Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងវិញ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយ លោកសុខ លូ អភិបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ភ្នំពេញ៖មានប្រសាសន៍សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ ជាង១ពាន់នាក់ នៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ នៅថ្ងៃអង្គារនេះ  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីភាពខ្ទេចខ្ទាំ នៃវិស័យអប់រំ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើន ត្រូវបានសម្លាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅ ប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តសៀមរាប៖រថយន្តលុចស៊ិស១គ្រឿងតៃកុងបើកក្នុងល្បឿនលឿន រត់ទៅត្របាក់ខាំ ម៉ូតូហុងដា មួយគ្រឿងពីក្រោបណ្ដាឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ លើផ្លូវ៧មករា ហៅផ្លូវជន្លង់ ត្រង់ចំណុចទល់មុខ ផ្លូវចូលសាលារៀនបឋមសិក្សាជន្លង់ ស្ថិតនៅភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

របាយការណ៍បឋមរបស់ជំនាញចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាង រថយន្ដនិងម៉ូតូ៖ រថយន្តម៉ាក Lexus Rx 300 ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 2B 2069 ) បើកបរដោយឈ្មោះ ញ៉ុក វិសិដ្ឋ ភេទប្រុសអាយុ៥៧ ឆ្នាំ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប បើកបរទិសដៅពីលិច ទៅកើត បុកនឹងម៉ូតូ ហុងដាឌ្រីមពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ហូន អុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងថ្មីឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបទិសដៅពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅសង្រ្គោះ។ ក្នុងនោះម៉ូតូនិងរថយន្តរងការខូចខាត(ធ្ងន់)។

របាយការណ៍បន្តថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនអ្នកបើកបររថយន្តទៅការិយាល័យជំនាញដើម្បីសាកសួរ។ ចំណែកវត្ថុតាងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធី។ មូលហេតុរថយន្ត​ បើកបរមានល្បឿនលឿន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធិផលយ៉ាងធំធេង ជាច្រើន នៅក្នុងការបណ្តុះបណ្តាល កសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ពិតណាស់ គឺមានកត្តា ២ យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនេះ ហើយតទៅអនាគតទៀត កត្តាទាំង ០២ នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១. រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យ អាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២. ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធិផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។

លោក ហ៊ុន ម៉ាណែត​ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់ សញ្ញាបត្រ បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅរសៀល
ថ្ងៃចន្ទម្សិលមិញ។

លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ សច្ចភាពប្រវត្តិសាស្ត្រ របស់កម្ពុជា ក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញ លើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យ ពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំងប្រទេសប្រមាណជិត ១.៥០០ សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌ សម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្នុងគ្រប់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជន តែងបានទទួលនូវជ័យជម្នះដោយមានការគាំទ្រពី ប្រជាពលរដ្ឋ ភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត​ ក៏បាន​លេីក​ឡើង​ដែរថា​ ការបំពេញ ឱ្យគ្នាទៅវិញទៅមក រវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនា ក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុល នៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រួស ចំណេះដឹង ព្រមទាំងការអប់រំកាយ វាចាចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា របស់សង្គមជាតិកម្ពុជា​៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២២

ខេត្តសៀមរាប៖កុមារម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចអូរកន្សែង ស្ថិតនៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ។

ជនរងគ្រោះ មានឈ្មោះ អោក ចាន់ណា ភេទប្រុសអាយុ១៣ឆ្នាំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២២

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាព សុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត។

នេះបើយោងតាមខុទ្ទកាល័យ សម្តេចស ខេង
បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ។

ខុទ្ទកាល័យ បានឲ្យដឹងថាក្រោយពីបានអញ្ជើញ ពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ សម្ដេចស ខេង ដោយបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២២

ខេត្តបាត់ដំបង៖សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ។

លោកសុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍ បង្រ្កាបបានទាន់ពេលវេលា និងបន្តអប់រំកូនចៅ ឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះនៅតែជាហានិភ័យខ្ពស់សម្រាប់ការ រស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាពិសេសបញ្ហាបរិស្ថានក៏ជាបញ្ហាចម្បងដែលប្រជាពលរដ្ឋ ត្រូវតែចេះថែរក្សាបរិស្ថានសាធារណៈ ឲ្យស្អាតជាប្រចាំ ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២០០គ្រួសារនៃស្រុកបវេល ខេត្តបាត់ដំបង រសៀលថ្ងៃអាទិត្យ ម្សិលមិញ។

លោក សុខ លូ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ និងតែងតែគិតគូរពីសុខទុក្ខ ព្រមទាំងយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកបានបន្តទៀតថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅម៉ោង៥ព្រឹក នាថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AK 8151 និង រថយន្តមិនស្គាលម៉ាក និងអត្តសញ្ញាណ អ្នកបើកបរត់បាត់។

ករណីនេះបណ្ដាលអោយអ្នកបើកម៉ូតូ ឈ្មោះ ស៊ី ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិនគរភាស២ ឃុំនគរភាស ស្រុកស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ)ក្នុងនោះខូចខាត ម៉ូតូ១គ្រឿងផងដែរ។ សមត្ថកិច្ចបានបន្តថា វត្ថុតាងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២២

ភ្នំពេញ៖ករណីព័ត៌មានបានផ្សព្វផ្សាយថាមានល្បែង ស៊ីសង (ភ្នាល់ទឹកភ្លៀង) ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ប៉ូលិសបដិសេធថា ពុំមានលេងនោះទេ។

ប៉ូលិសរាជធានីភ្នំពេញបានចេញមុខបកស្រាយថា៖ បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ​។

បើទោះបីមានការបដិសេធពីនគរបាលរាជធានីភ្នំពេញ បែបនេះក្ដី ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀងនៅសង្កាត់អូឬស្សី ២ បានបើកដំណើរការជាច្រើនថ្ងៃមកហើយដោយមានការភ្នាល់គ្នារាប់ពាន់ម៉ឺនដុល្លារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងក្រុមហ៊ុន PNT បានធ្វើសកម្មភាពទិញឈើចូលក្រុមហ៊ុនដោយខុសច្បាប់ ដែលឈើទាំងនោះ ពួកឈ្មួញបានកាប់ឈើ និងដឹកជញ្ជូនឈើ ក្នុងតំបន់ស្នូលព្រៃឡង់ ដែលក្រុមឈ្មួញដឹកតាមរយៈគោរយន្តកន្ត្រៃជាច្រើនគ្រឿង និងរយន្តបាកង់។

ក្រុមហ៊ុន PNT មួយនេះធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាករបស់មនុស្ស២នាក់។ នេះបើតាមសំដីរបស់ប្រជាពលរដ្ឋសហគមន៍។

ក្រុមហ៊ុន PNT co ltd មានទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានលោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានអោយថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់ឈើជាច្រើន និងបោះជំរំលួចកាប់ឈើ និងអាច្រៀកឈើជាច្រើនទីតាំង នៅចំណុចក្បែៗព្រៃឡង់ បន្ទាប់ពីសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកយកឈើទៅលក់ឲ្យក្រុមហ៊ុន PNT របស់ឧកញ៉ាម្នាក់។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន PNT គឺមានឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុន និងជាអ្នកគៀងគរទទួលខុសត្រូវ ពលរដ្ឋយកគោយន្តកន្រ្តៃដឹកឈើស៊ីឈ្នួលចូលទៅក្រុមហ៊ុន PNT។

សូមជម្រាបថាថ្មីៗនេះ អំឡុង ខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករ និងអ្នកអារឈើជាច្រើន កំពុងកាប់ឈើ និងអារច្រៀកឈើជាប្រភេទ ឈើអារ គ្រឿងផ្ទះ ឈើឃ្លុំ ជាច្រើនទីតាំង រួមមាន ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល,ព្រៃ ស្រឡៅ និងចំណុចស្រែតាង៉ុត និងកន្លែងផ្សេងទៀត។ ឈើទាំងនោះ គេដឹកចូលទៅលក់ឲ្យក្រុមហ៊ុន PNT co ltd ហើយបំលែងជាឈើស្របច្បាប់ដឹកតាមរថយន្តយីឌុប រថយន្តV1ជាច្រើនគ្រឿង ទៅចែកចាយតាមខេត្តផ្សេងទៀត និងតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ គេនៅពុំទាន់ឃើញក្រុមហ៊ុន PNT ធ្វើសេចក្ដីបំភ្លឺជុំវិញការចោទប្រកាន់នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។

សម្ដេចហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន នៅវិមានសន្តិភាព នៅថ្ងៃសុក្រ នេះ។

ក្នុងជំនួប លោក យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោក ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា លោក បានជួបពិភាក្សាការងារជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ភ្នំពេញ៖ករណីឃាតកម្ម នៅខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ ខែមេសាម្សិលមិញ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ជនសង្ស័យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ។

សូមបញ្ជាក់ថាឃាតកម្មកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ នៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ។

បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព «សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់» ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទនិងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាប្រតិបត្តិការធ្វើឡើងដោយនាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាល រាជធានីភ្នំពេញ និងនគរបាលខេត្តព្រះវិហារ។ ក្នុងនោះក៏បានដកហូត ទូរស័ព្ទ១គ្រឿងម៉ាក របស់ជនរងគ្រោះផងដែរ។

ក្រោយសាកសួរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យទៅនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page251 Page252 Page253 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×