Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ឧបរាជ ឆាវឆាវ 17 December 2025 · Image
···

ឡានក្រុមហ៊ុនម៉ាកឡារីតាដឹកអ្នកដំណើរ បើកលឿន
បុកសត្វជ្រូកនៅស្រុកជីក្រែងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ស្រាលចំនួន៨នាក់

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នឹងចំនួន៨នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ចរាចរណ៍មួយកាលពីល្ងាចម្សិលមិញ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបានបង្ហាញថា ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ
២០២៥ នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងនៅភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រុមហ៊ុនម៉ាកឡារីតា ពណ៌សរពាក់ផ្លាកលេខភ្នំពេញ2AS – 4011 ធ្វើដំណើរក្នុងទិសដៅពីកេីតទៅលិចបុកជាមួយសត្វជ្រូករត់ឆ្លងថ្នល់។ ដោយក្នុងហេតុការណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ចំនួន ០៤នាក់ របួសស្រាលចំនួន ០៤នាក់។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ៖
១- ឈ្មោះ ស៊ាត ស៊ីន ភេទប្រុស អាយុ ២៥ឆ្នាំ
ទីលំនៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ស្លាប់ )។
២- ឈ្មោះ លី សុខភាគ ភេទប្រុស អាយុ
៤៦ឆ្នាំ ទីលំនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តបៃលិនអ្នកបើកបររថយន្ត ( របួសធ្ងន់ )។
៣- ឈ្មោះ ថន ចាន់ណាវី ភេទស្រី អាយុ ១៨ឆ្នាំ
ទីលំនៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ( របួសស្រាល )។
៤- ឈ្មោះ ឈួន ស៊ីវម៉ិញ ភេទស្រី អាយុ ១៨ឆ្នាំ
ទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ( របួសស្រាល )។
៥- ឈ្មោះ យូ កុលបុត្រ ភេទប្រុស អាយុ ៥៣ឆ្នាំ
ទីលំនៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ( របួសស្រាល )។
៦- ឈ្មោះ ទេព សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ
ទីលំនៅភូមិបាក់ខែង សង្កាត់ព្រៃលាភ ខណ្ឌព្រៃលាភ រាជធានីភ្នំពេញ ( របួសធ្ងន់ )។
៧- ឈ្មោះ ផុន សុភាន់ ភេទប្រុស អាយុ ៤១ឆ្នាំ
ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ( របួសធ្ងន់)។
៨- ឈ្មោះ រស់ ស្រីមួយ ភេទស្រី អាយុ ២១ឆ្នាំ
ទីលំនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ( របួសស្រាល )។
៩- ឈ្មោះ វ៉ាន់ សារីក ភេទស្រី អាយុ ២២ឆ្នាំ
ទីលំនៅភូមិកញ្ចោ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់)។ រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអធិការនគរបាលស្រុកជីក្រែង។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុសង្ស័យអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបេីកបរក្នុងល្បឿនលឿនបានបុកសត្វជ្រូករត់ឆ្លងថ្នល់ បណ្តាលឱ្យរថយន្តក្រឡាប់តែម្ដង៕SRPហាមចម្លងអត្ថបទដោយគ្មានការអនុញ្ញាត

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 17 December 2025 · Image
···

ភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។

សូមបញ្ជាក់ថា លោក ឈុំ ស្រេង អាយុ ៥៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល មានទីលំនៅភូមិសូទិព ឃុំសូទិប ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

លោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅភូមិសំពងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាល ដល់វីរៈកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 17 December 2025 · Image
···

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម

ជំលោះព្រំដែន រវាងកម្ពុជា-ថៃ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ មានបងប្អូន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ បានភៀសខ្លួនមកស្នាក់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន ប្រជាពលរដ្ឋភៀសសឹក ៨០គ្រួសារ និងគ្រួសារវីរកងទ័ព ៤ គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនយើង ក៏ដូចជាវីរកងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូន ផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តដ៏ក្លៀវក្លា អង់អាចក្លាហានរបស់ វីរកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារទឹកដីពីចោរឈ្លានពាន៕SRP

Like 0
Comment 0
Share Share
Views 2
ឧបរាជ ឆាវឆាវ 16 December 2025 · Image
···

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីលួចមាសយកទៅលក់នៅផ្សារលើធំថ្មី

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណី​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ)។

ករណីលួចនេះ កាលពីវេលាម៉ោង២២:០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិខ្នារ សង្តាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថាការឃាត់ខ្លួនបានធ្វើឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងអាវុធហត្ថក្រុងសៀមរាប នៅចំណុចផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រា ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបន្តថាជនសង្ស័យបានសារភាពខ្លួនបាន​យកគ្រឿងអលង្ការទាំងនោះទៅលក់ឱ្យជីវករចំណុចផ្សារធំថ្មី ក៏ត្រូវបាន​កម្លាំង​អាវុធហត្ថប្រចាំការឃាត់ខ្លួនតែម្ដង។

វត្ថុតាងរួមមាន៖ លោហៈធាតុពណ៌លឿងចំនួន០២ខ្សែ ខ្សែកពណ៌ប្រាក់០១ខ្សែ ខ្នាយជ្រូកព្រៃ០២ខ្នាយ រូបបដិមា ១០ព្រះអង្គ មេដាយ០៦ បន្តោង​ខ្សែក ០២បន្តោង កថា០៧កថា វ៉ាលី០១ ទូរស័ព្ទ​០១គ្រឿង និងសម្ភារៈមួយចំនួន​ទៀតទៀត គ្រឿង​អលង្ការ និងសម្ភារៈ ប្រគល់ជូន​ម្ចាស់​ដើម​វិញ។

ជាមួយគ្នានេះដែរ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសមួយចំនួន រហូតបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 16 December 2025 · Image
···

សម្ដេចតេជោហ៊ុន សែន ប្រកាសច្រានចោលសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅល្ងាចថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2025 នេះបានប្រកាសច្រានចោលចំពោះសារព័ត៌មានថៃដែលផ្សាយថា មានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ខាងក្រោមនេះជាសំណេរដើមទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។

ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!