ខេត្តសៀមរាប៖”ប្រសិនបើអ្នកជឿខ្លួនឯងថា អ្នកនឹងរស់នៅក្នុងភាពស្តុកស្តម្ភ ភាពស្ដុកស្ដម្ភនឹងជឿអ្នក” អត្ថន័យខាងលើនោះ សូមដៅឲ្យយើងការជឿទៅលើចំណុចវិជ្ជមាន ដែលខ្លួនយើងចង់បានជាពិសេស ឥទ្ធិពលនៃជំនឿ សម្រាប់់ជីវិតរស់នៅនិងការធ្វើអាជីវកម្ម។
រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាពជោគជ័យ មិនអាចកើតឡើង ដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។
គ្រប់យ៉ាងកើតឡើង ចេញពីភាពក្លាហាន ឬក៏យើងហៅថា”ការប្រថុយដែលមានកម្រិតគ្រប់គ្រងបាន” ចេញពីការសម្រេចចិត្ត ចេញពីភាពប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ ពីព្រោះយើងដឹងហើយថា ” សូម្បីតែយើង អង្គុយស្ងៀមមិនធ្វើអ្វីមួយ ក៏មានកំហុសទៅលើហេតុផលអ្វីមួយរួចទៅហើយដែរ”។
ដូច្នេះហើយការកែប្រែកំហុសឲ្យមានប្រសិទ្ធភាព ឱ្យឃើញផ្លែផ្កា រាល់ការងារ ដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាព ទំនាក់ទំនង ហើយមិត្តអ្នកអាន សូមចងចាំថា” កម្រិតគុណភាពរបស់សហគ្រិនភាព អាស្រ័យទៅលើ កម្រិតគុណភាព ទំនាក់ទំនង ដែលពួកគេបានធ្វើឡើង”។
សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យ យ៉ាងច្បាស់លាស់ ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន “ប្រសិនបើអ្នកជឿលើខ្លួនឯង ជោគជ័យនិងចូលរួមជឿលើអ្នក” ពីព្រោះអ្នកជឿលើហេតុផលចេញ ពីក្នុងខ្លួនរបស់អ្នកមក។
ខាងក្រោមនេះ ជាគោលដៅចំបងចម្បង ៥ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពរលើកធុរកិច្ចរបស់ខ្លួន។
១. គិតធំ “ខ្ញុំអាចធ្វើបាន”
“ប្រសិនបើអ្នកគិតថា អាចធ្វើបាន អ្នកនឹងមើលឃើញនូវវិធីជាច្រើនដើម្បីឲ្យសម្រេចបានចំពោះការគិតនោះ”
ការប្រកាន់នៅជំហរថា :គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើអ្នកមិនទាន់ធ្វើវានោះ ពាក្យពេចន៍ទាំងអស់នោះ មានតម្លៃលើសពីអ្វីដែលអ្នកបានគិត ក្នុងកម្រិតដែលអ្នកមានអំឡុងពេលពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវ ចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ “ប្រសិនបើអ្នកនៅតែបន្តការប្រៀបធៀបការវាយតម្លៃមកលើខ្លួនឯងអ្នកមិនអាចមានចិត្តក្លាហានគិតធំបានឡើយ ហើយការគិតធំនេះ ធ្វើឲ្យអ្នកមានវិន័យដាច់ខាតចំពោះខ្លួនឯង។
២. ប្រកាន់យកការគិតវិជ្ជមាន:
សហគ្រិនជោគជ័យ មានមូលហេតុដែល ពួកគេជោគជ័យ ពីព្រោះ ពួកគេផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទាំងឡាយ នៅក្នុងផ្នត់គំនិតចាស់ៗរបស់ពួកគេដោយបញ្ចូលឬជំនួសមកវិញនៅ នូវផ្នត់គំនិតវិជ្ជមាន។
“ប្រសិនបើអ្នកមានការគិតអវិជ្ជមាន អ្នកនឹងមើលឃើញពីពន្លឺនៃភាពជោគជ័យរចេញពីក្នុងខ្លួនរបស់អ្នក “ដូច្នេះហើយ សូមអ្នក ព្យាយាមកែប្រែគំនិតអវិជ្ជមានចោល ហើយទទួលយកឥរិយាបថល្អៗសម្រាប់ខ្លួនឯងវិញ ” ការ គិតអវិជ្ជមាន គឺជាឧបសគ្គរាំងផ្លូវរបស់អ្នកមិនឲ្យធ្វើដំណើរទៅ ដល់កន្លែងដែលអ្នកចង់ទៅ រីឯការគិតវិជ្ជមាន នឹងពាំនាំរូបអ្នក ទៅដល់ទីកន្លែងតើអ្នកចង់ទៅ ”
៣. គិតអំពី ឈ្នះឈ្នះរួមគ្នា
សហគ្រិនដែលទទួលបានផលធំៗពីព្រោះពួកគេបានគិតធំ ពួកគេតែងតែប្រកាន់យកនូវកិច្ចសហប្រតិបត្តិការ ដែលជាស្នូលធំមួយក្នុងទិសដៅរួម “ឈ្នះឈ្នះទាំងអស់គ្នា “ប្រសិនបើខ្ញុំបានចំណេញ អ្នកក៏បានចំណេញ គឺគ្មានអ្នកណាខាតឡើយ។
ក្រុមហ៊ុនមួយជោគជ័យ នឹងស្ដុកស្ដម្ភទៅបាន មិនមែនអាស្រ័យទៅលើតែ អតិថិជន ក្នុងរយៈពេលខ្លីនោះទេ គឺការគិតឃើញវែងឆ្ងាយ សម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំង ការសហការជាមួយនឹងដៃគូផ្សេងៗ ដើម្បីចូលរួមភាព រីកចម្រើនរយៈពេលយូរ ក្នុងទិសដៅ ឈ្នះរួមគ្នា ” ខ្ញុំឈ្នះ , អ្នកឈ្នះ , យើងឈ្នះ WIN WIN ព្រមទាំង
ការបង្កើតវប្បធម៌ រីករាយ និងការសំរេចចិត្តលឿន របស់បុគ្គលិកគ្រប់ផ្នែកនៅក្នុងស្ថាប័នផងដែរដូច្នេះ ហើយ ការប្រកាន់យកភាពត្រឹមត្រូវ និង ការប្រកាន់យកភាពយុត្តិធម៌ គឺជាអ្វីដែលពួកគេត្រូវធ្វើក្នុងបុព្វហេតុនៃសហប្រតិបត្តិការ។
៤.ក្លាហានសារភាពចំពោះកំហុស
“កំហុសពិតប្រាកដរបស់សហគ្រិនគឺកំហុស ដែលបណ្ដោយអោយមានដដែលៗ “កំហុសវាមិនមែនជារឿងធំដែលធ្វើឱ្យអ្នកបាក់ មុខមាត់ដូចអ្នកបានគិតនោះទេ តាមការពិតកំហុសគឺជាគ្រាប់ពូជ នៃភាពវាងវៃ នៃភាពត្រឹមត្រូវ សម្រាប់ជំហានបន្ទាប់ ប្រសិនបើអ្នកទទួលស្គាល់នូវកំហុសនោះ។
នៅក្នុងលោកយើងនេះគ្មានអ្វីដែលឥតខ្ចោះនោះឡើយសូម្បីតែផ្ទាំងគំនូរដ៏ល្អមួយត្រូវបានឆ្លងកាត់ការប្រើខ្មៅដៃ ដែល ដែលត្រូវលុបច្រើនដងសូមមិត្តអ្នកអានចង់ចាំថា “ខ្មៅដៃដែលល្អ គឺខ្មៅដៃដែលមានជ័រលុប”។
៥. ផ្នត់គំនិតនិងការតាំងចិត្តត្រូវតែរឹងមាំ
“គ្មានផលធំទាំងឡាយណា កើតឡើងចំពោះអ្នកគិត ស្រាលៗ ឬលំៗ ដោយគ្មានការតាំងចិត្ត មុតមាំបានឡើយ”
នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដនោះ គ្មានអ្វីដែលជាឧបសគ្គសំរាប់អ្នកទៀតឡើយ ពីព្រោះភាពពិតប្រាកដ បានធ្វើឲ្យអ្នកក្លាហានជាងមុនបានធ្វើឲ្យអ្នកលះបង់ទម្លាប់ដែរអត់ប្រយោជន៍ ដើម្បីធ្វើកិច្ចការចាំបាច់ ៗ ហើយនៅពេលនោះនឹងជួបមនុស្សជាច្រើន ដែលមានជំនាញនិងមានគំនិតជួយដល់អ្នក លើកស្ទួយអ្នកឲ្យទទួលបានជោគជ័យ។
ប៉ុន្តែរឿងទាំងអស់នោះ “ពួកគេត្រូវការដំបូងគឺអ្នកត្រូវមានការតាំងចិត្តមុតមាំ”។
និពន្ធដោយ៖ លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា PAPAYA NEXT STEP CO,.LTD
*PAPAYA REAL ESTATE «គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ»
* PAPAYA HOMESTAY «គម្រោងលើវិស័យទេសចរណ៍»
*PAPAYA GARDEN «គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ»







ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅថ្ងៃទី០៨ ខែកុម្ភ: ម្សិលមិញ លោកទៀ សីហា អភិបាលខេត្ត បានលើកបង្ហាញនូវគំនិតផ្តួចផ្តើមមួយ ថា បើអាចធ្វើបានចាប់ពីឆ្នាំ២០២១ នេះ តទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនា ផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ។ លោកធានាបានថា ការប្រើប្រាស់ផ្លូវជនបទ ពីផ្លូវក្រាលដីគ្រួសក្រហម ទៅជាផ្លូវបេតុងក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង តាមស្តង់ដារសុពលភាព។ យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ គឺសំដៅទៅរកការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុង នៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាល របស់កម្ពុជា ដែលមាន សម្តេចហ៊ុន សែន ជាប្រមុខដឹកនាំ ចេញពីឋានៈជាប្រទេស កំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈ ជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗ នាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ នៅជនបទ។
ខេត្តសៀមរាប៖លោកទៀ សីហា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការ មួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរក្រុង ស្រុក ទោះបីកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យកម្លាំងសមត្ថកិច្ច ធ្វើការលុបបំបាត់ កុងត្រូលជជុះ និង ក្រុមអ្នកកាសែត អាណាធិបតេយ្យ ដែលបានដើរដាក់កុងត្រូល ស្ទាក់ទារប្រាក់ ពីប្រជាពលរដ្ឋ ដឹកជញ្ជូនផលអនុផល។ អភិបាលខេត្តក៏បានណែនាំឲ្យដល់មន្ត្រី បង្រ្កាបទប់ស្កាត់ បទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃ ព្រមទាំងមុនចេញប័ណ្ណកម្មសិទ្ធិ ក៏ត្រូវត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ដើមី្បចៀសវាង ការប៉ះពាល់ ដល់តំបន់បូរាណដ្ឋាន បេងបួរ អូរប្រឡាយជាដើមម។