Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបនិងពលរដ្ខបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់។
ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ខែឧសភានេះចំណុចមុខវត្តចក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ រ៉េត សារួម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯកណុប សារ៉ាក់ បានឲ្យដឹងថា
ជនសង្ស័យពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែករ)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបញ្ជាក់ថាទៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ម៉ោង១៤និង២០នាទី ស្ថិតនៅរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ពេលជនរងគ្រោះឈ្មោះស៉ឹង ឡាំងគឿ ភេទ ស្រី អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់ស៊េរីចាស់មកឈប់ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរក៏ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែករផ្លាទីនតំលៃ១៥០ដុល្លារពីករ តែដោយជនរងគ្រោះដោះយឺតជនសង្ស័យក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងឮ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣ គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែករលួចបាននោះចោលតាម ផ្លូវបណ្ដាលឱ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។
ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើផងដែរ។ជនសង្ស័យឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាបថាការដ្ឋានជួសជុលកែលម្អចំណតយានយន្តផ្សារលើធំថ្មី ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ នឹងបានក្លាយជាចំណែកនៃដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភ័ណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍក្រុង បន្ទាប់ពីបានសិក្សារួចរាល់កាលពីអំឡុងឆ្នាំមុននេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ថវិកាអាជ្ញាធរខេត្តដែលជាម្ចាស់គម្រោង និងអនុវត្តដោយអាជ្ញាធរក្រុង ក្នុងនោះមន្ទីរសាធារណការនិងដឹកជញ្ជូន ជាសេនាធិការលើការងារបញ្ចេញគំរូប្លង់មេ។
ដោយឡែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងផងដែរថានេះគឺជាការឆ្លើយតបទៅនឹងការវិវត្តរីកចំរើននៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ ដែលកំពុងមានកំណើននៃការប្រើប្រាស់យានយន្ត យ៉ាងដូច្នេះហើយទើបបញ្ហាសណ្តាប់ធា្នប់សាធារណៈ របៀបរៀបរយសង្គម ចរាចរណ៍ បរិស្ថាន និងសោភ័ណភាព ត្រូវបានស្ថិតនៅក្នុងកម្មវត្ថុនៃការអភិវឌ្ឍស្របតាមនិន្នាការនៃការរីកចំរើន។
យ៉ាងណាក៏ដោយ ការពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតំបន់ដែលគ្រោងនឹងបើកការដ្ឋានជួសជុលកែលម្អចំណតយានយន្តនោះ អាចនឹងតម្រូវឲ្យមានការកែសម្រួលខ្លះៗនៅលើគំរូប្លង់មេ ដែលមិនត្រឹមតែធ្វើឲ្យចំណតយានយន្តអាចដំណើរការប្រកបដោយបទដ្ឋានបច្ចេកទេសនោះទេ តែផ្លូវភ្លោះមុខផ្សាលើធំថ្មី អាចនឹងមានភាពធំទូលាយជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្នុងពេលចែកកញ្ចប់អាហារ ស្រាយបួស រ៉ាម៉ាឌន  ជូនដល់បងប្អូន ប្រជាពលរដ្ឋ សាសនិកខ្មែរឥស្លាម ចំនួន៤៦០គ្រួសារ នៅក្នុងភូមិទី១៣ឃុំ កោះសូទិនស្រុកកោះសូទិន នៅព្រឹកមិញ លោកអ៊ុន ចាន់ដា បានថ្លែងបន្តថាចំពោះអ្នកជំងឺកូវីដ១៩នៅក្នុង ខេត្តកំពង់ចាម  ដែលមានចំនួន១៦នាក់  ត្រូវបានព្យាបាលជាសះស្បើយអស់ ហើយ។ដោយឡែកអ្នកជំងឺក្នុងប្រទេស កម្ពុជាទាំងមូលដែលមានចំនួន១២២នាក់ក៏បានព្យាបាលជាសះស្បើយ ចំនួន១២០នាក់ហើយដែរ។ទោះជាយ៉ាង នេះក្តីយើងនៅតែមានក្តីព្រួយបារម្ភ  ព្រោះជំងឺដ៏កាចសាហាវមួយនេះដែល មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេបើយើងមានការធ្វេសប្រហែស តែ បន្តិចនោះនឹងមានហានិភ័យខ្ពស់ណាស់  ក្នុងការចម្លងវីរុសនេះ  ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត  ក្នុងរលកទី២ដូចនៅ បណ្តាប្រទេសលើពិភពលោកដែលនឹងអាចធ្លាក់ចូលទៅក្នុងសភាពធ្ងន់ធ្ងរជាមិនខាន។

លោកអ៊ុន ចាន់ដា ក៏បានស្នើដល់អាជ្ញាធរគ្រប់ មូលដ្ឋាននៅតែបន្តធ្វើការផ្សព្វផ្សាយសារ អប់រំអំពីវិធានការបង្ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩នេះជាបន្ត ទៀតដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង  បន្តការអនុវត្តគម្លាតសុវត្ថិភាពបុគ្គល  និងគម្លាតសុវត្ថិភាពសង្គមនិងប្រេីប្រាស់ម៉ាស់ព្រមទាំងធ្វើអនាម័យជាប្រចាំឲ្យបានគ្រប់ៗគ្នាស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាពិធីនេះក៏មានការចូលរួមពីលោកខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តផងដែរ។ដោយក្នុងមួយគ្រូសារទទួលបានអង្ករ១០គីឡូនិងគ្រឿង ឧបភោគបរិភោគ មួយចំនួនមានដូចជា ស្ករសរទឹកដោះគោប្រេងឆានិងទឹកសេរ៉ូ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលបានថ្លែងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ករណីលួចសម្ភារ។ហេតុការណ៍នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ត្រង់ចំណុចផ្ទះសំណាក់យីហោឈារី(ផ្ទះសំណាក់បិទទ្វាទុកចោល) ស្ថិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ០១ឈ្មោះលី ភ័ក្ក ភេទប្រុស អាយុ៣១ឆ្នាំមុខរបររើសអេតចាយ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។០២-ឈ្មោះសុង រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅជុំគ្នា ។ករណីអំពើលួចមានស្ថានទម្ងន់ទោស( គាស់ទម្លុះទម្លាយ )។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្ថែមថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅគាស់ទ្វារផ្ទះសំណាក់របស់ជនរងគ្រោះឈ្មោះស្រ៊ុន សុភ័ក្រ្ក ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។ដោយពួកគេនាំគ្នាលួចវ៉ៃដោះយកគ្រែប្រអប់ធ្វើអំពីឈើ រួចលើកយកមកដាក់រ៉ឺម៉ក ក្នុងពេលធ្វើសកម្មភាពក៏មានអ្នកជិតខាងនៅក្បែរនោះឃើញ ហើយរាយការណ៍ដល់សមត្ថកិច្ច។ លោកបន្តថាក្រោយទទួលបានព័ត៌មាននគរបាលបានចុះឃាត់ខ្លួនមកសាកសួរ។ ជនសង្ស័យទាំងពីរបានសារភាពថាខ្លួន ពិតជាធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកសម្ភារខាងលើពិតមែន។លោកបញ្ជាក់ថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាទើបនិងចេញពីពន្ធនាគារ។បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាបុរសចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូនៅស្រុកជីក្រែង។ហេតុការណ៍ឃាត់ ធ្វើឡើងនៅម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភានេះ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូពីស្រុកជីក្រែង។

ជនសង្ស័យទាំង២នាក់រួមមាន៖១ឈ្មោះម៉េងសុភណ្ឌ ហៅម៉ៃ ភេទប្រុសអាយុ២១ឆ្នាំ  ស្រុកកំណើត និងទីលំនៅសព្វថ្ងៃភូមិអន្លង់វិល  ឃុំគោកធ្លកក្រោមស្រុកជីក្រែង។២ឈ្មោះ ចែត ម៉េងហួយ   ហៅអួយភេទប្រុស អាយុ២៤ឆ្នាំ  ស្រុកកំណើតនិងទីលំនៅសព្វថ្ងៃ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ជនទាំងពីរនាក់សមគំនិតលួចម៉ូតូ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម  ស្រុកជីក្រែង។ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន។ឆ្លងតាមការធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផល អវិជ្ជមានទាំង២នាក់។បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។រវាងម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខសៀមរាប1U.1918 និងម៉ូតូ ម៉ាកC125ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ សៀមរាប1D.8827 បណ្ដាលអោយស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ឈ្មោះវង់ សុផាត ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូម៉ាកC125 សេរី២០១៥)។ចំណែកអ្នករបួសធ្ងន់ ឈ្មោះជូ ចាត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកC125 សេរី២០១៦) ។
សមត្ថកិច្ចបានបញ្ជាក់ថាជនគ្រោះជា
សាកសពប្រគល់អោយក្រុគ្រួសារធ្វើបុណ្យតាមប្រពៃណី។ដោយឡែក អ្នករបួសបញ្ជូូនទៅមន្ទីពេទ្យស្រុកនិងវត្ថុតាង ម៉ូតូរក្សារទុកកន្លែងនគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖មន្ត្រីស្រុកអន្លង់វែងបានអះអាងថាពលរដ្ឋម្នាក់បានស្លាប់ដោយសារផ្ទុះមីនតោន។
ហេតុការណ៍បានកើតឡើងម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចព្រៃស្អាក ស្ថិតក្នុងភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខាងលិចផ្លូវជាតិលេខ៦៧ ប្រហែល៤០០ម៉ែត្រ។
ជនរងគ្រោះឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចប្បន្នរស់នៅភូមិឃុំកើតហេតុ។ក្នុងនោះខូចខាតទាំងស្រុង ត្រាក់ទ័រ០១គ្រឿង ម៉ាក kubotaពណ៌ក្រហមផងដែរ។
មន្ត្រីបន្ថែមថាមូលហេតុចូលភ្ជួរចំការចន្ទីជាន់មីនតោន។បច្ចុប្បន្នសាកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួន​ សម្រាប់បំរើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ខណៈអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​​ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់សាលាសង្កាត់បឹងកុកថ្មី នៅ​លើ​ទំហំ​ដី​៤០x៥០ម៉ែត្រ​ ដែលមានទីតាំង​ស្ថិត​នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចាក់​ដី​ និង​ធ្វើផ្លូវចូលប្រវែងជាង១៦០ម៉ែត្រ ផង​ដែរ​។
លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យទ្វារទឹក១កន្លែង និងច្រាំងទន្លេ ប្រវែង២០ម៉ែត្រ ដែលហូរច្រោះ ដោយសារទឹកភ្លៀងមួយមេធំ​ កាលពីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។​ ជាមួយ​គ្នា​នោះ​ លោក​ អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការ​ជួសជុល​ជាបន្ទាន់ផ្នែកដែលហូរច្រោះ ដើម្បីជៀសវាងការបាក់ស្រុតច្រាំងទន្លេបន្ថែម នាំឲ្យខូចខាតសំណង់ទ្វាទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះ​ ផផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត គ្រោងនឹងសាងសង់អាគារសាលាឃុំ-សង្កាត់ថ្មី ចំនួន១១កន្លែងបន្ថែមទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះខេត្តកំពង់ចាម មានអគារសាលាឃុំ-សង្កាត់ តាម​គំរូ​ស្តង់ដាររបស់ក្រសួងមហាផ្ទៃ ចំនួន៩៨ ឃុំ-សង្កាត់ លើ១០៩ឃុំ សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ពីបទ ករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពពីម៉ោងក្រោយមក។
ជនសង្ស័យឈ្មោះ ភិនសុជៀត ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិ ផាត់សណ្តាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នស្នាក់នៅ ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ស្នាក់នៅបន្ទប់ជួល។ មុខរបរ ជាងគំនូរគូរូប។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថាករណីនេះនៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០នៅវេលាប្រហែលម៉ោង១៨និង៣០នាទីល្ងាច នៅចំណុចជិតកន្លែងឆែកសំបុត្រក្នុងសង្កាត់គោកចក ភូមិទក្សិណត្បូង ក្រុងសៀមរាប មានករណីឆក់ ទូរស័ព្ទ របស់ជនរងគ្រោះម្នាក់ ឈ្មោះ ផេង ប៊ុនឡុង អាយុ២០ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំពូក ស្រុកពួកខេត្តសៀមរាប ដែលគាត់កំពុងជិះកង់ហាត់ប្រាណ។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ បន្តថាសម្ភារបាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាក អាយហ្វូន អិច អេស ម៉ាក ( iPhone X’s mak )។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ បញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានសហការជាមួយជនរងគ្រោះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា លុះ២ម៉ោងក្រោយមកបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំណុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ជាក់ស្ដែងរួមជាមួយវត្ថុតាង ទូរស័ព្ទមួយគ្រឿងដែលបានធ្វើការសកម្មភាពឆក់ពីជនរងគ្រោះ។ ចំណែកបក្ខពួកវាម្នាក់ទៀតបានបើកម៉ូតូរត់រួច។
វរសេនីយ៍ឯក ហង្សសូផាតភីរម្យ ថានគរបាលបានដកហូតវត្ថុតាងជាក់ស្តែង ពីខ្លួនជនសង្ស័យ មានទូរស័ព្ទមួយគ្រឿងម៉ាក iphone xs makដែលឆក់បាន។ តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទមែន ព្រោះអស់ការងារធ្វើដាច់លុយដោយសារ មេរោគCovid 19។
ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភាម្សិលមិញ បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់។
លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ ។ ជាមួយគ្នានោះ ក៏ឆែកឆេររកឃើញវត្ថុតាងស្រោម អនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកនាយការិយាល័យ បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិជាបានអនុញ្ញាតឲ្យស្រីៗរកសុីផ្លូវភេទនៅក្នុងហាងម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃ ចាប់ពី២៥ $ ទៅ៣០$ ហើយខ្លួនដកយក ១០០០០ រៀល។ ក្រោយពេលសាកសួរ ស្ត្រីរកសុីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីសង្គមកិច្ចខេត្ត ។ចំណែកស្ត្រីថៅកែហាង បានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ខែឧសភានេះ ដោយចោទប្រកាន់ ពីបទ សញ្ចារកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំកិច្ចជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោកស្រី​ អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា។

បន្ទាប់ពីកិច្ចប្រជុំ​នេះ​ លោកប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

តាងនាមលោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៏នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងក្នុងនាមប្រធានគណៈកម្មាធិការសាខា លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ ដល់ លោក​ លោកស្រី​ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្ត ដែលបាន ចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖​ខ្យល់​កន្ត្រាក់​​បណ្តាល​ឲ្យផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរោងការខូចខាត។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង​៣និង​៣០នាទី​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០ នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

លោក​ ង៉ាន​ ជឿន​ អាជ្ញាធរ​ឃុំ​បឹងណាយ​ បាន​ឲ្យដឹងថា​ ចំពោះ​ករណី​គ្រោះធម្មជាតិ​នេះ​ បណ្តាល​ឲ្យ​រលំផ្ទះខូចខាតទាំងស្រុង១ខ្នង​ ព្រមទាំង​របើក​ដំបូល និង​ជញ្ជាំង​អស់​ ចំនួន៥​ខ្នង​ ក្នុង​នោះ​​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ រួមមាន​​ ១-ឈ្មោះ​ ឃីម នៅ ដែលមានទំហំ៥x៦ម៉ែត្រ​ ប្រក់ស័ង្គសី​ ជញ្ជាំងសង្គ័សី​ រលំទាំងស្រុង បណ្តាល​ឲ្យ​រងរបួសកូន​ និងប្រពន្ធបន្តិចបន្តួច។
២-ឈ្មោះ អួន អ៊ីម ផ្ទះទំហំ៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា៥០សន្លឹក ។
៣-ឈ្មោះ​អួន​ វន ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​១០០សន្លឹក។
៤-ឈ្មោះប៉ោក ធឿន ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​១២០សន្លឹក។
៥-ឈ្មោះ​ប៉ោក សុខ​ ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​៥០សន្លឹក។
៦-ឈ្មោះ ហ៊ឹម​ សៀង​ ផ្ទះ​ទំហំ​៨x៨ម៉ែត្រ​ ដំបូលក្បឿង​ ជញ្ជាំងស្លឹក​ របើកជញ្ជាំងស្លឹក១ផ្ទាំង​។ ករណីនេះមានភ្លៀងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page607 Page608 Page609 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×