Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ឧបរាជ ឆាវឆាវ 21 December 2025 · Image
···

បង្ក្រាប ករណីកាច់កម៉ូតូយ៉ាងសកម្ម ចាប់ខ្លួនជនដៃដល់ និងអ្នកទទួលផល សរុប៤នាក់

ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៦៖៤៥នាទី មានករណី លួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត ខេត្តកំពត ដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពកាច់កម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ កំពត 1T-7441។

ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ក្រោយពីទទួលបានព័ត៌មានក្រោមការចង្អុលបង្ហាញពីអគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី និងវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត, ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញបានដឹកនាំសហការដោយឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើជាបន្តបន្ទាប់ចំនួន ០៤នាក់រួមមាន៖
១-ឈ្មោះ ហ៊ុន សុវ៉ានដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សាំង រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិត្របែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ ម៉ាន់ វុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិសាមគ្គី ឃុំអង្គ ស្រុកអង្គរបុរី ខេត្តតាកែវ ។
៤-ឈ្មោះ នៅ គួក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ចំនួន០៣គ្រឿង ។
-ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តនីតិវិធីបន្ត៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 21 December 2025 · Image
···

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃម្សិលមិញ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម-លោកជំទាវជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិសរុបជាង៥០០នាក់ នៅសណ្ឋាគារសុខា រ៉េស៊ីដង់​ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនេះ អ្នករៀបចំកម្មវិធិវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូនគណៈអធិបតីអំពីការចូលរួមក្នុងជំនួបផ្គូផ្គងដែលមានអ្នកទិញ ជាង៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយអ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ជាង៧៥​ក្រុមហ៊ុន​ ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥%ឡើងទៅ។ ទន្ទឹមនឹងនេះដែរ អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហៃ បានថ្លែងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយចំនួនប្រជាជនជាង២លាននាក់ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវត្តមានដ៏ច្រើនរបស់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ជិត ១៦០០ក្រុមហ៊ុន ដែលបានចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១,១​លាននាក់ គិតត្រឹម១១ខែ ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ធុរជនចិនដែលពិតជាបានពិនិត្យមើលជាក់ស្តែងអំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជានាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

តាមរយៈស្ថិតិទេសចរណ៍រយៈពេល១១ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ (ប្រាំលានពីរសែន) នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិន មានចំនួនច្រើនជាង ១,១ (មួយលានមួយសែន) នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ជាពិសេសលើការផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវកាលបៃតងខាងមុខ។ តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវទេសចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 20 December 2025 · Image
···

សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមមូលបទ ” ពង្រឹងសមត្ថភាពនិងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍” នៅអនុសាខាស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពពង់ចាម នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្ម័គ្រចិត្ត ដើម្បីក្តីសង្ឃឹមសហគមន៍» ដែលបានប្រព្រឹត្តទៅ នា សាលប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការអនុសាខាស្រុក- – អ្នកស្ម័គ្រចិត្ត មកពី ១២ឃុំ ក្នុងស្រុក ស្ទឹងត្រង់ ចំនួន ៥០នាក់- ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី វិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រង់ ចំនួន ៥០នាក់ – សរុបអ្នកចូលរួមចំនួន ១៣០ នាក់។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទ “ពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍” ជូនដល់អង្គពិធីទាំងមូល  ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស, សម្តេចប្រធាន បានសម្តែងក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិនិងសហព័ន្ធអន្តរជាតិក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ បង្ហាញពីបណ្ដាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិ ដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍គ្រប់ទីកន្លែងទូទាំងពិភពលោក។. យើងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ជាឱកាសដ៏សំខាន់សម្រាប់ថ្លែងនូវការកោតសរសើរនិងកតញ្ញូតាធម៌ចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត រាប់សែន លាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃ ចូលរួមខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់អ្នករងគ្រោះទាំងឡាយ ដោយសារតែការកើតមានសង្គ្រាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា គ្រោះមហន្តរាយធម្មជាតិជំងឺឆ្លង/មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាពពិត នៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់ៗរូប។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំឭក អនុសាសន៍របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ សាខា ក៏ដូចជា អនុសាខានិមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួន ពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅតាមសហគមន៍ និង យុវជនកាកបាទក្រហមកម្ពុជា ដែលជាប្រតិបត្តិករ នៅតាមគ្រឹះស្ថានសិក្សានូវជំនាញសំខាន់ៗ មានដូចជា វិជ្ជាសង្គ្រោះបឋម ការត្រៀមបង្ការនិងការឆ្លើយតបគ្រោះមន្តរាយ ការអប់រំថែទាំសុខភាពតាមសហគមន៍ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ ការការពារបដិរូប ការបង្ការទប់ស្កាត់គ្រោះថ្នាក់មីន គ្រាប់បែកចង្កោម ការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់ មួយ និង មានកញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម នៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សារបស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល ” មានប្រសិទ្ធភាពនិង រួមចំណែកបង្ហាញពីកម្លាំងនៅមូលដ្ឋាន មាននៅគ្រប់ទីកន្លែង។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឺកចិត្ត ដល់ការខិតខំ របស់ បងប្អូន, ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់កិត្តិយស អញ្ជើញ ប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និង សេចក្តី ថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ១០នាក់) ផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 18 December 2025 · Image
···

នាយករដ្ឋមន្ត្រីកម្ពុជា​ អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន២៩៦៤នាក់

«នាយករដ្ឋមន្ត្រីកម្ពុជា​សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក»

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 18 December 2025 · Image
···

សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសព្រៃឈើចំនួន២ករណីនៅស្រុកស្វាយលើ រឹបអូសរថយន្តពីរគ្រឿងនិងគោយន្តកន្ត្រៃមួយគ្រឿង

ខេត្តសៀមរាប៖ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តសៀមរាបបានចំនួន ២ករណី ដោយសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើស្វាយលើនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកម៉ុង ប៊ុនលីម បានបង្ហាញថា ករណីទីមួយ នៅវេលាម៉ោង ២១និង៣០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ។
សម្ភារៈដកហូតរួមមាន%
១- រថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611
– ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប។
២- រថយន្ត ០១ គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។
– ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប។

លោកម៉ុង ប៊ុនលីម បានបន្តថា នៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។
សម្ភារៈដកហូតរួមមាន%
– គោយន្តកន្រ្តៃ ០១ គ្រឿង
– ឈើលេខ៣(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប។

សូមជំរាបថាវត្ថុតាងដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានត្រូវបានអនុវត្តតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕SRPហាមចម្លងអត្ថបទដោយគ្មានការអនុញ្ញាត

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!