Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២២

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណ័តែម្តង។

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅចន្ទថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មាន ណាដែលផ្សព្វផ្សាយប្រើពាក្យអសុរស ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ណ តែម្តង។

លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការអនុវត្តបែបនេះតាមប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មាន មួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់ នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ ១ករណី នេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានទះកំភ្លៀងទៅលើ ស្ត្រីម្នាក់ទៀត ខណ:មន្ត្រីចុះស្រង់ព័តមាន ក្បាលដី របស់ប្រជាពលរដ្ឋ ១៦ “ករណីនេះ ជនរងគ្រោះ សម្រេចប្ដឹងទាមទារសំណង១០០លានរៀល”។

ជនរងគ្រោះមានឈ្មោះពេជ្រ សាលី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។ ចំណែកជនសង្ស័យដែលរងការបណ្ដឹង ឈ្មោះ យីង សុភាព ភេទស្រី ។

ក្រោយពីមានករណីហិង្សាបែបនេះ ស្ត្រី ដែលជាជនសង្ស័យ ឈ្មោះ យីង សុភាព មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ គ្រាន់ហៅមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកវិល ហើយឲ្យត្រឡប់ទៅវិញ។

ហេតុការណ៍អំពើហិង្សា នៅផ្សារទឹកវិល ភូមិប្រិយ៍សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃ ទ៏២៨ ខែសីហា ឆ្នាំ២០២២ ខណ:មន្ត្រីចុះស្រង់ព័តមានក្បាលដី របស់ប្រជាពលរដ្ឋ ១៦ គ្រួសារនៅផ្សារទឹកវិល។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះឈ្មោះ ពេជ្រ សាលី បានទៅប្ដឹងនៅរដ្ឋបាលសង្កាត់ទឹកវិល ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ផងដែរ។

សុំបញ្ជាក់ថាទីតាំងដីខាងលើ មានផ្ទះ១៦ គ្រួសារ ដែលមានឯកសារត្រឹមត្រូវតាមច្បាប់ ហើយក្រុមការងារបានចុះវាស់វែងក្បាលដី ដើម្បីយកព័ត៌មាន ប៉ុន្តែត្រូវបានស្ត្រី ឈ្មោះ យីង សុភាព និងបក្សពួក មកប្រាប់ក្រុមមការងារបានចុះវាស់វែងក្បាលដី ថា ក្បាលដីទាំង១៦ គ្រួសារនេះ ជាដីកំពុងមានទំនាស់ទៅវិញ។

ជុំវិញការលើកឡើងរបស់ភាគី ១៦ គ្រួសារ ភាគីខាង ឈ្មោះ យីង សុភាព បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ៍ tvonline ថា គ្រួសាររបស់ខ្លួន មិនបានធ្វើការរារាំងមន្ត្រីឲ្យមិនចុះវាស់វែងយកព័ត៌មានក្បាលដីខាងលើនោះទេ គ្រាន់តែប្រាប់ថាដីខាងលើកំពុងមានទំនាស់នឹងប្ដឹងផ្ដល់គ្នានៅស្ថាប័នតុលាការ។

ទោះជាយ៉ាងណាភាគីប្រជាពលរដ្ឋ ទាំង ១៦ គ្រួសារ
បានបញ្ជាក់ថា ដីរបស់ពួកគេមានឯកសារត្រឹមត្រូវនិងមានលិខិតពីសាលាកំពូល បញ្ជាក់ថា សាលដីកានេះបានចូលជាស្ថាពរ និងមានអានុភាពអនុវត្ត ចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ នេះបើតាមប្រភពពីប្រជាពលរដ្ឋប្រាប់ ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ៍។

រហូតដល់ព្រឹកថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២២ នេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ tv online នៅមិនទាន់ទទួលបានការបំភ្លឺ ពីឈ្មោះ យីង សុភាព នៅឡើយទេ។

តាមប្រភពព័ត៌មានបន្តថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺស្ត្រី ជនសង្ស័យនិងស្ត្រីរងគ្រោះបានប្រកែកគ្នា នៅទីតាំងដែលមន្ត្រីចុះវាស់វែងដីដើម្បីយកព័ត៌មានក្បាលដី ហើយក៏ឈានដល់ការប្រើប្រាស់ហិង្សាតែម្ដង។ ករណីនេះគ្រួសារខាងជនរងគ្រោះ បានប្ដឹងទាមទារសំណង១០០លានរៀល និងសុំអោយផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។

នាយប៉ុស្តីស្ដីទីសង្កាត់ទឹកវិលបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ តាមទូរស័ព្ទថា ករណីខាងលើមិនបានឃាត់ខ្លួនស្ត្រីនោះទេគ្រាន់តែហៅមកសាកសួរ ហើយទទួលពាក្យបណ្ដឹងបញ្ជូនទៅថ្នាក់លើ។ សំឡេងនាយប៉ុស្តិ៍ស្ដីទីសង្កាត់ទឹកវិល៖

https://www.srpostnews.com/wp-content/uploads/2022/08/Call-recording-017599700_220828_154558.mp3

បើតាមនាយប៉ុស្ដិ៍ស្ដីទី ថា ស្ត្រីដែលរងការចោទប្រកាន់បានប្រើអំពើហិង្សារនោះ ពិតជាបានទះកំភ្លៀងទៅលើស្ត្រីម្នាក់ទៀតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២២

ខេត្តសៀមរាប៖មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា។

អាជ្ញាធរខេត្តសៀមរាប បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ថា ករណីទីមួយ នៅវេលាម៉ោង ១៤និង០០នាទី​ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​ ៦ ត្រង់​ចំណុចចន្លោះគីឡូម៉ែត្រលេខ 360និង361 មានរថយន្ដដឹកដីមួយគ្រឿងម៉ាក​ Hyundai ពណ៌ខៀវ គ្មានផ្លាកលេខ​ បើក​បរ​ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខ សៀមរាប 2A.5147 បើកបរដោយឈ្មោះ សោភ័ណ រតនះ ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកពីកើតទៅលិចបណ្ដាលឲ្យស្លាប់។ បើកគោយន្តកៃច្នៃដឹកដីបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។ ករណីនេះខូចរថយន្តធ្ងន់ ១គ្រឿង និងរថយន្តច្នៃដឹកដី ស្រាល មួយគ្រឿង។ មូលហេតុ​គ្រោះ​ថ្នាក់​ចចរាចរណ៍បណ្តាល​មក​ពី​ អ្នកបើកបរថយន្តទាំងពីរបើកបរមានល្បឿនលឿន។

ករណីទី២នៅម៉ោង១៨និង ៤០ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1AF-9600 បុកនិងគោយន្តកន្ត្រៃ ម៉ាកគូប៊ូតា ពណ៌ក្រហមដឹកឈើ បណ្តាលឲ្យស្លាប់ ឈ្មោះ វឿន ម៉ៃជូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទន្លេស  ឃុំនគរភាស ស្រុកអង្គរជុំ។

មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។

ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ុំ ចំណែកវត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរើល ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២២

ខេត្តសៀមរាប៖ក្រុមក្មេងទំនើង២ក្រុមបានចូលផឹកស៊ី នៅហាងសែនត្រជាក់២ ចេញមកវិញដេញកាប់ចាក់គ្នានៅផ្លូវជន្លង់ បណ្ដាលឱ្យរងរបួស ត្រូវបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់។

ប្រភពពីសមត្ថកិច្ចនគរបាលបានដឹងថា ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកករណីហិង្សា កើតឡើងនៅយប់ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យទាំងទាំង៦នាក់ដូចខាងក្រោម៖

១. ឈ្មោះ ហ៊ឹម ដាលីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរៈ កម្មករដឹកទឹកក រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

២.ឈ្មោះ សេង សូធីសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរៈ មិនពិតប្រាកដ រស់ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

៣.ឈ្មោះ ចេវ ទី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

៤.ឈ្មោះ តឹក ប៉េងលាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

៥.ឈ្មោះ វ៉ង ស៊ីនដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

៦.ឈ្មោះ ផាន បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

គូរបញ្ជាក់ថាកាលពីវេលាម៉ោង ១៩ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ចិន ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ បានបើកម៉ូតូរបស់ខ្លួនម៉ាកទ្រីម ទៅឌុបឈ្មោះ ហ៊ូវ រាក់ ហៅនឿម ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ប៉ុច ធី ភេទប្រុស អាយុ២៧ឆ្នាំ ចេញពីផ្ទះនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅលេងនៅផ្លូវ៦០ម៉ែត្រ។ លុះដល់ម៉ោង២១ពួកគេទាំង ៣នាក់ បានចូលទៅផឹកស៊ីនៅ ហាងសែនត្រជាក់២ ស្ថិតនៅភូមិជន្លង់ ដោយចូលទៅអង្គុយនៅកញ្ចុះ លេខ២ រហូតដល់ម៉ោង ២៣និង០០នាទី ក៏មានមនុស្សប្រុសមួយក្រុមទៀត មានគ្នា ៥នាក់ បានចូលទៅផឹកស៊ីក្នុងហាងខាងលើដែរ អង្គុយកញ្ចុះលេខ១ ជាប់និងកញ្ចុះរបស់ជនរងគ្រោះ។ ចន្លោះពេលនៃការផឹកស៊ី ក៏មានទំនាស់គ្នាដោយ ក្រុមជនបង្ក បានសម្លឹងមុខ ស្រែកជេរឌឺដងទៅលើក្រុមជនរងគ្រោះ ហើយនៅពេលជនរងគ្រោះ ដើរទៅបន្ទប់ទឹក ក្រុមជនបង្កស្រែកសួរថា “មើលមុខអញ់ចង់យ៉ាងម៉េច?” ជនរងគ្រោះក៏តបវិញថា “អញ់មើលក៏បាន វាថីឯង?” លុះដល់ម៉ោង២ និង០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហាងដល់ម៉ោងបិទក្រោយពេលគិតលុយហើយឈ្មោះ ចិន ត្រា បានបើកម៉ូតូឌុបមិត្តភ័ក្ក្រ ក្នុងគោលបំណងទៅផ្ទះនៅភូមិបុស្សក្រឡាញ់ ពេលបើកហួសផ្លូវបំបែក ស្តុបជន្លង់ ក៏បើកត្រឡប់មកហាងផឹកស៊ីខាងលើវិញ ដើម្បីរកគូរទំនាស់ ពេលនោះស្រាប់តែឃើញក្រុមគូរទំនាស់ទាំង៥នាក់ ជិះម៉ូតូ៣គ្រឿង មានម៉ាកទ្រីមសង ពណ៌ខ្មៅ ២គ្រឿង និងម៉ាក់ខ្លិចពណ៌ស ១គ្រឿង ក្នុងចំណោមពួកគេ មានម្នាក់ អង្គុយក្រោយប្រដាប់ដោយកាំបិតខ្វែវ បើកសំដៅមកពួកខួន ភ្លាមនោះជនរងគ្រោះ បានបត់ម៉ូតូ ហើយបើកយ៉ាងលឿនទៅទិសខាងកើត ដើម្បីគេចខ្លួន ជិតដល់ស្តុបជន្លង់ក៏បើកឡើងឃឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមជនបង្កបាន កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ុច ធី ត្រូវត្រង់ចង្កះ១កាំបិតខ្វែវ បន្ទាប់មកគេចខ្លួនបាត់។

ក្នុងករណីគ្រោះថ្នាក់នេះុំបណ្តាលឲ្យជនរងគ្រោះឈ្មោះ ហ៊ូវ រាក់ ហៅនឿម រងរបួសបាក់ភ្លៅខាងស្តាំ, បាក់ឆ្អឹងស្នងជើងខាងឆ្វេង និងដាច់រលាត់ត្រង់កែងដៃខាងស្តាំ។ ចំណែកជនរងគ្រោះឈ្មោះ ចិន ត្រា រងរបបួសបាក់ភ្លៅខាងឆ្វេង និងដាច់រលាត់ជើងខាងស្តាំ ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់។

ជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២២

ខេត្តសៀមរាប៖មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបនៅថ្ងៃនេះ បានចេញលិខិតមួយជម្រាបជូនអភិបាលខេត្តករណី បំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសីឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ករណីនេះមន្ត្រីបានអះអាងថា ជាការបំផុសបំផុលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងធ្វើឲ្យមានចលាចលផ្សេងៗកើតឡើង។ នេះបើយោងតាមលិខិតដែលដាក់ជូនអភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២២

ខេត្តមណ្ឌលគិរី៖រថយន្តដឹកឈើមួយគ្រឿងបានក្រឡាប់បណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នៅវេលាម៉ោង ២៣និង១៥ នាទី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៧៨ និង ៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅ​ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនដ្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងក្នុងទិសដៅពីរកើតទៅលិច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ អ្នកធ្វើដំណើរ
ទី១. អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។

ទី២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ( ស្លាប់ )។

ទី៣. អ្នករួមដំណើរឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។

ទី៤. អ្នករួមដំណើរឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )និងទី៥. អ្នករួមដំណើរឈ្មោះ គុជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួសទេ )។

ប្រភពបន្តថាមូលហេតុ​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសាររថយន្ដបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងក៏រ៉េចង្កូតធ្លាក់ផ្លូវតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២២

ខេត្តកំពង់ចាម៖ក្នុង​ពិធីសំណេះសំណាល ជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅ​សាលា​ខេត្តកំពង់ចាម​ នៅព្រហស្បតិ៍ នេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអះអាងថា អតីតកាលនៃនិវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង​ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។​

លោក អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងថា​ ភាពកតញ្ញូចំពោះ វីរភាព របស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស គឺជាមោទនភាពរបស់និវត្តន៍ជន ដែលត្រូវទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវ ដែលត្រូវបានត្រួសត្រាយដោយតម្លៃពលិកម្ម​ មិនអាចកាត់ថ្លៃបាន ក្នុងរសជាតិនៃភាពអំណត់តស៊ូនៃអ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។

អភិបាលខេត្ត​ បាន​បន្ត​ថា​ ផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបាននោះឡើយ។​ និវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលដើម្បីមានថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវ កែវ ចរិយា​ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពី​សំណាក់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សំភារៈ ស្មារតី ជូនដល់និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកជំទាវ​ រដ្ឋលេខាធិការ​ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុនៅក្នុងខេត្តកំពង់ចាម​ សូមប្រតិបត្តិតាម ឲ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែលជាស្ថាប័នមានសមត្ថភាព និងឧត្តមភាព ប្រកបដោយគុណ​តម្លៃគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើ ការងារដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុដែលឈានទៅសម្រេចបានចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល និងវិសហមជ្ឈការ​ ដើម្បីការកសាង​ និងអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែមានការរីកចម្រើនជាលំដាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២២

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសថា ជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២២

ខេត្តសៀមរាប៖ក្រុមចោរមួយក្រុមបានលួចគាស់កុដិ ព្រះសង្ឃក្នុងវត្តអំពិល យកលុយទ្រព្យសម្បត្តិមួយចំនួនធំ រួចគេចខ្លួនមួយសុវត្ថិភាព។

ប្រភពបានឲ្យដឹងថា ការបាត់បង់នេះកើតលើជនរងគ្រោះ ទី១ ឈ្មោះ គឹម លាង អាយុ៣១ឆ្នាំ ជាព្រះសង្ឃ រស់នៅក្នុងវត្ត។ មុនពេកើតហេតុ នៅចន្លោះម៉ោង២.០០នាទី២១ ខែសីហាឆ្នាំ២០២២ ជនរងគ្រោះ គាត់បានចេញទៅ ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តសៀមរាប នឹងបានចាក់សោទ្វារបានត្រឹមត្រូវ។ លុះដល់ម៉ោងប្រហែល ៧ .០០នាទីថ្ងៃដដែល គាត់បានត្រលប់មកដល់កុដិវិញ បានឃើញទ្វារកុដិបិទតែ មានស្នាមគាស់មេសោ ខណៈគាត់បើកទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមានការរើ កកាយ របស់របរ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះ បានពិនិត្យកន្លែងទុកកំព្យូទ័រ ក៏បាត់ បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានគាស់បំផ្លាញសោទ្វារ ចូលលួចយក កំព្យូទ័រចំនួនពីរគ្រឿង ទី១ម៉ាក DELL ពណ៌ខ្មៅ តម្លៃ ៦០០$ (ប្រាំមួយរយដុល្លារអាមេរិក) ទី២ ម៉ាក Asus ពណ៌ ស តម្លៃ ៣០០$ (បីរយដុល្លារ) និងទូរស័ព្ទ ១គ្រឿង ម៉ាក GALAXY TAP តម្លៃ ៣០០$ (បីរយដុល្លារ) ការបាត់បង់សរុប ១២០០$ (មួយពាន់ពីររយដុល្លារ)។

ចំណែក ជនរងគ្រោះទី២ ឈ្មោះ ប៉ុច កុសលអាយុ៣៣ ឆ្នាំជាព្រះសង្ឃរស់នៅក្នុងវត្ត។ មុនពេលកើតហេតុនៅ២០ ខែសីហាឆ្នាំ២០២២ ជនរងគ្រោះគាត់បានចេញ ទៅធ្វើបុណ្យ នៅភ្នំពេញ បានចាក់សោបន្ទប់ ចាក់ទ្វារ (កុដិ) ខាងក្រៅ។ លុះដល់ ថ្ងៃទី២១ ខែឆ្នាំដដែល បានត្រលប់មកពីរភ្នំពេញ មកដល់កុដិវិញ ស្រាប់តែឃើញទ្វារកុដិចំហរ ទ្វារក្នុងបន្ទប់ (កុដិ) ចូលទៅឃើញមានស្នាម រើ កកាយ ឥវ៉ាន់ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បុកខូចគ្រាប់មេសោទ្វារ ការបាត់បង់ ទ្រព្យសម្បត្តិ (គ្មាន)។

សូមបញ្ជាក់ថាក្រោយពីក្រោយករណីបែបនេះ កម្លាំងសមត្ថកិច្ចចម្រុះបាន ចុះស្រាវជ្រាវ ឃើញវត្ថុតាង មានបន្សល់ទុក មេសោដែលបុកបំផ្លាញ១ ខូច នៅកន្លែងកើតហេតុគ្មានបំពាក់កាំមេរ៉ាសុវត្ថិភាព គ្មានសាក្សីបានឃើញ ភិនភាគ តម្រុយជនសង្ស័យទេ ហើយករណីនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ កសាងនីតិវិធី។

គួរបញ្ជាក់ថា ករណីលួចកើតហេតុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ចន្លោះវេលាម៉ោង៧.០០នាទី ត្រង់ចំណុច កុដិលោក ក្នុងវត្តអំពិល ស្ថិតភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា បានផ្តាំផ្ញើ ចំពោះ លោកអភិបាល​ស្រុកព្រៃឈរ​ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ។

លោកក៏បានណែនាំអោយអភិបាល ថ្មី យកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវ​ប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ​។

ក្នុង​ពិធីប្រកាស​ចូល​កាន់​មុខ​តំណែងអភិបាល​ស្រុកព្រៃឈរ​​ ខណៈ​លោក​ឡោ​ ចាន់លី​​ ត្រូវទទួល​តំណែងជា​អភិបាលរង​ខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ
លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ក៏បាន​ផ្តាំផ្ញេីដល់​លោក​ ខេង​ ម៉េងឈុន​ ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត ពេលចូល​កាន់​តំណែងជា​អភិបាល​ស្រុកព្រៃឈរ​ ទៅជា​ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត​។

លោកអ៊ុន​ ចាន់ដា​​ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកព្រៃឈរ ទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមាណជាង៦០០ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ធម្មជាតិរុនតែឯង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២២ នេះ។ សេចក្ដីប្រកាសនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២២

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ បានបង្ហោះសារថា រឿងភ្នំតាម៉ៅមានមុខ២។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ដូចខ្ញុំតែងនិយាយជារឿយៗមកហើយ ថាអ្វីៗសុទ្ធតែមានមុខ ២ របស់វាជានិច្ច ! រឿងព្រៃភ្នំតាម៉ៅ ( តាមពិតមិនមែនជាប់ភ្នំតាម៉ៅទេ។ ក្នុងរូប ភ្នំតាម៉ៅគឺនៅឯនាយ ) មានមុខ ២ របស់វាដែរ។

លោក ខៀវ កាញារីទ្ធិ បានបន្តថា៖ ទី១ អ្នកមូលដ្ឋានទីនោះខកចិត្ត ព្រោះដីនៅទីនោះបាត់ហាងឆេង អ្នកសង្ឃឹមពង្រីកមុខរបរនៅទីនោះក៏ខូចបំណង ហើយ ហេដ្ឋារចនាសម្ព័ន្ធទំនើបមិនបានមកដល់ទីកន្លែងគាត់។

តែមុខទី២ គឺព្រៃរបោះកន្លែងនោះដែលមានតែឈើគ្មានតម្លៃសេដ្ឋកិច្ចនឹងប្រែក្លាយទៅជាព្រៃដែលមានសុទ្ធតែរុក្ខជាតិកម្រ និងមានតម្លៃក្នុងមួយទៅពីរទស្សវត្សរ៍ទៀត។

សូមរំលឹកថាភ្នំតាម៉ៅត្រូវបានក្រុមហ៊ុនបានធ្វើការឈូសឆាយក្លាយជាវាលហោស្ថានជិត៦០០ហិកតា ដើម្បីវិនិយោគ ប៉ុន្តែបន្ទាប់ពីបានធ្វើការឈូសឆាយរយៈពេលប៉ុន្មានថ្ងៃមក ក៏មានការប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ភ្លាមៗបន្ទាប់ពីមានការប្រតិកម្មបែបនេះ លោក ឡេង ណាវ៉ាត្រា បានប្រកាសបញ្ឍប់នូវការវិនិយោគរបស់ខ្លួន។ ចំណែកប្រមុខរាជរដ្ឋាបាលកម្ពុជា បានចេញប្រកាសលុបចោលនូវគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ផងដែរ។ ជាមួយគ្នានេះដែរ សម្ដេច ហ៊ុន សែន ក៏បានដាក់បញ្ជាឲ្យមានការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ និងដាក់ការពារអភិរក្សតំបន់ធនធានធម្មជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page221 Page222 Page223 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×