Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ​ សីហា​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ។

លោកទៀ សីហា ក៏បានប្រាប់ពលរដ្ឋឲ្យ
បន្តទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។

លោកបញ្ជាក់បែបនេះ នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២​ ម្សិលមិញ ​ក្នុងឱកាសចូលរួមក្នុងពិធីកាន់វេណ១ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា។

សូមជម្រាបថា បន្ទាប់ពីបូជាទានធូប រួចមក​ ថ្នាក់ដឹកនាំ ក៏បានប្រគេនតេយ្យទាន និងបច័្ចយដល់ព្រះសង្ឃ គង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា រួមមានបច្ច័យ២លានរៀល​ អង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូ​ មី៥កេស​ ទឹកសុទ្ធ១០កេស​ ទឹកក្រូច១០កេស​ ទឹកត្រី៤យួរ​ ទឹកស៉ីអ៉ីវ៤យួរ​ ត្រីខ១កេស​ ស្លាដក់៧សូង​និងសម្ភាៈផ្សេងៗទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសប្រកាសជាផ្លូវការ លើសេចក្តីសម្រេចចាត់តាំង ជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានអះអាងថា រូបខ្ញុំបាទ និងក្រុមការងារ សូមបេ្តជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងបម្រេីការងារជូនគណបក្សប្រជាជនកម្ពុជា បម្រេីប្រជាជន ដើម្បីជាប្រយោជន៍ដល់ភូមិ ឃុំ និងប្រទេសជាតិយើងទាំងមូល។

ក្នុងពិធី លោកហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្ត និងចាត់តាំងរូបខ្ញុំ ដើម្បីបំពេញការងារដ៏សំខាន់ជូនគណបក្សប្រជាជនកម្ពុជា។

លោកហ៊ុន ម៉ានិត បានបន្តថា កាលពីការបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ខេត្តកំពង់ចាមរបស់យើង បានទទួលលទ្ធផលជាទីគាប់ចិត្ត។ លទ្ធផលទាំងនេះ គឺជាស្នាដៃ កិច្ចខិតខំប្រឹងប្រែង ឆន្ទៈ ការលះបង់ពេលវេលា ការចំណាយថវិកាផ្ទាល់ខ្លួន និងការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារគណបក្ស និងមន្ត្រីគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នា រួមគ្នា និងបង្កើនសាមគ្គីភាព ធ្វើការបម្រើប្រជាជន ស្វែងរកផលប្រយោជន៍ជូនមូលដ្ឋាន និងប្រជាជន។

សូមថ្លែងអំណរគុណដល់បងប្អូន ពូមីង លោកយាយលោកតា ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ គឺបានសរបញ្ជាក់ពីការស្រលាញ់ពេញចិត្ត ជឿទុកចិត្ត ទៅលើការការដឹកនាំរបស់រាជរដ្ឋាភិបាល និងការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរ៍ ប្រកបដោយស្ថិរភាព និងសុខសន្តិភាពពេញលេញ។

សូមជម្រាបថាកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានធ្វើឡើងនៅព្រឹកមិញនេះ ក្រោមអធិបតីភាព លោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ មាន​ប្រសាសន៍​ក្នុង​កកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ​ដល់​សមាជិក សមាជិកាគណបក្ស​ ដើម្បីធានាភាពឈ្នះ​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ​ គឺ​ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន រក្សាឲ្យបាននូវសំឡេងគាំទ្រគណបក្សយើងដែលមានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងឈានទៅកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត​ ក្រៅពីនោះ​ត្រូវ​ពង្រឹងស្មារតីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សយើងដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី​ ត្រូវ​ខិតខំបម្រើ​ដោះស្រាយរាល់បញ្ហាអសកម្មផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​ និង​បន្តជំរុញការកសាងក្រុមបក្សភូមិ និងពង្រីកសមាជិកថ្មីបន្ថែមផងដែរ​។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ​២០២៣​ ដែលបានធ្វើឡេីងនៅសាលប្រជុំសសរ១០០សម្តេចតេជោ ក្រុងកំពង់ចាម នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ​២០២២​ នេះលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម​ ក៏បានផ្តាំផ្ញេី​​ដល់​សមាជិក សមាជិកាគណបក្ស​​ ត្រូវ​ជំរុញកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ មន្ទីរអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធានានូវអភិបាលកិច្ចល្អ តាម​រយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ដោយមានភាពជឿទុកចិត្ត ពីប្រជាជន និងធានាយុត្តិធម៌សង្គម ជាពិសេស​ត្រូវបន្តរៀបចំការងារឲ្យបានល្អ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើស តាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ជាបន្តទៀត។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ប្រកាស​សេចក្ដីសម្រេចទទួលស្គាល់​ លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តសៀមរាប៖ករណី ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់អាចប្រឈមនឹងបិទដេប៉ូ ប្រសិនមន្ត្រីជំនាញចុះសាវជ្រាវរកឃើញថាបានទិញឈើខុសច្បាប់ពិតប្រាកដមែន។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ័ ធីវីអនឡាញ ថា សង្កាក់រដ្ឋបាលព្រៃឈេី​ ប្រាសាទបាគងបាន​ ចាប់ឃាត់រថយន្តកូរ៉េពីរតោនកន្លះ​ពណ៌ត្រេអុី​ ពាក់ស្លាលេខ​ ខ​ម8502​  ចំនួន១គ្រឿង​ ផ្ទុកឈេីអារលេខ១ (ផ្ចឹក)ចំនួន27ដុំស្មើ1,014ម​ ដោយគ្មានលិខិតអនុញាត្តនៅចំណុច នូរ គឹមឡាយ ស្ថិតនៅភូមិជន្លង់ សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ កាលពីវេលាម៉ោង៥​ និង១០​ នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២។

លោកម៉ុង ប៊ុនលីម បានបន្តថា​វត្ថុតាងបានយកមករក្សាទុកជាបណ្តោះអាសន្ន​ នៅស្នាក់ផ្នែករដ្ឋបាលព្តៃឈេីបន្ទាយស្រី​  ស្ថិតភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ ត្រូវបានគេសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈើខុសច្បាប់ ពីក្រុមឈ្មួញដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ ហើយសង្ឃឹមថាជំនាញបិទដេប៉ូនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២២

ខេត្តសៀមរាប៖ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់ ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបបានរថយន្តមួយគ្រឿងដែលដឹកឈើមកទម្លាក់លក់ឲ្យ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។

ការបង្ក្រាបធ្វើឡើងនៅល្ងាចថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២ ដោយកម្លាំងរដ្ឋបាលព្រៃឈើសៀមរាប និងបាគង។

សូមបញ្ជាក់ថារថយន្តដឹកឈើ ដែលរងការបង្ក្រាបនេះ
ពណ៌ត្រីអ៉ី ពាក់ស្លាកលេខខេមរៈភូមិន្ទ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប នាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅឃុំព្រះដាក់ ស្រុកមន្ទាយស្រីខេត្តសៀមរាប។

ទោះជាយ៉ាងណាជំនាញរដ្ឋបាលព្រៃឈើនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយចំពោះហេតុការណ៍បង្ក្រាបនេះ។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ គេមានការសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈឺខុសច្បាប់ ក្រុមឈ្មួញនាំដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនសមាជិកគណបក្សស្រុកកោះសូទិន នៅថ្ងៃចន្ទនេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម
បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច សម្រាប់សមាជិកសមាជិការគណបក្សស្រុកកោះសូទិន យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខាងតែបាន។

ពិធីនេះការចូលរួម លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស​ប្រជាជន​៣ចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។

ក្នុងកម្មវិធី លោក អ៊ុ​​ន ចាន់ដា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ​នេះ​។

លោក ហេង ហ៊ុន អនុប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកកោះសូទិន មានឈ្មោះបោះឆ្នោតចំនួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ភ្នំពេញ៖កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី សុក្រនេះ ប្រមុខរាជរដ្ឋាបាលកម្ពុជា សម្តេចហ៊ុន សែន បានប្រកាសសម្តេច រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ដោយឡែក ចំពោះការរៀបចំពិ​ធីបុណ្យ​អុំទូក​កម្សាន្ត​​សប្បាយ របស់ប្រជាជន នៅ​តាម​​បណ្ដារាជធានីខេត្តនានា ទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ​បាន​តាម​​​លទ្ធភាព​ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក នៅខែវិច្ឆិកា ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ បង្កើន​​បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់​ឱកាស​នៃ​ការ​រកប្រាក់​ចំណូល​​ដល់បងប្អូនប្រជាពលរដ្ឋ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្ត​ បានប្រាប់ឲ្យបន្តការដឹកនាំគ្រប់គ្រង លើវិស័យសាសនា ក្នុងខេត្តឲ្យមានការអភិវឌ្ឍន៍ រីកចម្រើន​បន្ថែម​ទៀត ស្របទៅនឹងអ្វី ដែល សម្តេចតេជោ ហ៊ុន សែនតែងតែបានលើកឡើងជា​រើយៗថា កង់វិលនៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅ​ឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានា​នូវ​និរន្តរភាព​នៃ​ដំណើរឆ្ពោះទៅមុខនៃយន្តការ​អភិវឌ្ឍន៍របស់​កម្ពុជា​យើង​ផងដែរ​។

ក្នុងពិធីប្រកាសលោក រ៉េត សារ៉ាត​ ពី​អនុប្រធាន​មន្ទីរ​ចូលកាន់មុខតំណែងជា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត​កំពង់ចាម​​ ជំនួស​​លោក​ ស្រី សុភ័ក្រ អតីតប្រធាន​​មន្ទីរ​ធម្មកា​ ត្រូវទទួល​តំណែងជា​អភិបាលរង​ខេត្តកំពង់ចាម​ នៅសៀល​ថ្ងៃទី​៨​ ខែកញ្ញា​​​ ឆ្នាំ​២០២២​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ផ្តាំផ្ញេី​ដល់ថ្នាក់ដឹកនាំមន្ទីរ ​ត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទ របស់ខ្លួន ដែលជាកត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ច​ ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួន ទាំងមានផែនការច្បាស់លាស់​ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន។

លោកក៏បាន​ផ្តាំផ្ញេី​ដល់​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេសលោកប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន​ លេីសពី​នោះ​ត្រូវ​មានការទទួលខុសត្រូវខ្ពស់នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់​។

ក្នុង​ពិធី​ លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បាន​ណែនាំ​ដល់​លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី​ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដោយមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ  នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។
២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០១៩-២០២៣។
៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអះអាងថា​ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​​ប្រជាពលរដ្ឋ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធី​ក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ នៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន មុនីរង្សី ស្ថិត​ក្នុង​ឃុំតុងរ៉ុង ស្រុកពឈរ ខេត្តកំពង់ចាម​ នៅថ្ងៃទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រោម​វត្តមាន​ឯកឧត្តម​ ឃឹម​ សិរីវង្ស​ ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុង​ពិធី​ លោកអ៊ុន​ ចាន់ដា​ បានថ្លែងថា​ ដោយមានការ​គិតគូរ​ចំពោះ​​តម្រូវការ​ចាំបាច់​នានា​ ​និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បាន​ផ្ដល់នូវ​អាគារ​សិក្សា​ថ្មី​បន្ថែម​ចំនួន​ ២ខ្នង​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ១លាន​ ៥០ម៊ឺន​ដុល្លារ​អាមេរិក​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុកព្រៃឈរ​ ដែល​១ខ្នង​ មាន​កម្ពស់​៣ជាន់ និង​៣០បន្ទប់ ស្ថិត​ក្នុង​ឃុំ​តុងរ៉ុង​ ១ខ្នង​ ដែលកំពុង​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា​នេះ​ និង​១ខ្នង​ទៀត​ នៅ​ឃុំ​ខ្វិតធំ​ ដោយ​ប្រើប្រាស់​ពេលវេលា​សាងសង់​ រយៈពេល​ ៩ខែ​ ឲ្យ​រួចរាល់​ជាស្ថាពរ​។

អភិបាលខេត្ត​ ក៏ក៏បានជំរុញដល់​លោកគ្រូ​ អ្នកគ្រូ​ ឲ្យ​ពង្រឹង​គុណភាព​សិក្សា​ ក៏ដូចជា​​ការខិតខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់​ ដេីម្បី​​ចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត​ ចំពោះ​​ក្មួយៗ​សិស្សានុសិស្ស​ ក៏​ត្រូវ​ខិតខំប្រឹងប្រែង​ សិក្សា​រៀនសូត្រ​ផងដែរ​ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ជាតិ​ ឲ្យមានការរីកចម្រើន ខណៈ​ប្រទេស​យើងមានសុខសន្តិភាព​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ស្រុក ឃុំ និង​អង្គភាពនានា សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងចលនាលែងកូនត្រី នៅគ្រប់ទីកន្លែងតាមមូលដ្ឋាន ដើម្បីឲ្យក្លាយជាប្រពៃណីលែងកូនត្រី ដូចជាប្រពៃណីផ្សេងៗទៀតដែរ ព្រោះសកម្មភាពនេះ បានរួមចំណែកការកើនឡើង នូវធនធានជលផល សម្រាប់ប្រជាពលរដ្ឋ យើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីលែងកូនត្រីពូជជាង១០ម៉ឺន​ក្បាល​ និងដាំកូនឈើ នៅសហគមន៍នេសាទ​អាងទឹក​ថ្មដា​ទឹកឆា​ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ នៅថ្ងៃទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២២​។

ក្នុងពិធី លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងជំរុញការអភិវឌ្ឍន៍ ការអភិរក្សមច្ឆជាតិឲ្យមានចីរភាព ជាពិសេសជំរុញការអភិវឌ្ឍន៍​មច្ឆជាតិ​ ក្នុងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ គឺយើងត្រូវអនុវត្តតាមពាក្យស្លោក “ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា”។​

អភិបាលខេត្តបាន​បន្ត​ថា​ នៅគ្រប់កាលៈទេសៈគ្រប់ទីកន្លែងទាំងអស់ យើងត្រូវចូលរួមទាំងអស់គ្នាដោយចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺត្រូវផ្សារភ្ជាប់ទៅ នឹងការធ្វើអាជីវកម្មសមស្រប ហើយត្រូវគិតគូរផងដែរអំពីការអភិរក្ស ននិងការការពារធនធានជលផល។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង។​ ហេីយ​ត្រូវរៀបចំបង្កើតសហគមន៍ស្រះជម្រកត្រី ឲ្យបានច្រើនគ្រប់មូលដ្ឋាន​ ព្រោះនេះជាវិធីសាស្ត្រ មួយដែលធ្វើឲ្យត្រីសម្បូរឡើងវិញបាន និងត្រូវពង្រឹង សហគមន៍ នេសាទ ដែលបានបង្កើតរួចហើយ ដោយជម្រុញ ឲ្យមានកន្លែងអភិរក្សក្នុងសហគមន៍នីមួយៗ សម្រាប់ជាជម្រកត្រីមេពូជត្រីធ្វើការបន្តពូជ។​ លេីសពី​នោះ​ត្រូវបន្តកិច្ចការពារកន្លែងអភិរក្សជលផល ដែលមានស្រាប់ និងបន្តការងារបង្ក្រាបបទល្មើស ជលផលជាប្រចាំ និងចាត់វិធានការគ្រប់បែបយ៉ាង​ ដោយផ្តោតសំខាន់ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ការប្រើ សារធាតុពុលចាប់ត្រី ។ល។​ ព្រមទាំងបំផុសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំកូនឈើ ឲ្យបានច្រើននៅតាមមូលដ្ឋានផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២២

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបបានចុះទៅដល់ទីតាំងហាងកាហ្វេមួយកន្លែង ក្រោយពីមានការផ្សព្វផ្សាយថា ទីតាំងហាងកាហ្វេមានបើកល្បែងស៊ីសង ប៉ុន្តែទោះជាយ៉ាងណា ការចុះទៅនោះ រកមិនឃើញថាមានល្បែងស៊ីសងនោះទេ។ នេះបើតាម អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់នៅថ្ងៃពុធនេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ កន្លងទៅថ្មីៗនេះមានសារព័ត៌មាន ផល្លី ញ៉ូវ បានសរសេរ និងបង្ហោះព័ត៌មាននៅតាមបណ្ដាញទំនាក់ទមនងសង្គម ដែលមានខ្លឹមសារថា” តើ លោក ដា ចំរើន អធិការក្រុងសៀមរាប អាចបន្ដចុះបង្រ្កាបទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញ បង្កប់ក្នុងអាហារដ្ឋាន (ហេង លី 778 ) កំពុងធ្វើព្យុះភ្លៀង ដែឬទេ? ដើម្បីអនាគតបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន! ”។
បន្ទាប់ពីទទួលបានព៌ត៍មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាបដើម្បីចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផល់ទទួលបានមានដូចខាងក្រោម៖
ជាកស្ដែងនៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម បានចុះស្រាវជ្រាវដល់ទីតាំង ហាងកាហ្វេហេង លី 778 ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពិនិត្យឃើញថា៖ នៅក្នុងហាងកាហ្វេនេះមានប្រជាពលរដ្ឋអង្គុយមើលវិដេអូ និងផឹកកាហ្វេធម្មតា មិនមានការលេងល្បែងជល់មាន់តាមអនឡាញនោះទេ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ សម្ថកិច្ចក៏បានធ្វើកិច្ចសន្យាចំពោះអ្នកគ្រប់គ្រងហាងនេះ ដែលមានឈ្មោះ ព្រហ្ម គ្រីស្នា ភេទប្រុស អាយុ ៤២ឆ្នាំ ដោយមិនត្រូវផ្ដល់ទីតាំង ឬបើកលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងហាងនេះ ប្រសិនបើ មិនអនុវត្តន៍តាម និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិត ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេស ចូលរួមអនុវត្តនូវលក្ខណសម្បត្តិទាំង៧យ៉ាង នៃ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page218 Page219 Page220 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×