ខេត្តកំពង់ចាម៖សត្វខ្យងមាស ឬខ្យងថៃ កំពុងតែមានទីផ្សារនាំចេញទៅលក់នៅប្រទេសវៀតណាម ខណៈប្រភេទខ្យងនេះតែងតែបំផ្លិចបំផ្លាញ នូវផលដំណាំស្រូវ របស់កសិកផងដែរ។
បេីតាមឈ្មួញកណ្ដាលម្នាក់ឈ្មោះ វណ្ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រួមនឹងប្រពន្ធ រស់នៅក្នុងភូមិរអាងលេី ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា៖ គាត់បានប្រកបមុខរបរទិញ-លក់ ខ្យងមាស ឬខ្យងថៃនេះឡេីងវិញមួយរយៈពេលខ្លីប៉ណ្ណោះ បន្ទាប់ពីជម្ងឺកូវីដ-១៩ ត្រូវបានស្ងប់ស្ងាត់ និងមានការបេីកច្រកព្រំដែនឡេីងវិញ ។
ឈ្មួញកណ្ដាលរូបនេះ បានបន្តថា សម្រាប់ការប្រកបមុខរបរនេះ គឺគាត់ត្រូវជិះម៉ូតូរឺម៉កដើរប្រមូលទិញពីអ្នកភូមិជិតៗ ក្នុងនោះក៏មានអ្នកភូមិមួយចំនួនទៀតបានដឹកជញ្ជួនយកមកលក់ឲ្យគាត់ដល់ផ្ទះតែម្ដង។ ដោយគាត់បានទិញចូលក្នុង១គីឡូក្រាម តម្លៃ៤០០រៀល ហេីយលក់ចេញក្នុង១គីឡូក្រាម តម្លៃ៥០០រៀល ពោលគឺចំណេញបានចំនួន១០០រៀន ក្នុង១គីឡូក្រាម។ ដោយក្នុង១ថ្ងៃគាត់អាចទិញខ្យងបានចាប់ពី១០ ទៅ១២តោនឯណេះ ហើយឈ្មួញមកទិញបន្តជារៀងរាល់ថ្ងៃ ដេីម្បីយកទៅលក់នៅប្រទេសវៀតណាម។
ឈ្មួញកណ្ដាលដដែល បានបញ្ជក់ថា ចំពោះខ្យងស្ងោរក្នុង ៣០០គីឡូ យេីងអាចឆ្កឹះយកតែសាច់ក្បាល បាន៧៥គីឡូក្រាម ដោយក្នុង ១គីឡូ តម្លៃ ២៥០០រៀល ចំណែកឯខ្យងខ្មែរវិញ គឺទិញចូលក្នុង ១គីឡូក្រាម តម្លៃ ៣០០០រៀល និងលក់ចេញបានតម្លៃ ៣៥០០រៀល។ ដែលអ្នកប្រកបមុខរបរធ្វើស្រែចំការ ក៏អាចឆ្លៀតឱកាសដើររកខ្យងលក់ ដេីម្បីរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារ ហើយមួយផ្នែកទៀត គឺផលដំណាំស្រូវរបស់គាត់ក៏បាននៅល្អ ដោយមិនមានសត្វខ្យង កាត់បំផ្លាញផងដែរ។
សូមជម្រាបថាកន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិងនេសាទ បានប្រមូលទិញពី ប្រជាពលរដ្ឋ ដេីម្បីយកទៅកំទេចចោល ដែលអាចនិយាយបានថា នេះជាផលចំណេញមួយសម្រាប់រដ្ឋ និងកសិករយើង ហើយក៏ជាឱកាសសម្រាប់បងប្អូន ប្រជាពលរដ្ឋ ក្នុងការរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារផងដែរ៕SRP


ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានរងរបួសក្នុងហេតុការណ៍រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នា។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំកណ្ដែក តាមបណ្ដោយផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង។
ខេត្តបាត់ដំបង៖ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់ វប្បធម៌ចោទស្មានៗនោះដែរ សម្ដេច ស ខេង ក៏បានស្នើឱ្យអ្នកចាញ់ឆ្នោត បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា «ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។