ខេត្តសៀមរាប៖នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ចំណែកប្រពន្ធរងរបួស ខណ:បើកម៉ូតូឌុបគ្នាបុកជាមួយម៉ូតូ១គ្រឿងទៀត។
ហេតុការណ៍បានកើតឡើង ថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ២០និង១៥ នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខអនុវិទ្យាល័យ ហ៊ុន សែន ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។
សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាង ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ ២០០៥ ព៌ណខ្មៅ ពាក់ផ្លាកលេខសៀមរាប 1G- 6955 បើកបរដោយឈ្មោះ អនុសេនីយ៍ឯក ផៃ សុភាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក (គ្មានមួកពាក់មួក) ដឹកប្រពន្ធ ឈ្មោះ ឃ្លោក គិមលឿ អាយុ៣៣ឆ្នាំនៅភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក (គ្មានមួកសុវត្តិភាព) ទិសដៅពីកើត ទៅលិចបានបុកជាមួយ ម៉ូតូម៉ាក SUZUKI VIVA ពាក់ផ្លាកលេខបន្ទាយមានជ័យ 1G -7923 បើកបរដោយឈ្មោះ លាង សារ៉េត ភេទប្រុស អាយុ៤៤ ឆ្នាំនៅភូមិ១៣មករា សង្កាត់ព្រេកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មានមួកសុវត្ថិភាព) បើកពីលិច ទៅកើត ច្រាសទិសគ្នា។
សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយ របួសមនុស្ស៣នាក់៖
១/ឈ្មោះផៃ សុភាក់ នាយរងប៉ុស្តិ៍នគរបាលព្រៃជ្រូក
(ធ្ងន់) ស្លាប់ពេលសង្គ្រោះដល់មន្ទីរពេទ្យ
២/ឈ្មោះ ឃ្លោក គិមលឿ (ស្រាល)
៣/ឈ្មោះ លាង សារ៉េត របួសធ្ងន់ (បាក់ជើងឆ្វេង)
+ខូចខាត ២គ្រឿងធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីម៉ូតូពាក់ផ្លាកលេខសៀមរាប 1G – 6955 បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន នឹងម៉ូតូ SUZUKI VIVA បើកបរក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃជ្រូក បានចុះវាស់វែង សង្គ្រោះ ជនរងគ្រោះ យកទៅមន្ទីរពេទ្យ។ ឯវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃជ្រូកដើម្បីចាត់ការតាមនិតិវិធី៕
ការចាប់ត្រីនេះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។
គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖
សូមជម្រាបថា៖ តំបន់បឹងក្រម មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រី ទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់ បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕














