Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តសៀមរាប៖ជនបរទេសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានដេកស្លាប់នៅក្នុងសណ្ឋាគារមួយកន្លែង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧ និង២៧នាទីព្រឹក ថ្ងៃទី០៩​ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ​២០៨​ សណ្ឋាគាររេសុីដិន​ឥណ្ឌូចិន​ដឹអង្គរ ស្ថិតនៅភូមិជន្លង់​ សង្កាត់សាលាកំរេីក​ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ KARLSSON JAN KENNETH ភេទប្រុស កើតថ្ងៃទី២០-០៣-១៩៦៥ ជនជាតិស៊ុយអែត​ កាន់លិខិតឆ្លងដែនលេខ៩៤៦៧៤១០៦​ មុខរបរ ទេសចរណ៍​ ស្នាក់នៅ​ទីតាំងកើតហេតុខាងលើ។

តាមការសាកសួរឈ្មោះ​ សយ​ មុំ​ ភេទស្រី​ អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវជាមិត្តស្រី​ជនរងគ្រោះ​ បានអោយដឹងថា នៅវេលាម៉ោងប្រហែល​៧:០០នាទី​ព្រឹក​ ថ្ងៃទី​០៩​ -០៣-២០២២​ ពេលខ្លួនភ្ញាក់ឡើង ក៏ឃេីញជនរងគ្រោះដេកត្រង់ស្តូក​ មិនមានដង្ហេីម ភ្លាមៗនោះខ្លួនក៏បានស្រែកហៅបុគ្គលិក​សណ្ឋាគារ​ អោយជួយមេីល​និងជួយហៅគ្រូពេទ្យ​ នៅមន្ទីរសម្រាកព្យាបាលនាគទេព មកជួយពិនិត្យ​ ពេលមកដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ហេីយ។

តាមការស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា
មូលហេតុ  ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ សាកសពរៀបចំបញ្ជូនទៅតម្កល់ទុក​បណ្តោះ​អាសន្ននៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅរសៀលថ្ងៃនេះ បាន​អញ្ជើញចែកកំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿង​ ជូនដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុងចំនួន៥ស្រុក គឺមានស្រុកបាធាយ ,ជើងព្រៃ, កងមាស ,កោះសូទិន​ និងស្រុកស្ទឹងត្រង់ ដែលអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប TSSD-AF ជំហានទី២។

តាមមន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន១ បានចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿង ដល់ឃុំគោលដៅទាំង៤០ឃុំ ប៉ុន្តែបច្ចុប្បន្នសម្ភារៈទាំងនោះបានខូចខាតប្រើប្រាស់មិនកើត។

ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ (CMAWs) និងលោក លោកស្រីមេឃុំក្នុងការបំពេញការងារ ដែលទទួលបានជោកជ័យនាពេលកន្លងមក លើគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ទើប​លោក​អភិបាលខេត្ត បានចែកកំព្យូរទ័រយូរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿងបន្ថែមទៀត ដល់ស្រុកទាំង៥ ដែលមាន ៤០ឃុំ រួមមានស្រុកបាធាយមាន ៩ឃុំ, ជើងព្រៃមាន ៨ឃុំ ,កងមាសមាន ៨ឃុំ, កោះសូទិនមាន ៧ឃុំ, និងស្រុកស្ទឹងត្រង់មាន៨ឃុំ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តកំពង់ចាម​៖ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​មហាកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី​៩ ខែមីនា នេះ​ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ បានថ្លែងថា​ គណបក្សប្រជាជន បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។

លោកហ៊ុន ម៉ាណែត​ ក៏បាន​សំដែង​ការ​អបអរសាទរផងដែរ ចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយជោគជ័យនេះកើតមានទ្បើងដោយសារប្រតិបត្តិករ ៣សំខាន់៖ ទី១. គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវ ល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញ ដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។ ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ ទី៣. គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តសៀមរាប៖មន្ត្រីនគរបាល រដ្ឋបាលឃុំពង្រក្រោម ម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងកក្នុងបន្ទប់ទឹករបស់ខ្លួន។

ហេតុការណ៍បានកើតឡើងស្ថិតនៅក្នុងភូមិប៉ាតតឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងែទី៩ ខែមីនា ឆ្នាំ២០២២នេះ។

ជនរងគ្រោះឈ្មោះ អ៊ន់ ប៊ុនធឿនហៅ(កែប) ភេទប្រុសអាយុ២៩ឆ្នាំឋាន:អនុសេនីយ៍ត្រី ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបម្រើការនៅឃុំពង្រក្រោម។

តាមសម្ដីសាច់ញាត្តិសពបានប្រាប់ថា លោកអ៊ន់ ប៊ុនធឿន (កែប) មិនមានរឿងអ្វីជាមួយក្រុមគ្រួសារនោះទេ គាត់មានជំងឺហើយក៏ធ្លាប់ចងករម្ដងហើយ ប៉ុន្តែមិនបានសម្រេច ដោយសារបងប្អូនឃើញទាន់ គាត់បន្តទៀតថាមួយរយះនេះលោក អ៊ន់់ ប៊ុន ធឿន គ្រុនទំនងមិនបានលេបថ្នាំសរសៃប្រសាទទើបបានចងកសម្លាប់ខ្លួន ។

លោកវរសនីយ៍ត្រី គឹម ធីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោមបានឲ្យដឹងថា លោកអ៊ន់ ប៊ុនធឿនជាមន្ត្រីស្លូតបូតស្មោះត្រង់ មិនដែលមានរឿងអ្វីជាមួយអ្នកដ៏ទៃទេ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្ថឃាត់ខ្លួនឯងពិតមែន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីឃាត់កម្មឡើយ។ បច្ចុប្បន្នសពត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តសៀមរាប៖ផ្ទះមួយខ្នងបានរងការឆាប់ឆេះទាំងស្រុង ដោយសារម្ចាស់ដុត។ ហេតុការណ៍បានកើតឡើង នៅម៉ោង០៨និង៤៥នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យ ខូចខាត៖ ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ សង់ពីឈើ ក្រាលក្ដារ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាត អស់ទាំងស្រុង).ឆេះស្រូវ ៤ការ៉ុង និងសម្ភារប្រើប្រាស់ មួយចំនួនផ្សេងទៀត។ ម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ភេទប្រុស អាយុ ៦៥ឆ្នាំ។

សមត្ថកិច្ចបានបន្តថា មូលហេតុ៖ ម្ចាស់ផ្ទះជាអ្នកដុត ព្រោះគាត់មានជំងឺប្រចាំកាយ (ជម្ងឺ សសៃប្រសាទ)។ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថាក្រុមហ៊ុនភីអិនធី បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។

ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករ ជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើ នៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។

ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនPNTនោះទេ តែទោះជាយ៉ាងណាលោកនឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២២

ខេត្តសៀមរាប៖បុរសជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបាន ចូលទៅសារភាព នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌ ក្រាំងក្រូច ស្ថិតភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួចមក។

ជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះសៅ គឹមហៀង អាយុ៤២ ឆ្នាំមុខរបរលក់ដូរ ត្រូវជាប្រពន្ធ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៥ និង៣០នាទីថ្ងៃទី០៨ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចក្នុងផ្ទះស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតប័ុងតោ និងកូនកាំបិតមុខស្រួចចាក់ និង កាប់ចំកញ្ចឹងករទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់តែម្ដង

ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់ទៅសារភាពនៅកន្លែងសមត្ថកិច្ច។ មូលហេតុជនសង្ស័យមានជំងឺប្រចាំកាយច្រើន និង មិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២២

ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថាបុរសជាប្ដីបានសម្លាប់ប្រពន្ធរបស់ខ្លួន។

ហេតុការណ៍បានកើតឡើងនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណុចផ្លូវដីក្រហម នៅម៉ោងប្រមាណ ០៧ព្រឹកថ្ងៃទី០៨ មីនា ឆ្នាំ២០២២នេះ។

ប្រភពបន្តថាករណីនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធ ទីតាំងកើតហេតុ ដោយមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២២

ភ្នំពេញ៖សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បាន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់(ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកស៊ី ផល្លា.លោកជាវ តុលា នាយករងមន្ទីរ និងងលោក សេង ឃុនណាង នាយការិយាល័យ ក១១ .មានការចូលរួមនគរបាលរាជធានីភ្នំពេញ ព្រមទាំង​មានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់៖
គោលដៅទី១ នៅចំណុច ស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី.រថយន្ត១គ្រឿង និងសារធាតុញៀនប្រ
មាណជាង៦០គីឡូ ។

គោលដៅទី២:
នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២
គ្រឿង.ជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថាលទ្ធផលសរុប៖
ក-ឃាត់ខ្លួនជនសង្ស័យ៤នាក់:
១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់
ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។
២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជន
ជាតិ ថៃ។
៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។
៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ

ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម​។
-ហេរ៉ូអុិន(HEROIN)ទម្ងន់​សុទ្ធ ២១គីឡូ និង១២០ក្រាម​។
សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង៨៧៩.៨៤ក្រាម។
-អាវុធAK ១ដើមនិងអាវុធខ្លី២ដើម
– រថយន្ត ៣គ្រឿង

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២២

ខេត្តតាកែវ៖លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើងដោយជំងឺកូវីដ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋ យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារ សម្តេចតេជោ បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ។ ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗខាងលើនេះ ប្រហែលជាអាចនឹងលេបត្របាក់យកជីវិតប្រជាពលរដ្ឋ ច្រើនសន្ធឹកសន្ធាប់ ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាកតជំនាន់ផងដែរ។

ការបញ្ជាក់របស់លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី៧ ខែមីនាម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២២

ខេត្តត្បូងឃ្មុំ៖ថ្លែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃចន្ទ នេះ សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯកភាពគ្នាលើ ពេលវេលាសម្រាប់កិច្ចប្រជុំពិសេស អាស៊ាន-អាមេរិកនៅឡើយទេ ដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។

សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។

សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ នេះ បានអញ្ជើញចុះពិនិត្យដំណើរការ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC) ប្រវែង២,០០០ម៉ែត្រ ទទឹង ៩.៥០ម៉ែត្រ និងកម្រាស់ ០.០៣ម៉ែត្រ នៅត្រង់កំណាត់ផ្លូវចាប់ពីរូបសំណាកលោកតាដំបងគ្រញូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page268 Page269 Page270 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×