Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា
ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវរារាំងមន្ត្រីអនុវត្តន៍ច្បាប់ពេលមន្ត្រីឃាត់ត្រាក់ទ័រ២គ្រឿង ដែលកំពុងឈូសឆាយដីក្នុងដែនជម្រក
សម្ដេចតេជោហ៊ុន សែន៖ សង្ឃឹមថាកម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ឌឿន សារឿន អាជីវក បានឧបត្ថម្ភសុីម៉ង់ ១តោន ដល់អធិការក្រុងសៀមរាប ដេីម្បីកសាងអភិវឌ្ឍ សមិទ្ធិផលនាៗ ក្នុងអង្គភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ការឧបត្ថម្ភធ្វើឡើង នៅថ្ងៃសុក្រ ទី០៣ ខែ កញ្ញា ឆ្នាំ២០២១នេះ។

លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាបបានថ្លែងអំណរគុណដល់ លោក ឌឿន សារឿន ដែលបានជួយឧបត្ថម្ភសុីម៉ង់១តោន ដេីម្បីកសាងអភិវឌ្ឍសមិទ្ធិផលនានានៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោក ជំទាវញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយក្រុមការងារនៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនម៉ែដោះនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រា ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម៉ែដោះ និងក្មួយៗកុមារកំព្រាឲ្យបង្កើនការប្រុងប្រយ័ត្នជានិច្ចពីការថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល “៣ការពារ  ៣កុំ ” ដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុសដែលតាបម្លែងថ្មីកូវីដ-១៩។

គួរបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០០គីឡូ ក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី៥យួរ, ម៉ាសមួយកេសធំ ២៥០០ម៉ាស, ជែលមួយកេសតូច, មី ២០កេសតូច,ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រា សរុបចំនួន១លាន២៣ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានប្រាប់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ទាំងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ដោយត្រូវចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ និង ៣កុំ» ដោយពាក់ម៉ាស ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។​

លោកប្រាប់ពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះក្នុងឱកាសចុះពិនិត្យស្ថានភាពពលរដ្ឋ ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ​ ក្រោយពីអាជ្ញាធរបិទខ្ទប់ភូមិ បន្ទាប់ពីពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ១៩ ស្ថិតនៅក្នុងភូមិ៣៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ។

បេីយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង​​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវីដ​-១៩​ ដោយមានករណីជាសះស្បើយ​ ចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩​ ចំនួន ២២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២នាក់, ស្រុកកំពង់សៀម ១នាក់, ស្រុកកងមាស ១នាក់, ស្រុកកោះសូទិន ១នាក់, ស្រុកចំការលើ ២នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកព្រៃឈរ ៥នាក់, ស្រុកស្ទឹងត្រង់ ២នាក់ ដោយឡែក​មកពីខេត្តស្ទឹងត្រែង ៤នាក់, ខេត្តមណ្ឌលគីរី ១នាក់, ខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ១នាក់​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ចៅ ម៉ៅមុន្នី តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយក ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងបច្ច័យ ជូនលោកតាជី និងលោកយាយជី ដែលគង់និងស្នាក់អាស្រ័យ នៅតាមវត្តអារាមចំនួន៣ ក្នុងក្រុងសៀមរាប។ ក្នុងកាយវិការនេះគឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ សំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាលសម្រាប់រៀបចំអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ដែលបានចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖ជនជាតិម៉ាឡេស៊ី ម្នាក់ បានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ MEHRAN CHINNIAH ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី។ ការដេកស្លាប់នេះមូលហេតុដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធរឿងឃាតកម្មឬជំងឺកូវីដ-១៩នោះទេ។

សមត្ថកិច្ចបានបន្តថាសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក បណ្ដោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖
-គ្រាប់បែកដៃប្រភេទ82-2 ចំនួន០២គ្រាប់
-គ្រាប់បែកដៃប្រភេទF1 ០១គ្រាប់។

អាជ្ញាធរសង្កាត់បានបន្តថា ករណីនេះសមត្ថកិច្ចបានរាយការណ៍ប្រាប់មន្ត្រីស៊ីម៉ាក់ឲ្យចុះមកពិនិត្យរួចហើយ។ បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុកដើម្បីកម្ទេចចោល។

សូមរំលឹកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាមផងដែរ។ រួមមានគ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រាប់អាជ្ញាធរ រាជធានីភ្នំពេញ និងខេត្តសៀមរាប ស្ដីពីការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ស្ថិតភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធិក ប៉ិក អាយុ ៥៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។ មូលហេតុ ដោយផឹកស្រាស្រវឹងចុះទឹកត្រពាំងបេះឈូកបណ្តាលអោយលង់ទឹកស្លាប់តែម្ដង។ ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្ដព្រះវិហារ៖ស្ត្រីម្នាក់ត្រូវបានកម្លាំងនគបាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះវិហារ ចាប់ខ្លួនរួមនិងថ្នាំញៀន មេតំហ្វេតាមីន ចំនួន៨៦៤គ្រាប់ ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្នុង
នៅបរិវេណលំនៅដ្ឋាន របស់ជនសង្ស័យ។

ស្ត្រីជនសង្ស័យ មានឈ្មោះ អិត ណាងណយ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ការបង្ក្រាបរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ
ក្រោមការចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលផ្ទាល់ដោយពីលោក វុធ សាវី ព្រះរាជអាជ្ញារង ។ជនសង្ស័យ រួមវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត។

រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងកំណត់ដោយនៅថ្ងៃក្រោយ ទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងជួបគ្នាតាមរយ:ប្រជុំតាមប្រពន្ធ័ Zoom ព្រោះថាការជួបគ្នា អាចនិយាយគ្នាបានដឹង និងយល់ទាំងអស់គ្នា ពីរបៀបធ្វើការរបស់អ្នកកាសែត និង អាជ្ញាធរសមត្ថកិច្ច ។

ដូច្នេះ ក្រសួងព័ត៌មាន នឹងអញ្ជើញ វាគ្មិន មកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចូលរួមក្នុងសិក្ខាសាលា ដែលគ្រោងធ្វើនៅក្នុងខែតុលា ខាងមុខនេះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក បានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណា អោយគម្រោងរៀបចំសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន បានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា សិក្ខាសាលាគ្រោងអញ្ជើញមន្ត្រី មន្ទីរព័ត៌មាន គ្រប់ខេត្ត រាជធានី សមាគមអ្នកសារព័ត៌មាន ដែលសកម្មក្នុងកិច្ចការងារ អ្នកកាសែតជើងចាស់ដែលមានឥទ្ធិពល TV Online ដែលមានអ្នកមើលច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖វត្តចំនួន៤ក្នុងក្រុងសៀមរាប  រួមមាន៖ វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន បានទទួលទេយ្យទាន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ការទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ព្រឹកមិញនេះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាសចំនួន ៣ប្រអប់ , អាកុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោកទៀ សីហា ដែលតែងតែមានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ គ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ បានបន្តថាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ បានបណ្ដាលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូច្នេះការប្រគេនទេយ្យទានដល់ព្រះចៅអធិការនៅតាមបណ្ដាវត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរ និងមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ នៅតាមបណ្ដាវត្តមួយចំនួន ពីសំណាក់លោក ទៀ សីហា ដើម្បីអាចជួយសម្រួល និងដោះស្រាយការលំបាកបានមួយគ្រាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page362 Page363 Page364 … Page664 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត ចុះផ្សាយថ្ងៃទី ៦ ឧសភា ២០២៦
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ចុះផ្សាយថ្ងៃទី ៦ ឧសភា ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា ចុះផ្សាយថ្ងៃទី ៦ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×