Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៤

ខេត្តកំពង់ចាម៖ក្រុមមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយមន្ទីរសាធារណៈការខេត្ត អាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ បានធ្វេីការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍អន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។

បន្ទាប់ពីបានចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក ឃើញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយសារមិនមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលនេះជាបច្ច័យល្អមួយសម្រាប់ គម្រោងដែល នឹងត្រូវសាងសង់នេះ ហើយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ ដូចជាការសាងសង់បន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់អនាម័យជាដើម ចំណែកច្រកចូលផ្លូវទឹកសម្រាប់នាវាចូលផែមានជម្រៅទឹកអំណោយផលល្អ និងមានតំបន់ដែលអាចឱ្យនាវារង់ចាំចូលចតបាន ។

យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២៤

ភ្នំពេញ៖ម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា(JH) ពិនិត្យ និងព្យាបាល បងស្រី លីម ចាន់ណា ៣៩ ឆ្នាំ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយការប្រើប្រាស់ថ្នាំប្រឆាំងការកើនជាតិពុលនៅក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីត ដែល បងស្រី មានបញ្ហានេះរយៈពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យគាត់មានអាការហត់ និងញ័រដើមទ្រូង។

 

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់គ្រូពេទ្យឯកទេសព្យាបាលការកើនជាតិពុលក្នុងក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីតរបស់ស្រ្តី ខាងលើដោយក្តីមេត្តករុណាដ៏ខ្ពង់ខ្ពស់បំផុត។

 

បច្ចុប្បន្ន បងស្រី បានធូរស្បើយ និងនៅបន្តជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីតាមដាន និងទទួលយកថ្នាំទៅប្រើបាស់ជាប្រចាំ ជាមួយអាម្មរណ៏អរសប្បាយ និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។

 

សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ទាំងក្នុងការពិនិត្យ ព្យាបាល ការប្រើប្រាស់ថ្នាំ ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តសៀមរាប៖នៅទំបំផុតកសិដ្ឋានដំណាំពោតប្រភេទចំណីសត្វ ទំហំប្រមាណ ១ ០០០ហិកតា ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទនេះ។ កសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាដាំដុះដ៏ទំនើបនេះ ស្ថិតក្នុងភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (AG AGRIBUSINESS ASIA) បង្ហាញថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា កសិដ្ឋាននេះ មានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុននាពេលនេះ នឹងបង្កើតឱកាសការងារថ្មី ទៅដល់ប្រជាកសិករជាមួយនឹងការរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងតែមានការវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីឱ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ក្នុងពិធីសម្ពោធ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា ក្រៅពីវិស័យទេសចរណ៍ ដែលជាអទិភាពទី១ វិស័យកសិកម្មបានឈរនៅលំដាប់ទី២ ដោយខេត្តសៀមរាបមានផ្ទៃដីកសិកម្មប្រមាណ ២០០ ០០០ហិកតា។ ប៉ុន្តែផ្ទៃដីដាំដុះនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាងលើ ពុំមានជីជាតិនោះ ដែលដីទាំងនោះជាប្រភេទដី មានថ្មនៅផ្នែកខាងក្រោម។ ដោយឡែក ផ្ទៃដីនៅក្នុងតំបន់បឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប អាចទទួលបានទិន្នផលស្រូវ ជាមធ្យមយ៉ាងច្រើនត្រឹម ៣.៨តោន ក្នុងមួយហិកតាប៉ុណ្ណោះ ខណៈបណ្ដាខេត្តជាប់បឹងទន្លេសាបដទៃទៀត អាចទទួលបានទិន្នផលជាមធ្យមបានរហូតដល់៥តោន។

លោក អ៉ឹង គឹមលាង ក៏បានសំណូមពរដល់ក្រុមហ៊ុន ដែលបាននាំបច្ចេកវិទ្យា កសិកម្មទំនើបនេះ សូមចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីជួយឱ្យពួកគាត់ទទួលបានបច្ចេកទេស កសិកម្មកាន់តែច្បាស់ កាត់បន្ថយថ្លៃដើម និងលក់បានថ្លៃ ដែលការណ៍នេះ សំដៅជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យបានកាន់តែល្អប្រសើរ។

លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានបង្ហាញការសាទរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែង ឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះ អាចដំណើរការ និងលេចចេញជារូបរាង បានតាមការគ្រោងទុក។

លោកបានបន្តថា ការដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (ខេមបូឌា) (AG AGRIBUSINESS ASIA) នាពេលនេះ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាប កើនឡើងមួយកម្រិតទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមតបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់ អាស៊ី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ភ្នំពេញ៖តាមរយៈទំព័រផេកផ្លូវការ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអះអាងថា សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។

នៅព្រលប់ថ្ងៃចន្ទ ទី 25 ខែមីនា ឆ្នាំ 2024 នេះ ទំព័រផេកផ្លូវការ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានបង្ហោះនៅផ្សារអត្ថបទជាសាធារណៈថា៖

សូមគោរពជម្រាបសួរលោកយាយ លោកតា អ៊ំ ពូមីងបងប្អូន ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសដែលស្រលាញ់ និងគាំទ្រព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត»!

ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។

សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។

ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី តាមរយៈទំព័រ facebook ផ្លូវការនៅព្រលប់ថ្ងៃចន្ទនេះ បានសរសេរថា៖ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។

លោកហ៊ុន ម៉ានីបានបន្តថា៖ ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖

ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសន៍ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អញ្ចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។

ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។

ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តព្រះសីហនុ៖អាជ្ញាធរ បានធ្វើការបដិសេធច្រានចោល សំណើររបស់ លោក អ៉ឹម សំអាត មានអាសយដ្ឋាន ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ និងកំណត់ក្បាលដីទំហំ ១៣៦៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នេះបើតាមលិខិតរដ្ឋបាលរបស់ខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខេត្ត៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តសៀមរាប៖ម្ដាយនិងឪពុកចុងត្រូវបានប៉ូលិសខេត្តសៀមរាប បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ការបញ្ជូនខ្កួននេះក្រោយពីបានសាកសួរ ជុំវិញករណី អំពើឃាតកម្ម ដ៏សាហាវព្រៃផ្សៃ។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហាក់ ហៃ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិករ និងប្តីឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ (ម្តាយបង្កើត និងឪពុកចុង)បច្ចុប្បន្នរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យ បានធ្វើសកម្មភាពវាយធ្វើបាបកូនរហូតដល់ស្លា.ប់ ជនរងគ្រោះឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុសអាយុ២២ខែ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយធ្វើបាបកូនរហូតដល់ស្លាប់ពិតប្រាកដមែន។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់បានលង់ស្រះទឹកស្លាប់។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទឹកស្រះ ស្ថិតនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ សីហា វេហា ភេទប្រុស អាយុ៤ឆ្នាំរស់ក្នុងបន្ទុក។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ បានលង់ទឹកស្រះ ដែលមានចម្ងាយ ពីផ្ទះជនរងគ្រោះទិសខាងជើង ឈៀងខាងកើត ២៥ម៉ែត្រ ដែលស្រះ មានទំហំ១០ម៉ែត្រ និង១៥ម៉ែត្រ ជម្រៅ១;៥០ម៉ែត្រ។ មូលហេតុ ការធ្វេសប្រហែសរបស់ឪពុកម្តាយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បើយើងក្រឡេកមើលទៅប៉ុន្មានឆ្នាំមុននេះ ប្រៀបធៀបនឹងបច្ចុប្បន្ន

យើងឃើញថា ប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបងមានការប្រែប្រួល និងរីកចម្រើនលើគ្រប់វិស័យ ដែលសបញ្ជាក់ឱ្យឃើញថា ជីវភាពប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការប្រសើរឡើង។

លោកបានបន្តទៀតថា កន្លងមកការធ្វើដំណើរ មានភាពលំបាក ពីទីកន្លែងមួយទៅទីកន្លែងមួយ តែបច្ចប្បន្ន គឺមានភាពល្អប្រសើរច្រើន ជាពិសេសនៅតាមជនបទ ក៏មានផ្លូវធ្វើដំណើរស្រួល ងាយស្រួល ក្នុងការដឹកជញ្ជូនផលិតផល កសិផល របស់ប្រជាពលរដ្ឋ និងងាយស្រួល ក្នុងការធ្វើដំណើរជាប្រចាំផងដែរ។

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវ សូមចូលរួមសម្រួល ដល់ក្រុមការងារស្ថាបនាផ្លូវ ដើម្បីអនុវត្តការងារ បានសម្រេចជោគជ័យ និងមិនត្រូវធ្វើការរំលោភលើដីចំណីផ្លូវឡើយ ហើយបើសិនជាមានការសាងសង់អ្វីនៅដីចំណីផ្លូវ សូមមេត្តារុះរើចេញ ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវ ធ្វើការសាងសង់ផ្លូវ ហើយក្រោយពីផ្លូវនេះ បានសាងសង់រួច សូមប្រជាពលរដ្ឋ មេត្តាជួយថែទាំ ទប់ស្កាត់ ការដឹកជញ្ជូនធ្ងន់ៗ ជួយកាយទឹកចេញពីផ្លូវដើម្បីឱ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង។

លោកមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
នៅថ្ងៃចន្ទ នេះ។

បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តសៀមរាប៖លោកតាម្នាក់កំពុងដើរត្រូវបានម៉ូតូមួយគ្រឿងបានបុកពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ប្រហែល២យប់ នៅចំណុចមុខ សាលាវិទ្យាល័យហ៊ុនសែនបាគងស្ថិត នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦រវាងម៉ូតូនិងថ្មើរជើង ស្របទិសគ្នា។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់អត្ដសញ្ញាណ អ្នកបើកបរ បើកបរមានទិសដៅពីកើត ទៅលិចដល់ត្រង់ចំណុចមុខសាលាវិទ្យាល័យហ៊ុនសែន បាគង បានបុកអ្នកថ្មើរជើងតែម្ដង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមាន ឈ្មោះ យឿម ប៉ក ភេទប្រុស អាយុ៧១ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិកន្ទ្រាំឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើរពីកើតទៅលិច។ ករណីនេះ ក្រោយពេលកើតហេតុ រួចអ្នកបើកបរម៉ូតូបានបើកបររត់គេចខ្លួនបាត់។ សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ មូលហេតុ ម៉ូតូបើកបរមានល្បឿន លឿនខ្វះការប្រុសប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៤

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចេញសេចក្ដីសម្រេចសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តសៀមរាប។

សូមអានសេចក្ដីសម្រេចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 900
Older posts
Newer posts
← Previous Page1 … Page88 Page89 Page90 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×