Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តកំពង់ចាម​៖ប្រជាពលរដ្ឋ ចំនួន​០៥​គ្រួសារ​នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ដែលបានមានការព្រួយបារម្ភ បាក់ស្រុតដី បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ម្សិលមិញបានទទួលអំណោយសង្គ្រោះបន្ទាន់ ពីលោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថាការប្រេះដីខាងក្រោយផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ​ គឺមិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះប្រជាពលរដ្ឋទេ។

ដោយ​ការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែហើយបានប្រទះទឹកភ្លៀង ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។​
លោក​អភិបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំ​ឲ្យ​មានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយ​មន្ត្រីជំនាញធនធានទឹក បានធ្វើការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ចៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលា​ដូច​នៅ​ពេល​នេះផងដែរ​។
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូនប្រជាពលរដ្ឋ​ នា​ឱកាស​នោះ​ ក្នុង​០១គ្រួសារ​ ទទួល​បាន​ថវិកា​៥០ម៉ឺន​រៀល​ អង្ករ​៥០គីឡូក្រាម​ មី​០២កេះ​ ត្រីខ​០២​យួរ​ ​ទឹក​ស៊ីអ៊ីវ០​២យួរ​ និង​តង់០​១​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ និងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ ក្នុងកិច្ចប្រជុំតាមវីដេអូ Conference ថ្នាក់ដឹកនាំអាស៊ានបានលើកឡើងពីបញ្ហាចម្បងៗនៃជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពល និងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានយ៉ាងច្រើន។

ខាងក្រោមនេះ គឺជាសុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលេីកទី៣៦​ បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២០

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកមិញនេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។ដែលមានកុមារកំព្រាចំនួន៣៧នាក់ នៅក្នុងមជ្ឈមណ្ឌលនេះ។
លោកជំទាវអនុប្រធាន តំណាងលោកទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះដែលមានខ្លឹមសារដូចខាងក្រោម ៖
“របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖
១-ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត
២-ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣-ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤-ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ
៥-លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត
៦-ជូតដៃនឹងកន្សែង ឬក្រមាស្អាត។
“វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ៣៧ អាវយឺត៤៥ ក្រមា៤៥ អង្ករ១៥០គីឡូក្រាម មី១២កេសត្រីខ៦យួរ ទឹកស៊ីអ៊ីវ៦យួរ និងថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានរៀបចំសម្រាប់ប្អូនៗនូវនំភីហ្សា និងការ៉ែមសម្រាប់ប្អូនៗ ញ៉ាំដោយសាមគ្គី និងរីករាយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ដោយសារបើកម៉ូតូបុកគោយន្តកន្ត្រៃដឹកអុស។
អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីវរសេនីយ៍ឯកឡុងសំណាង បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១២ខែមេសាម្សិលមិញនៅចំណុចភូមិត្បែងកើតឃុំត្បែងស្រុកបន្ទាយស្រី។
អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ថាករណីនេះគឺបង្កឡើងដោយឈ្មោះឆូយ.ប្លក់ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិគូរលេនថ្មីឃុំត្បែងស្រុកបន្ទាយស្រី ដោយបានបើកម៉ូតូម៉ាកc១២៥ខ្មៅលេខតួ+ម៉ាសុីន17932076ទៅបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយបណ្តាលអោយស្លាប់នៅនឹងកន្លែង។ លោកថា
មូលហេតុ បណ្ដាលមកពីស្រវឹងស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២០

ខេត្តកំពង់ចាម៖ លោកអ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្ត្តកំពង់ចាមបានឲ្យដឹងថាផ្ទះប្រជាលរដ្ឋចំនួន០៥ខ្នងត្រូវរុះរើជាបន្ទាន់ដោយកក្តាគ្រោះធម្មជាតិ។

លោកអ៊ុម វិបុល ថាលំនៅដ្ឋានទាំងប្រាំខ្នង៖១.ឈ្មោះ ខុម ខែម ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអាសន្ន)

២.ឈ្មោះ គ្រីន ព្រិល ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅមានដីសាងសង់ផ្ទាល់ខ្លួន)
៣.ឈ្មោះ ថាន រិត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៥មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអាសន្ន)
៤.ឈ្មោះ តេន អឿន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៦មx៩ម (រុះរើទៅរស់នៅជាមួយបងបណ្ដោះអាសន្ន)
និង ៥. ឈ្មោះ ថាវ ឃា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៣មx៤ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអសន្ន)
ដោយឡែក ផ្ទះ ប្រជាពលរដ្ឋ ដែល ត្រូវ ត្រៀមរុះរើមាន ចំនួន០៦ខ្នង ក្នុង នោះមាន ៖១.ឈ្មោះ មេន មុត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
២.ឈ្មោះ ហឿន ចាន់ណា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
៣.ឈ្មោះ ពេញ ស្រ៊ាន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៩មx៩ម
៤.ឈ្មោះ ភេន ផន ផ្ទះឈើប្រក់ក្បឿង ទំហំ ៤មx៥ម
៥.ឈ្មោះ វ៉ាង ជីវ័ន្ដ ផ្ទះដែក ទំហំ ៦មx៦ម និង ៦.សាលាឆទាន ឈើប្រក់ក្បឿង ទំហំ ៦មx៧ម ។

សុំជម្រាបថានៅព្រឹកមិញនេះ លោក អ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំព្រះអណ្ដូង រួមដំណេីរ ជាមួយ លោក ទុន ណេត អភិបាល ស្រុក ស្ទឹងត្រង់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង ការរស់នៅរបស់ ប្រជាពលរដ្ឋ ខាងលើ ដែលស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយសារពួកគាត់មានការភ័យខ្លាច បន្ទាប់ ពី មាន ភ្លៀងធ្លាក់ខ្លាំង បណ្ដាល ឲ្យ ប្រេះដីក្រោមផ្ទះ ប្រវែង២១០ម៉ែត្រ និងទទឹងពីច្រាំងទន្លេជាមធ្យម ប្រវែង២០ម៉ែត្រ នៅព្រឹកថ្ងៃទី១៣ខែមេសា ឆ្នាំ ២០២០ នេះ។

ក្នុងឱកាសនោះដែរ លោក អ៊ុម វិបុលបានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋចំនួន ០៥គ្រួសារដែលរុះរេីផ្ទះរួច ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន២០ម៉ឺនរៀលនិងអង្ករចំនួន ២៥គីឡូក្រោម ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page1,500 Page1,501 Page1,502 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!