Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

លោក ស សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។

ការអំពាវនាវធ្វើឡើង ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2024 នេះ។ តាមរយៈទំព័រផេក facebook លោកស សុខា បានសរសេរថា ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ   ឆ្នាំ២០២៤ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព។

លោកបានបន្តថា ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានគ្រោះអគ្គិភ័យ ជាយថាហេតុ និង សូមបងប្អូនជនរួមជាតិទាំងអស់ ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមអញ្ជើញធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យដែលជាថ្ងៃចុងសប្តាហ៍ ដោយបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ការហាមប្រាមរបស់អាជ្ញាធរមិនឲ្យពលរដ្ឋជីកអណ្ដូងទឹក ដោយសារដីស្ថិតនៅក្នុងសហគមន៍ហាមឃាត់របស់រដ្ឋ។

នេះបើតាមសេចក្ដីបំភ្លឺរបស់អាជ្ញាធរស្រុកស្វាយលើ៖ សូមអានលិខិតបំភ្លឺខាងក្រោម៖

នការ ចុះផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុក ឈ្មោះ ឃី រស្មី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានចុះ ផ្សាយថាៈ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ខ្ញុំបាទ បុកអណ្តូងលើដីខ្លួនឯងសោះ តើខុសមែន? តើខ្ញុំជាប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់តើត្រូវធ្វើដូចម្តេច ? សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ្ឌ បងស្រីអភិបាលរងខេត្ត មិននី រង្សី និង ក្រសួងពាក់ព័ន្ធជួយពិនិត្យថ្នាក់ក្រោមផង។

រដ្ឋបាលស្រុកសូមជម្រាបជូនដល់ ម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី សាធារណៈ ជន និងបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មេត្តាជ្រាបថាៈ ទីតាំងដែលឈ្មោះ ឃី រស្មី បានបុកអណ្តូងដើម្បីយកទឹកមកប្រើប្រាស់ គឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ជាតំបន់ហាមឃាត់ពុំអាចអនុញ្ញាតឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ព្រោះជាដីសាធារណៈរបស់រដ្ឋ ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនិងករណីនេះ រដ្ឋបាលស្រុក ក៏បានចាត់ក្រុមការងារ សហការជាមួយភាគីពាក់ ព័ន្ធនានា ចុះត្រួតពិនិត្យសិក្សា ទីតាំងដីនេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.ថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទីតាំងដីជាក់ស្តែង ឃើញថាៈ ស្ថានភាពដី ជាប្រភេទដីរបោះដែលមានប្រភេទឈើប្រណិត សំខាន់ៗ ឈើលេខ១ ឈើលេខ២ និងឈើចម្រុះផ្សេងៗ ចំពោះ ស្ថានភាពទីតាំងដីគឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយយោងតាមប្រកាសលេខ១៦៧ ប្រ.ក បស្ថ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ របស់ក្រសួងបរិស្ថានក្នុង ទំហំដីចំនួន១៣៤៨ ហិកតា ។

២.បានធ្វើសាវតា និងស្រង់ទិន្ន័យដីប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលស្នើសុំកាត់ឆ្កៀល និងអាស្រ័យ ផលលើដីទំហំ៨៥ ហិកតា នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

៣.បានប្រជុំសម្របសម្រួល ជាមួយក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋ១២ គ្រួសារ ដឹក នាំដោយ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងបានណែនាំ ដល់ប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលចូលអាស្រ័យផល លើទីតាំង ដី ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជប់សោម អោយផ្អាករាល់សកម្មភាព ឈូសឆាយ និងកាប់រានបន្ត និងរង់ចាំការពិនិត្យស្រាវជ្រាវឲ្យ បានច្បាស់លាស់ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។

អាស្រ័យហេតុនេះ សូមម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី និងសាធារណៈ ជន ក៏ដូចជាបងប្អូន ក្នុងប្រព័ន្ធបណ្តាញសង្គម ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើត គណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានរឿងចម្រូងចម្រាស់ ជាច្រើនជាមួយអតិថិជន បានប្រកាសឲ្យអតិថិជន ដែលបានដាក់លុយ មកទទួលយកដីរបស់ក្រុមហ៊ុនដើម្បីបញ្ចប់បំណុល។

ការប្រកាសធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2024 នេះ។

សេចក្ដីប្រកាសជូនដំណឹង ខាងក្រោមនេះ៖
ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានកិត្តិយសសូមជម្រាបជូនដំណឹងទៅអតិថិជន ដែលជាប់ពាក់ព័ន្ធនិងការរកស៊ីចងការ ប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដែលជាបុគ្គលិក តំណាងឲ្យក្រុមហ៊ុន ទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក៏ដូច ជាបច្ចុប្បន្ន ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្ត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការ រកស៊ីរួមគ្នារបស់ បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្ម បន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឲ្យមានការលំបាក និងមានការយឺតយ៉ាវយ៉ាង ខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរអោយព្រួយបារម្ភបំផុតគឺប្រឈម និងការបាត់បង់ប្រាក់ដើមរបស់អតិថិជន។

ឈរលើមូលដ្ឋានដ៏ស្មុគស្មាញនេះ ដើម្បីបញ្ចប់បំណុលរួមគ្នា របស់បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុន រវាងអតិថិជន បាន ក្រុមហ៊ុនសូមចេញមុខដោះស្រាយបញ្ហា នេះ ជូនអតិថិជនទាំងអស់ដោយសម្រេចថា ក្រុមហ៊ុននិងយកដីដែលក្រុមហ៊ុន មាន យកមកបញ្ចប់បញ្ហា ក្នុងការទូទាត់បំណុល ដែលអតិថិជន បានចងការប្រាក់ទាំងអស់ ដោយការកាត់ប្រាក់ដើមនិងការប្រាក់ ជាមួយដីដែលក្រុមហ៊ុនមានស្រាប់។ ទំហំដីត្រូវបានកំណត់តាមជាក់ស្តែងនៃចំនួនទឹកប្រាក់ ដែលអតិថិជន បានធ្វើឯកសារចងការជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ។

សូមអតិថិជនទាំងអស់ មេត្តាទទួលយកការសម្របសម្រួល នេះពីក្រុមហ៊ុន ដោយក្ដីអនុគ្រោះ និងសហការ ដើម្បីរួមគ្នាដោះស្រាយ បញ្ហានេះ បញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ ប្រយោជន៍ របស់ភាគីណាមួយកើតឡើងឡើយ។

ក្រុមហ៊ុនសូមគោរពអញ្ជើញអតិថិជន ទាំងអស់ មេត្តាយកឯកសារ ដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចី មករៀបចំឯក សារបញ្ចប់ប្រាក់ដើម និងការប្រាក់ដែលត្រូវកាត់យកដីនេះ មកធ្វើជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប និងមេធាវីរបស់ ក្រុមហ៊ុនចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។

ដូចនេះក្រុមហ៊ុនសូមអំពាវនាវ ឲ្យអតិថិជនទាំងអស់មេត្តាទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយនេះ ដោយក្ដីអនុគ្រោះ។ ក្រៅពីលក្ខខណ្ឌដូចដែលបានជម្រាបជូនខាងលើនេះ ក្រុមហ៊ុនពិតជាមិនអាចមានលទ្ធភាពដោះស្រាយបានឡើយ។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រនិងមានបំណងល្អជាមួយក្រុមហ៊ុន។

សូមរំលឹកថា ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដែលមានលោកស្រី ឡេង ចាន់ណា ជាឧកញ៉ាម្ចាស់ក្រុមហ៊ុន បានរងបណ្ដឹងរបស់អតិថិជន ប្ដឹងទៅស្ថាប័នតុលាការ ជុំវិញការដាក់លុយវិនិយោគ របស់អតិថិជន។ ជាមួយគ្នានេះ កន្លងមកថ្មីៗ ក្រុមហ៊ុនបានប្រកាសទម្លាក់យីហោរបស់ក្រុមហ៊ុនចេញផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កុមារីម្នាក់ជាសិស្សសាលាវិទ្យាល័យអង្គរ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើត នៅថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង០៦និង ៤០ នាទីនៅចំណុចខាងជើងមន្ទីពហុព្យាបាលអង្គរសង់តេប្រហែល១០០ម៉ែត្រលើផ្លូវលោកតាខៀវណឺយ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បឋម របស់គរបាលចរាចរណ៍ ដែលអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយខ្លួនឯង។

ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ1N- 7437 បើកបរដោយឈ្មោះ ជា សុវណ្ណបញ្ញា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទិទិសដៅពីជើងទៅត្បូង បានបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរបាយការណ៍បន្តថា ការសន្និដ្ឋានបឋមអ្នកបើកបរម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ ជំនាញនគរបាល ចុះវាស់វែងយក វត្ថុតាងបញ្ជូនទៅការិយាល័យចរាចរណ៍។ ចំណែកសាកសពសមត្ថកិច្ចប្រគល់អោយ ឪពុក នឹង ម្តាយយកទៅធ្វើបុណ្យតាបប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ជនវៀតណាមម្នាក់និងខ្មែរមួយនាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយប្រើដាវកាប់ប្រហារទៅលើជនជាតិខ្មែរពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីហិង្សានេះ នៅវេលាម៉ោង ៣រំលងអាទ្រាធ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

កាចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ឈ្មោះ ឡេង យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។

អាវុធហត្ថបានបន្តថា ជនសង្ស័យជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :
១/ ឈ្មោះ ក..ត ភ..រុ.. ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
២/ ឈ្មោះ ស.. គ….ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង។

ករណីនេះសមត្ថកិច្ច ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន៖
– ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205
– ដាវចំនួន១ដើមប្រវែង ០, ៤៩ ម៉ែត្រ
– ខ្សែក្រវ៉ាត់ចំនួន១
– ម៉ួកសុវត្ថភាពបែកចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត

នៅព្រះរាជាណាចក្រថៃ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៤

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៤

សម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤ នេះបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនៃគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតអន្តរជាតិលើទឹកដីក្រៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី១០ រួមមាន៖
ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី
ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន
ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ទី៦-ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស
ទី៩- ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និង
ទី១០-ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖នៅទីបំផុត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស សុខា សម្រេចដកតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឲ្យទៅជាមន្ត្រី ព្រមទាំងអ្នកប្តឹង និងអ្នករងបណ្តឹងសរុប៦រូបផងដែរ។

សេចក្ដីសម្រេចចុះហត្ថលេខា លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបង្គាប់ការលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរ ភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមសេចក្ដីសម្រេច ការដកបែបនេះបណ្តាលមកពីមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវបានសម្ដេចហ៊ុន ម៉ាណែត សម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប។ ក្នុងនោះក៏មានការតែងតាំង លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាអភិបាលរងខេត្តសៀមរាបផងដែរ។

នៅក្នុងចំណាររបស់សម្ដេចហ៊ុន ម៉ាណែត ក៏បានសម្រេចផ្ទេរភារកិច្ចលោកស្រី យូ សុភា ពីអភិបាលរងខេត្តសៀមរាប ឲ្យទៅបំពេញការងារនៅទីស្រីការក្រសួងមហាផ្ទៃផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៤

គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្តឹងឈ្មោះ ស៊ឹង សែនករុណា

ពីបទប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមូលបង្កាច់ក្នុងចេតនា ទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2004 នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page99 Page100 Page101 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ» ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×