Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឭកថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ «ស្ត្រីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» គឺជាប្រធានបទដ៏មានអត្ថន័យនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។

នៅថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងអបសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១ លើកទី១១០ និងជូនពរស្ត្រី កម្ពុជាទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន ពិសេសសូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩។

សម្ដេចហ៊ុន សែន ថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ ក្នុងឱកាសខួបទី១១០ ទិវាអន្តរជាតិនារី ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៏កូវីដ-១៩” ជំនួសមុខឲ្យក្រុមការងារទាំងអស់ ខ្ញុំសូមជូនពរដល់លោកយាយ មាតា និងស្រ្តីទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតដើម្បីរួមជ្រោងក្រុមគ្រួសារ សង្គម និងពិភពលោកឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ។

ពិតណាស់ ក្នុងបរិបទកម្ពុជា ភាពសំខាន់នៃស្រ្តីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមទម្រង់របប “សង្គមមាតាធិបតេយ្យ” ដែលស្មារតីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឲ្យតម្លៃយ៉ាងខ្ពស់ទៅដល់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ទាំងក្នុងក្រុមគ្រួសារ និងសង្គម។

ក្នុងបរិបទសកល ពាក្យថា “ស្រ្តីជាមាតាពិភពលោក” ជាពាក្យដែលមានអត្ថន័យមិនសាបសូន្យ ដោយពាក្យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវីរភាព ភាពធន់ និងសារសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ស្រ្តី ជាដៃគូសំខាន់ និងស្មើរភាពជាមួយនឹងបុរស។ អ្វីដែលបុរសធ្វើបាន ក៏គង់តែស្រ្តីនឹងអាចធ្វើបានដូចគ្នា។ ជាក់ស្តែង ជាមួយនឹងវត្តមានរបស់បុរសជាថ្នាក់ដឹកនាំ និងជាក្រុមគ្រូពេទ្យជួរមុខក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យើងក៏ឃើញមាននូវវត្តមានថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជាស្រ្តីជាច្រើនរូបនៅក្នុងបេសកកម្មដ៏មានអត្ថន័យនេះផងដែរ។ «រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!»

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២១

ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បានធ្វើបុណ្យឡើងអ្នកតាគង់ ដោយមានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ពិធីបុណ្យឡើងអ្នកតាគង់ នេះ ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។

បើតាមក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានឲ្យដឹងថាពិធីបុណ្យនេះ បានរៀបចំនូវចង្ហាន់ ប្រគេនដល់ព្រះសង្ឃចំនួន០៥អង្គរ ក្នុងនោះដោយពេលព្រឹកមានរៀបចំនូវអាហារបបរ នឹងបាយពេលថ្ងៃ។ ជាមួយគ្នានេះដែរលោកតា លោកយាយ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន ក្រមារ១ និងលុយ៥ពាន់រៀល។

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានបន្តថាការធ្វើបុណ្យឡើងអ្នកតាគង់ នេះនឹងធ្វើជារៀងរាល់ឆ្នាំម្ដង។ សូមជម្រាបថាក្រុមហ៊ុនបុរីកុមារមាស ឯ.ក គឺជាក្រុមហ៊ុនមួយមានគម្រោងលក់ដីឡូតិ៍ និងផ្ទះល្វែងនៅស្រុកប្រទេសស្រីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២១

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បានអញ្ជើញប្រគល់ ជូនដល់លោកយាយឈ្មោះប៊ិន ហ៊ាវ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅមានសុខភាពជរា ជើងទាំង២ទន់ ដើរពឹងលើឈើច្រត់ ភ្នែកខាងស្ដាំពិការ (បាយ) ត្រចៀកធ្ងន់ ពេលថ្ងៃនៅផ្ទះម្នាក់ឯង លុះយប់ឡើងទៅសម្រាននៅផ្ទះក្មួយ (ព្រោះព្រួយពីសុខភាព)។

លោករស់នៅក្នុងភូមិត្រីញ័រ ឃុំត្រីញ័ ស្រុកពួក ខេត្តសៀមរាប។

ផ្ទះមនុស្សធម៌១ខ្នងនេះ មានមានទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿងជញ្ជាំងស្មាតបត ក្រាលការ៉ូ ជាអំណោយ របស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម បាលិលេយ្យ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

លោកស្រី ទាង លី ដែលជាម្ចាស់អំណោយ បានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញភាពខ្វះខាតជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានសំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ ជាពិសេសលោកយាយខាងលើ ទើប
លោកស្រីក៏បានឧបត្ថម្ភ នូវផ្ទះមួយខ្នងនេះ ដើម្បីជាជម្រកដ៏កក់ក្តៅសម្រាប់ លោកយាយតរៀងទៅ។

លោកស្រីក៏បានបន្ថែទៀតថា ពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញសមិទ្ធផល ដែលលោកស្រីបានចូលរួមតាមរយៈកាកបាទក្រហមកម្ពុជា ហើយមកដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យហួសពីការគិតរបស់គាត់ទៅទៀត។

មានប្រសាសន៍ ក្នុងឱកាសនោះដែរ លោកជំទាវ ទាង អេង ទៀសីហា ក៍បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម
កម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកជំទាវក៏បានបន្ថែមទៀតថា ផ្ទះមនុស្សធម៌ដែលប្រគល់ជូនលោកយាយចាប់ពីពេលនេះទៅ និង សូមអោយកូនក្មួយ ដែលមើលថែរក្សាលោកយាយ ជួយសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់លោកយាយទទួលបានផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៥នាក់ ម្នាក់ៗទទួលបាន៖ អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៥ម៉ឺនរៀល។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៥ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាមផ្ទះមនុស្សធម៌ទី ៧៧ របស់សាខាកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់ឈ្មោះ ស្រេង ភារម្យ អាយុ៤០ ឆ្នាំ មុខរបរជាកម្មកររើសគ្រាប់ស្វាយចន្ទី ឱ្យថៅកែឈ្មោះ សុក ហុង នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់ដោយសារពុលពងគីង្គក់ កាលពីថ្ងៃទី៦ ខែមីនា ម្សិលមិញ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះមានស្រុកកំណើតនៅភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមការបំភ្លឺរបស់ឈ្មោះ ឈឿន វ៉ូន ភេទប្រុស អាយុ ៥៦ ឆ្នាំ ដែលមកធ្វើការជុំគ្នាថា នៅមុនពេលកើតហេតុ ម៉ោង០៨និង១០នាទី លោកនឹងជនរងគ្រោះ បាននាំគ្នាដើរើសគ្រាប់ស្វាយចន្ទី ជាធម្មតា ស្រាប់តែជនរងគ្រោះ មានសភាពក្អួតចង្អោរ លោកក៏នាំជនរងគ្រោះមកខ្ទមដែលពួកគេស្នាក់នៅ ហើយរាយការណ៍ប្រាប់ថៅកែឈ្មោះ សុក ហុង។ ពេលនោះថៅកែ ក៏បានបបួលទៅមន្ទីរពេទ្យ តែជនរងគ្រោះបានប្រាប់ថាមិនទៅទេ ព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ព្រោះព្រឹកមិញបានហូបខ្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយ សម្រាកបន្ដិចលែងអីហើយ។ ឃើញដូចនោះ លោក វ៉ូន ក៏បានច្របាច់ទឹកក្រូចឆ្មារលាយជាមួយស្កសរឱ្យផឹក រួចជនរគ្រោះក៏បានទៅដេកសម្រាកលើដីក្បែរគល់ដូង។ ចំណែកលោកក៏ទៅហៅប្រជាការពារភូមិឱ្យមកជួយមើល។

ពេលជនរងគ្រោះ កំពុងតែដេក ស្រាប់តែមានសភាពខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង លោកក៏បានទូរសព្ទទៅប្រាប់សាច់ញាតិនៅឯស្រុកកំណើត។ ចំណែកថៅកែឈ្មោះ សុក ហុង ក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យ បានរកឃើញក្បាលនិងស្បែកគីង្គក់នៅលើជ្រុញ ត្រង់ខ្នប់ពងគីង្គក់មានស្នាមកាច់ហូបនិងគីង្គក់ អាំងពីរក្បាលនៅលើតុក្បែចង្ក្រាន។ ដោយឡែកសាកសព លើផ្នែកក្បាល ដងខ្លួន និងអវ:យវៈ ពិតជាស្លាប់ដោយសាពុលពងគីង្គក់មែន។ ករណីនេះសាច់ញាតិក៏យល់ស្រប និងមិនបានប្ដឹងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២១

ខេត្តកំពត៖បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អាវុធហត្ថខេត្តកំពត ឃាត់ខ្លួន បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ក្រោយសាកសួរ ករណីហិង្សាដោយចេតនា។

ករណីហិង្សានេះកើតឡើង នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យឈ្មោះ ហូ រស្មី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទ ស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត)បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល។ មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖បុរសចំនួន៥នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកជីក្រែងចាប់ខ្លួន ពាក់ព័ន្ធចាត់ចែងចែកចាយ រក្សាទុកប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចព្រៃស្វាយ ភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង។

ជនសង្ស័យ៖
១ ឈ្មោះ ប៊ុន លន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
២ ឈ្មោះ ស៊ាប ធារ៉ា អាយុ២៨ឆ្នាំមានទីលំនៅភូមិអូរលើ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
៣ ឈ្មោះ ឡន លាប(ហៅម៉ៅ) អាយុ២២ឆ្នាំ នៅទីលំនៅភូមិសំរោងធំ ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។
៤ ឈ្មោះចាន់ ជា(ហៅតឹង) អាយុ៣០ឆ្នាំមានទីលំនៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៥ ឈ្មោះធឿន សុភា អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ស្នោខាងកើត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ករណីសមត្ថកិច្ចដកហូត
វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាចំនួន៣កញ្ចប់ ទូរស័ព្ទចំនួន៤គ្រឿង នឹង
បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តសៀមរាប ដើម្បី អនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០ និង៤៥ នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថា ជនរងគ្រោះ ឈ្មោះ ជៀប ជួន អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដា២០១២ ពណ៌ខ្មៅស្លាកលេខបាត់ដំបង១K៦២០៤។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុស្រវឹងស្រា ហើយជនរងគ្រោះ មិនសូវចេះបើកម៉ូតូនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ចាប សូវៀត នៅថ្ងៃសៅរិ៍ទី០៦ ខែមីនា ឆ្នាំ២០២១ នេះបានទទួលផ្ទះមួយខ្នងទំហំ៤គុណ៥ធ្វើពីអំពីឈើប្រក់ស័ង្កសី ពីអង្គការគោសប្បុរសដើម្បីកម្ពុជា។

នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា(Cows for Cambo dia) លោក ចាន់ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីក្រុមការងាររបស់អង្គការគោសប្បុរសដើម្បីកម្ពុជា បានចុះមកឃើញស្ថានភាពគ្រួសារគាត់ មានការលំបាកគ្មានដីគ្មានផ្ទះសម្រាប់ នៅដោយសុំដីគេចងតង់សម្រាប់នៅបណ្តោះអាសន្ននោះ អង្គការគោសប្បុរសដើម្បីកម្ពុជា ក៏បានសម្រេចទិញដី និងធ្វើផ្ទះជូនគ្រួសារគាត់ដែលជាផ្ទះទី២៤។ ហើយសម្រាក់ការចំណាយទាំងអស់ទាំងការចាក់ដី និងការសាងសង់ គឺខាងអង្គការជាអ្នកចំណាយទាំងអស់។

លោកបញ្ជាក់ថា អង្គរគោសប្បុរសដើម្បីកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ ជាច្រើនដូចជាការជួយធ្វើផ្ទះ ចែកអង្ករ និងការចិញ្ចឹមសត្វគោ និងសត្វពពែរ គឺក្នុងន័យមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត តាមរយៈឱ្យប្រជាពលរដ្ឋ ខ្ចីសត្វគោយកទៅចិញ្ចឹម យកកូនធ្វើពូជបន្ត មានន័យថា អង្គការផ្តល់មេគោ ទៅឱ្យប្រជាពលរដ្ឋចិញ្ចឹម ពេលបានកូនមួយ អង្គការយកមេគោមកវិញ ដោយទុកកូនគោឱ្យប្រជាពលរដ្ឋធ្វើពូជ។ លោកបានបន្តថា ចំពោះសត្វពពែរបើប្រជាពលរដ្ឋណាដែលមានដីទំនេរ ហើយចង់ចិញ្ចឹាមសត្វពពែរ គឺខាងអង្គការនិងផ្តល់ជូនដូចគ្នាដែរ។

បើតាមលោក ប្លោក ចាម ជំទប់ទី១ឃុំរលួស ខេត្តសៀមរាប បានឱ្យដឹងដែរថា គ្រួសារ លោក ចាប សូវៀត ពិតជាមានស្ថានភាពក្រីក្រមែនកន្លងមកនេះ អាជ្ញាធរឃុំតែងតែជួយដល់គ្រួសារគាត់ជាបន្តបន្ទាប់។ ហើយគ្រួសារនេះ ក៏បានទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល នៅក្នុងអំឡុងនៃការជួបវិបត្តិកូវិដផងដែរ។
លោកក៏បានកោតសរសើរ ដល់អង្កការគោសប្បុរសដើម្បីកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋ ចំគោលដៅដែលពួកគាត់កំពុងមានតម្រូវការចាំបាច់។

លោក ចាប សូវៀត បានថ្លែងអំណរគុណដល់អាជ្ញាធរនិងអង្គការ ដែលបានជួយដល់គ្រួសារលោកនៅពេលនេះ ជួយឱ្យគាត់មានដីមានផ្ទះរស់នៅសមរម្យនិងគេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៩ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះស្ថិតនៅវិទ្យាល័យសំរោង ស្ថិតនៅភូមិសំរោងត្បូង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះគឺមានសិស្សស្រីចំនួន៤៩នាក់ បានស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់ត្រូវបានដឹកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពសំរោង។

ទោះជាយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថា បច្ចុប្បន្នសិស្ស ទាំងនោះ មានអាការ: ធូស្បើយវិញហើយ។ ដោយគ្រូពេទ្យបានពិនិត្យ ថាពុំមានរោគសញ្ញាអ្វីឡើយ។មូលហេតុ សង្ស័យពាក់ព័ន្ធ និងរឿងអបិយជំនឿ ហើយខាងសាលាកំពុងធ្វើពិធីសែនប្រគេនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថាគយនិងរដ្ឋាករដូង បានគាបយកលុយពីអាជីវករខ្មែរ ដែលបានដឹកផ្លែស្វាយ ទៅលក់នៅប្រទេសវៀតណាម តាមតែអំពើចិត្ត ករណីនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមអាជីវករ។

ប្រភពពីអាជីវករបានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីគយនិងរដ្ឋាករដូង«ហៅដូង៧ដើម»ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម បានតម្រូវឲ្យពួកគាត់បង់លុយយ៉ាងច្រើន ជាថ្នូរនិងការអនុញ្ញាតឱ្យដឹកទំនិញចេញចូលពីវៀតណាម មកខ្មែរនិងពីខ្មែរទៅវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះ ដោយមិនមានការចេញវិក្កយបត្រ នោះទេ។

ក្រុមអាជីវករបានបន្តថាការដឹកផ្លែស្វាយកែវរមៀត ទៅលក់នៅវៀតណាម តាមច្រកទ្វារព្រំដែនដូង៧ដើម ពិតជាពិបាករកស៊ីណាស់ ដោយមិនសូវបានចំណេញទេ ព្រោះផ្លែស្វាយធ្លាក់ថ្លៃខ្លាំង ចាប់តាំងពី១គីឡូក្រាម ១ពាន់រៀលចុះមកនៅត្រឹម២រយរៀលប៉ុណ្ណោះ។ ពួកគាត់ថាផ្លែស្វាយធ្លាក់ថ្លៃ ជាបន្ទុកមួយទៅហើយសម្រាប់កសិករនិងពួកខ្លួនជាអាជីវករ អ្នកដឹកជញ្ជូន ប៉ុន្តែអ្វីដែលកាន់តែលំបាកនោះ គឺមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង គាបយកលុយពីពួកខ្លួនគ្មានបន្ធូរដៃនោះឡើយ។ ដោយរថយន្តប្រភេទភ្លៅបីដឹកផ្លែស្វាយ១ឡាន ត្រូវបានមន្ត្រីគយ កំណត់យកលុយពីខ្លួនចំនួន៣២ម៉ឺន.រថយន្តចំណុះ៥តោន១ឡាន ត្រូវបង់ឱ្យគយចំនួន២៥ម៉ឺនរៀល .រថយន្តចំណុះ២តោនកន្លះ ត្រូវបង់ចំនួន១៦ម៉ឺនជាកំហិត ដោយមន្ត្រីគយថា យកលុយទាំងនេះ ទៅចែកគ្នាជាមួយ.ស្នាក់ការនិងនគរបាលការពារព្រំដែន ពុំមែនយកតែមួយស្ថាប័នរបស់ខ្លួននោះទេ។

ចំណែកអាជីវករ ដឹកដំឡូងមី ទៅលក់ឱ្យឈ្មួញវៀតណាម ដឹក១ឡាន បង់លុយឱ្យមន្ត្រីគយដូងចំនួន១២៥.០០០រៀល យ៉ាងទៀងទាត់ ប៉ុន្តែមន្ត្រីនៅទីនោះ មិនយកលុយពីពួកខ្លួនផ្ទាល់ដៃឡើយ ដោយតម្រូវឱ្យមេការជាអ្នកកំណត់យកលុយ ពោលគឺមន្ត្រីប្រើយុទ្ធសាស្ត្រ ខ្ចីដៃមេការប្រើ ទើបអាចបន្តដំណើរឆ្លងដែន ទៅលក់ដំឡូង ឱ្យឈ្មួញវៀតណាមបាន។

បើតាមអាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ មានរថយន្តដឹកដំឡូងមី ចាប់ពី២០០ឡាន ទៅ៣០០ឯណោះ ដែលត្រូវឆ្លងកាត់តាម«ច្រកទ្វារព្រំដែនទ្វេភាគីដារ(ហៅគយដូង៧ដើម)»ដើម្បីយកដំឡូងមី ទៅលក់ឱ្យឈ្មួញវៀតណាម ដូច្នោះគយអាចរកលុយបានរាប់រយលានរៀលក្នុងមួយថ្ងៃៗ។

ដោយឡែកថយន្តដឹកទំនិញគ្រឿងជ័រ ឬទំនិញចាបហួយពីវៀតណាម មកលក់នៅខ្មែរ ត្រូវបានមន្ត្រីគយតម្រូវឲ្យបានបង់លុយជាប្រចាំខែ ទើបអាចរកស៊ីដឹកទំនិញបាននៅច្រកមួយនេះ។ ករណីតាមរយ:«បណ្ដាញសៀមរាបប៉ុស្ដិ៍» ក្រុមអាជីវករ សុំសំណូមពរដល់សួងពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលគយនិងរដ្ឋាករដូងផង ពួកគាត់មានការលំបាកខ្លាំងណាស់។

ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២១

ខេត្តសៀមរាប៖លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងសហការី និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន បានប្រជុំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបអាជីវកម្មដុតឥដ្ឋ និងក្បឿង បញ្ឈប់ការកាយ យកអាចម៍ដី ពីទំនប់ព្រែក។

កិច្ចប្រជុំធ្វើនៅសាលាឃុំដានរុន ស្រុកសូទ្រនិគម នាថ្ងៃទី០៤ ខែមីនា ម្សិលមិញ ក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចំនួន១១គ្រួសារ មានអាជីវកម្ម ដុតឥដ្ឋនៅលើខ្នងទំនប់ព្រែកស្រមោច ឬហៅថាផ្លូវសំពៅ ដែលជាទំនប់បុរាណ មានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប ដើម្បីសុំកុំឲ្យមានការជីកកាយ យកអាចម៍ដី ពីខ្នងទំនប់បន្តទៀត។

លោក គឹម សុធិន លើកឡើងថា ដើម្បីចូលរួមថែរក្សាកេរដំណែល របស់ដូនតា ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ សូមបងប្អូនអាជីវករផលិតឥដ្ឋនិងក្បឿង អាចប្រើប្រាស់ទីតាំងរបស់ខ្លួន ដូចដើម ប៉ុន្តែត្រូវយកអាចម៍ដី ពីកន្លែងផ្សេងមកធ្វើ ចៀសវាងការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោក ក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ព្រែកជីកខាងលើនេះ មានប្រភពពីជើងភ្នំគូលែន រហូតដល់បឹងទន្លេសាប។ ថ្វីត្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំ ប៉ុន្តែផ្នែកខាងក្រោម មានដានកាន់តែច្បាស់មានទឹកប្រើប្រាស់ជាព្រែកនៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្ម ដល់សហគមន៍ ជុំវិញ គឺជាផ្លូវដឹកជញ្ជួនថ្ម ពីភ្នំគូលែន មកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផងដែរ។ល៕SRPអត្ថបទ និងរូបភាព៖ លោក យី សុថា

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page442 Page443 Page444 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×