Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តកែប៖លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលថ្មីខេត្តកែប។
តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធ ស្នាក់នៅខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៤នឹង៣០នាទីថ្ងៃទី០១ខែមិថុនាម្សិលមិញនៅជិតព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ជនបរទេសរូបនេះឈ្មោះ RADU TRAIAN POPESCU ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិរ៉ូម៉ានី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមករាឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លិខិតឆ្លងដែនបានបាត់ប៉ុន្តែមិនដឹងបាត់នៅកន្លែងណា ពេលណានោះទេ ការចំណាយលើការហូបចុកប្រចាំថ្ងៃគឺដើរសុំលុយពីប្រជាពលរដ្ឋខ្មែរនិងជនបរទេសក្នុងក្រុងសៀមរាបស្នាក់នៅតាមវត្តអារ៉ាមនិងទីសាធារណៈ។បច្ចុប្បន្នកម្លាំងនគរបាលបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបដើម្បីបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តកំពង់ធំ៖សមត្ថកិច្ចសមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបទីតាំង ល្បែងជល់មាន់ អាប៉ោង មួយកន្លែងនិងឃាត់ខ្លួនអ្នកលេង១១នាក់។ការបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី០១ខែមិថុនាម្សិលមិញនៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល័ង្គ ដោយកម្លាំងអាវុធហត្ថខេត្តដឹកនាំបញ្ជាដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។មន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ នៅព្រឹកមិញថ្ងៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ ៖

១)” ខ្មែរធ្វេីបាន “ ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំដែលបានកាត់ពុះជ្រែកភ្នំធ្វេីផ្លូវចុះមកក្រោមហេីយបត់ឆ្វេងឡេីងទៅលេីភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

២) “សិលាចាំស្នហ៍“ គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួលភ្នំចុះមកក្រោម។

៣) “ ដេីមឈេីចាំស្នេហ៍ “ គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហេីយ ចុះមកក្រោមបន្តិចគឺមានដេីមឈេីធំមួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថភាពរួចស្រេចទៀតផង។

ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡេីងចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាមគឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដែលសង្ឃឹមថានឹងក្លាយទៅជាតំបន់ទេសចរដ៏មានប្រជាប្រីយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ខេត្តព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី០១ខែមិថុនានេះថាស្ពានស្ទឹងស្ដៅ ដែលរងការឆេះដោយភ្លើងព្រៃនារដូវប្រាំងកន្លងទៅ បច្ចុប្បន្ននេះ កំពុងមមាញឹកក្នុងការស្ថាបនាឡើងវិញ ជំនួសដោយស្ពានដែកបេឡេត៍ក្រាលឈើ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអភិបាលខេត្តព្រះវិហារ អនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោកសំ លាងទ្រី បានបញ្ជាក់ថា

ស្ពាននេះមានប្រវែង៤៨ម៉ែត្រទទឹង៤,២០ម៉ែត្រស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តនៅព្រឹកមិញបានបើកកិច្ចប្រជុំពិនិត្យស្ថានភាពដីធ្លីនៅ តំបន់ខុនមាស ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលខេត្តដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងផងដែរ។

សូមបញ្ជាក់ថាជាលទ្ធផលលោក អ៊ុន ចាន់ដា បានដាក់ចេញគោលការណ៍ ០៤ចំណុច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងសហគមន៍។

ទី០១៖ ចាត់តាំង លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨គ្រួសារ។

ទី០២៖ ចំពោះអ្នកទាំង៤០គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីខាងលើនោះទៀតបានទេ។ ប្រសិនបើមានអ្នកណាមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះការពារដីខាងលើទុកជាសម្បត្តិរបស់រដ្ឋ អាជ្ញាធរខេត្តសូមគាំទ្រទាំងស្រុង។

ទី០៣៖ ត្រូវមានការចូល និងការសហការពី ព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ច មុនចុះអនុវត្តការងារ។

ទី០៤៖ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាកសិករម្នាក់ ទៅភ្ជួរស្រែ រួចចុះទៅងូតទឹកអូរ បណ្តាលអោយលង់ស្លាប់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះនៅចំណុចអូររំហាច ស្ថិតនៅក្នុងភូមិតាងួនឃុំល្វែងឫស្សី ស្រុកជីក្រែង។

សមត្ថកិច្ចថាជនរងគ្រោះឈ្មោះឌិន គី ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ។បើតាមសមត្ថកិច្ចថាមូលហេតុជនរងគ្រោៈទៅភ្ជួរស្រែក្នុងស្ថានភាពស្រវឹងរួចចុះទៅងូតទឹកអូរ បណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ខែមិថុនានេះ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

នៅព្រឹកមិញនេះផងដែរ ប្រមុខដឹកនាំកម្ពុជា ក៏បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជាផ្លូវក្រវាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

សូមរម្លឹកថារាជរដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថាដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្ត
មួយនេះ។
សម្ដេចតេជោ បន្ដថាខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថាពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍​ តែក៏នៅមានបងប្អូនមួយ
ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។

ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩
ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តព្រៃវែង៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ កន្លែង ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡា ទល់មុខវត្តស្វាយសាក់ ដោយមិនទាន់មានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងទីតាំងល្បែងខាងលើបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅក្នុងសង្វៀនមាន់ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ។

បើយោងប្រភពបានបង្ហើបថា សង្វៀនមាន់អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុលនិងមេសង្វៀនដ៏ធំម្នាក់ទៀត
ជាអ្នករត់ការដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តកំពង់ធំ៖ដេប៉ូឈើអត់ច្បាប់នៅក្នុងស្រុកស្ទោងចំនួន០៦និងទីតាំងស្ដុក០៥កន្លែងទៀតត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបរយ:ពេល២ថ្ងៃ ដឹកនាំដោយ លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣០និង៣១ ខែឧសភាឆ្នាំ២០២០ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

មន្ត្រីរដ្នបាលព្រៃឈើស្ទោង បានអោយដឹងថាករណីនេះសមត្ថកិច្ចចំរុះរឹបអូសយកឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគូប ពេលនេះកំពុងតែដឹកជញ្ចូន ចេញ យកមករក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី នៅព្រឹកមិញបានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៦១គ្រួសារ ស្ថិតនៅឃុំឃុនរាម និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ង៉ាន់ ភិរុណ បានថ្លែងជម្រុញរក្សាបាននូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។

លោកបានមានប្រសាសន៍បន្ថែមថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរ​ ក្រោមដំបូលសន្តិភាពតែមួយ ហើយសម្តេច​ លោកតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង​ និងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារឡើយ។ន

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាអង្ករ ១០គីឡូក្រាម ទឹកត្រី ០១យួរ និងទឹកស៊ីអុីវចំនួន ០១យួរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកក៏ បានចុះពិនិត្យការដ្ឋានជីកស្រះទឹកទំហំ​ ៥០ម៉ែត្រគុណ​ ១០០ម៉ែត្រ​ ស្ថិតនៅក្នុងវត្តព្រៃជាំ​ ភូមិត្រពាំងថ្ម​ ឃុំឃុនរាម​ ដេីម្បីរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ និងបង្កបង្កើនផលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page596 Page597 Page598 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×