Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖នៅមុននេះបន្តិច ពលរដ្ឋខេត្តសៀមរាបម្នាក់ ត្រូវបាន«សត្វពស់ខាំ​» ពេលនេះកំពុងជួយសង្គ្រោះ។នេះបើយោងតាម ការបញ្ជាក់របស់អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹមសម្បត្តិ។
អធិការនគរបាលស្រុកសាគងបានបញ្ជាក់ថា មុននេះបន្តិចនាវេលាម៉ោង ១៩និង៤៥នាទីយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ នៅចំណុចខាងជើងភូមិលលៃ​ ឃុំបាគង​ ស្រុកប្រាសាទបាគង មានករណីសត្វពស់ខាំ​ជនរងគ្រោះម្នាក់​ ឈ្មោះឡង់ រ៉ាភីភេទប្រុសអាយុ១៨ឆ្នាំ​ ខណៈដែលជនរងគ្រោះកំពុងចុះមើលសន្ទូចដាក់ត្រី​ បណ្តាលអោយ​សន្លប់​ពេលមកដល់ផ្ទះ ត្រូវបានក្រុមគ្រួសារ​ និងមន្ត្រីនគរបាលមូលដ្ឋាន​ សហការណ៍ ជាមួយមន្ត្រីសុខាភិបាល ជួយបញ្ជូន​តាមរថយន្តមកមណ្ឌលសុខភាពបាគង និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ជាមួយគ្នានេះ លោកសូមអំពាវនាវ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ តាមតំបន់ដែលមានទឹកជន់​ឡើង​ សូមមានការប្រុង​ប្រយ័ត្ន​ចំពោះ សត្វ​អាសិរពិសគ្រប់ប្រភេទ​ បង្ការកុំអោយមានគ្រោះថ្នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌសៀមរាបម្នាក់បានខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសព្រៃឈើ រហូតធ្វើឱ្យរថយន្តរបស់ខ្លួនធ្លាក់ចូលទឹក។
អ្នកឃើញហេតុការណ៍បាននិយាយថាករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ព្រឹកមិញត្រង់ចំណុចភូមិសក្កដា ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប។
ប្រភពបានបន្តថារថយន្តរបស់មន្រី្តរដ្ឋបាលព្រៃឈើដែលបានធ្លាក់ចូលទឹកម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ
ភ្នំពេញ២E៥៣៧៦ ដោយបាន
បើកតាមប្រមាញ់រថយន្តដឹកឈើមួយគ្រឿង តែត្រូវរថយន្តដឹកឈើ គៀធ្លាក់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ តែករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ប្រជាពលរដ្ឋបានសម្ដែងនូវកោតសរសើរ ដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ប្រឹងបង្កា្របបទល្មើស ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតការនឿយហត់ឡើយ ដើម្បីរក្សាព្រៃឈើអោយបានគង់វង្ស។ក៏ប៉ុន្តែបើទោះបីជាមានការប្រឹងប្រែងទប់ស្កាត់ពីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានដាក់ស្នាក់ការពីស្វាយលើ រហូតដល់ក្រុងសៀមរាប យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញមានការដឹកជញ្ជូនឈឺចេញពីខេត្តព្រះវិហារចូលខេត្តសៀមរាបយ៉ាងអនាធិបតេយ្យដដែល។«ខាងក្រោមជាសំឡេងមន្ត្រីរដ្ឋបាលខណ្ឌសៀមរាប ដែលបានខលទូរសព្ទបញ្ជាក់ថាខ្លួនជួបហេតុការណ៍រថយន្តឈ្មួញឈើបុកធ្លាក់ទឹក»៕SRP

https://www.srpostnews.com/wp-content/uploads/2020/10/K-SaL-Ca-SL-2010151221.mp3
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នាព្រឹកមិញ បានអញ្ជើញដឹកនាំប្រតិភូចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនៈកោដ្ឋ” នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ។

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនៈកោដ្ឋ” ព្រះអង្គបានប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក
ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទីវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ទិវាដ៏សែនអាឡោះអាល័យនេះ ជាគម្រប់ខួប៨ព្រះវស្សានៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាមទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តព្រៃវែង៖អាជ្ញាធរខេត្តព្រៃវែងនៅ
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាក
បណ្តោះអាសន្នយានយន្តដឹកទំនិញធុនធំ ដែលចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៣១៣ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ដោយសារនៅត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍(កម្រាលផ្លូវបេតុងសរសៃដែក) កំពុងទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀងជន់លិច និងហូរកាត់ខ្លាំងផ្លូវជម្រៅចង់ត្រឹមចង្គង់ ចម្ងាយប្រវែងប្រហែលជាង២០០ម៉ែត្រ។
គួរបញ្ជាក់ថា ផ្លូវខេត្តលេខ៣១៣នេះ គឺជាផ្លូវសំខាន់មួយដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ចូលតាមផ្សារកអណ្តើក ឬតាមផ្សារកំពង់សឹងស្រុកបាភ្នំ កាត់មកផ្លូវជាតិលេខ១១ ស្រុកពាមរក៍ ខេត្តព្រៃវែង។ អាជ្ញាធរស្រុកទាំងពីរខាងលើបានអោយដឹងថា ដោយប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលអោយប៉ះពាល់ខេត្តមួយចំនួន ក្នុងនោះភូមិសាស្ត្រមួយចំនួននៃខេត្តព្រៃវែង ក៏បានទទួលរងផលប៉ះពាល់ផងដែរ។
ជាក់ស្តែងទំនប់បង្ហៀរបឹងស្នេហ៍នេះត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវរយៈពេល៣ទៅ៤ថ្ងៃមកហើយ។ហេតុដូច្នេះទើបអាជ្ញាធរខេត្តសម្រេចបិទផ្លូវខេត្តលេខ៣១៣នេះជាបណ្តោះអាសន្នតែម្តង។
អាជ្ញាធរបញ្ជាក់បន្ថែមថា ផ្លូវខេត្តលេខ៣១៣នេះមិនបានបិទទាំងស្រុងនោះទេ គឺបិទមិនអោយធ្វើចរាចរណ៍តែរថយន្តធុនធំៗតែប៉ុណ្ណោះ ដោយតម្រូវអោយបើកវាងចូលមកពីផ្លូវជាតិលេខ១(ផ្សារកអណ្តើកឬផ្សារកំពង់សឹង)ត្រូវកាត់តាមផ្លូវកែងតាសូរទៅឃុំទឹកថ្លាឡើងទៅផ្លូវជាតិលេខ៨អាវិញ។ហើយបើបើកបរមកពីខេត្តព្រៃវែងតាមផ្លូវលេខ១១ឡើងទៅផ្សារអ្នកលឿងកាត់ទៅរកផ្លូវជាតិលេខ១វិញ។
ចំណែករថយន្តតូចៗនិងរ៉ឺម៉កម៉ូតូអនុញាតអោយនៅធ្វើដំណើរឆ្លងកាត់តាមផ្លូវខេត្តលេខ៣១៣នេះជាធម្មតា ក្រោមការដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាជនអ្នកធ្វើដំណើរ២៤លើ២៤ម៉ោង រហូតដល់មានការណែនាំជាថ្មីពីមន្ត្រីជំនាញនិងអាជ្ញាធរខេត្តនាពេលខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋផងដែរបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ខេត្តសៀមរាប ដែលព្រះអង្គបានយាងចូលទីវង្គត់ ក្នុងថ្ងៃគម្រប់ខួប៨ឆ្នាំនេះ នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០នេះ។

ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ការបាត់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ បានធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ។

ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាងជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គ នៅមុខព្រះរាជដំណាក់ក្រុងសៀមរាប ក៏មានរៀបចំពីធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណុប ការៈ របស់ព្រះអង្គ ដែលធ្វើឲ្យប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរឥសាម នៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ។

បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និង ការគោរពព្រះវិញ្ញាណក្ខ័ន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និង គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្តរបស់ព្រះបរមរតនកោដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាប នៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនជនល្មើសបែបVIP របស់កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមវត្តមានលោកលី សំរិទ្ធ អភិបាលរងខេត្ត តំណាង លោក ទៀ សីហា ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការស្នងការខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងសិក្ខាកាមដែលបានហ្វឹកហាត់បំប៉នជំនាញចំនួន ១៣៥នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តសៀមរាប៖នៅក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នាព្រឹកមិញនេះ ពលរដ្ឋរស់នៅស្រុកវ៉ារិន
បានគាំទ្រយ៉ាងខ្លាំង នឹងបានលើកឡើងថានៅមូលដ្ឋាន របស់ពួកគាត់មានការខ្វះខាតនៅឡើយ មានដូចជា៖ ផ្លូវ ប្រព័ន្ធលូទឹក អគ្គីសនី និង សេវាសុខាភិបាលជាដើម។

វេទិកាសាធារណៈនេះធ្វើនៅ នៅវត្តស្វាយស ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមវត្តមានលោករបស់ នូ សុវត្តិ រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកវ៉ារិន ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិង ប្រជាពលរដ្ឋ២០១នាក់ផងដែរ។

ក្នុងវេទិកានេះ លោកនូ សុវត្តិ បានផ្តល់អោយមន្ត្រីជំនាញពាក់ព័ន្ធ បកស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋមនិង ទទួលយកនូវរាល់អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះភូមិដ្ឋានមួយចំនួន មិនទាន់បានបំពេញគ្រប់តម្រូវការនៅឡើយ។

ជាមួយគ្នានេះលោកនូ សុវត្តិ បានរំលឹកដល់ពលរដ្ឋទាំងអស់ សូមចូលរួម ថែទាំសុខភាព ប្រុងប្រយ័ត្ន ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងជំងឺគ្រុនឈិក និងផ្តាំផ្ញើរអោយ ផ្សព្វផ្សាយអោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង ចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅសាលាឃុំ សង្កាត់ អោយបានមុនថ្ងៃផុតកំណត់ការចុះបញ្ជីចុះឈ្មោះបោះឆ្នោត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២០

ខេត្តកំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណ ក្ខ ន្ធ ថ្វាយ ព្រះករុណា ព្រះ បរម រតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ គម្រប់ ខួប៨ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ដែល បានប្រារព្ធ ឡើង នៅ មុខសាលាខេត្ត នាព្រឹក ថ្ងៃព្រហស្បតិ៍ត ១៣រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ ។

លោក អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាង បងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម បានធ្វើការបូជាទៀន ធូប ថ្វាយនៅ ចំពោះមុខព្រះឆាយាល័ក្ខ របស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះវិញ្ញាណក្ខន្ត របស់ព្រះ បរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទ្រង់ បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យ បានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ចងចាំ ជានិច្ចនូវព្រះមហា ករុណា ទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល របស់ព្រះអង្គ ដែលបានលះ បង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ។

ការរៀបចំពិធីនេះជាកិច្ចតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះ បរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនជាតិមាតុភូមិ និង ប្រជាជាតិជាទី ស្រឡាញ់របស់ព្រះអង្គ។

លើសពីនេះទៀត ក្នុងនាមកូនចៅជាប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរ ទូទាំងខេត្តកំពង់ចាម មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេច ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញ ព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page785 Page786 Page787 … Page956 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!