Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៥

លោកហ៊ុន ម៉ានី៖ អ្នកដឹកនាំជំនាន់មុនរកបានដោយលំបាកនូវសុខសន្តិភាពការបង្រួបបង្រួមជាតិ អ្នកជំនាន់ក្រោយមានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព

ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់របស់អ្នកជំនាន់មុន ដោយឯកឧត្តម បានលើកឡើងថា ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា បច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលយើងមានសព្វថ្ងៃ។

លោកបានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិរបស់អ្នកជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិតធ្វើជាដើមទុនក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ពោលគឺ សម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! រហូតនាំមកជូនជាតិនិងប្រជាជននូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោមបេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ គឺទី១៖ មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាដូចអតីតកាល ជាពិសេសដូចជារបបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៥

នរគរបាលមួយរូបបានរងរបួសធ្ងន់ខណ:កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍នៅ​វេលា​ម៉ោង​១៨និង១៦នាទី​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ​២០២៥​ តាមបណ្ដោយផ្លូវជាតិលេខ68A នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរមានជ័យ​ បើកបញ្រ្ចសទិសគ្នាពីរជើងទៅត្បូង។

គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកលុចសុិសពណ៌សរ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 2A-8818 បើកបរដោយឈ្មោះ រោន រ៉ុត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គ្មានរបួស)។
រួមដំណើរ: ឈ្មោះ គុំ សុឈៀ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាងឡាន រស់នៅ ភូមិ ឃុំ ជាមួយគ្នា(គ្មានរបួស)។ ចំណែក
​ ម៉ូតូម៉ាក វេវ ពណ៍ខ្មៅ​ សេរីឆ្នាំ២០២៣ ពាក់ផ្លាក
លេខ​ សៀមរាប1.AR-3334 បេីកបរដោយឈ្មោះ​ ឡៅ ខាត់ណា ភេទ​ស្រីអាយុ​៣៨ឆ្នាំ​ មមុខរបរនគរបាលស្រុកចុងកាល់ រស់នៅភូមិ​ស្លែងតាវេត ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប (របួសបាក់ជើងខាងឆ្វេងនិងរបួសពោះ ធ្ងន់)​ ។

ករណីនេះរថយន្តខូចខាតផ្នែកខាងឆ្វេង ម៉ូតូខូតខាតទាំងស្រុង។ មូលហេតុយប់ងងឹត រថយន្ដវ៉ា ជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្ដរមានជ័យ និងបញ្ជូនបន្ត ទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៥

តាមរយៈទំព័រផេក facebook ផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ឋ បានសរសេរថា ឃើញលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាត់ម្ចាស់ការក្រោយពីសម្តីប្រមាថរបស់អនុប្រធានាធិបតី Vance និង លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏តម្លើងសម្លេងតឹងសរសៃ ក តជាមួយលោកត្រាំ ដែលបណ្តាលអោយគម្រោងចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរត្រូវធ្លាក់ទឹកមក ទើបនឹកស្ងើចសរសើរសម្តេចតេជារបស់កម្ពុជាយើង។ លោកចេះបត់បែនតាមសភាពការណ៍តែនៅរក្សាជើងអុកបានល្អនៅក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តម ខៀវ កាញារីទ្ឋ បន្តថា ខ្ញុំចាំមិនភ្លេចនៅពេលទៅចរចាជាលើកដំបូងជាមួយព្រះបរមរតនកោដ្ឋ សម្តេចតេជោ ត្រូវដេញចេញមិនអោយនៅក្នុងសណ្ឋាគារជាមួយព្រះបរមរតនកោដ្ឋ បើសិនជាមនុស្សផ្សេងប្រហែលមកស្រុកខ្មែរវិញបាត់ ព្រោះពេលនោះពិតមែនតែមានសង្គ្រាមក្នុងស្រុក តែរដ្ឋាភិបាលចម្រុះត្រីភាគីត្រួតត្រាទឹកដីមិនបាន ៥ % ផង។ តែសម្តេចតេជោ សុខចិត្តទៅនៅកន្លែងផ្សេងដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ត្រសីហនុ-ហ៊ុនសែន។ ហើយជាបន្តបន្ទាប់ ពេលចរចាសម្តេចតេជោមួយអង្គឯង តនឹងមេបក្សទាំង ៣ ( ហ្វ៊ុនស៊ិនប៉ិច រណសិរ្សរំដោះលោកសឺនសាន និង ខ្មែរក្រហម ) និង បន្ទាប់មកទៀត ការចរចាក្រោមឆត្រ អ៊ុនតាក់ ដែលពេលនោះមហាអំណាចទាំងអស់ក្រៅពីសហភាពសូវៀត ដែលកំពុងមានវិបត្តិផ្ទៃក្នុងច្រើនមិនអាចជួយអ្វីបាន សុទ្ធតែលម្អៀងទៅរដ្ឋាភិបាលត្រីភាគី និង យល់ថា រដ្ឋកម្ពុជា ត្រូវតែកម្ចាត់ចេញ សម្តេចតេជោនៅតែរក្សាបានប្រៀបលើតុចរចា។

«នេះជាឥរិយាបទមួយដែលអ្នកនយោបាយតិចណាស់មានបែបនេះ »។ នេះជាសំណាងរបស់កម្ពុជា ! ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​

ស្របគ្នានេះ​ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនេះ។

ឯកឧត្តម ក៏បានបន្តណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

អភិបាលខេត្តបានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុត ជញ្រ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវបញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព។

ឯកឧត្តម សុខ លូ ក៏បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង៤ ០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧១ ដោយធ្វើកាសម្អាតរុក្ខជាតិនៅសងខាងផ្លូវ ជីកបកដីគ្មានគុណភាពលើតួថ្នល់ពង្រីកសងខាងប្រវែង ៤ ០០០ម៉ែត្រ និងត្រង់កំណាត់តួថ្នល់ចាស់ចំនួន ២កន្លែង ប្រវែង ១ ៥០០ម៉ែត្រ។ បន្ទាប់មកធ្វើការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៦កន្លែង និងពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន១កន្លែង និងរៀបចំដាំបង្គោលនាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ផ្ទះនាយនគរបាលរដ្ឋបាលឃុំល្វា ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃពុធ ទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី រលត់វិញទាំងបានស្រុងវេលាម៉ោង០០:៥០នាទី នៅចំណុចស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ប្រពន្ធមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យរងការខូចខាត ឆេះអស់ ផ្ទះ ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន និងពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងការជួយជួយអន្តរាគមន៍៖ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន។ មូលហេតុ: គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖មានការលើកឡើងថាលោក យូ ​ហេង មេសាខាគយខេត្តបាត់ដំបង កាន់តំណែងដុះស្លែ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា ប្រមូលលុយពីទំនិញគេចពន្ធ និងទំនិញខូចគុណភាពតាមច្រករបៀង និងច្រកព្រំដែនអន្តរជាតិមនៅក្នុងខេត្តបាត់ដំបង។ នេះបើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ។

ប្រភពបន្តថា មេគយប្រចាំខេត្តបាត់ដំបង លោក យូ ​ហេង ល្បីកាន់តែខ្លាំងរឿងប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ហើយលោក យូ ហេង បណ្ដោយឲ្យមេៗ គយតាមច្រកព្រំដែនក្នុងស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើចិត្តនោះគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពបន្ថែមថា ឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង បង់ពន្ធមិនដល់៥០ភាគរយផងទេ។ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយដែលមានលោក យូ ហេង ជាបង្អែក។

គួរកត់សម្គាល់ផងដែរថា បញ្ហាទំនិញគេចពន្ធគឺជារឿងដ៏សំខាន់មួយ ប៉ុន្តែបញ្ហាទំនិញខូចគុណភាព ដែលត្រូវនាំចូលតាមបណ្ដាច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបាត់ដំបង គឺជារឿងមួយដែលក្រុមមន្ត្រីគយ មិនបានបង្ក្រាបឬចូលរួមសហការបង្ក្រាបនោះទេ។ ដោយសំអាងថា មិនមែនជាតួនាទីរបស់ខ្លួន ប៉ុន្តែមន្ត្រីគយទាំងនេះតែងតែយកលុយពីឈ្មួញដឹកទំនិញខូចគុណភាពពីប្រទេសថៃ មកមិនអាក់ខានទេ។

ជុំវិញករណីទំនិញគុណភាព និងទំនិញខូចគុណភាព នាំចូលតាមច្រកព្រំដែននៃខេត្តបាត់ដំបង ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី
លោក យូ ​ហេង ប្រធានសាខាគយខេត្តបាត់ដំបង បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៥

ខេត្តព្រះវិហារ៖ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហា នឹងមានការចូលរួមពីអភិបាលស្រុកគូលែននិងមន្ត្រីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រះភិក្ខុគឹមរស្មីគង់នៅវត្ដឥន្ទមុន្នីសុវណ្ណគីរីខ្នងគោល បានមានសង្ឃដីការថា ខ្ញុំព្រះករុណា អាត្មាភាព គឹម រស្មី បានសហការជាមួយពុទ្ធបរិស័ទ និងអាជ្ញាធរដែន ដីក្នុងមូលដ្ឋាន បានចូលរួមផ្តួចផ្តើមកសាងស្ពានថ្មមួយកន្លែង ដែលទំហំទទឹង ៥ម៉ែត្រ និងប្រវែង ២១ ម៉ែត្រ ស្ថិតនៅចំណុចកក់កន្ថង ភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

បានចាប់ផ្តើមកសាងនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ហើយបាននៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ក្នុងរយៈពេលជិត ៥០ខែ ហើយប្រើប្រាស់បច្ច័យសរុបអស់ ២៨០,០០០,០០០៛ (ពីររយ ប៉ែតសិបលានរៀលគត់) ។

ដោយខ្ញុំព្រះកុរណា អាត្មាភាព និងញាតិញោមពុទ្ធបរិស័ទ បានមើលឃើញជាក់ស្តែងពីការរបស់ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់នោះមានការលំបាកឆ្លងកាត់នៅរដូវវស្សាម្តងៗ ជាពិសេសនៅពេលដឹកជញ្ជូនកសិផលផ្សេងៗទៀតមកលក់នៅទីផ្សារ។ ទើបអាត្មាភាព និង អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានសហការគ្នាជាកម្លាំងសាមគ្គីក សាងស្ពានថ្មនេះឡើង ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ និងបានដាក់ឈ្មោះថា ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព។

ក្នុងការកសាងស្ពាននេះដែរ មានការចូលរួមឧបត្ថម្ភពី ព្រះថេរានុថេរៈ ឯកឧត្តម លោក ជំទាវ មហាឧបាសក មហាឧបាសិកា សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស និងពុទ្ធបរិស័ទ ព្រមទាំង អាជ្ញាធរដែនដីក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

អាត្មាភាព មានពុទ្ធបរិស័ទ និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន សូមថ្លែងអំណរ គុណ ដល់ថ្នាក់នាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ឯកឧត្តម លោកជំទាវ មហាឧបាសក មហា ឧបាសិកា សប្បុរសជនក្នុងប្រទេស ក្រៅប្រទេស សូមសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្នុងឱកាសសម្ពោធ ស្ពានធិបតីតេជោរស្មីសាមគ្គីសន្តិភាព ក៏មានចែកអំណោសារុង២០០ក្រម៉ា២០០សៀវភៅប៊ិច១៥០ក្បាល ជនដល់បងប្អូនពុទ្ធបរិស័ទនិងសិស្សានុសិស្ស ក្នុងនោះមានរទេះរុញដល់ជនពិការមួយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ស្រុកស្វាយលើ និងសហការី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគ បរិភោប ចូលរួមបុណ្យសពកុមារា កុមារី ២នាក់ រងគ្រោះដោយឧបទ្ទវហេតុផ្ទុះកង់ដង់ ឬ ក្បាលគីប ម៉ាកគ្រាប់បេ៦៣ ទំហំ៦៦ មីលីម៉ែត្រ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង០៦ និង៣០នាទី នៅចំណុចអូរត្រពាំងកូនទា ស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

កុមាររងគ្រោះទាំង២មានឈ្មោះ៖
ទី១ កុមារាឈ្មោះ ធំ ប្រុសយ៉េត អាយុ២ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ទី២ កុមារីឈ្មោះ ម លីសា ភេទស្រី អាយុ ២ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីបុណ្យសពនេះប្រារពនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងសមានចិត្តក្ដុកក្ដួល លោក សុំ សំអន បានសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារចៅៗទាំង២។

លោកបន្តថា ពិងជាមានការសោកស្ដាយណាស់ ដែលចៅៗទាំង២ទើបតែមានអាយុ២ឆ្នាំប៉ុនណោះ បែរជាជួបឡើងអកុសលត្រូវចាកលោក ចោលឱពុកម្ដាយយ៉ាងដូច្នេះ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬសំណល់សង្គ្រាមផ្សេង ប្រសិនបើបានប្រទះឃើញ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុង និងមិនត្រូវប៉ះពាល់ ដំ កាប់ ឬគប់ គ្រាប់ទាំងទោះឡើយ ព្រោះវាអាចផ្ទុះបណ្ដាលឱ្យគ្រោះថ្នាក់របួស ពិការ ឬបាត់បង់ជីវិតបានដោយងាយ។ ជាចុងក្រោយលោកក៏សូមបួងសួងឱ្យវិញ្ញាណក្ខន្ដចៅៗទាំង២បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គ្រឿងឧបភោគបរិភោប និងថវិកាចូលរួមបុណ្យ ក្នុងសព១មាន៖ អង្ករ៩០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តសសរស្ដម្ភ និងអាណាព្យាបាល បានទទួលស្គាល់កំហុសដែលប្រើប្រាស់អំពើហិង្សាលើនេនចំនួន២អង្គ។

មន្ទីរធម្មការ និងសាសនាខេត្ត សាលាគណខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកពួក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ chhem chanthy ថា ចៅអធិការវត្តសសរស្តម្ភ ប្រើប្រាស់អំពើហិង្សា លើលោកនេន រហូតបែកឈាមពេញខ្នង និងស្នើឱ្យអាជ្ញាធរជួយពិនិត្យមើលផ្នែកច្បាប់ផង។

ព្រះតេជគុណ ម៉ែន សាម៉ន ចៅអធិការវត្តសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១០ព្រឹក ព្រះតេជគុណបានវាយប្រដៅទៅលើ សាមនេរចំនួន២អង្គពិតប្រាកដមែន ដោយនេនទី១.ឈ្មោះ ឈាន ច័ន្ទរតនា ទើបបួសបានរយ:ពេលជាង១ខែ និងនេនទី២.ឈ្មោះ នក តុលា ទើបបួសបានរយ:ពេល៤ខែ។

ចៅអធិការបន្តថា ការប្រៀនប្រដៅនេះដើម្បីណែនាំ ឱ្យសាមណេរប្រព្រឹត្ត ប្រតិបត្តតាមធម៌វិន័យព្រះពុទ្ធសាសនាឱ្យបានល្អប្រសើ ហើយការអប់រំនោះ ពុំមានគំនុំគុំគួនអ្វីឡើយ។ ករណីប្រៀនប្រដៅរហូតក្លាយជាអំពើហិង្សាលើនេនចំនួន២អង្គ នៅវត្តសសរស្ដម្ភ ចៅអធិការវត្ត បានទទួលស្គាល់កំហុស និងសន្យាមិនឱ្យកើតមានអំពើហិង្សាបន្តទៀតទេ។ ចំណែកអាណាព្យាបាលលោកនេនវិញ ក៏ទទួលស្គាល់កំហុសដូចគ្នាដែរ បន្ទាប់ពីបាន សសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកភាគីព្រះចៅអធិការ និងអាណាព្យាបាលនេន បានធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់អ្វីនោះទេ។

គួររំលឹកថា វត្តសសរស្ដម្ភ មាននេនសរុបចំនួន១៣អង្គ ដែលកំពុងបួសរៀន និងគង់ចាំព្រះវស្សា។ ទន្ទឹមនោះ ជារឿយៗចៅអធិការ តែងតែបានប្រៀនប្រដៅទៅលើ លោកនេនៗ ដែលខុសឆ្គងក្នុងវិន័យសង្ឃជាប្រចាំ ពេលខ្លះមានការប្រើប្រាស់រំពាត់ជាដើមដើម្បីអប់រំ និងណែនាំផងដែរ។ ចំពោះ លោកនេនទាំង២អង្គ បច្ចុប្បន្នលោកនេន ១អង្គ ត្រូវបានផ្សឹក និង០១អង្គទៀត ត្រូវបានផ្លាស់ប្តូរវត្ត ដើម្បីគង់នៅសិក្សារៀនសូត្របន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក យឹប យ៉ុងឈាង ឱ្យដឹងថាគ្រាប់ដែលផ្ទុះស្លាប់កុមារពីរនាក់នោះ គឺជាបំណែកគ្រាប់ផ្លោងធុន៦០មីលីម៉ែត្រ សល់ពីសម័យសង្គ្រាម។

លោកអធិការឱ្យដឹងទៀតថាហេតុការណ៍ផ្ទុះគ្រាប់នៅឃុំតាសៀមនោះ គឺកើតឡើងនៅតំបន់ចុងកាត់មាត់ញក ដែលជាតំបន់ធ្លាប់មានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនិងកងទ័ពរដ្ឋកម្ពុជានៅក្នុងអំឡុងឆ្នាំ១៩៨០-១៩៩៨។

សូមជម្រាបថា កុមារតូចៗចំនួនពីរនាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា បានបាត់បង់ជីវិត ដោយសារ
ផ្ទុះគ្រាប់នៅឯខ្ទមស្រែ ក្នុងភូមិគ្រញូង ឃុំតាសៀម កាលពីរសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥។

កុមាររងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ២ឆ្នាំនិងម្នាក់ទៀតឈ្មោះ ធំ យេន ភេទប្រុស អាយុ ២ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖បុរសជនជាតិកូរ៉េ ជាអ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) ក្នុងបរិវេណប្រាសាទអង្គរវត្ត បានធ្វើលិខិតនិងលើកដៃសុំទោស ចំពោះកំហុសរបស់ខ្លួន។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ឈ្មោះ ហ្វាង ប៊ុកដុង Hwang Bogdong អាយុ៦១ឆ្នាំ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីកន្លែងសាធាណៈក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌពិភពលោក និងមានការបង្ហោះវីដេអូរ ក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះអញ្ជើញសាមីខ្លួនចូលមកបំភ្លឺ ដោយបុរសជនជាតិកូរ៉េនោះសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទ្វើ មិនសមរម្យដោយបន្ទោរបង់ (នោម) ដូចវីដេអូរដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្ងឺតម្រងនោមរាំរ៉ៃ។

លោក ហ្វាង ប៊ុកដុង Hwang Bogdong បានសម្តែងការសោកស្តាយ និងស៉ំទោសជាសាធារៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ទូទាំងប្រទេសចំពោះកំហុសខុសឆ្គងនេះ និងសន្យាថា ខ្លួននឹងមិនបម្រើការងារនាំភ្ញៀវទេសចរចូលក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ បន្តទៀតឡើយរហូតជម្ងឺរបស់ខ្លួនបានជាសះស្បើយ ពីជម្ងឺ និងសាមីខ្លួនស្ម័គ្រចិត្ត ប្រគល់ បណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ជូនមន្ទីរទេសចរណ៍ខេត្តដើម្បីរក្សាទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page48 Page49 Page50 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×