បទល្មើស រហូត​ឃាត់ខ្លួន​មនុស្ស ៩នាក់​នេះ សមត្ថកិច្ចក្នុង​ហេតុការណ៍បាន​បង្ហើប​ថាបទល្មើស​នេសាទ លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប នាពេល​កន្លងមក រហូត​បច្ចុប្បន្ន គឺ​កើតមានយ៉ាងពេញបន្ទុក ហើយ​ឧបករណ៍ មាន​គ្រប់​រូបភាព សុទ្ធសឹង​ជា​ឧបករណ៍ ដែល​ត្រូវ​ហាមឃាត់​។​

​ប្រភពបាន​បន្តថា តាម​ការស្រាវជ្រាវ ជន​ប្រព្រឹត្ត គឺជា​ក្រុមមនុស្ស​ដដែលៗ មិនមាន​ការខ្លាច រអា​ចំពោះ​មន្ត្រី​ជំនាញ​ឡើយ​។ ពួកគេ​ហាក់បីដូច​ទទួល​បានកា​របើកភ្លើង​ខៀវ​អោយជាមុន​អីចឹង​។ បើ​មិន​ដូច្នេះ​ទេ យ៉ាងហោចណាស់ ក៏​ពួកគេ​លួច​ធ្វើ​ដោយ​កន្លែង មិនមែន​ស្ទើរតែ​ពេញផ្ទៃ​ទឹក​បែប​នេះឡើយ​។ នេះ​ប្រសិនបើ សមត្ថកិច្ច​ខាងលើ មិន​សហការគ្នាចុះបង្ក្រាប​ទេបទល្មើស អាច​នឹង​រីក​ដូច​ផ្សិត មិន​ថារដូវប្រាំងឬ​វស្សា​ឡើយ​។​

​ជាមួយនឹង​សកម្មភាព ដែល​បាន​បង្ក្រាបបទល្មើសនេសាទ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តសៀមរាប លោក ព្រិ​ន សា​វិ​ន មិនអាច​សុំ​ការពន្យល់​បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​ហៅចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល​៕SRP«លោកសរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក»

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរ​ព្រះគុណ​ ដល់​ព្រះចៅ​អធិការ​ ​អាចារ្យ​ គណៈកម្មការ​វត្ត​ទាំង​៤​ ក្នុង​ក្រុង​កំពង់ចាម​ និង​ថ្លែង​អំណរគុណ​ចំពោះ​ ​លោកជំទាវ​អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ទាំង​៣រូប​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នឹងជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

អភិបាលខេត្តថ្លែងអំណរគុណយ៉ាងដូច្នេះក្នុងឱកាសទទួល ថវិកានិងសម្ភារ របស់ព្រះចៅ​អធិការ​ អាចារ្យ​ ​គណៈកម្មការ​វត្ត​​ ​ អ្នក​តំណាងរាស្រ្ដ​ និង​សប្បុរសជន​នានា​ ក្នុង​ខេត្តកំពង់ចាម​ នៅថ្ងៃ​ទី​៣០​ ខែមីនា​ ព្រឹកមិញនេះ​។

គួរ​បញ្ជាក់​ថា​ អំណោយព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​សុទស្សនារាម​ ជ្រោយថ្ម​ បាន​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​៥២៧​យួរ​ .​
ព្រះចៅអធិការអាចារ្យ​ គណៈកម្មការ​ វត្ត​​ខេមវន្តបឹងស្នាយ​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​៥០យួរ​ .​
ព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​បុទុម​រតន​ ដីដុះ​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​៧៥​យួរ​ .​
ព្រះចៅ​អធិការ​ អាចារ្យ​ គណៈកម្មការ​ វត្ត​ជោតនារាម​ បឹងកុក​ ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ ចំនួន​៥០​យួរ​ .​
លោកជំទាវ​ ខុង​ ស៊ុន​អេង​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​ .​ លោកជំទាវ​ ស្រី​ គឹមឆយ​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​ .​ លោកជំទាវ​ កុល​ ធារិន​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​១លានរៀល​
លោក​ សន​ វុត្ថា​ និង​ភរិយា​ ដេប៉ូ​ស្រាបៀរ​កម្ពុជា​ខេត្តកំពង់ចាម​ ឧបត្តម្ភ​ ទឹក​បរិសុទ្ធ​កម្ពុជា​ ចំនួន​៦០​កេស​
លោក​ យាន​ គួង​ និង​ភរិយា​ សាខា​សាលា​បេីកបរ​យានយន្ត​ ហេង​ ចំណាន​ ឧបត្ថម្ភ​ ថវិកា​ ចំនួន​២០ម៉ឺនរៀល​ អាល់កុល​៦០លិត្រ​ និង​ម៉ាស​ចំនួន​១០ប្រអប់​​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ លោកវេង សាខុន បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖

១- ខេត្តរតនគីរី៖

– ចេកអំបូងលឿង: ២៥ ៥៦០ តោន

– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន

– ម្នាស់ស្រស់: ៥៩២ តោន

– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន

– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន

– ក្រូចថ្លុង: ៧៧ តោន

– ខ្នុរ: ២៤៨ តោន

២- ខេត្តតាកែវ៖

– ស្រូវ: ២០៦ ១៦២ តោន

– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន

៣- ខេត្តកំពត៖

– ស្រូវ: ៥៩ ៧១០ តោន

៤- ខេត្តបាត់ដំបង៖

– ដំឡូងមីស្រស់: ១១១ ៨២០ តោន

– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះសាររំលឹកសូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត។

សម្ដេចហេង សំរិន បានឡើងថា៖ «វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន»។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

សម្ដេចហេង សំរិន បានបន្តថា៖ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ!
• សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី?
• ចម្លើយ៖ តើអ្នកកាសែតដែលមានអង្គភាពផ្លូវការ មានការដឹកនាំត្រឹមត្រូវ និងមានវិជ្ជាជីវៈប៉ុន្មាននាក់នៅក្នុងចំណោមនោះ? គឺស្ទើតែគ្មាន។ យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌៖
១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។
២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយ«ចេះក្រែង»។

សូមជម្រាបថារយ:ពេលប៉ុន្មានខែមកនេះជាពិសេសក្នុងខែមីនានេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងកាសែត ជាច្រើនអង្គភាព ដែលអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ដែលកំពុងតែកែលម្អ ឲ្យប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​។

ការចុះពិនិត្យនេះ នៅថ្ងៃ​ទី​២៩​ ខែមីនា​ ព្រឹកមិញនេះដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​។

ក្នុង​ឱកាសនោះ​ដែរ​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ឲ្យ​​រៀបចំ​​កែលម្អសណ្ឋាគារ​មេគង្គ​នេះ​ ដោយ​ឈ្មោះ​ «មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម»​ ក្នុងនោះ​ត្រូវ​មាន​ការ​រៀបចំ​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ បន្ទប់​បុគ្គលិក​ពេទ្យ​ប្រចាំការ​ និង​រៀបចំ​បណ្តាញ​ទឹក​-ភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លា​ខាង​ក្រៅ​​​ឲ្យ​បាន​ស្អាត​​ល្អ​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ការ​ជឿ​និង​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​បញ្ជូនពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គនេះ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តកំពត៖ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

ពិធីធ្វើនៅវិទ្យាល័យហ៊ុនសែនត្រសេកកោង ស្រុកទឹកឈូ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១នេះ ក្រោមវត្តមានលោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

អំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ  មី១កេះ ទឹកត្រី១យួរ ស្ករស១គីឡូ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៣៣ម៉ឺនរៀលផងដែរ៕srp

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តមណ្ឌគិរី៖លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាល ជាមួយលោកនាយកសាលា  និងសូមឲ្យពង្រីកទីធ្លាសាលារៀន ឲ្យបានធំទូលាយបន្ថែមទៀត  ហើយនាំគ្នាដាំកូនឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រើន ដើម្បីជាម្លប់  មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ ជាមួយគ្នានេះដែរលោកក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា ត្រូវកំណត់ព្រំប្រទល់ សាលារៀនឲ្យបានច្បាស់លាស់ ចៀសវាងប្រជាពលរដ្ឋ រុករានយកដីសាលាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកថ្លែងបែបនេះក្នុងការអញ្ជើញចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា  និងក្រុមហ៊ុន អាន  ជិន និងចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា  ស្ថិតក្នុងភូមិអូរអាម  ឃុំស្រែខ្ទុម  ស្រុកកែវសីមា នៅថ្ងៃអាទិត្យទី២៨ ខែមីនាម្សិលមិញ៕srp

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តសៀមរាប៖អ្នកនេសាទចំនួន៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួននៅថ្ងៃទី២៨ខែមីនាឆ្នាំម្សិលមិញ។

ការបង្ក្រាបនេះធ្វើឡើងនៅចំណុចព្រំប្រទល់ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងនិងកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយនគរបាលស្រុកប្រាសាទបាគង នគរបាលសេដ្ឋកិច្ចខេត្ត។

លោកលឹម សម្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩​ ខែមីនានេះថា ប្រតិបត្តិការសមត្ថកិច្ចបានចាប់ខ្លួនអ្នកនេសាទខុសច្បាប់(រុញស៊ីប)បានចំនួន៨នាក់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ បានដូចជា៖-កាណូតស្មាច់ចំនួន ៨គ្រឿង-សាច់ស៊ីប(ជន)មានចំនួន៨គ្រឿង មានក្រឡាពី២ហ៊ុនទៅ៣ហ៊ុន -ដងស៊ីបចំនួន៨គូរ ស្មើរនឹង១៦ដង មានប្រវែង៦ ម៉ែត្រ-ម៉ាស៊ីនម៉ាកកាវ៉ាកម្លាំងម៉ាស៊ីន ១៨សេស ចំនួន២១គ្រឿង។-ត្រីចម្រុះតូចធំចំនួន១៥១គីឡូក្រាម។

បច្ចុប្បន្នអ្នកនេសាទ  និងវត្ថុតាង ខាងលើត្រូវបានធ្វើការ  បញ្ជូនទៅផ្នែករដ្ឋបាលជលផលដំដែក ស្រុកសូទ្រនិគម  អនុវត្តតាមផ្លូវច្បាប់។ ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនអ្នកនេសាទទាំង៨នាក់នេះ គេនៅមិនទាន់ដឹងថាមន្ត្រីជលផល សម្រេចចោទប្រកាន់ពីបទល្មើសអ្វីនៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕srp

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេស របស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។ ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម១តូប​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួង​បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(លេងបៀរ) មួយកន្លែង។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី​២៨ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥និង១០នាទី សិ្ថតនៅផ្ទះ ម្ចាស់ឈ្មោះ វ៉ា ចាន់ណេង ភេទប្រុស អាយុ៤២ឆ្នាំ ភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នគរបាលបានប៉ុស្ដិ៍បានឲ្យដឹងថាករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាំងដូចជា៖

ជើងម៉ាចំនួន ០២ បៀរចំនួន ១ហ៊ូរនឹងរបស់របរផ្សេងៗមួយចំនួនទៀត។ចំណែកអ្នកលេងបានរត់គេចខ្លួនបាត់។ ជាមួយគ្នានេះដែលសមត្ថកិច្ចប៉ុស្ដិ៍បានសុំអំពាវនាវ សូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់មេត្តាកុំជួបជុំគ្នា នៅតាមតំបន់សាធារណ:ឫកន្លែងផ្សេងៗ ដែលមានមនុស្សច្រើន នឹងកុំភ្លេចពាក់ម៉ាសរាល់ការចេញពីផ្ទះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page432 Page433 Page434 … Page647 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×