Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២៥

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២៥

ខេត្តសៀមរាប៖មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រឡាញ់ លោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន ត្រូវបានផ្លាស់ប្តូរដកចេញពីមុខតំណែងមេបញ្ជាការស្រុកក្រឡាញ់ ឲ្យទៅកាន់តំណែងថ្មី ដោយតែងតាំង លោកអនុសេនីយ៍ឯក ស្មៀន ពៃ មកពីស្រុកអង្គរជុំ ជំនួស ជាមេបញ្ជាការ មូលដ្ឋានស្រុកក្រឡាញ់។

ប្រកាសផ្លាស់ប្ដូរតំណែងនេះ ថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។

មានប្រសាសន៍ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។

ឧត្តមសេនីយ៍ សៀ ទីន បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៥

ខេត្តសៀមរាប៖បន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់លោកស្រី ចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ ក្រុមគ្រួសាររបស់ស្ត្រីរងការចោទសង្ឃឹមថាសាលាដំបូងខេត្តសៀមរាប និងផ្ដល់យុត្តិធម៌ដល់ស្ត្រីរូបនេះឡើងវិញ។ ដោយករណីនេះក្រុមគ្រួសារស្ត្រីដែលរងចោទលើកឡើងថា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។

ពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ថា   “មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ?

បើមិនដោះ  គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់  ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មាន រកដំណោះស្រាយ តាមយុត្តិធម៌អោយខ្ញុំ”

និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបង នឹងប្រពន្ធបង មិនព្រមដោះស្រាយរឿងលុយអោយខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារព័ត៌មាន ជួយចុះផ្សាយ ពីរឿងប្រពន្ធ លោកផ្កាយ១ ខេត្ត បន្ទាយមានជ័យ ខ្ចីលុយគេ អោយប្តីឡើងផ្កាយហើយ គេចវេសមិនសង មិនចេញមុខដោះស្រាយ គឺអាច និងល្បីខ្លាំង ណាបងៗ។  នេះជាសំណេររបស់ លោកស្រី ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុក របស់គាត់ឈ្មោះ Vi Da ឆាតទៅខាងប្ដីដែលប្រពន្ធជំពាក់លុយហើយត្រូវប្ដីខាងជំពាក់នោះប្ដឹងទៅតុលាការ។

លោកស្រី ចិន ស្រីដា មានទីលំនៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះ ចេញដីកាចោទនៅចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពបញ្ជាក់ថា មូលហេតុដែលលោកស្រី ចិន ស្រីដា ឆាតទៅប្តីរបស់ប្រពន្ធដែលចំពាក់លុយគាត់នឹង មិនឆាតទៅប្រពន្ធនោះគឺ ដោយសារប្ដីគាត់ប្រាប់ថា ប្រពន្ធរបស់គាត់សំលាប់ខ្លួន បាត់ហេីយ ហើយលោកស្រី ចិន ស្រីដា ក៏បានខំទាក់ទងទៅប្រពន្ធរបស់គាត់ ដែរតែប្រពន្ធគាត់បានបិតគណនី FB បិតលេខទូរស័ព្ទ គ្រប់ទាំងអស់ មិនអាចទាក់ទងបានទេ អញ្ចឹងទើប លោកស្រី ចិន ស្រីដា ទាក់ទងទៅជួបតែប្តី។ អច្ចឹងបានជាត្រូវឆាតទៅគណនី FB របស់ប្តីគាត់ព្រោះគ្មានជំរេីស ! ហេីយការឆាតទៅដំបូងគាត់ក៏បានប្រាប់ថាគាត់នឹងដោះស្រាយលុយនឹងតាមលទ្ធភាព ដែរអាចទៅរួច បេីអោយដោះទាំងអស់ គឺទៅមិនរួចទេ។ ដូច្នេះហើយ លោកស្រី ចិនស្រីដា ក៏រងចាំរហូត តែគាត់មិនបានធ្វេីដូចអ្វីដែរនិយាយទេ ។ ទេីប បានឆាតទៅក្រោយទៀតនឹង ដែរជាសារគាត់យកទៅប្តឹងតែម្ដង។

ទោះជាយ៉ាងណា ក្រុមគ្រួសារលោកស្រី ចិន ស្រីដា សង្ឃឹមថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រី ចិន ស្រីដា ឡើងវិញត្បិតរឿងនេះផ្ដើមចេញពីការឆាតទៅទារលុយពីប្ដីដែលប្រពន្ធបានជំពាក់នោះ។

រហូតដល់ព្រឹកថ្ងៃទី 7 ខែមេសា ឆ្នាំ 2025 នេះទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីសាលាដំបូងខេត្តសៀមរាបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៥

នាយករដ្ឋមន្ត្រី៖ តើក្រុមប្រឆាំងគួរប្រកាន់យកឥរិយាបថរបៀបណានៅពេលប្រទេសជាតិជួបទុក្ខលំបាក?

នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលប្រទេសយើងរងហានិភ័យ ប្រជាជនយើងលំបាក ក្នុងនាមជាអ្នកប្រឆាំងគួរតែរួមគ្នាក្នុងទិសដៅតែមួយជាមួយរាជរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិដូចអ្នកប្រឆាំងនៅក្នុងបណ្តាប្រទេសនានាដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលប្រទេសកាណាដាជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំង និងបក្សកាន់អំណាចស្រុះដៃគ្នាដើម្បីធ្វើការចរចា ឬសុំការយោគយល់ ដោយមិនមានអ្នកណាវាយគ្នាទេ ប៉ុន្តែខុសអីតែបក្សប្រឆាំងខ្មែរដែលនៅក្រៅប្រទេសមិនជួយគ្នាពេលប្រទេសជាតិជួបការលំបាក ពោលគឺមានតែវាយតែគ្នាឯង និងជេររដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា បើក្រុមប្រឆាំងពិតជាមានសមានចិត្តពិតប្រាកដមែន គួរតែបញ្ចេញសារ ឬធ្វើសកម្មភាពណាមួយជួយទៅដល់ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋមានទុក្ខមិនមែនមករិះគន់ឬបង្គាប់បញ្ជារាជរដ្ឋាភិបាលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៥

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿង ឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោក លី សារី បានជំរុញនិងលើកទឹកចិត្តដល់នាយទាហាន ពលទាហានទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ ឱ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃមានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា តែងតែបានបំផុសឱ្យមានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់តាមរយៈនៃការផ្តល់នូវគ្រឿង ឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។

លោក លី សារី ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់បងប្អូន កងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២២មុខ ក្នុងនោះថវិកា២០លានរៀល និង មី១៥០កេស,ស្រាបៀរ ៥០កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ត្រីខ ១០កេស ,ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្គសី ២ពាន់សន្លឹក ពុយដាក់ប្រេង ១០ និង អំពូលសូឡា ៥គ្រឿង ,គោ ២ក្បាល , ជ្រូក៤ក្បាល ,សាច់មាន់៣៥គក្រ និង ក្រៅពីនោះ ជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា ៦លានរៀល និង ឧបត្ថម្ភដល់ថវិកាដល់វរៈសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប ចំនួន ៣០លានរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ផ្ដល់អំណោយ
ទូកល្បឿនលឿនចំនួន២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើយ៉ាងណារៀបចំទុកដាក់ ក៏ដូចជាប្រើប្រាស់ទូកល្បឿនលឿននេះ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ក៏ធ្លាប់បានផ្តល់ទូកល្បឿនលឿន ចំនួន ២គ្រឿងផងដែរ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងបង្រា្កបបទល្មើសគ្រប់ប្រភេទ តាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៥

 

សណ្ឋាគារមួយចំនួននៅខេត្តសៀមរាប មានការកក់បន្ទប់ស្នាក់រហូតដល់៩៥%

ខេត្តសៀមរាប៖យោងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងប្រាប់អ្នកសារព័ត៌មានថាភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែអាចរកកន្លែងស្នាក់នៅបាន ទោះបីសណ្ឋាគារមួយចំនួនមានការកក់បន្ទប់ស្នាក់រហូតដល់៩៥%ហើយក្តី។

នៅសល់តែប៉ុន្មានជា១០ថ្ងៃទៀត តែប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថាព្រឹត្តិការណ៍នេះ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈ រួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ជាមួយគ្នានេះសណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផា ទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ៩៥% ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្តុបចុងកៅស៊ូ រហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥% ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗ ពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។

សម្រាប់ផ្ទះសំណាក់វិញឃើញថា ផ្ទះសំណាក់ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ផប់ស្រ្ទីត និងកៀកតំបន់នេះ គឺមានការកក់បន្ទប់ស្នាក់នៅប្រមាណជា៨៥%។ ដោយឡែកសម្រាប់ផ្ទះសំណាក់ ដែលនៅតំបន់ជាយក្រុងមានការកក់ប្រមាណជា៦០ទៅ៦៥%។ ដូចនេះ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ពួកគាត់តែអាចរកកន្លែងស្នាក់នៅបាន៕SRP

អត្ថបទ និងរូបភាព៖ ឃុត សៅ / អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៥

ខេត្តសៀមរាប៖ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ លោក សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា “ខ្មែរធ្វើបាន”។ លោកថា ចាប់តាំងពីឆ្នាំ២០១៣ មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ រូបនេះក៏បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ។

លោកថ្លែងបែបនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្ត បានលើកយកនូវកម្មវិធីកម្សាន្តធំៗ ចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយ អំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។

លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត ក៏បានលើកឡើងដែរថា ជាការពិតអង្គរសង្ក្រាន្ត បានជួយរួមចំណែកធំ នៅក្នុងការជួយដល់វិស័យទេសចរណ៍សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែអង្គរសង្ក្រាន្ត ក៏នៅតែទទួលការវាយប្រហារលាបពណ៌ ពីសំណាក់ មជ្ឈដ្ឋានមួយចំនួន ដែលការនេះក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។
លោកបន្តថា ដូច្នេះការផ្សព្វផ្សាយ ដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មាន បែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សិល្បៈវប្បធម៌ខ្មែរផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ ដែលឆ្នាំចាប់កំណើតព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរណ៍ចំនួន១៧ម៉ឺននាក់ ហើយចំនួននេះមានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំ របស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍ នេះ ប្រមាណជាង២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង១២៦លានដុល្លាអាម៉េរិក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្ត ពិតជាមានសារៈសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ លោកអភិបាលរងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឲ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប៕ អត្ថបទរូបភាព .ឃុត សៅ / អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៥

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចចាត់តាំងឱ្យជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទណ្ឌកម្ម លើបុគ្គល ឈ្មោះ ឈាវ មុន្និន

ភ្នំពេញ៖តាមក្រសួងការពារជាតិបញ្ជាក់ថាដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃគងយោធពលខេមរភូមិន្ទ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសូងការពារជាតិ នៅ
ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ បានអះអាងថាកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ក្រសួងការពារជាតិបន្តថា ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃគងយោធពលខេមរភូមិន្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែមេសាឆ្នាំ ២០២៥ នេះបានបង្ហោះសារក្នុងន័យដើមដូចខាងក្រោម៖

ថ្ងៃស្អែកបែកគ្នា!ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ នៅព្រឹកស្អែក ២មេសា២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន
ស្អែក៣មេសា២០២៥។

ខ្ញុំយំនិងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។ រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗ
មិនបានចូលរៀនពេញលេញ។

ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។

បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះ ទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។

យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុល បងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់បង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៥

ខេត្តបន្ទាយមានជ័យ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ។

លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។

គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។

ជាក់ស្តែង នៅថ្ងៃទី៦ ខែមីនា កន្លងទៅនេះ សម្តេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយ លោក ផន ផល្លា ដោយសម្តេចមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុងមណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបលោកកាលពីអតីតកាល។ ហើយនេះ មិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់លោក។

សូមបញ្ជាក់ថា ការផ្តល់អំណោយឧបត្ថម្ភខាងលើនេះ គឺសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត នឹងបន្តផ្តល់ជាប្រចាំខែ គិតចាប់ពីពេលនេះតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page42 Page43 Page44 … Page638 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!