Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៣

ខេត្តកំពង់ចាម៖អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស បានអំពាវនាវ សូមឲ្យសប្បុរសជន ចូលរួមបរិច្ចាគ ជាថវិកា សម្រាប់ចាក់ដី ត្រៀមសាងសង់អគារមណ្ឌលសុខភាពថ្មី ជាប្រយោជន៍បម្រើដល់វិស័យ សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព សុខាភិបាលឲ្យប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពសេវាសុខភាព ជូនប្រជាពលរដ្ឋ អាជ្ញាធរឃុំ បានស្នើសុំគម្រោងសាងសង់អគារមណ្ឌលសុខភាពថ្មី ពីក្រសួងសុខាភិបាល ជំនួសឲ្យទីតាំងប៉ុស្តិ៍សុខភាពចាស់ នៅទល់មុខវត្តពោធិ៍សាលា ដែលមានសភាពតូចចង្អៀត និងមិន គ្រប់ស្ដង់ដារ។

លោកមេឃុំ បានបន្តថា ទីតាំងដែលបានចាក់ដីត្រៀមសាងសង់មណ្ឌលសុខភាពថ្មីនេះ គឺជាការ គ្រោងទុកតាំងពីឆ្នាំ២០១៦ មកម្ល៉េះ នៅចំណុចខាងត្បូងស្ពានអូរកណ្ដោល​ ស្ថិតក្នុងភូមិពាមក្នុង ឃុំ ព្រែកក្របៅ ស្រុកកងមាស ដែលមានផ្ទៃដីទំហំ ៣០ម៉ែត្រ គុណនឹង ៧០ម៉ែត្រ ដោយទីតាំងដីនេះ មានជម្រៅ ៥ម៉ែត្រ ដែលត្រូវការអាចម៍ដីប្រមាណជា​ ១ម៉ឺនម៉ែត្រគូប គិតជាថវិកាស្មើនឹង ៥០លានរៀលឯណោះ ទើបមានកម្ពស់ស្មើថ្នល់។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានបញ្ជាក់ថា ដោយកន្លងមកមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១៦លានរៀល និង៨៥០ដុល្លារ ពោល់គឺនៅខ្វះប្រហែលជា ៣០លានរៀលទៀត ដូច្នេះហើយសូមឲ្យបងប្អូនសប្បុរសជនមេត្ត ជួយចូលរួមផងទោះតិច ឬច្រើនក្តី ព្រោះគម្រោងចាក់ដី​សម្រាប់​ត្រៀមសាងសង់មណ្ឌលសុខភាពនេះ ត្រូវឲ្យរួច រាល់នាចុងខែមករា ឆ្នាំ២០២៣​ ខណៈ​បច្ចុប្បន្ន​​នេះ​អនុវត្ត​ត្រឹម​រយៈពេល​ថ្ងៃ​ គឺចាក់​ដីបាន​ជាង​២០០ឡានហេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៣

អំពើពុករលួយ លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានមន្ត្រីនិងម្ចាស់គម្រោងមួយចំនួនលាតត្រដាង។ នេះបើតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានបានចេញផ្សព្វផ្សាយ។

សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា៖ មន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទបង្ហើបឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្អូនថ្លៃលោក អ៊ុក រាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ប្រភពបានបន្តថា បានកាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ថវិកាចំណាយចំនួន ៨៧០ ៤១០លានរៀល ឬប្រមាណជាង ២០០លានដុល្លារអាមេរិក ( ក្នុងនោះ ថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ៥៤១ ៥១៥លានរៀល និងថវិកាជាតិ ៣២៨ ៨៩៥លានរៀល )។ ដូច្នេះ តាមរូបមន្ដ « កាត់កងភាគរយ » រហូតដល់ប្រមាណ២០ភាគរយ អនុវត្តដោយក្រុមមន្ដ្រីពុករលួយនៅលើគម្រោងអភិវឌ្ឍន៍នានា ដែលប្រើប្រាស់ថវិកាជាតិប្រមាណជាង ៨០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២កន្លងទៅ គឺលោក ភួង សោភា និងបក្ខពួក អាចប្រមូលកើបលុយដាក់ហោប៉ៅបានមិនតិចជាង ១០លានដុល្លារឡើយ ។

មន្ត្រីដដែលបានបន្តថា អំពើពុករលួយរបស់លោក  ភួង សោភា និងបក្ខពួក បានធ្វើឲ្យលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ បាត់បង់ប្រសិទ្ធភាព និងមិនចំគោលដៅអភិវឌ្ឍន៍ពិតប្រាកដស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នោះទេ។

ប្រភពដដែលបានបន្តថា លោក អ៊ុក រ៉ាប៊ុន បានមកកាន់តំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានធ្វើឲ្យក្រសួងនេះ ត្រូវគេនិយមហៅថា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ផងដែរ។

មន្ដ្រីរាជការមួយចំនួនបានសំណូមពរដល់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពិនិត្យមើល និងមានវិធានការទៅលើអំពើពុករលួយរបស់លោក ភួង សោភា និងបក្ខពួក នៅក្រសួងអភិវឌ្ឍន៍ជនបទ នោះឲ្យបានទាន់ពេលវេលាផង។

រហូតដល់ថ្ងៃអង្គារនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថា “ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មការលទ្ធកម្មរបស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយអារឿងការកាត់នឹងមិនមានទៀត។ តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មករា ២០២៣

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាពួកគាត់ ឮបានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពកាយដីចំណីស្ទឹងដែលជាដីរដ្ឋ យកទៅលក់តាមអំពើចិត្ត
ប៉ុន្តែមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធចុះហាមឃាត់នៅឡើយទេ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ ចិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា ខ្លួនបច្ចុប្បន្នរស់នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កាមួយគ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នា ក៏មានអេស្កា១គ្រឿងដែរ។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះ មានផលប្រយោជន៍ ២តំណាក់កាល៖
ទី១.ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។

ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំ រាក់ ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលអ្នកសារព័ត៌មានដែលសួរថា តើអាជីវកម្មនេះ ចំពោះផ្លូវច្បាប់ការធ្វើអាជីវកម្មលើដីចំណីស្ទឹង ដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? ឈ្មោះនចិន ថា គាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។

ករណីខាងលើនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងនៅឡើយទេ។ ដោយឡែក លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ អ្នកសារព័ត៌ បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម ដោយលោកបានចូលមើលហើយ ប៉ុន្តែលោកពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៣

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្តឹងលោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ពាក់ព័ន្ធករណីឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់ពួកគាត់ និងទាមទារសំណងចំនួន ១លាន ៦សែនដុល្លារ។

ប្រជាពលរដ្ឋដែលដើមបណ្តឹង គឺលោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណ ជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិ ដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។

ដូចនេះឃើញថា ទង្វើរបស់ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំងលោកប្រាក់ សុគន្ធសំណាង បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ដល់យើងខ្ញុំទាំងពីរ ក៏ដូចជាដើម្បីឲ្យពួកគេបានទទួលទោសតាមច្បាប់ ឲ្យសមនឹងទង្វើដែលពួកគាត់បានប្រព្រឹត្តលើយើងខ្ញុំ ព្រមទាំងបញ្ឈប់នៅទង្វើរបស់មន្ត្រីសុរិយោដីរូបនេះ កុំឲ្យប្រព្រឹត្តមកលើប្រជាពលរដ្ឋស្លូតត្រង់ដទៃទៀត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់នឹងផ្តន្ទាទោសឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត និងខាតបង់ពេលវេលាចំនួន ១លាន ៦សែនដុល្លារ។

រហូតដល់ថ្ងៃអាទិត្យនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺ ពីឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃសៅរ៍ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវរបស់ខ្លួននោះទេ។

សម្ដេចហ៊ុន សែន បន្តថាវានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន។ “ពិតហើយខ្ញុំមិនជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះ ដែលវាអត់បានការ សូម្បីតែខ្ញុំក៏ខ្ញុំមិននិយាយរកផង។ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អនៅក្នុងការផ្តល់ជូនសាធារណៈជននៅរឿងពិត គឺត្រូវគប្បីរាប់រក នឹងធ្វើទំនាក់ទំនងឲ្យបានល្អដើម្បីផ្សាភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណៈជនឲ្យបានដឹង។សារព័ត៌មាននៅក្នុងប្រទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺអស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួន។ នេះបើតាមសមត្ថកិច្ចស្រុកកន្លាញ់បានប្រាប់សៀមរាប ប៉ុស្តិ៍។

សមត្ថកិច្ចស្រុកក្រឡាញ់បានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើល នៅវថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ស្ថិតនៅភូមិគោកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ សពឈ្មោះ ឈឿន គឿន ភេទប្រុសអាយុ៤៦ឆ្នាំ បានសម្លាប់ខ្លួន ចងដោយក្រម៉ានិងដើមថ្កូវក្បែរផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុៈ ផឹកស្រា សរជាប្រចាំ។ បើ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយចង កសម្លាប់ខ្លួនប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖យុវជនជាសិស្សសាលាម្នាក់បានសម្រេចបញ្ចប់ជីវិតនៅនឹងដើមស្វាយដោយសារតែ តូចចិត្តនិងឪពុកម្ដាយស្ដីបន្ទោស។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានរាយការណ៍ ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ហេតុការណ៍បានកើតឡើង
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នៅចំណុចដើមស្វាយក្បែរផ្ទះ ចំងាយ១.៥ ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ភន់ ភីត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ(សិស្ស) មានទីលំនៅ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមសមត្ថកិច្ច មូលហេតុជនរងគ្រោះតូចចិត្តខឹងនិងឪពុក ស្ដីបន្ទោសឲ្យខ្លួន។ តាមការធ្វើកោសល្យវិចយ័របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារចងក ពិតប្រាកដមែនពុំពាក់ពន្ធ័បទល្មើព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាគណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណឲ្យមានល្បែងឆ្នោតឡូតូស្របច្បាប់។ ក្នុងអាជ្ញាបណ្ណដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន​ បានបញ្ជាក់ជូន ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD ដែលមានអ្នកឈរឈ្មោះ  កែវ ចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ក្រុមមន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទម្លាយឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបាន លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ចំពោះការបែកធ្លាយរឿងស្រូវបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅឡើយទេ។ ប៉ុន្តែករណីនេះត្រូវបានអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។

លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសៅរិ៍នេះថា «ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មកា​រ លទ្ធកម្ម របស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ» ហើយអារឿងការកាត់នឹងមិនមានទៀត តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ផែនការឆ្នាំ២០២៣របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនៅថ្ងៃសុក្រម្សិលមិញ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានថ្លែងថា៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត។

ឯកឧត្តមទៀ សីហា ក៏បានលើកផងដែរពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគត់គូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅ ធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បាន ជំរុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយបន្តដល់មូលដ្ឋានជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូស បន្តបន្ទាប់ ព្រមទាំងបន្ត អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប្រចាំ ទោះបីបងប្អូនចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី និង បន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សា តាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចនៅតាម មូលដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាព ការងារប្រចាំឆ្នាំ២០២២ និង ការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បក្នុងការគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនា មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

សូមជម្រាបថាខ្លឹមសារនៃកិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវរៈមួយចំនួន ក្នុងការឆ្លង និង អនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និង ការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម  អឌ្ឍចន្ទក្រហមនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកផែនការ គឺបានយកយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន ៤គឺ៖ ទី១. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ,ទី២. វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ,ទី៣. វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ និងទី៤. វិស័យអាទិភាពអភិវឌ្ឍស្ថាប័ន និងធនធាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៣

ភ្មំពេញ៖ថ្ងៃនេះគឺ ខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។

មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍ បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមអបអរសាទរ សូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៣

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលរងខេត្តបន្ទាយមានជ័យ លោកលី សារី បានដឹកនាំកម្លាំងអាជ្ញាធរពាក់ព័ន្ធ ចុះផ្អាកសកម្មភាពរបស់ក្រុមហ៊ុន ម៉ន ដានី ដែលធ្វើសកម្មភាពអត់ច្បាប់លក់ដីឡូតិ៍មួយចំនួន នៃគម្រោងរាប់សិបហិកតា ដែលបង្កហានីយភ័យឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអតិថិជន។ ការចុះផ្អាកនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ទីតាំងដីក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៥ នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ គឺបន្តល្មើសច្បាប់តាំងពីចាប់ផ្តើមហើយនៅតែប្រព្រឹត្តបន្ត។

លោកលី សារី បានបញ្ជាក់ថា មូលហេតុនិងបំណងដែលចុះទៅពិនិត្យមើលនេះ គឺដោយសារមានលិខិតស្នើសុំចាក់ដីរបស់ឈ្មោះ ម៉ន ដានី គឺពាក្យស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន ( ចាក់ដី ) ហើយមិនទាន់មានលិខិតអនុញ្ញាត បានធ្វើ សកម្មភាព ចាក់ដីសងសំណង់ ផ្សព្វផ្សាយកក្រើកមេឃកក្រើកដីលក់ដីលំនៅឋាន និងវិឡា។

សូមជម្រាបថាកន្លងសៀមរាប ប៉ុស្ដិ៍ បានចុះផ្សាយរឿងក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីអត់ច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page193 Page194 Page195 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×