ខេត្តកំពង់ធំ៖អគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមរងការខូចខាត ប្រេះស្រាំជាច្រើនកន្លែងអាចបង្កហានិភ័យគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបច្ចុប្បន្ន ត្រូវបានជួលជុលឡើងវិញ ក្រោយពី លោក តាន់ ម៉េងឆាង ចូលកាន់ដំណែងជា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល។
ការជួសជុលនេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរកសិកម្មខេត្តកំពង់ធំ អោយមានការរៀបចំជួសជុល កែលម្អឡើងវិញនូវអគាធ្វើការអោយសាកសមជាការិយាល័យមន្រ្ដីរាជការធ្វើការ និងជាកន្លែងផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ន។
លោក តាន់ ម៉េងឆាង បានអោយដឹងថា ក្រោយពីលោកចូលកាន់តំណែងជាប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ រយ:ពេលជិត៣ខែហើយ មកទល់បច្ចុប្បន្ន លោកសង្កេតឃើញថាអគារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំខ្វះខាតសព្វគ្រប់ ទាំងសម្ភារធ្វើការ អគារមានសភាពចាស់ទ្រុឌទ្រោម ងាយនិងបាក់ស្រុត ប្រេះស្រាំគ្រប់កន្លែង ពេលភ្លៀងម្ដងៗទឹកលិចស្ទើរគ្រប់កន្លែង។ ជាក់ស្ដែងអគាការិយាល័យនេះគ្មានកន្លែងអង្គុយធ្វើការនោះទេ គឺផ្លាស់ប្ដូរកន្លែងគ្នាអង្គុយរហូត ចឹងហើយទើបលោកបានគៀងគររកសប្បុរសជននានា តាមបណ្ដាមន្ទីរ ពីសាលាខេត្តនិងស្ថាប័ន្ដផ្សេងៗ មកដល់ពេលនេះខាងមន្ទីរបរិស្ថានបានអោយលុយទិញម៉ាស៊ីនត្រជាក់បាន០២គ្រឿង រួមនិងកង្ហារ។ ចំណែកខាងមន្ទីរកសិកម្ម
ផ្ដល់កំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីព្រីន០១គ្រឿង។ ខាងក្រុមហ៊ុន ស៊ីភី បានផ្ដល់ម៉ាស៊ីនសំរាប់បាញ់ថ្នាំសំលាប់មេរោគឆ្លងតាមបណ្ដាសត្តឃាតដ្ឋាន០១គ្រឿង។ ចំណែកអគ្គនាយកដ្ឋានផលិកម្មពហុព្យាបាលសត្វ ក៏បានផ្ដល់កុំព្យូទ័រថ្មី០១គ្រឿង និងម៉ាស៊ីនព្រីន០១គ្រឿងផងដែរ៕SRPប៊ុនរិទ្ធី

