សម្ដេចធិបតីហ៊ុន ម៉ាណែត បានព្រមានប្រាប់មន្ត្រីគ្រប់ក្រសួងស្ថាប័ន ទាំងអស់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។
នេះបើតាមបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”។
រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖
១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕

ជនរងគ្រោះ បាននាំគ្នាមកកាប់ពួកខ្លួនដល់បន្ទប់ ទើបមានគំនុំ លុះរហូតដល់វេលាម៉ោង ០៣និង០០នាទី យប់ឈានចូលថ្ងៃទី១៨.០២.២០២៤ ពួកខ្លួនបានឃើញជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាម្តុំ pub street ទើបពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅយកដាវ ០១ដើម ដែលលាក់ទុកនៅតាមផ្លូវលំ ជិតក្លឹបអារីណា កែងផ្សារញ៉ែរ ហើយក៏នាំគ្នាជិះត្រឡប់មករកក្រុមជនរងគ្រោះវិញ ដើម្បីសងសឹក ពេលមកដល់ pub street ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក scoopy ពណ៌ស ជិះគ្នា ០២នាក់ ពួកខ្លួនបានជិះម៉ូតូដេញតាមពីក្រោយ មកដល់ចំណុចខាងកើត រង្វង់មូលវត្តដំណាក់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពួកខ្លួនបានធ្វើសកម្មភាព យកដាវ កាប់ទៅលើជនរងគ្រោះ ចំដៃឆ្វេងមួយកាំបិត បណ្តាលឲ្យម៉ូតូជនរងគ្រោះ រ៉េចង្កូតទៅបុកនិងបង្គោលភ្លើង ( ដោយឈ្មោះ មួន គិមឡុង ជាអ្នកធ្វើសកម្មភាពកាប់ ហើយ ឈ្មោះ ហួត សុបញ្ញារិទ្ធ ជាអ្នកឌុប ចំណែកបក្សពួក ០៣នាក់ ទៀតជិះតាមពីក្រោយ ) ក្រោយពេលធ្វើសកម្មភាពហើយ ពួកខ្លួនបាននាំគ្នាយកកាំបិតទៅទុកលាក់នៅផ្ទះរបស់ ឈ្មោះ ហួត សុបញ្ញារិទ្ធ បន្ទាប់មកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។




ការចាប់ត្រីនេះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។
គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖
សូមជម្រាបថា៖ តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រី ទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់ បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕
