ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត រួម និង អភិបាល រង ខេត្ត ជា ច្រើន រូប ទៀត នាថ្ងៃ ទី ៨ ខែមេសា ឆ្នាំ ២០២០នេះ បានទទួល ជំនួយ ជា ថវិកា សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ពី រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ព្រះសង្ឃ មន្ត្រី រាជការ និង សប្បុរសជន នានា ដើម្បី យក ទៅ ដោះស្រាយ ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល កម្ពុជា ។
បេី តាម គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម បាន ឲ្យដឹងថា អំណោយ ដែល ត្រូវ ទទួល សម្រាប់ធ្វេីការ ចាត់ចែង ទំនុកបម្រុង ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩)នោះ រួមមាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ផ្តល់ ថវិកា ៥០០០ដុល្លារ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។ សាលាគណខេត្ត និងសាលាអនុគណ ក្រុង-ស្រុក ដឹកនាំដោយព្រះចរិយាឧត្តម ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងជាអនុគណស្រុកស្ទឹងត្រង់ តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បាន ផ្តល់ ថវិកា ៧លាន និង ៩សែនរៀល អង្គ៥៤បេ មី៣០កេស ត្រីខ២៤យួរ ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ១០យួរ ទឹកសុទ្ធ១៧យួរ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្រុមហ៊ុនលក់ម៉ូតូ វ៉ា ពេជ្រ ៤លាន រៀល ។ មន្ទីរផែនការខេត្តកំពង់ចាម ៣លានរៀល ។ ក្រុមហ៊ុន ណៃ បូពៅ ៤លានរៀល ។ សាលា មធ្យមសិក្សា សុខាភិបាល ភូមិភាគ កំពង់ចាម ៦លាន និង ១សែន ៦ម៉ឺនរៀល និង មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្ត កំពង់ចាម ៣លាន និង ៣សែន ៣ម៉ឺនរៀល ។
ឆ្លៀត ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ-១៩ បានថ្លែងអំណរគុណ ចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជា ថវិកា និង សំភារៈ គ្រឿង ឧបភោគ បរិភោគ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។
ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏បាន ថ្លែង ជូន ដំណឹង អំពី សេចក្តី សម្រេច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដែល បាន ប្រកាសផ្អាកការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអនុញ្ញាតឱ្យបន្ដ ធ្វើ ការ ងារជាប្រក្រតីទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន គឺធ្វើការជាម្មតា ហើយរដ្ឋ នឹងផ្តល់ ឬសងថ្ងៃឈប់សម្រាកត្រឡប់មកវិញ នៅពេលណាដែលជំងឺកូវីដ-១៩ ផុត រលត់ នឹងត្រូវសងឱ្យឈប់សម្រាក០៥ថ្ងៃនៃ ថ្ងៃ ធ្វើ ការ ផង ដែរ ៕SRP