Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២២

ខេត្តត្បូងឃ្មុំ៖កាស៊ីណូដូងប្រាំពីដើម បានបើកដៃឲ្យពលរដ្ឋខ្មែរ ចូលល្បែងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីបម្រាមរបស់ក្រសួងដែលហាមមិនឲ្យពលរដ្ឋខ្មែរចូលលេង។ ទីតាំងកាស៊ីណូដូងប្រាំពីដើម នៅច្រកព្រំដែនដា នៅចំណុចទីតាំងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការដែលបើកដៃឲ្យពលរដ្ឋចូលលេងម៉ាសេរីបែបនេះ ត្រូវបានគេសង្ស័យថា មានការបើកភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។ កាស៊ីណូខាងលើ មានល្បែងជាច្រើនប្រភេទ ដូចជាជល់មាន់ផ្លែដែក បៀ​រ អាប៉ោង និងល្បែងជាច្រើនប្រភេទផ្សេងទៀត ដែលមានមេការ ឈ្មោះ តា លឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បញ្ជាផ្ទាល់ ដោយតម្រូវឱ្យក្រុមការងារអ្នកទទួលការគម្រោង ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ ឲ្យរួចរាល់នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ការបញ្ជានៅថ្ងៃពុធនេះ ក្នុងឳកាសលោកចុះពិនិត្យស្ថានភាពជាក់ស្ដែង នូវចំណុចផ្លូវបេតុង ដែលរងផលប៉ះពាល់បាក់ស្រុត ខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។

បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរ ខាងលើ បានស្ថាបនារួចរាល់ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្តែដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការបាក់ស្រុតដី និងប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាង ២០០ម៉ែត្រ។ ដោយក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេប៉ះពាល់៣ន្លែង ជាង១០០ម៉ែត្រ និងនៅភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះរងផលប៉ះពាល់ផ្លូវជាង១០០ម៉ែត្រ ផងដែរ។

សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែងជាង ១៤Km ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយតភ្ជាប់ ចាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ឆ្លងកាត់ភូមិចំនួន ១១ រួមមាន៖ ភូមិមហាលាភ, ដំណាក់ស្វាយ, រកាកោង, ព្រែកគល់, ទំពូង, បទស្រីទន្ទឹង, បំបែងចេះ, ល្វេលើ,ល្វក្រោម, ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ស្ថិតក្នុងឃុំ ពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តសៀមរាប៖ទីតាំងពេទ្យធ្មេញ១កន្លែងនៅក្រុងសៀមរាប បានរងនូវការឆាបឆេះ។​ ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធនេះ ចំណុចផ្ទះពេទ្យធ្មេញ យីហោ(ម៉ៅ ឈីហុង សៀមរាប) តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ ស្លក្រាមក្រុងសៀមរាប។

មន្ត្រីដែលចុះជួយអន្តរាគមន៍បានឲ្យដឹងថាករណីនេះបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង ទាំងស្រុង និង សម្ភារមួយចំនួនផងដែរ។ អគ្គិភ័យនេះ អាចមកពីទុស្សេខ្សែភ្លើង។ តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុនៃការឆេះនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាបបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ពន្ធលើប្រាក់បៀវត្ស ពន្ធប៉ាតង់ ពន្ធតែមប្រិ៍លើផ្លាកយីហោ និងប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំតាមអនឡាញ TOI e-Filing”។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះនៅថ្ងៃពុធនេះ នៅសាលនៃសាខាពន្ធដារខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួម ពីម្ចាស់និងតំណាងសហគ្រាសអ្នកជាប់ពន្ធមធ្យម ចំនួន ១២៤នាក់ ក្រោមវត្តមានរបស់លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តកំពង់ចាម៖មេប៉ូលិសខេត្តកំពង់ចាមថ្មីនិងត្រូវប្រកាសនៅដើមឆ្នាំ២០២៣ គឺនៅថ្ងៃទី៣ ខែមករា បើពុំមានអ្វីប្រែប្រួលទេនោះ។ ពិធីផ្លាល់ប្ដូរក្រោមវត្តមាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម នឹងត្រូវឡើងជា ស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្ដមសេនីយ៍ទោ ឯម កុសល ដែលត្រូវដាក់ឱ្យចូលនិវត្តន៍៕SRP         លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់កម្មករចំនួនបីនាក់បានស្លាប់បាត់បង់ជីវិត នៅតំបន់រំដេង ខេត្តព្រះវិហារ ខណៈថៅកែនិងមន្ត្រីព្យាយាមបិទព័ត៌មាន។

ហេតុការណ៍នេះបានកើតឡើង នៅតំបន់រំដេង ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ខែឆ្នូ ឆ្នាំ២០២២។

យោងតាមសេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថា ករណីនេះកម្មករចំនួន២នាក់ រុករករ៉ែមាស នៅតំបន់រំដេង បានស្លាប់បាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ ក្នុងរណ្តៅរ៉ែមាស របស់ថៅកែឈ្មោះ( ធា) នឹងម្នាក់ទៀតបានខ្យល់គរស្លាប់ ក្រោយចេញពីក្នុងរណ្ដៅរ៉ែមាស របស់ថៅកែឈ្មោះ កាឆយ។ ចំណុចរណ្ដៅរ៉ែមាសរបស់ថៅកែ ទាំង២នាក់ខាងលើ គេសង្ស័យថា មិនមានបច្ចេកទេស គ្រប់គ្រាន់ និងមិនមានជំនាញច្បាស់លាស់ តាមបច្ចេកទេសឬ(គ្មានច្បាប់អនុញាតនោះទេ)។

ប្រភពបានបន្តថា៖ជនរងគ្រោះ ទី
១ ឈ្មោះ និង បូរី ភេទប្រុសអាយុ៣៧ឆ្នាំ(ប្អូនថ្លៃ)។ ទី
២ ឈ្មោះ យ៉ន យឿន ភេទប្រុសអាយុ៣៥ឆ្នាំ(ក្មួយ)។ អ្នកទាំង២ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ (ជាកម្មករ) របស់ថៅកែឈ្មោះធា។ បានឆក់ខ្សែភ្លើងនៅក្នុងរណ្ដៅរ៉ែមាស ដែលកំពុងជញ្ជូនអាចម៍ដី ពីក្នុងរណ្ដៅយកមកខាងលើ តែខ្វះបច្ចេកទេស បានបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងរណ្ដៅដីនោះតែម្ដង។

ទី៣ ឈ្មោះ ប៉ែន ស្រេង អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិខ្សាច់ទុក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្លាប់ ក្រោយបញ្ជូន មកកាន់មណ្ឌលសុខភាពភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ (កម្មករ) ថៅកែមាន ឈ្មោះ វណ្ណា ជាប្រពន្ធ ឈ្មោះឆយ (កាឆយ)។

ប្រភពបានបន្តទៀតថា តាមការបំភ្លឺពីកូនជនរងគ្រោះថា៖ មុនកើតហេតុ ជនរងគ្រោះ ជាឪពុក បានចេញពីក្នុងរណ្តៅការដ្ឋានរុករករ៉ែ របស់ថៅកែមាសឈ្មោះ កាឆយ ក្នុងសភាពអស់កម្លាំងខ្លាំង ក៏ស្រាប់តែទៅងូតទឹក ក្នុងស្រះ ក្បែរនោះដូចសព្វមួយដង ខណៈងូតទឹកបានមួយភ្លែត ក៏បានឃើញឪពុកលិចចូលស្រះនោះទៅ ពេលនោះកូនរបស់គាត់ក៏បានចុះទៅក្នុងស្រះស្រង់ឡើងមកលើគោក និងដឹកមកសង្រ្គោះនៅមណ្ឌលសុខភាព តែជាអកុសល ជនរងគ្រោះ បានបាត់បង់ជីវិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ភ្នំពេញ៖រថយន្តរបស់តារាចម្រៀង ម្នាក់ ត្រូវបានជនជាតិចិនបេីករថយន្តទំនេីប​ បុកគូថពីក្រោយ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍បានកើតឡើងនៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងមហាវិថីចោមចៅ (ចំណុចភ្លើងស្តុបសេះមាស) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថាករណីខាងលើគឺរថយន្តតារាចម្រៀងស្រី គង់ កែវមរកត ត្រូវបានជនជាតិចិនបេីករថយន្តទំនេីប​ PORSCHE​ បុកគូថពីក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែល​បាន​ធ្វើឡើង​នៅ​ស្រុកស្ទឹងត្រង់​ នៅថ្ងៃអង្គារនេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានព្រមានថា​ លោកនឹងមិនលើកលែងជាដាច់ខាត ចំពោះជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ ឲ្យមានការដោះលែងជនល្មើស ក្នុងអំពើជួញដូរមនុស្ស​ ហេីយលោកនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះជនជាមេខ្យល់ទាំងឡាយនោះ។

អភិបាលខេត្ត​បានថ្លែងថា​ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែប្រារព្ធទិវាជាតិនេះឡើង ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង ការផ្សព្វផ្សាយខិតប័ណ្ណ តាមសាលារៀន និងទិសាធារណៈនានា នៅទូទាំងខេត្ត ដែលមានអ្នកចូលរួម និងទទួលបាននូវខិតប័ណ្ណ រហូតដល់រាប់សែននាក់ ដើម្បីបំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការ នៃអំពើរជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយ ដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិ ឥតឈប់ឈរ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅតាមមូលដ្ឋាននានា។ ក្រៅពីនោះ ការរៀបចំកម្មវិធីនេះ ក៏ជាឱកាសមួយ ក្នុងការដាស់តឿន ដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋាន ឲ្យប្រុងប្រយ័ត្ន ចំពោះល្បិចកលថ្មីៗ របស់ជនល្មើសជូញដូរមនុស្ស ផងដែរ។

អភិបាលខេត្តកំពង់ចាម​ រូបនេះ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាន សូមចូលរួមឲ្យបានកាន់តែសកម្ម ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ព្រមទាំង​សូមចូលរួម ទាំងអស់គ្នា បន្តទៀត ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព នោះគឺការចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលគឺ៖ ១.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ២.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។ ៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ និង៤.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២២

ខេត្តសៀមរាប៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សម្រាប់ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ថ្ងៃអង្គារនេះ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា៖ នេះជា​ការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ អាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់មាត់ និងការសរសេរ ដើម្បីឲ្យក្រុមការងារ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

លោក អ៊ាន ឃុន បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយ បន្ត នឹងទទួលសំណួរ សំណូមពរ របស់ ប្រជាពលរដ្ឋ ដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និត រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈ នានាជូនពលរដ្ឋ ក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។

លោក អ៊ាន ឃុន បានគូសបញ្ជាក់ថាវេទិកាសាធារណៈនេះ ពិតជាមានសារៈ សំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្ត មុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ គុណភាពជីវិត កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាប ទាំងមូល។

សូមជម្រាបថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
ទៅព្រឹកមិញនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរ ផ្ទាល់មាត់ចំនួន​ ១១ ដោយផ្តោតទៅលើបញ្ហាបរិស្ថាន , ព្រៃសហគមន៍ , គម្រកព្រៃឈើ , ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , តម្លៃកសិផល (លើសត្វជ្រូក មាន់ទាក្នុងស្រុក) តម្លៃប្រើប្រាស់អគ្គិសនី , អគារសិក្សា , កង្វះ គ្រូបង្រៀន និង ករណីអាជីវកម្មបូមខ្សាច់ ម្យ៉ាងទៀត ក្រុមការងារទទួលបានសំណួរ​ សំណូមពរជាលាយល័ក្ខអក្សរ មាន៣៣សំណួរ សំណូមពរដែលនឹងជូនដំណឹងនៅពេលក្រោយផងដែរ។

វេទិកាក៏បានធ្វេីការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលប្រកបមុខរបរ កសិកម្មដូចជាចិញ្ចឹមមាន់​ ចិញ្ចឹមសត្វផ្សេងៗ ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ នៅពេលយប់ (ចាប់ពីម៉ោង២១ដល់ម៉ោង៦ព្រឹក មានតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង )៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២២

ខេត្តកំពង់ចាម៖អាជ្ញាធររដ្ឋនឹងចំណាយថវិកា ប្រមាណជាង ២២លានដុល្លារ សម្រាប់គ្រោងសាងសង់ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្ងៃចន្ទម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សា​ កាងារ​សាងសង់​​ប្រព័ន្ធលូ​ និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៅក្រុងកំពង់ចាម​ ក្នុង​រង្វង់ទឹកប្រាក់​ប្រមាណ​​ជាង ២២លានដុល្លារអាមេរិក ​ដែល​នឹង​បេីក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ។

បើតាម លោក ហូ រដ្ឋា មន្ត្រីក្រុមប្រឹក្សាបច្ចេកទេស បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គឺបែងចែកជាតំបន់ ដែលត្រូវប្រមូលទឹកកខ្វក់ ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយចំនួន ដើម្បី ចម្រោះទឹកស្អុយ ដែលអាចយកមកប្រើប្រាស់ស្រោចស្របបាន ដូចទឹកធម្មជាតិដែរ ដែលផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជា ទីក្រុងកំពង់ចាម ទាំងមូល នាពេលស្ថានីយ៍ចម្រោះទឹកកខ្វក់នេះ បានសាងសង់រួចនោះ។ ទោះជាយ៉ាងណា ក្នុងដំណើរការសាងសង់ អាចមានផលប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋខ្លះៗ ដែលតម្រូវឲ្យមានការសម្របសម្រួល ពីអាជ្ញាធរ ដើម្បី ប្រជាពលរដ្ឋ សហការ ជាមួយនឹងក្រុមការងារ ក្នុងន័យឲ្យគម្រោង ដំណើរការសាងសង់ បានទៅដោយរលូនទៅមុខ។

ដោយឡែក លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបរិច្ឆេទច្បាស់លាស់ នៃដំណើរការសាងសង់ប្រព័ន្ធ ចម្រោះទឹកក្រខ្វក់នេះ ត្រូវរងចាំ សម្ដេចហ៊ុន​ សែន រៀបចំពិធី ដើម្បី ប្រកាសដាក់ឲ្យដំណើរការ។ ប៉ុន្តែ សូមឲ្យរដ្ឋបាលខេត្តកំពង់ចាម ត្រៀមជាស្រេច ដើម្បី ចាប់ផ្ដើមដំណើរការផងដែរ។

រដ្ឋលេខាធិការ រូបនេះ ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យត្រៀមរៀបចំធនធានមនុស្ស ទុកជាស្រេច ដើម្បី ចូលទៅគ្រប់គ្រងសមិទ្ធផល នាពេលគម្រោងដំណើរការរួចរាល់ ជាស្ថាពរនោះ។ ពីព្រោះបញ្ហានេះ បានកើតមានឡើង នៅតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយ បានជួបបញ្ហា រៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តសៀមរាប៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន បានសម្រេចប្ដូរចេញ ចៅហ្វាយស្រុក ចំនួន ៣ស្រុក ក្នុងខេត្តសៀមរាប ឲ្យទៅបម្រើការងារនៅរដ្ឋបាលសាលាខេត្តសៀមរាប វិញ ខណៈអភិបាលស្រុកបន្ទាយស្រី ត្រូវបានតែតែងតាំងជំនួសលោកឃឹម ហ្វីណង់ ហើយ។

នេះបើយោងតាមអនុក្រឹត្យសម្ដេចតេជោហ៊ុន សែន ចុះនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននូវរសៀលថ្ងៃចន្ទនេះ។

សេចក្ដីសម្រេចបានបញ្ជាក់ថា មាត្រា ១ : ផ្ទេរភារកិច្ចមន្ដ្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តសៀមរាប ដូចមានរាយនាមខាងក្រោម៖

១- លោក ឡុង រដ្ឋរក្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរធំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

២- លោក លុក ផុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

៣- លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក សូទ្រនិគម ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

៤- លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក ជីក្រែង ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរធំ។

មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០៥រូប ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកនៅក្នុងខេត្ត សៀមរាប ដូចមានរាយនាមខាងក្រោម៖

១- លោក រិន ឡូត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី។

២ – លោក គិម វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម។

៣- លោក សុខ ណារ៉ត – ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់។

៤- លោក គន់ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ។

៥- លោក បូ ម៉េងទ្រី ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្ត លោក
អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ ឯកឧត្ដម មេបញ្ជាការកងពល «ង» ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងបន្តជូនមណ្ឌលសុខភាពស្តៅ​ ស្រុកកងមាស​ សម្រាប់​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូន អ្នកជម្ងឺទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​បន្ទាន់​មកពីប្រទេសកូរ៉េខាងត្បូង​ ម៉ាក HYUNDAI STAREX AMBULANCE ពណ៌ស ផលិតឆ្នាំ២០១២ មួយ​គ្រឿង​នេះ​ដែរ​ អភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរពជូនពរដល់ឯកឧត្តមមេបញ្ជាការ ព្រមទាំងសហការី​ ឲ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page200 Page201 Page202 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×