Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ កំពុងអញ្ជើញចូលរួមកិច្ចប្រជុំ សភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន»។

កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ នឹងដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ដែលនឹងដឹកនាំមន្ត្រីរបស់ខ្លួន ដើម្បីការពារសេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិក សមាជិការដ្ឋសភាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ខេត្តកំពង់ចាម ៖ បន្ទាប់ ពី បេីក កិច្ច ប្រជុំ បន្ទាន់ ជាមួយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង កងកម្លំាង ប្រដាប់ អាវុធ ដេីម្បី អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ក្នុង គោលបំណង បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នា អាធ្រាត ឈាន ចូល ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន ចុះ ពិនិត្យ កងកម្លាំង ប្រចាំ គោលដៅ សំខាន់ៗ ក្នុង ការ អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ដើម្បី បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែល បាន អនុវត្ត ចាប់ ពី ម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង២៤:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ កង កម្លាំង ទាំង អស់ ត្រូវ យកចិតទុកដាក់ ក្នុង ការ អនុវត្តតាម បទ បញ្ជា របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឲ្យ បាន ម៉ឺងម៉ាត់ បំផុត និងមានប្រសិទ្ធភាពខ្ពស់ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា ការ ចុះពិនិត្យកម្លាំងចេញតាមគោលដៅ នា ឱកាស នោះ ត្រូវ បាន ធ្វើឡើង នៅ តាម បណ្ដា គោលដៅ សំខាន់ៗ មួយ ចំនួន មាន ដូចជា គោលដៅ ផ្លូវព្រែកក្តាម ជាប់ ព្រំប្រទល់ រវាង ខេត្តកំពង់ចាម -ខេត្តកណ្តាល គោលដៅស្ពានទី២៥ ជាប់ព្រំប្រទល់ រវាង ខេត្តកំពង់ចាម – ខេត្តកណ្តាល និង ស្ពាន គីហ្សូណា ជាប់ ព្រំប្រទល់ រវាងខេត្ត កំពង់ចាម -ខេត្ត ត្បូងឃ្មុំ ព្រមទាំង គោលដៅ មួយ ចំនួនផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាវេលាម៉ោង១១និង៣០នាទីយបថ្ងៃទី០៩ខែមេសា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់
ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះ
បង្គោលគីឡូម៉ែត្រលេខ២៨-២៩.ចំណុច
មុខផ្ទះប្រជាពលរដ្ឋឈ្មោះខូយ ផាន់នី
ភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។
ដោយរវាងរថយន្ត និងគោយន្កកន្ត្រៃស្របទិសពីជើងទៅត្បូង (រថយន្តបុកគោយន្កកន្ត្រៃដឹកឈើ ពីក្រោយ)។
រថយន្តម៉ាក.TOYOTA បាឡែនពណ៌
ខ្មៅ ស៊េរី២០០២ពាក់ស្លាលលេខ.រដ្ខ៥៧.២-០២៩៥0បើកបរដោយឈ្មោះ សុខ គង់ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត នៅភូមិតាភុល សង្កាត់ស្វាដង្គំ ក្រុងសៀមរាប(គ្មានរបួស)
១/-អ្នករួមដំណើរឈ្មោះធិប ស្រីពៅ អាយុ
២០ឆ្នាំ មុខរបរ សិស្ស (គ្មានរបួស) នៅ
ភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។
២/-អ្នករួមដំណើរឈ្មោះធិប រស្មី ភេទស្រី
អាយុ២២មុខរបរ មេផ្ទះ នៅភូមិ-សង្កាត់
ជាមួយគ្នា របួសធ្ងន់។
៣/-អ្នករួមដំណើរឈ្មោះ សុិន ដេវីដ ភេទ
ប្រុស អាយុ២១ឆ្នាំ មុខរបរ(រត់តុ)នៅភូមិ
សង្កាត់ជាមួយគ្នា (របួសធ្ងន់)។
៤/-អ្នករួមដំណើរឈ្មោះសោម សារ៉ាវុធ
ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ បើកបរ
រថយន្តដឹកអ្នកដំណើរ នៅភូមិសាលា
កម្រើក សង្កាត់សាលាកម្រើក ក្រុង
សៀមរាប (របួសធ្ងន់) អ្នករងរបួសទាំង
អស់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
សេចក្ដីរាយការណ៍បន្តថាគោយន្តកន្ត្រៃ ម៉ាក. KUBOTA ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បុកប៉ះរួចចុះរត់គេចខ្លួនបាត់។ករណីនេះ
រងការខូចខាត.រថយន្ត០១គ្រឿង(ធ្ងន់)
គោយន្កកន្ត្រៃ១គ្រឿង(ស្រាល)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តកំពង់ចាម៖:លោក​​អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ និង​លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ នាល្ងាច​ថ្ងៃ​ទី​៩​ ខែមេសា​ឆ្នាំ​២០២០នេះ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​ ​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រី​ពាក់ព័ន្ធ​ និង​កងកម្លំាង​ប្រដាប់​អាវុធ​​​ ដេីម្បី​អនុវត្ត​តាម​បទ​បញ្ជា​ របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការដាក់កំហិត​ លើការធ្វើដំណេីរ​ក្នុងប្រទេស​ ក្នុង​គោលដៅបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩​ ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ បិទ​ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់​ ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​ ដែល​ត្រូវ​អនុវត្ត​​ចាប់​ពី​ម៉ោង​២៤:០០ ថ្ងៃទី៩​ ​ខែមេសា​នេះ​ រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ ។
១.ហាមឃាត់ការធ្វើដំណើរ​ នៅផ្ទៃ​ក្នុង​ប្រទេស​ រួមមានការធ្វើដំណើរឆ្លងកាត់ចេញ​ ចូល​រាជធានី​ភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​។
២. ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖ ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ ​ទាំងតាមផ្លូវគោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក​ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ​ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ ដែលម្ចាស់យានយន្ត​ត្រូវ​បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យ​ នូវ​អត្តសញ្ញាណប័ណ្ណ​ការ​ងារ​របស់​ខ្លួន​ រថយន្ត​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ របស់កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ​ រថយន្តសង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្រ​រដ្ឋ​ និងឯកជន​ រថយន្តពន្លត់​អគ្គីភ័យ​ រថយន្ត​បម្រើ​សេវា​ដឹក​ជញ្ជូន​សំរាម​ ​និង​កាកសំណល់​ ការ​ដឹក​ជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការ​ងារ​ នៅ​តាម​រោងចក្រ​ សហគ្រាស​ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ ចេញ​ដោយ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ​ ឬមណ្ឌលសុខភាព​ ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវា​សុខភាព​ចាំបាច់​ និងបន្ទាន់​ ដោយកំណត់ចំនួន​មនុស្ស​ មិនឲ្យលេីសពី៤ នាក់ សម្រាប់ករណី​និមួយៗ​ ។
៣. បទបញ្ជានេះមានប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ម៉ោង​ ២៤:០០ ថ្ងៃទី៩​ខែមេសា​នេះ​រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ គ្រប់ក្រសួង-ស្ថាប័ន​ និងអាជ្ញាធរ​ ដែលមានសមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​អនុវត្ត​បទ​បញ្ជានេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និងមានប្រសិទ្ធភាពខ្ពស់​៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តសៀមរាប៖ឈើសុក្រមនិងផ្ចឹកចំនួន២០,៩០៥ម៉ែត្រគូប ត្រូវបានមន្ត្រីចម្រុះខេត្តសៀមរាប សម្រេចរឹបអូសក្នុងទីតាំងស្តុកមួយកន្លែងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តតាមច្បាប់រដ្ឋបាលព្រៃឈើ។
ការរឹបអូសនេះ ធ្វើឡើងនៅព្រឹកមិញនេះដោយរដ្ឋបាលព្រៃឈើសៀមរាបនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលដឹកនាំបញ្ជាដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
ទីតាំងស្តុកឈើនេះស្ថិតនៅ ឆ្នាំ២០២០ ក្នុងភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,506 Page1,507 Page1,508 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!