Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តកំពង់ចាម៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ បានថ្លែងប្រាប់អាជ្ញាធរខេត្តកំពង់ចាមថា ត្រូវដឹងពីសុខទុក្ខរបស់​ប្រជា​ពលរដ្ឋ​ និងដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា​។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ ខេត្តកំពង់ចាម​ លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារនាពេលកន្លងមក ឲ្យមានការអភិវឌ្ឍ​រីកចម្រើន លើគ្រប់វិស័យគួរឲ្យកត់សម្គាល់​ រហូតទទួលបានការគាំទ្រពីសាធារណជន​​។

លោកក៏បានជំរុញ ឲ្យបន្តការខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យ​កាន់តែ​មានភាពរីកចម្រើន​បន្ថែម​ទៀត​ លេីសពី​នោះ​ត្រូវដឹងពីសុខទុក្ខ​ របស់​បងប្អូនប្រជា​ពលរដ្ឋ​ ហេីយត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា​ផងដែរ​។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញ
ដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជាមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ឲ្យរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្ត ឲ្យកាន់តែមានការអភិវឌ្ឍន៍​ រីកចម្រើន​ជាបន្តទៀត​ ស្របតាម​កម្មវិធី​នយោបាយ របស់ រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជីវភាព​ររស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធី លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ក្រោមការខិតខំប្រឹងប្រែងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជា បន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផល រូបវ័ន្តជាច្រើន ជាពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែបានលើក កម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ សប្បុរជននានា។

គួរ​បញ្ជាក់​ថា​ ពិធីប្រកាសចូលកាន់មុខតំណែង​ អភិបាលរង​ នៃ​គណៈអភិបាលខេត្តកំពង់ចាម​ សរុប​ចំនួន​ ៦រូប​ ក្នុង​នោះ​ផ្ទេរ​ភារកិច្ច​ ២រូប​ គឺ​ ឯកឧត្ដម​ គន់​ សភា​ មក​ពី​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​ឯកឧត្ដម​ លី​ សារ៉ារិទ្ធ​ មក​ពី​អភិបាល​រង​ខេត្ត​ព្រះវិហារ​ ជំនួស​ឯកឧត្តម​ កៅ​ សុខអាន​ និង​ឯកឧត្ដម​ អ៊ុំ​ភឿន​ គុណវឌ្ឍ​ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ក្រសួង​មហាផ្ទៃ​។ ដោយឡែក​អភិបាល​រង​ថ្មី​ ៤រូប​ទៀត​ គឺ​ ឯកឧត្ដម​ ចាន់​ ផល្លី​ អតីត​អភិបាល​ក្រុង​កំពង់ចាម​ ឯកឧត្តម​ ឡោ​ ចាន់​លី​ អភិបាល​ស្រុកព្រៃឈរ​ ឯកឧត្តម​ ស្រី​ សុភ័ក្ដ្រ​ ប្រធាន​មន្ទីរ​ធម្មកា​ និង​សាសនា​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ សា​ ស៊ី​ថា​ អនុ​ប្រធាន​ការិយាល័យ​នគរបាល​​ចរាចរ​ផ្លូវ​គោក​ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បើកបរម៉ូតូម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីបានបើកម៉ូតូហើយត្រូវបានរថយន្តបុកចំពីមុខ។

ហេតុការណ៍កើតឡើង វេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៣ ខែស៏ហា ឆ្នាំ២០២២ ចំណុចភូមិលលៃ ឃុំ បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិ៦ រវាងរថយន្តនិងម៉ូតូច្រាសទិសគ្នា។

ប្រភពពីសមត្ថកិច្ចស្រុកប្រាសាទបាគងបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក TOYOTA TACOMA ពណ ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BF 1453 បើកបរដោយជនជាតិបរទេសឈ្មោះ LEGNANI FRANCO GIUSEPPE ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិកពង់រទេះ ឃុំគំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បើកបរមានទិសដៅពីលិច ទៅកើត បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខសៀមរាប ភ្នំពេញ 1HB 5770 ដែលបើកបរមានទិសដៅពីកើត ទៅលិច បើកបរដោយឈ្មោះ ខាត់ វាសនា ភេទប្រុស អាយុ 36 ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាន(ស្លាប់)នៅមន្ទីពេទ្យ។

សមត្ថកិច្ចបានបន្តថាអ្នកបើកបររថយន្ត មិនបានរត់ទៅណាទេក្រោយកើតហេតុ។ ករណីនេះមូលហេតុអ្នកបើកបរម៉ូតូ បើកបរមិនប្រយ័ត្នដួលចូលទៅកន្លងផ្លូវខាងឆ្វេង បណ្ដាលអោយគ្រោះថ្នាក់ស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំងពីរ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការស្រុកបាគងដើម្បីដោះតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅក្នុងស្ទឹងសៀមរាប ខណៈជនរងគ្រោះនឹងគ្នីគ្នាបានទៅលេងទឹកក្នុងស្ទឹង។

ហេតុការណ៏បានកើតឡើង នៅវេលាម៉ោង១៧:០០នាទី​ ថ្ងៃអង្គារ​ ថ្ងៃទី២៣​ ខែ​ សីហា​ ឆ្នាំ​២០២២​ នៅត្រង់ចំណុចសួនមួយកន្លែងខាងកេីតស្ទឹង​ស្ថិតនៅភូមិទ្រាំង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍នៅព្រលប់ថ្ងៃនេះថាជនរងគ្រោះ​ឈ្មោះ​ នី​ រតនះ​ឧត្តម​ ភេទ​ប្រុស​ អាយុ​០៩ឆ្នាំ​ មុខរបរ​សិស្ស​ រស់​នៅ​ភូមិមណ្ឌលបី​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ប្រភពបានបន្តថា ករណីលក់ទឹកស្លាប់នេះ សមត្ថកិច្ច​ជជំនាញនិងគ្រូពេទ្យធ្វេីកោសល្យវិច័យ លេីសាកសព ពុំមានការពាក់ព័ន្ធនិងបទល្មេីសនោះឡើយ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​នៃការស្លាប់របស់ជនរងគ្រោះ ដោយសារលង់ទឹក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ បានធ្វើការផ្សព្វផ្សាយ ពីដល់ប្រជាពលរដ្ឋ អំពីបញ្ហាអាងភាស ដោយកន្លងមក មានការផ្សព្វផ្សាយថា មានប្រជាពលរដ្ឋ ជាង៨០០គ្រួសារអះអាងថា ខ្លួនកំពុងអាស្រ័យផលនៅក្នុងអាងនេះ និងនាំគ្នាមកតវ៉ា ក្រោយពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចស្ដារអាងនេះឱ្យជ្រៅជាងមុន ដើម្បីអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់រាប់ពាន់គ្រួសារ តែបែរមានជនមួយចំនួនបានធ្វើការផ្សព្វផ្សាយថា ធ្វើឱ្យប៉ះពាល់ដីធ្វើស្រែចំនួនជាង៨០០គ្រួសារ ដែលជាក់ស្ដែង មានតែ២៣គ្រួសារតែប៉ុណ្ណោះ ដែលកំពុងធ្វើការអាស្រ័យផលនៅទីនោះ នឹងរៀបចំដោះស្រាយ ជូន២៣គ្រួសារនោះ ជាបន្តបន្ទាប់ទៀត។ ចំណែកចំពោះបុគ្គល ដែលធ្វើការផ្សព្វផ្សាយញុះញង់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ។

លោកបានបញ្ជាក់ថា ចំពោះប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ នឹងត្រូវថែរក្សា តែចំពោះប្រយោជន៍រដ្ឋ ដែលជាប្រយោជន៍ ក៏មិនត្រូវបាត់បង់ឡើយ ពោលគឺត្រូវការពារផលប្រយោជន៍រួម ដែលជាទ្រព្យសម្បត្តិ របស់រដ្ឋ បើពុំដូច្នោះទេ យើងនឹងត្រូវបាត់បង់ផលប្រយោជន៍ធំ ធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារខ្វះទឹកប្រើប្រាស់សម្រាប់ធ្វើស្រែចំការរបស់ពួកគាត់។

អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន២៥៦គ្រួសារ មកពីភូមិចំនួន២ដែលរស់នៅលើទំនប់អាងភាសមកពី ភូមិចំនួន២ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃអង្គារ នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក៏បាននាំយកនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីអំពីជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ លោកតា ប្រជាពលរដ្ឋ ងាយរងគ្រោះ ទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត ពិសេសសម្ដេចតែងតែបានណែនាំដល់សាខាកាកបាទក្រហមខេត្ត ទាំងអស់ ខិតខំយកចិត្តទុកដាក់ ស្វែងរកប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមភូមិសាស្រ្ដនានានៅទូទាំងខេត្ត ដើម្បីធ្វើការដោះស្រាយបញ្ហាជូនគាត់ឱ្យបានទាន់ពេលវេលា។

លោកបានថ្លែងបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។ លើសពីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។

លោក សុខ លូ បានផ្ដាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោយធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬដូសជំរុញបន្តបន្ទាប់ទៀតតាមគោលការណ៍ណែនាំ របស់អាជ្ញាធរ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ និងជាពិសេស ពង្រឹងភាពស៊ាំនៅក្នុងខ្លួនយើងឱ្យកាន់តែខ្លាំង។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១ កេស,ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តកំពង់ចាម​៖ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ បានហក់ឡើងសារជាថ្មីកម្ពស់​ជាង​កន្លះ​ម៉ែត្រ​ ត្រឹមរយៈពេល​ ២៤ម៉ោង​ ធ្វើឲ្យទឹក​កេីនឡេីង​កម្ពស់​​១២.២២ម៉ែត្រ​​ ពោលគឺ​ទឹកខ្ពស់ជាងឆ្នាំមុន​ដែល​មាន​កម្ពស់​ត្រឹមតែ​ ៨.១៦ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​ ​អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ ​បាន​បញ្ជាក់​​ថា​ កម្ពស់​ទឹកទន្លេមេគង្គ​ ត្រឹម​រយៈពេល​ ២៤ម៉ោង​ បាន​ហក់ឡើង​កម្ពស់​ ០.៦៦ម៉ែត្រ​ ធ្វើ​ឲ្យ​ទឹក​កេីនឡេីង​​កម្ពស់​ ១២.២២ម៉ែត្រ​ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ការ​ប្រុងប្រយ័ត្ន​ ១៥.២០ម៉ែត្រ​ បណ្តាល​ឲ្យ​​ទឹកហូរ​ចូលកន្លែងទំនាប និងព្រែកចំនួន​ ​២២​ លើ​ ៤១​ព្រែក​ ក្នុង​ខេត្តកំពង់ចាម​ ដែល​ក្នុង​នោះ​ទឹក​បានលូនចូល ស្ថិតនៅ​ក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស​ចំនួន​ ៧​ព្រែក​។

បេីយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ (ចាប់ពីថ្ងៃទី២៤​ ដល់ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២២ )​ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល​នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរ​ទៀត​ផង។​ ចំពោះ​តំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ទន្ទឹមនោះផ្នែកខ្លះក៍ អាចមានភ្លៀងជាបង្គួរ។​ ដោយឡែក​តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តត្បូងឃ្មុំ​៖លោកជាម​ ច័ន្ទ​សោភ័ណ​ អភិបាលខេត្ត
បានលើកទឹកចិត្តដល់ សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងចៀសសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាព ឲ្យបានល្អ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់វ៉ាក់សាំងដុសបន្តបន្ទាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ផងដែរ​។

ក្នុង​ឱកាស​ប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៣ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ នៅថ្ងៃចន្ទម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ ក៏បានអះអាងថា ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតីដើម្បីក្លាយខ្លួនជាធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍ ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ឲ្យបានរុងរឿង ថ្កើងថ្កាន។

លោកអភិបាលខេត្ត​ បាន​បន្ត​ថា​ ក្នុង​នាម​ជា​យុវជនត្រូវមានមោទនភាពជាតិ និងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមការងារសង្គមដោយចាប់ផ្តើមចេញពីខ្លួនឯងជាមុន។ ម៉្យាងទៀត យុវជនកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិនៅពេលបច្ចុប្បន្ន និងអនាគត។

បើតាមកាឲ្យដឹងពីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បាន​ឲ្យដឹងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួន៥៖ (១)ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន (២)ការពិនិត្យឡើងវិញនូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា (៣)ការដាក់ឲ្យអនុវត្តធិការកិច្ច (៤)ការពង្រឹងរង្វាយតម្លៃការ សិក្សា និង(៥)ការកែទម្រង់ឧត្តមសិក្សា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២២

ខេត្តបាត់ដំបង៖ផ្ទះបុរាណដែលស្ថិតក្នុងក្រុងបាត់ដំបង ត្រូវអាជ្ញាធរបានកំពុងនិងតែអភិរក្សនិងកែលម្អលាបពណ៌ឱ្យដូចគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនាកាន់តែច្រើន។

ដឹកនាំកិច្ចប្រជុំពិនិត្យការងាររៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ផ្ទះអភិរក្សក្រុងបាត់ដំបងនៅរសៀលថ្ងៃចន្ទ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក្រុងទាំងអស់ ពន្លឿនក្នុងការរៀបចំការលាបពណ៌ផ្ទះ សម្រាប់ផ្ទះស្ថិតក្នុងតំបន់អភិរក្ស ដោយក្នុងនោះ រដ្ឋបាលខេត្តបានធ្វើការកំណត់លេខកូដពណ៌ ដែលពណ៌នោះគឺជាពណ៌នៃទម្រង់ដើមនៃអគារនៅតំបន់អភិរក្ស នោះតែម្ដង ដើម្បីឱ្យផ្ទះនៅតំបន់អភិរក្សនេះ មានពណ៌ដូចគ្នាផង និងដើម្បីរក្សាអត្តសញ្ញាណ ដើមនៃអគារទាំងនោះផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកក៏បានលើកឡើងអំពីការរៀបចំផ្លូវដើរ ចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរងាយស្រួល ក្នុងការដើរ ដោយមានកម្ពស់ស្មើៗគ្នា និងមានរូបរាងដូចៗគ្នា ដើម្បីមើលឃើញថាមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ផងដែរ។

ពាក់ព័ន្ធទៅនឹងតំបន់ផ្ទះអភិរក្សនេះផងដែរ លោក សុខ លូ ក៏បានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការតសំយ៉ាបតង់កៅស៊ូ ការដាក់លក់ទំនិញមុខផ្ទះបាំងជិតផ្លូវដើរ ការតំឡើងស្លាកយីហោបាំង តួអគារ និង បញ្ហាបណ្តាញខ្សែកាបរញេរញៃ ជាដើម ដែលបានបង្កឱ្យមានភាពអសណ្តាប់ធ្នាប់ និងខូចសោភ័ណភាព។

លោកបានបន្តទៀតថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មី ស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២២

ខេត្តសៀមរាប៖ព្រះសង្ឃ១អង្គបានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន។

ហេតុការណ៍បានកើតឡើង ម៉ោង០៥និង៥០ ថ្ងៃទី
២២ ខែសីហា ឆ្នាំ២០២២នៅចំណុចវត្តធ្លកវារ៍ ស្ថិតភូមិត្បែងលិច ឃុំត្បែងស្រុកបន្ទាយស្រី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលចងកសម្លាប់ខ្លួន លើដើមគុយក្បែរគុដ ព្រះនាមឈ្មោះ ជា រ៉ាន ភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុ ព្រះសង្ឃនេះទើបតែបួសបានតែចំនួន៥ខែប៉ុណ្ណោះ ដោយសារញៀនស្រាផ្តាច់មិនបាន ក៏សម្រាចចិត្តចងក៏សម្លាប់ខ្លួនតែម្ដង។

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកអ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ដូសជំរុញ អោយបានគ្រប់ៗគ្នា រួមទាំង កុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ផងដែរ  ព្រោះការចាក់វ៉ាក់សាំងនេះ បាន ជួយបង្កើតជារនាំងការពារដ៏រឹងមាំ រួមចំណែកកាត់ផ្តាច់ ការឆ្លងរាលដាល ពិសេសជួយបញ្ជៀស មិនអោយឈឺធ្ងន់ និងបាត់បង់អាយុជីវិត។

លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងឱកាសនាំយកអំណោយ​សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនពលរដ្ឋ​ ងាយរងគ្រោះ ជីវភាព​ខ្វះខាត​ ៥៣គ្រួសារ នៅស្រុកកងមាស នៅថ្ងៃអាទិត្យនេះ។

មានប្រសាសន៍ក្នុង​ពិធី លោកអ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក  បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល “។

សូមជម្រាបថា ប្រជាពលរដ្ឋ​ ដែលងាយរងគ្រោះ ជីវភាព​ខ្វះខាត​ ចំនួន ៥៣គ្រួសារ មកពីឃុំព្រែកុយ,ឃុំរាយប៉ាយ, ឃុំអង្គរបាន ,ឃុំពាមជីកង និងឃុំសូរគង,​ ស្រុកកងមាស​ ក្នុងនោះ​មានចាស់ជរា ២០ គ្រួសារ- ជនមានពិការភាព ១១ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ៩គ្រួសារ- មានជំងឺប្រចាំកាយ ៧គ្រួសារ- មានជំងឺរ៉ាំរ៉ៃ ១គ្រួសារ- ទ័លលំបាក ២គ្រួសារ- មានសតិមិនគ្រប់ ២គ្រួសារ និង កុមារកំព្រា ១គ្រួសារ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៣ គ្រួសារ , ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , សាប៊ូ protex ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។ លោកអ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញា រៀបចំសណ្ដាប់ធ្នាប់កែលម្អ តំបន់ភ្នំសំពៅ ឲ្យមានឈ្មោះកាន់តែល្បីល្បាញបន្ថែមទៀត។

ដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្ត ជំរុញការរៀបចំសណ្ដាប់ធ្នាប់ តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង នៅរសៀល ថ្ងៃសុក្រ ម្សិលមិញ លោកសុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង យើងត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញា រៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ។

លោកសុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្ត ត្រូវតែរៀបចំធ្វើឱ្យបានស្អាត។ លោកក៏បានជំរុញដល់មន្ទីរជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អ។

លោក បានបន្តទៀតថា គោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ នៅរមណីយដ្ឋានភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សរតំបន់ភ្នំសំពៅ ឱ្យមានលក្ខណៈ សមាហរណកម្ម ទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត និងផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត របស់ខេត្តឲ្យមានការរីកចម្រើន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះលោក២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង  បានមានប្រសាសន៍គាំទ្រចំពោះគម្រោង ដើម្បីជំរុញក្នុងការផ្សព្វផ្សាយវិស័យ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពទូលំទូលាយផង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តបាត់ដំបង គឺគ្រាន់តែស្កេនQR Code នឹងបង្ហាញផែនទីទេសចរណ៍គោលដៅនានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅ។

លោក សុខ លូ បានបន្តទៀតថា ចំពោះគម្រោងខាងលើនេះ សូមមន្ទីរអង្គភាពជុំវិញ ខេត្តទាំងអស់ធ្វើការសហការ ដើម្បីផ្ដល់ជាព័ត៌មានអំពីខេត្តបាត់ដំបង ឱ្យកាន់តែច្រើន សម្រាប់ដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះ ឱ្យបានកាន់តែច្រើន ពិសេសត្រូវតែរៀបចំជាសិក្ខាសាលា ផ្សព្វផ្សាយដោយមានការអញ្ជើញពីប្រជាពលរដ្ឋ ម្ចាស់រមណីយដ្ឋាន ឬអាជីវករនានានៅក្នុងខេត្តមឱ្យមានការយល់ដឹងពីរបៀបបញ្ជូលព័ត៌មាន និងបញ្ជាក់អំពីទីតាំងអាជីវកម្ម របស់ខ្លួននៅក្នុងផែនទីទេសចរណ៍នេះ ក៏ដូចជាផ្សព្វផ្សាយពន្យល់ដល់អាជីវករ ឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃផែនទីទេសចរណ៍នេះផងដែរ។

លោកបានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារ ដែលបានខិតខំរិះរកបង្កើតឡើងនូវអ្វីដែលថ្មី ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យ ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ ផ្ដល់ភាពងាយស្រួល ដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងពិសេសបង្ហាញថា ជាស្នាដៃកូនខ្មែរពិតៗ ដែលយើងអាចធ្វើបាន ផងដែរ។

សូមជម្រាបថាផែនទីទេសចរណ៍នេះ មានគោលបំនងដើម្បីជំរុញក្នុងការផ្សព្វផ្សាយ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដោយក្នុងនោះត្រូវបានរៀបចំជាផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង មានភ្ជាប់មកនូវQR Code អនុញ្ញាតិឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើការស្កេន ដើម្បីស្វែងរកព័ត៌មានផ្សេងៗដែលភ្ញៀវទេសចរចង់បាន ក្នុងនោះក៏បង្ហាញអំពីរមណីយដ្ឋានដែលមាននៅក្នុងទឹកដីខេត្តបាត់ដំបង អាហារដ្ឋាន ភោជនីយដ្ឋានជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រើម៉ោងត្រឹមរយៈពេលជាង ៣ម៉ោង បានដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃជាង១៥ឆ្នាំ តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ទទួលបានជោគជ័យ។

ការចុះដោះស្រាយធ្វើឡើងនៅថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងឱកាសលោកបានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងទំនាស់ដីធ្លី និងដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ ករណីស្នើសុំបើកផ្លូវរធ្លា ស្ថិតក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ដែលមានភាគីដើមបណ្តឹង ចំនួន ៨គ្រួសារ និងភាគីចុងបណ្តឹង មួយគ្រួសារ។

ក្រោមកិច្ចសម្រុះសម្រួល និងដោះស្រាយដោយភាពបុិនប្រសព្វ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យទំនាស់រាំរ៉ៃជាង១៥ឆ្នាំ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយភាគីចុងបណ្តឹង និងភាគីដើមបណ្តឹង ឯកភាពគ្នាក្នុងការបើកផ្លូវធ្លា ចាប់ពីដើមផ្លូវ រហូតទៅដល់ចុងផ្លូវ មានប្រវែង១៤១,៤៨ម៉ែត្រ និងបានព្រមព្រៀងគ្នាដោយបរិច្ចាកជាថវិកា និងបរិច្ចាកដីធ្លីសម្រាប់បើកផ្លូវធ្លាខាងលើជាប្រយោជន៍សាធារណៈផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page222 Page223 Page224 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×