Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២២

ខេត្តកំពង់ចាម​៖មនុស្សមួយគ្រួសារ​ មាន​គ្នា​​៤នាក់​ បានជិះ​ម៉ូតូបុក​ជាមួយ​រថយន្ត​ធន់​ធំ បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​​៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​។

ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង​៣​ និង​៣០នាទីល្ងាច​ ថ្ងៃទី់២៦​ ខែមិថុនា​ ឆ្នាំ២០២២ នៅ​ចំណុច​ផ្លូវកៅស៊ូការ៉ាស់តាកុត​ ស្ថិតក្នុងភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងថា​ នៅ​​មុនពេល​កេីតហេតុ​គេបានឃេីញ​ ឈ្មោះ ស៊ឹម រិទ្ធី ភេទប្រុស​ អាយុ​២០ឆ្នាំ នៅភូមិឣូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស (មិនពាក់មួកសុវត្ថិភាព) ឌុបគ្នា៣នាក់ប្រពន្ធ​ និងកូន​ ជិះ​ម៉ូតូ​ ១គ្រឿង ម៉ាកហុងដាសេ១០០ សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D.6579​ ​ក្នុង​ទិសដៅ​ពីកើត ទៅលិច​ បានបុកជាមួយរថយន្ត​ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង

3A.1488 បើកបរដោយឈ្មោះ ស៊ន់ សុភី ភេទប្រុស ឣាយុ២៧ឆ្នាំ មាន​ទីលំនៅភូមិខ្វិតតូច ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទិសដៅ​លិច ទៅកេីត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កេីតហេតុ​ភ្លាមៗ​ ៣នាក់​ និង​រងរបួស​ធ្ងន់​ម្នាក់​ ហើយ​អ្នក​បេីកបរ​រថយន្ត​បានរត់គេចខ្លួនបាត់។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យដឹងទៀតថា​ ជន​រងគ្រោះ​ ដែល​ជា​ប្រពន្ធ​ និង​កូន​អ្នក​បេីកបរ​ម៉ូតូ​ រួមមាន​ ១.ឈ្មោះ ទ្រុយ ណាំគា ភេទស្រី អាយុ១៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព​ ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។ ២.ឈ្មោះ ធី ភ័ក្រ្តា ភេទប្រុស អាយុ៤ឆ្នាំ​ (រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តកំពង់ចាម)​។ ៣.ឈ្មោះ ធី តឿ ភេទប្រុស អាយុ១ឆ្នាំ (ស្លាប់​នៅ​កន្លែង​កេីតហេតុ​ )​។

សមត្ថកិច្ចបាន​បញ្ជាក់​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះមូលហេតុ ឣ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន (ជិះមិនប្រកាន់ស្តាំ)។​

កម្លាំងជំនាញ​ចរាចរ​ណ៍បានសហការជាមួយជំនាញផ្នែកបច្ចេកទេស​ ពិនិត្យទៅលេីសាកសព និងបានប្រគល់ទៅ​ឲ្យ​ក្រុមគ្រួសារធ្វេីបុណ្យ តាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅឣធិការដ្ឋាននគរបាលស្រុកកងមាស និងស្រាវជ្រាវរកអ្នកបេីកបររថយន្ត​ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២២

ខេត្តសៀមរាប៖មនុស្សមួយក្រុមជិះម៉ូតូ៣គ្រឿងតាមកាប់ភាគីម្ខាងទៀតដែលជិះម៉ូតូ ២គ្រឿងបណ្ដាលឲ្យរងរបួស។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២១ និង២០នាទី ចំណុចផ្លូវកៅស៊ូ មុខវត្តព្រះអង្គទ្រង់  ស្តិតនៅនៅភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (កាប់និងកាំបិត) នេះ បង្កឡើងដោយបក្ខពួកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៥ ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មិនស្គាល់ម៉ាក បានកាប់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលជិះម៉ូតូម្នាក់មួយគ្រឿងក្នុងទិសដៅស្របគ្នពីត្បូងទៅជើង។

ប្រភពបន្តថា ជនរងគ្រោះ ទី១ ឈ្មោះ ខុង សារ៉ង ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកភ្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប  ជិះម៉ូតូ ម៉ាកហុងទ្រីសេរីចាស់ រងរបួសដាច់រយះស្បែកក្បាលផ្នែកខាងឆ្វេង ប្រវែង ២១ ស.ម  កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។

ជនរងគ្រោះទី២ ឈ្មោះ ប្រុន រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មកសំណង់ រស់នៅភូមិត្រពាំងឬស្សី  ឃុំរើល ស្រុកពួក ខេត្តសៀមរាប  រងរបួសរយះចំនួន៣កន្លែង។ ស្មាខាងស្តាំប្រវែង ប្រវែង ៩ ស.ម
_សាច់ដុំដៃស្តាំប្រវែង៣ ស.ម
_ស្លាបប្រជៀង ប្រវែង ៥ ស.ម
។ ជិះម៉ូតូ ម៉ាកហុងដាទ្រី សេរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១I.៤២៣៧ កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក។ ដោយឡែកក្រុមជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនអស់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២២

ភ្នំពេញ៖លោកសេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ អញ្ជើញនាំយកអំណោយសប្បរសធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូនភ្លោះបី ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ជាកូនលើកទី៣ ម្តាយឈ្មោះ វណ្ណា រចនី អាយុ២៩ឆ្នាំ ឪពុកឈ្មោះ មិន ថារី អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ មានទីលំនៅរស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោក បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ចំនួន ៣៨៨គ្រួសារ រួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយ របស់ រាជរដ្ឋាភិបាល អំណោយ របស់ កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការ គិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជា ពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុងឃុំ-សង្កាត់នីមួយៗ មានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ព្រមទាំង​បាន​ផ្ដល់​សិទ្ធិ​ និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការអភិវឌ្ឍ មូលដ្ឋានឃុំសង្កាត់ របស់ខ្លួនផងដែរ។​

លោកថ្លែងបែបនេះក្នុង​ឱកាសបើក សន្និបាត បូកសរុប សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ នៅថ្ងៃទី​២៤​ ខែមិថុនា​ម្សិលមិញ។

លោក អ៊ុន ចាន់ដា បានបញ្ចាក់ថា ចាប់តាំងពីឆ្នាំ២០០២ មក​ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ ការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងបន្ថែមលើការគ្រប់គ្រង ប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ចាប់ពីពេលនោះមក កម្ពុជា បានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង បានចំនួន ៤លើករួចមកហើយ និងមានចំនួន ៥លើក បើយើងបូកបន្ថែមថ្មីៗ បច្ចុប្បន្ន ដែលបានរៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ។

អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្ស នយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជំន្នះ គ្រប់ឧបសគ្គ ដើម្បីការរៀបចំ ការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ ដូចលទ្ធផលដែលយើងទទួលបានថ្មីៗកន្លងមកនេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តសៀមរាប៖រថយន្តមួយគ្រឿង បានបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២០-២១ ស្ថិតនៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តធុនធំមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចបាត់ បានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវអាល់ហ្វា (Honda Wave) ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១AL.៤០៥០ បើកបរដោយឈ្មោះ ណាំ នឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរស្របទិសគ្នាពីត្បូងរួចបត់ឆ្វេង ទៅលិចហើយម៉ូតូជាប់នៅក្រោមរថយន្តអូសចម្ងាយប្រហែល ១៨០០ម៉ែត្រ រួចក៏ធ្លាក់ម៉ូតូនៅខាងឆ្វេងដៃ បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមិនបានបញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តបាត់ដំបង៖អភិបាលខេត្ត បាត់ដំបង លោក សុខ លូ បានថ្លែងប្រាប់មន្ត្រីរដ្ឋបាលស្រុក ចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យមានការខូចខាតផ្លូវ ក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ និងត្រូវធ្វើការចាត់វិធានការ តាមផ្លូវច្បាប់ដែលបានចែង ដោយមិនត្រូវភ័យខ្លាចអ្នកមានអំណាចណាឡើយ។

លោកសុខ លូ មានប្រសាសន៍ បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំរៀង នៅថ្ងៃសុក្រនេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក រួមមានកងកម្លាំងទាំង៣ និងមន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជាពិសេសត្រូវមានការគាំទ្រ និងជួយជ្រោមជ្រែងលោកអភិបាលស្រុកកំរៀងថ្មី ក្នុងន័យដល់រដ្ឋបាលស្រុក មានសកម្មភាពប្រសើរ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោក ក៏បានណែនាំដល់អភិបាលស្រុក មន្រ្ដីរាជការ មេឃុំទាំងអស់ បន្តរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាព នៃផ្នត់គំនិតថ្មីៗ យល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីៗដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែល គ្មានការរីកចម្រើនទៅមុខ និងមិនសមស្រប ទៅតាមបរិបទថ្មីឡើយ។

លោកក៏បានបន្តណែនាំដល់ដល់រដ្ឋបាលស្រុក ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រទេសជាតិ កំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងខ្លា បញ្ហាគ្រឿងញៀន បានបំផ្លាញសេចក្ដីសុខ ប្រជាពលរដ្ឋ ធ្វើឱ្យមានអំពើចោរកម្មនានា បង្កឱ្យមានជម្លោះក្នុងគ្រួសារ កាប់សម្លាប់ជាដើម។

លោកក៏បានណែនាំឱ្យមានការគិតគូរក្នុងការរៀបចំ ការដាក់ពិន្ទុវាយតម្លៃភូមិ ឃុំ មានសុវត្ថិភាពនៅតាមភូមិឃុំ ដើម្បីពិនិត្យមើលថាតើឃុំណាបានអនុវត្តបានល្អជាងគេ។

លោកក៏បានណែនាំដល់រដ្ឋបាលស្រុក បន្តពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាដូសជំរុញពីទី៣ រហូតដល់ទី៥ និងក្រោយរយៈពេល៤ខែឡើង ដើម្បីរក្សាគុណភាពអង់ទីករនៅក្នុងខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្ទាប់ពីចាក់រួច៤ខែឡើងហើយ នឹងធ្វើឱ្យគុណភាពអង់ទីករនៅក្នុងខ្លួននឹងកាន់តែធ្លាក់ចុះជាក់ជាមិនខាន ។

លោកក៏បានណែនាំដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្រ្ដី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលស្រុកកំរៀង ជំនួសលោក សុខ គឹមខុន ដែលត្រូវបានចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលចម្រុះបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករឃាតកម្មដ័សាហាវព្រៃផ្សៃ សម្លាប់ប្រពន្ធរបស់ខ្លួន។

ទីតាំងកើតហេតុ នៅភូមិ ចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប។

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែទីលំនៅសព្វថ្ងៃ ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ចំណែក ជនរងគ្រោះ ជាប្រពន្ធឈ្មោះ សែត ណាន អាយុ៣៧ឆ្នាំ)។

របាយការណ៍បន្តថា នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២២ វេលា ម៉ោ១០និង ៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា ឈ្មោះ សែត ណាន ភេទ ស្រី អាយុ៣៧ឆ្នាំ បានស្លាប់ហើយ ហើយឈ្មោះស៊ុយ ជួរ ជាប្តី បានយកទៅកប់នៅក្រោយផ្ទះបាត់ទៅហើយ។ មានការសង្ស័យព្រោះកន្លងមកគ្រួសានេះ ធ្លាប់
ប្រើអំពើហិង្សា ក៏បានរាយការណ៍
ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នឹងបានមកសហការជាមួយនគរបាលស្រុកជីក្រែង ដើម្បីពិនិត្យសាកសព។

តាមការពិនិត្យសព ឃើញមានស្នាមរឹតក ,បាក់ក និងស្នាមជាំលើដងខ្លូន។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធ របស់ខ្លួនពិតមែនតាមរយ: យកខ្សែគោចងរឹតក ព្យួកន្ត្រាក់ទៅលើនិងផ្ទោងខ្ទម នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច បានខ្លួនទៅស្រាយខ្សែទំលាក់មកវិញ រួចហើយខ្លូន ក៏ជីករណ្តៅយកសាកសពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុន។

ជុំវិញករណីឃាតកម្មដ៏សាហាវព្រៃផ្សៃបែបនេះ អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទនៅព្រឹកនេះថា ករណីឃាតកម្ម ខាងលើ មូលហេតុផ្ដើមចេញពីគ្រួសារមានជម្លោះ ហិង្សាញឹកញាប់ ជាពិសេសគ្រួសារតែងតែពិសារគ្រឿងស្រវឹងទាំងពីរនាក់ផងដែរ ជាហេតុធ្វើឱ្យភាគីប្ដីបាត់បង់ស្មារតី ផ្ដើមចេញពីការផឹកស្រា ទើបឈានដល់ការសម្លាប់ប្រពន្ធយ៉ាងដូច្នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ដែលមានប្រពន្ធហើយ តែលួចមានសង្សាជាអ្នកសាឡន ហើយដេកជាមួយសាកសពរហូតហើមស្អុយ យកទៅសាកសួរចម្លើយសង្ស័យពាក់ព័ន្ធអំពើឃាតកម្ម។

ហេតុការណ៍ភ្ញាក់ផ្អើលនៅនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយ ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ច ថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ករណីនេះ
សមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

ប្រភពបានបន្តថា៖ ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

សមត្ថកិច្ចបានសាកសួរជនសង្ស័យ ដោយតាមការឆ្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារការរឹតក (នៅលេីកជនរងគ្រោះមានស្នាម)។

ប្រភពបន្តថាមូលហេតុ ជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប។ ដោយឡែក សពជនរងគ្រោះ ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មិថុនា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យមន្ត្រីទប់ស្កាត់ និងបង្ក្រាប រាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត។

ការបញ្ជារបស់អភិបាលខេត្តធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅរសៀល ថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ អភិបាលខេត្ត​ ​បានលេីកឡេីងថា កន្លងមក ធ្លាប់មានព័ត៌មាន ទាក់ទងនឹងការធ្វើអាជីវកម្ម បូមខ្សាច់ ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើអោយរដ្ឋាភិបាល មានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ជុំវិញហេតុផលបែបនេះអភិបាលខេត្ត​ បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមសាច់ ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែ​ និងថាមពលបានកំណត់ ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ ឲ្យអស់នូវភាពអាណាធិបតេយ្យ។

បើតាមលោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាម​ មានក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ។ ដោយកន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាស បានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទ កាត់ចោលជាញឹកញាប់។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយ សម្រាប់ចុះបង្ក្រាប នៅពេលកើតមាន បទល្មើស​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចមនុស្សម្នាក់ បានស្លាប់ភ្លាមៗ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ២គ្រឿងបុកគ្នា។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ ត្រង់ចំណុច ផ្លូវបំបែកជាបួន សាលាអន្តរជាតិ USA ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប លើផ្លូវជាតិ ក្រាលបេតុង ពីស៊ុបរំដួលទៅផ្សារដើមក្រឡាញ់។

របាយការរបស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ HOHDA WAVE និង ម៉ូតូ HONDA DREAM។

ករណីនេះម៉ូតូម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប1AL-5499 អ្នកបើកបរឈ្មោះ អុីម សុខឡេត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារំាង ខេត្ត ព្រៃងវែង (ស្លាប់) ទិសដៅពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះ ឡោម ធារ៉ា ភេទប្រុសអាយុ២១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) បានបុកម៉ូតូមួយគ្រឿងម៉ាកHONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Q- 8108 អ្នកបើកបរ ឈ្មោះ ឈឿង ធារ៉ាត់ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់សាលាកន្សែង ក្រុងសៀមរាប បើកបរមានទិសដៅ ពីលិច ទៅកើត (របួសធ្ងន់)។ ក្នុងនោះខូតខាតម៉ូតូធ្ងន់ ០២ គ្រឿង។

របាយការណ៍បន្តថា មូលហេតុ អ្នកបើកបរម៉ូតូ HONDA DREAM បើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងយ័ត្ន។ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៏ផ្លូវគោក ខេត្តសៀមរាប ដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​ ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ទីរ​អប់រំ​ខេត្ត​ ឲ្យ​​ជម្រុញ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជនយេីង​ ក្នុង​ម្នាក់​ៗ យ៉ាងតិច​ ត្រូវ​មាន​ជំនាញ​ឯកទេស​មួយច្បាស់លាស់ ដេីម្បី​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​។ ​

ឆ្លៀតក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​​​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាល យុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ ក្នុងការប្រមូល កុមារដល់វ័យ​សិក្សា​ ឲ្យ​ចូលរៀន ជាពិសេសកុមារ ដែលជួបការលំបាក និងកុមារ ជនជាតិភាគតិច ក៏ដូចជា​កុមារពិការ​ ​ឲ្យ​មានឱកាស បានចូលរៀនគ្រប់ៗគ្នា​។ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាព គ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹង ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែង ដែលខ្វះគ្រូ​ ឲ្យ​បានសមស្រប​ផងដែរ​។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២០ -២០២១ យើងមានសាលាមត្តេយ្យសិក្សា ៤៦៣សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦៧កន្លែង សាលាបឋមសិក្សា ៤០៩កន្លែង (សាលាបឋមសិក្សា ឯកជន ០៥កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ០១កន្លែង)។ ដោយសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៧៣ខ្នង ស្មើ ២,៣៥០បន្ទប់ (កើន ១៥ខ្នង ស្មើ​ ១៨៩បន្ទប់​)​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ​៖ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ អតីតយុទ្ធជនទាំងអស់​ ត្រូវ​បន្តចូលរួមថែរក្សា ការពារ តម្លៃ សន្តិភាព ដែលបងប្អូន តស៊ូរួមអាវុធជាមួយសម្ដេចហ៊ុន សែន ដែលខិតខំយកមកបាន ដោយលំបាក។

ក្នុង​ឱកាស​នោះ​ដែរ​ លោក ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងសាច់ញាតិទាំងអស់ គឺសម្ដេចទាំងទ្វេ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ហើយសម្តេចតេជោនឹកឃើញជានិច្ច ចំពោះអតីតកាលដែលធ្លាប់ប្រកៀកស្មារួមអាវុធជាមួយគ្នា ជាពិសេសម្តេចក៏ជាជនពិការដោយសារសង្គ្រាមម្នាក់ផងដែរ។

លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៏លើកឡើងថា ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមទាំងស្រុង ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ជាស្ថាបនិកសន្តិភាព ហើយអ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ប្រជាពលរដ្ឋរបស់យើងទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហេតុនេះហេីយទើបយើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយ នានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធ ជនកម្ពុជា របស់យើង​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page238 Page239 Page240 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×