Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន
អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖យើងខ្ញុំទាំងអស់គ្នា នាយកនាយករង នាយទាហាននាយទាហានរង និងពលទាហាន សាលាការពារអាកាស សូមគោរពជូនពរ ឧត្តមសេនីយ៍ត្រីជូន សារ៉េត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៩ ខែមេសា ម្សិលមិញបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។

ក្នុងពេលចុះពិនិត្យនេះ អភិបាលខេត្ត បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ អភិបាលខេត្ត ក៏បានបន្តអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍។

ក្នុងដំណើរការចុះត្រួតពិនិត្យនេះ លោក ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលការណ៍ នានារបស់រាជរដ្ឋាភិបាល បទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។ ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈបើកម៉ូតូឌុបគ្នាទៅបុករថយន្តធំពីក្រោយដែលបានចតស្ងៀម។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៩មេសា២០២១ រវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ត្រង់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគី ម៉ូតូម៉ាកហុងដាសេរី​ ២០១៧ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ​ភូមិ​ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់មមួកសុវត្ថិភាព (ស្លាប់) អ្នកជិះជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង មិនពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុករថយន្តធំគ្រឿងពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ខាងក្រោយ ព្រះសីហនុ ៤A-១៥៥៨ ខាងមុខ ភ្នំពេញ 3C.2940 ដឹកឥដ្ឋ ឈប់នៅផ្លូវខាងស្តាំបែក្បាលទៅទិសខាងលិច អ្នកបើកបរ​ដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថាករណីនេះរងការខូចខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ មានល្បឿនលឿន​។រថយន្តធុនធំបើកមកឈប់នៅលើផ្លូវថ្នល់។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ទុករថយន្ត១គ្រឿងម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន «អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស»។

យោងតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ពីឈ្មោះទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែង«ទំហំ៦៧៨៨ម៉ែតក្រឡា» មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយរួចហើយ ឈ្មោះផូ ស៊ីផា មិនដឹងថាយកប្រាក់ទាំងនោះទៅធ្វើអ្វីនោះទេ ដោយបុគ្គលឈ្មោះផូ ស៊ីផា មិនបានសងប្រាក់មកម្ចាស់បំណុលវិញតាមការកំណត់ឡើយ។  បន្ទាប់ពីមានករណីបែបទើបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទូស សាភឿន បានប្តឹងឈ្មោះផូ ស៊ីផា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៥ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតុលាការខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត។

យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប យល់ឃើញថាឈ្មោះ ផូ ស៊ីផា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តនិងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ ក្នុងនោះឈ្មោះផូ ស៊ីផា បានយកដីដែលខ្លួនបានបញ្ចាំ ទៅពុះឡូតិ៍លក់ ដោយសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ ដែលមានអតិថិជនថ្មីបានទិញដីឡូតិ៍ពីឈ្មោះ ផូ ស៊ីផា ប្រាកដមែន។ ជាមួយគ្នានេះដែរក៏មានដីកាបង្គាប់ឲ្យឈ្មោះផូ ស៊ីផា ចូលខ្លួនទៅបំភ្លឺជាលើកទី២ផងដែរ។

ពាក់ព័ន្ធករណីចោទប្រកាន់នេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»មិនអាចទាក់ទងលោកឈ្មោះផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេ នាយប់ថ្ងៃទី០៩ខែមេសានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងនាមលោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់លោកភឿន ភិរៈ សូមបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយេីង។ ទន្ទឹមនឹងនេះ សូមអនុវត្ត «៣ការពារ ៣កុំ និង២ចូលរួម» ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

លោកភឿន ភិរៈ​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះរូបលោក។
លោកបានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។

គួររំលឹកផងដែរថា លោក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងភរិយា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១មុឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថា ផ្លូវស្ថាបនាថ្មីមួយខ្សែទៀត ក្នុងក្រុងព្រះសីហនុ ឈ្មោះ« វិថី​ តេជោ​ » ជាផ្លូវជាប់ឆ្នេរសមុទ្រ តភ្ជាប់ពីឆ្នេរសុខា​(កន្ទុយនាគ) ទៅឆ្នេរអូឈេីទាល​ ត្រង់ចំណុចចុងផ្លូវលេខ ៥០២​ ពីមុខពយតាមូង​ មានប្រវែង១,០៣៤ ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកកិច្ចប្រជុំបន្ទាន់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រៀមកម្លាំងការពាររក្សាសន្តិសុខជូន ប្រជាពលរដ្ឋ នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

កិច្ចប្រជុំធ្វើនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា នេះ នៅស្នងការប៉ូលិសខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​បាន​ថ្លែងអំណរគុណ​ចំពោះ​ សាខា​ធនាគារ​​ ក៏ដូចជា​សប្បុរសជន​នានា​​​​​ ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​។

លោកថ្លែងអរគុណនេះ នៅព្រឹក​ថ្ងៃ​ទី​៩​នេះ​ បានក្នុងឱកាសទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ពី​​សប្បុរសជន​​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​​ ​ដោយ​សាខា​ធនាគារ​ A M K ខេត្ត​កំពង់ចាម​ ឧបត្ថម​ ម៉ាស​ចំនួន​៥០០​ប្រអប់​ និង​ទឹក​បរិសុទ្ធ​ ១៥កេស​ .​
ធនាគារ​ជាតិ​នៃ​កម្ពុជា​ សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​ .​
ធនាគារ​ SACOMBANK សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ អាល់កុល​ ចំនួន​៣កាន​ ម៉ាស​២៥០០​ម៉ាស​ មីម៉ាម៉ា​ ២កេស​ធំ​ និង​ទឹក​បរិសុទ្ធ​ ចំនួន​១០កេស​ .​
ក្រុមហ៊ុន​ មិត្តហ្វូន​សាខា​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​៤៥០០ប្រអប់​ និង​អាល់កុល​លាងដៃ​ចំណុះ​២៥០​មីលីលីត្រ​ ចំនួន​១៩២ដប​ផងដែរ​។SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ បានបង្ហាញការស្វាគមន៍ ចំពោះការប្រកាសចាប់ផ្ដើមរបស់ស្ថានទូតស៊ុយអែត និង អង្គការយូណេស្កូ លើគម្រោងមួយមានរយៈពេល៣ឆ្នាំស្ដីពី «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» នៅកម្ពុជា។

ការបង្ហាញការស្វាគមន៍ របស់ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានដ៏ធំនៅកម្ពុជាខាងលើនេះ បន្ទាប់ពីស្ថានទូតស៊ុយអែត និងអង្គការយូណេស្កូ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្សាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» ដែលត្រូវអនុវត្ត ក្នុងភាពជាដៃគូជាមួយ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

លោកហ៊ុយ វណ្ណៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ថា លោកសូមស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ ក៏ប៉ុន្តែលោកបានដាក់ជាសំណួរថាតើ គម្រោងនេះមានវិសាលបែបណា? បម្រើផលប្រយោជន៍អ្នកណា? និងមានអង្គភាពស្ថាប័នសារព័ត៌មានច្រើនប៉ុណ្ណា ដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ? ឬគ្រាន់ជាកិច្ចការដូចធម្មតាដែលបរទេសជួយគ្នាទៅវិញទៅមកក្នុងកម្រិតទ្វេភាគី?៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកនេះ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ដល់ម៉ោង ០៨យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព !។ នេះបើយោងតាមប្រភពរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគោលដៅការហាមឃាត់ អ្នកធ្វើដំណើរ ឆ្លងកាត់ខេត្ត។

ការចុះត្រួតពិនិត្យ នៅថ្ងៃទី០៨ ខែមេសា ព្រឹកមិញនេះ​ នៅក្រុងកំពង់ចាម និងស្រុកបាធាយ ដោយអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា ការ​អនុវត្ត​សេចក្តី​សម្រេច​​នេះ​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត​ និង​ខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បី​ទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩។ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ដែលមានហានិភ័យខ្ពស់។

លោកក៏បាន​ណែនាំ​ ឲ្យគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន​ រយៈពេល១៤ថ្ងៃ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ ចំពោះ​អ្នក​ដែលមាន​លិខិត​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​មួយ​ចំនួន​ តែ​ត្រូវ​វាស់​ស្ទង់​កម្តៅឲ្យ​បាន​ត្រឹមត្រូវ។

ក្ក្នុងឱកាសនេះដែរលោក ក៏បាន​ផ្តល់​អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក​ ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង​ ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល។

គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ​ ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន​ ៥គោលដៅ។​ លោកក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page436 Page437 Page438 … Page658 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចោទធ្វើអំពើធ្មប់ទៅលើខ្លួន យកពូថៅកាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×