Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់​ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​ ដែលសារលិខិតនោះមានខ្លឹមសារថា​ ៖​ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើន​ជន្មាយុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជា​ប​ឋម ខ្ញុំ និងសហការី នៃកាក​​បាទ​​​ក្រហមកម្ពុជា សូមចូលរួមសម្តែងនូវ​​​អំណរ​សាទរប្រកបដោយក្តីសោមនស្ស​រីក​រាយ​ និងសូមជូននូវ​សព្ទ​សា​ធុ​កា​រ​ពរជ័យសិរីវឌ្ឍនមង្គល វិបុល​សុខមហា​ប្រសើរគ្រប់​ប្រការ ជូន​ សម្ដេច​ក្រឡាហោម ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី សូម​បាន​​ប្រកប​ដោយ​សុខភាព​ល្អបរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺថ្លា​វាងវៃ ចម្រើនជន្មាយុ​យឺន​យូរ ដើម្បីរួមចំណែក​ក្នុងការដឹកនាំសង្គមជាតិ មាតុភូមិ ឲ្យទទួល​បាន​នូវ​​​វឌ្ឍនភាព​ថ្មីៗ គួរជាទីមោទកភាព​បន្ត​បន្ទាប់​បន្ថែម​​​​​​​​ទៀត។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះ​វីរភាព​ឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ​ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី ដែល​ជានិច្ចកាល សម្តេច តែងបានបំពេញ​បេស​ក​កម្ម​​ចម្ប​ង​ៗ​ប្រកប​ដោយ​សក្តានុ​ព​ល លះបង់​​កម្លាំង​កាយ ចិត្ដ ឆន្ទៈ មនសិការ និងបទពិសោធន៍ ​​ក្នុងការដឹកនាំ​ស្ថាប័ន​ក្រសួ​ង​មហាផ្ទៃ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់ប្រភេទ ជា​ពិសេ​ស​​​​ទប់​ស្កា​ត់​បានឧបាយកលទុច្ចរិតដើម្បីផ្តួ​លរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ រួមទាំងអនុវត្តនីតិរដ្ឋ លិទ្ធិ​ប្រជា​ធិប​តេយ្យ រក្សា​បាន​សុវត្ថិភាពសង្គម របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ ទទួលបានជោគជ័យ​ត្រចះ​ត្រចង់​ជា​បន្តបន្ទាប់ ធានា​​​​​​​បាន​នូវមូលដ្ឋានសន្តិភាព ស្ថិរភាព ជាតិរឹងមាំ ក្រោម​ម្លប់ដ៏ត្រជាក់ នៃ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នា​​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា។»

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៣ ខែ មករា ម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំ ប្រទល់រដ្ឋបាល ដែលមិនទាន់ច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាល ខេត្តឧត្តរមានជ័យ។

លោក ទៀ សីហា បានលើកឡើង នៃភូមិសាស្ត្រមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលពុំទាន់បានកំណត់ឱ្យច្បាស់លាស់ ជាយូរឆ្នាំមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែលមានព្រំប្រទល់រដ្ឋបាល ក្នុងការគ្រប់គ្រងត្រួតលើគ្នា ដើមី្បធ្វើការបញ្ចប់។

កិច្ចប្រជុំ ក៏ដើមី្បត្រួតពិនិត្យទៅលើគំនូសខ្សែផែនទីព្រំប្រទល់ថ្មី ដែលអគ្គនាយកដ្ឋានភូមិសាស្ត្រ បានចុះធ្វើការសិក្សាកន្លងមក ក្នុងការចាំស្តាប់នូវរាល់សំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកែសម្រួលព្រំប្រទល់ ឬ ក៏ឯកភាពទៅតាមគំនូសខ្សែព្រំប្រទល់ថ្មី ក្នុងការយកចំណុចទាំងនោះទៅធ្វើការប្រជុំពិភាក្សាជាមួយ ខេត្តឧត្តរមានជ័យ នៅថ្ងៃខាងមុខនេះ។

បើតាម នាយកទីចាត់ផែនការ វិនិយោគនៃសាលាខេត្តសៀមរាប បានឲ្យដឹងថាបញ្ហាព្រំ ប្រទល់រដ្ឋបាលមិនច្បាស់លាស់ មានស្រុកចំនួន៣ គឺស្រុកស្វាយលើ នៅឃុំកន្តួត និង ឃុំស្វាយលើ ស្នើ ៤ភូមិ ,ស្រុកស្រីស្នំ គឺស្ថិត ឃុំស្លែងស្ពាន មាន ៧ភូមិ និង ស្រុកវ៉ារិន សិ្ថតនៅឃុំស្រែណូយ និងឃុំវ៉ារិន មាន ៨ភូមិ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់តុលាការ សមត្ថកិច្ច នៅខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួន ប្រជាពលរដ្ឋ និងមេភូមិ នៅភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ឯកឧត្ត សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងស្របតាមសំណើរឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមប្រតិបត្តិការការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តសៀមរាប៖ក្រសួងសាធារណការបានឲ្យដឹងថា “គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន 14.27% (ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន) ជាវឌ្ឍនភាពគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១” ។

នេះជាខ្លឹមសារ នៃកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។

ជាជំហានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ភ្នំពេញ៖ថ្ងៃនេះគឺជាថ្ងៃអបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន។

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបាន កម្លាំងប៉ុស្ដិ៍ចុងកាល់ នៃអធិការដ្ឋាននគរបាលចុងកាល់ ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួន ករណីលួចម៉ូតូ។

ការឃាត់ខ្លួននៅថ្ងៃពុធ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ០៧យប់ នេះនៅចំណុចភ្នំល្អក់ ស្ថិតក្នុងភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ ស៊ត់ សុភា ហៅ ថេប អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

នគរបាលបានឲ្យដឹងថាជនសង្ស័យ បានធ្វើសកម្មភាពលួច (ម៉ូតូ) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ មានទីលំនៅ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការណ្តាល។

ក្នុងឱកាសនោះដែរ លោកយាយ ហុង អុន បានប្រាប់ថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់ ហើយថ្ងៃនេះគាត់មានក្តីរំភើបក្រៃលែងដែលបានមកកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងបានទទួលការរាក់ទាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជា។

លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកប្រជាពលរដ្ឋកម្ពុជា ទោះបីជាថវិកាចូលរួមមិនច្រើនក្តី តែទឹកចិត្តមនុស្សធម៌គឺមិនអាចកាត់ថ្លៃបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តព្រះវិហារ៖ផ្ទះមានទំហំ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៨០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់ជូនគ្រួសារមួយអតីតយុទ្ធជន រស់នៅក្នុងខេត្តព្រះវិហារ។

ផ្ទះដែលត្រូវផ្សល់ជូន អតីតយុទ្ធជន ដែលជាសមាជិកសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ មានឈ្មោះ ឃុត ឃន ភេទប្រុស អាយុ៥១ឆ្នាំ ជានិវត្តជន ប្រពន្ធឈ្មោះ សាត់ សុខៀន អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមជម្រាបថានៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ, ថ្នាក់ដឹកនាំ តំបន់សឹក, ក្រុមការងារ ស.អ.ក ខេត្ត, អនុប្រធាន សអក ស្រុក, ក្រុម សសយក ស្រុក រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានធ្វើការសាងសង់ផ្ទះខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួល ដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោកអ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា បានដាក់ចេញនូវវិធានមួយចំនួន ដើម្បី សម្រូល ដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖

១-ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន

២-ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក

៣-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកគោរពបូជា និងជួយសម្រួលចរាចរនៅពេលគម្រោងបន្តសាងសង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗត្រូវយកទៅចតនៅចំណតមាត់ស្ទឹងជាប់ទីតាំងហាត់ប្រាណ។

៤-ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យជុំវិញតូបរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗនៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈកម្មការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរតាមការពិនិត្យជាក់ស្តែង ព្រមទាំងត្រូវគោរពក្រមសីលធម៌សង្គម ជាពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗដែលបានបូជាហើយយកមកលក់ជូនភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

៥-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមបន្ត រួមគ្នា ការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗ បានរក្សាទុក ដើម្បីជាប្រយោជន៍.សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។ លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម ចុះពិនិត្យមើល ទីតាំងដីសាធារណៈ របស់រដ្ឋ មួយកន្លែង ក្នុងតំបន់ “ទំទប់តាសេក”ស្ថិតនៅភូមិតាមាង ឃុំកោះរកាស្រុកកំពង់សៀម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម​៖ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន ខេត្ត រួមជាមួយ ប៉ូលិសស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី​ ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់ ស្រីម្នាក់។

ហេតុការណ៍នេះធ្វើឡើង នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌ស ចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង​ និងរថយន្តធំចំនួន០២គ្រឿង។

​ ដោយ​យោង​តាម​ចម្លេីយសារភាពពី ជនសង្ស័យខាងលេី នៅ​វថ្ងៃទី​១២ខែមករា ឆ្នាំ២០២១ ​កម្លាំង​ជំនាញ​ការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម នឹង អធិការស្រុកជេីងព្រៃ
សហការ ជាមួយនគរបាលខេត្តកណ្តាល អធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន០៤នាក់​ ស្រី​០១នាក់៖

១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
​
ដក​ហូតបាន​វត្ថុតាង ម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដេីម​ ស្រោមកាំភ្លេីងK៥៤ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និថងវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន​ សមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងលោក វង្ស​ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page471 Page472 Page473 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×