ខេត្តសៀមរាប៖លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខា ខេត្តសៀមរាប នៅថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១នេះ និងសមាជិក បាននាំយកអំណោយ និងថវិកាមួយចំនួនប្រគល់ជូន លោក កាន់ គា នាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន ដែលស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អំណោយដែលប្រគល់ជូនរួមមាន៖
អាល់កុល ១០លីត្រ ម៉ាសចំនួន ២៥០០ ម៉ាស
ថវិកាចំនួន ៤០មុឺនរៀល សម្រាប់ទិញ អង្គចងចាំ (Hard Disk) សម្រាប់ផ្ទុកទិន្ន័យរបស់សាលា។
លោកហ៊ុន ប៉ូគា ក៏បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយមានមតិផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់បានខ្ពស់ នូវអនាម័យក្នុងសាលា។ ជាពិសេសសូមចូលរួមអនុវត្ត(៣កុំ ៣ការពារ) ឲ្យបានដើម្បីចៀសផុតពីជំងឺកូវីដ-១៩។
សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកវ៉ារិន បានទទួលការឧបត្ថម្ភ ឪទ្បឹក ចំនួន១តោន ពីលោក គីម សាក់ ម្ចាស់ចំការ តាមរយៈ លោក រ៉េន រក្សា ក្រុមការងារ យុវជនស្រលាញ់សន្តិភាព និងក្រោមការសម្របសម្រួលដោយ លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង បានដឹកនាំ សមាជិកនាំយកអំណោយនេះ ទៅប្រគល់ជូន រដ្ឋបាលស្រុកវ៉ារិន ក្នុងនោះទឹកសុទ្ធ ៤០យួរផងដែរ៕SRP
ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៧៣០គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកកងមាស បានទទួល អំណោយរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ខេត្តមណ្ឌលគិរី៖មានការលើកឡើងថាសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងស្រុកកែវសីមា នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធយ៉ាងណាក៏ដោយ។


ភ្នំពេញ៖ថ្ងៃនេះកម្ពុជាបានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។
រដ្ឋមន្ត្រីក្រសួងកសិកម្មខ្មែរ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះ នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជា ទទួចចង់បានពេលនេះ។
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។